ប្រទេសអ៊ីរ៉ង់ Archives - Kampuchea Thmey Daily

មេបញ្ជាការ IRGC៖ ក្តីសុបិនសត្រូវ ដែលចង់ឲ្យអ៊ីរ៉ង់ចុះចាញ់ នឹងត្រូវរលាយសាបសូន្យ
មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) កាលពីថ្ងៃទី៣ ខែកក្កដា បានប្រកាសក្ដែងៗថា ខ្មាំងសត្រូវរបស់អ៊ីរ៉ង់ នឹងមិនអាចសម្រេចក្តីសុបិនក្នុងការឃើញប្រជាជាតិអ៊ីរ៉ង់ចុះចាញ់ឡើយ ដោយលោកបានសង្កត់ធ្ងន់ថា ការពលីជីវិតរបស់មេដឹកនាំបដិវត្តន៍ឥស្លាម នឹងក្លាយជាចំណុចរបត់មួយនៅក្នុងជ័យជម្នះនៃសាសនាឥស្លាម។

លោកឧត្តមសេនីយ៍ត្រី Ahmad Vahidi (រូបថត៖ បណ្ដាញសង្គម)

យោងតាមសារព័ត៌មាន tasnimnews, នៅក្នុងការថ្លែងមតិនៅខាងក្រៅពិធីលាគ្នាជូនចំពោះវិញ្ញាណក្ខន្ធមេដឹកនាំបដិវត្តន៍ឥស្លាម Ayatollah Seyed Ali Khamenei នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្រ លោកឧត្តមសេនីយ៍ត្រី Ahmad Vahidi បានលើកថា ប្រជាជាតិអ៊ីរ៉ង់នឹងមិនបែកចេញពីមេដឹកនាំរបស់ខ្លួនដាចខាត។

មេបញ្ជាការ IRGC រូបនេះបានថ្លែងថា «លោកនឹងស្ថិតនៅក្នុងបេះដូង ព្រលឹង និងជីវិតរបស់យើងជានិច្ច។ លោកគឺជានិរន្តរភាព និងអមតៈសម្រាប់យើងទាំងអស់គ្នា សម្រាប់ប្រទេសអ៊ីរ៉ង់ និងសម្រាប់ប្រជាជាតិរបស់យើង។ យើងនឹងមិននិយាយពាក្យលាគ្នាពិតប្រាកដចំពោះលោកឡើយ»។

នៅក្នុងការផ្ញើសារទៅកាន់ភាគីបដិបក្ខរបស់អ៊ីរ៉ង់ មេបញ្ជាការជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា ឈាមរបស់មេដឹកនាំដែលបានពលីជីវិត នឹងកត់សម្គាល់នូវចំណុចរបត់មួយទៀតនៅក្នុងជ័យជម្នះទាំងឡាយនៃសាសនាឥស្លាម។ លោកក៏បានប្រកាសផងដែរថា ខ្មាំងសត្រូវរបស់អ៊ីរ៉ង់នឹងយកក្តីស្រមៃដែលចង់បង្ខំឲ្យប្រជាជាតិអ៊ីរ៉ង់ចុះចាញ់នោះ នឹងយកទៅតាមខ្លួនកប់ក្នុងផ្នូររបស់ពួកគេ។

សពដ៏ខ្ពង់ខ្ពស់របស់លោក Ayatollah  រួមជាមួយនឹងសពរបស់អ្នកដែលបានពលីជីវិតជាមួយលោក ត្រូវបានផ្ទេររួចរាល់ហើយទៅកាន់សាលពិធីបុណ្យសំខាន់នៃតំបន់ Musalla ក្នុងទីក្រុងតេហេរ៉ង់ ដែលជាកន្លែងតម្កល់សម្រាប់មហាជនចូលរួមរំលែកទុក្ខ និងសម្រាប់ពិធីលាគ្នាជាផ្លូវការ។

