ព័ត៌មានអន្ដរជាតិ
លោក ពូទីន ព្រលយពីការបញ្ជូនឧស្ម័នទៅអាល្លឺម៉ង់ភ្លាមតែម្តង ឲ្យតែ អាល្លឺម៉ង់ យល់ព្រម
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ហ្គាសឡើងវិញ ឲ្យដល់អាល្លឺម៉ង់ តាមរយៈប្រព័ន្ធបំពង់បង្ហូរប្រេង Nord Stream ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការផ្ទុះក្រោមបាតសមុទ្រកាលពីឆ្នាំ ២០២២ ហើយភារកិច្ចពេលនេះ គឺស្ថិតនៅលើទីក្រុងប៊ែឡាំង ក្នុងការសម្រេចចិត្តប៉ុណ្ណោះ។ យោងសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែមិថុនា ។

លោក ពូទីន បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងទីក្រុង St. Petersburg ជាទីដែលលោកចូលរួមថ្លែងក្នុងវេទិកាសេដ្ឋកិច្ច ថា បំពង់បង្ហូរឧស្ម័នមួយក្នុងចំណោមបំពង់ទាំងពីរនៃគម្រោងបំពង់ Nord Stream 2 គឺមិនមានការខូចខាតនោះទេ ហើយអាចចាប់ផ្តើមបង្ហូរឧស្ម័នហ្គាសបានភ្លាមៗ «នៅថ្ងៃស្អែក»។
លោក ពូទីន លើកឡើងថា «ខ្ញុំមិនមែននិយាយលេងសើចទេ គ្រាន់តែចុចប៊ូតុងមួយ នោះហ្គាសនឹងចាប់ផ្តើមហូរភ្លាម។ ប៉ុន្តែសម្រាប់រឿងនោះ គឺត្រូវការការសម្រេចចិត្តពីរដ្ឋាភិបាល (អាល្លឺម៉ង់)» ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក ពូទីន បានបញ្ជាក់ថា គម្រោង Nord Stream កំពុងស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក ហើយអាល្លឺម៉ង់ត្រូវតែស្វែងរកកិច្ចព្រមព្រៀងដើម្បីដកទណ្ឌកម្មទាំងនេះចេញជាមុនសិន។
លោកបានបន្ថែមថា រុស្ស៊ីអាចផ្គត់ផ្គង់ហ្គាសរហូតដល់ ២៨ លានម៉ែត្រគូបក្នុងមួយឆ្នាំ «ប៉ុន្តែយើងគ្រាន់តែត្រូវការចម្លើយដ៏ច្បាស់លាស់មួយពីដៃគូអាល្លឺម៉ង់របស់យើងផ្ញើមកកាន់ក្រុមហ៊ុន Gazprom ថាតើពួកគេនឹងយកវាឬអត់។ ពីព្រោះបើមិនខុសពីនេះទេ យើងនឹងបង្វែរវាទៅលក់នៅលើទីផ្សារផ្សេងទៀត និងលក់ឲ្យដៃគូដទៃវិញ»។
លោក ពូទីន បានថ្លែងបែបនេះទៅកាន់ទីភ្នាក់ងារសារព័ត៌មានបរទេសនៅក្នុងវេទិកាសេដ្ឋកិច្ច St. Petersburg (SPIEF) ដែលនៅទីនោះ សមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្សស្តាំនិយមជ្រុល AfD របស់អាល្លឺម៉ង់ បានជួបពិភាក្សាជាមួយមន្ត្រីរុស្ស៊ីកាលពីថ្ងៃពុធ និងបានអំពាវនាវឲ្យមានការបើកដំណើរការបំពង់ Nord Stream ឡើងវិញផងដែរ។
កន្លងមក អាល្លឺម៉ង់បានជួបការលំបាកយ៉ាងខ្លាំងក្នុងការស្តារខ្លួនចេញពីវិបត្តិថាមពល ដែលបង្កឡើងដោយសារការបិទទ្វារបំពង់បង្ហូរប្រេងទាំងនេះ បន្ទាប់ពីវាត្រូវបានកម្ទេចដោយការផ្ទុះកាលពីខែកញ្ញា ឆ្នាំ ២០២២ ដែលធ្វើឲ្យទីក្រុងប៊ែឡាំងត្រូវប្រញាប់ប្រញាល់ស្វែងរកការផ្គត់ផ្គង់ជំនួស។ ភាគីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែទីក្រុងកៀវបានបដិសេធជាបន្តបន្ទាប់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


