ព័ត៌មានអន្ដរជាតិ
គម្រោងយន្តហោះចម្បាំងដ៏ធំបំផុតរបស់ បារាំង-អាល្លឺម៉ង់ រលាយដូចអំបិលត្រូវទឹក ព្រោះមិនចុះសម្រុងគ្នា
មហិច្ឆតាការពារជាតិដ៏ធំបំផុតរបស់អឺរ៉ុប បានទទួលបរាជ័យយ៉ាងអាម៉ាស់ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមព្រៀងគ្នាបំផ្លាញចោលនូវគម្រោងប្រវត្តិសាស្ត្រ ក្នុងការរួមគ្នាផលិតយន្តហោះចម្បាំងជំនាន់ថ្មី។

ចុះផ្សាយនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន CNN បានឱ្យដឹងថា ការសម្រេចចិត្តលុបចោលទាំងបង្ខំនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបជជែកគ្នាយ៉ាងតានតឹងនៅក្រៅជំនួបកំពូល EU-Western Balkans ក្នុងប្រទេសម៉ុងតេណេហ្គ្រោ កាលពីសប្តាហ៍មុន ហើយបានសន្និដ្ឋានថា គ្មានផ្លូវណាអាចដោះស្រាយភាពទាល់ច្រក និងការដណ្តើមឥទ្ធិពលគ្នារវាងក្រុមហ៊ុនផលិតអាវុធយក្សរបស់ប្រទេសទាំងពីរបានឡើយ។
គម្រោងផលិតយន្តហោះចម្បាំងដែលមានតម្លៃរហូតដល់ទៅ ១០០ពាន់លានអឺរ៉ូ (ប្រហែល ១១៦ពាន់លានដុល្លារអាមេរិក) ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១៧ ដោយលោក Macron និងអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដើម្បីពង្រឹងកម្លាំងយោធាអឺរ៉ុប។ ប៉ុន្តែ អ្វីៗត្រូវរលាយដូចអំបិលត្រូវទឹក ដោយសារតែក្រុមហ៊ុន Airbus របស់ខាងភាគីអាល្លឺម៉ង់ (រួមទាំងអេស្ប៉ាញ) និងក្រុមហ៊ុន Dassault Aviation របស់បារាំង មិនព្រមចុះសម្រុងគ្នា ក្នុងការបែងចែកកម្មសិទ្ធិបញ្ញា និងសិទ្ធិគ្រប់គ្រងសង្វាក់ផលិតកម្ម។ ជាងនេះទៅទៀត លោក Friedrich Merz បានបង្ហាញការសង្ស័យថា តើអាល្លឺម៉ង់ពិតជាត្រូវការយន្តហោះចម្បាំងទំនើប ដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងអាចចុះចតលើនាវាផ្ទុកយន្តហោះ ដែលត្រូវនឹងតម្រូវការរបស់បារាំង នោះមែនដែរឬទេ។

ការដួលរលំនៃសសរទ្រូងយោធាអឺរ៉ុបលើកនេះ បានកើតឡើង ចំពេលដែលពិភពលោក កំពុងឡើងកម្តៅខ្លាំង ដោយសារតែមន្ត្រីយោធាលោកខាងលិច កំពុងព្រមានពីការគំរាមកំហែងកាន់តែធំពីប្រទេសរុស្ស៊ី ហើយសហរដ្ឋអាមេរិក ក៏កំពុងជំរុញឱ្យអឺរ៉ុបប្រញាប់ប្រញាល់បំពាក់អាវុធឱ្យខ្លួនឯងឡើងវិញផងដែរ។ អ្នកជំនាញការពារជាតិ បានលើកឡើងថា នេះគឺជាការផ្ញើសារដ៏អាក្រក់បំផុតទៅកាន់ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដែលបង្ហាញពីភាពទន់ជ្រាយ និងភាពមិនចុះសម្រុងគ្នា ក្នុងការស្តារកម្លាំងយោធារបស់អឺរ៉ុប ក្រោយពីបានបណ្តោយឱ្យស្ពឹកស្រពន់អស់ជាច្រើនទសវត្សរ៍មកហើយ។
ដើម្បីកុំឱ្យបាក់មុខខ្លាំងពេកនៅលើឆាកអន្តរជាតិ ភាគីទាំងពីរ កំពុងតែរៀបចំដំណោះស្រាយមួយ ដោយពួកគេនឹងបន្តរួមគ្នាអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាការពារជាតិផ្សេងៗទៀត ដូចជា ប្រព័ន្ធបណ្តាញបញ្ជាការសម្ងាត់ (Combat Cloud) និងដ្រូនជំនួយ ក្រោមឈ្មោះរួមដដែលគឺ Future Combat Air System (FCAS) ប៉ុន្តែសម្រាប់ «យន្តហោះចម្បាំង» ដែលជាបេះដូងនៃគម្រោង គឺត្រូវលុបចោលទាំងស្រុង។
សូមជម្រាបថា ការប្រេះឆានេះ បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលកាលនោះបារាំង ក៏បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងផលិតយន្តហោះ Eurofighter របស់អឺរ៉ុប ដោយសារតែរឿងទាស់ទែងគ្នាបែបនេះដូចគ្នា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