Ayatollah Khamenei បានពលីជីវិតនៅក្នុងការវាយប្រហាររួមគ្នាមួយរបស់អាមេរិក និងអ៊ីស្រាអែល លើទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមនៃសង្គ្រាមឈ្លានពានរយៈពេល ៤០ ថ្ងៃប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ជម្លោះនោះបានបង្ហាញឲ្យឃើញនូវការតស៊ូយ៉ាងប្តូរផ្តាច់របស់ជាតិ និងប្រតិបត្តិការសងសឹកដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដែលចុងក្រោយបានបង្ខំឲ្យក្រុមអ្នកឈ្លានពានបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួន។

បន្ទាប់ពីសង្គ្រាមបានបញ្ចប់ អាជ្ញាធរអ៊ីរ៉ង់បានប្រកាសពីពិធីបន្តបន្ទាប់ជាច្រើន រួមមានពិធីលាគ្នា ពិធីបុណ្យសព និងពិធីបញ្ចុះសព នៅទូទាំងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ដើម្បីអនុញ្ញាតឲ្យប្រជាជនអ៊ីរ៉ង់ និងអ្នកគាំទ្រមកពីបរទេសអាចមកគោរពវិញ្ញាណក្ខន្ធជាចុងក្រោយ។ ការរៀបចំសម្រាប់ពិធីទាំងនេះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីការពលីជីវិតរបស់មេដឹកនាំ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែលក្ខខណ្ឌក្នុងគ្រាសង្គ្រាម និងការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែល ដោយសារសុវត្ថិភាពសាធារណៈត្រូវបានផ្តល់អាទិភាពចម្បង។

គួរជម្រាបដែរថា គណៈប្រតិភូផ្លូវការមកពីបណ្តាប្រទេសជាច្រើន រួមជាមួយមេដឹកនាំនយោបាយបច្ចុប្បន្ន និងអតីតកាល មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អ្នកប្រាជ្ញសាសនា អ្នកសិក្សាស្រាវជ្រាវ បុគ្គលវប្បធម៌ និងតំណាងនៃចលនាតស៊ូនានា កំពុងចូលរួមនៅក្នុងពិធីនេះ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការគោរពវិញ្ញាណក្ខន្ធកម្រិតអន្តរជាតិចំពោះមេដឹកនាំដែលបានពលីជីវិតនៃបដិវត្តន៍ឥស្លាម៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រមុខ​អ្នកចរចាអ៊ីរ៉ង់​ ប្តេជ្ញារំដោះប្រជាជនម៉ូស្លីម ពីការជិះជាន់របស់​ អាមេរិក និង អ៊ីស្រាអែល

The post មេបញ្ជាការ IRGC៖ ក្តីសុបិនសត្រូវ ដែលចង់ឲ្យអ៊ីរ៉ង់ចុះចាញ់ នឹងត្រូវរលាយសាបសូន្យ appeared first on Kampuchea Thmey Daily.

អាមេរិក​រងការចោទថា ​​ធ្វើ​យុទ្ធនាការ​បន្ទុក​​បង្អាក់​​ប្រទេសផ្សេង​ៗ​មិនឲ្យ​ចូលរួម​បុណ្យ​សព​អតីត​មេដឹកនាំអ៊ីរ៉ង់​
​​បណ្តាញ​សារ​ព័ត៌មាន​អ៊ីរ៉ង់​បាន​ផ្សព្វផ្សាយ​ថា ​​​សហរដ្ឋអាមេរិក​ បាន​ធ្វើ​យុទ្ធនាការ​​បន្ទុច​បង្អាក់​​​​ប្រទេសផ្សេង​ៗ​មិន​​ឲ្យ​បញ្ជូន​ប្រតិភូតំណាង​ប្រទេស​​របស់​ពួកគេ​ទៅ​ចូលរួម​ក្នុងពិធី​បុណ្យ​កាន់​ទុក្ខ​​​អតីត​​​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ​ដែល​ជា​ពិធី​បុណ្យ​​កាន់ទុក្ខដ៏ធំ​មួយ ក្រោយ​​កា​រ​សម្លាប់ក្នុងការ​វាយប្រហារ​ដោយ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​កាល​ពីចុងខែ​កុម្ភៈ។​

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian

​ទីភ្នាក់ងារ​ព័ត៌មាន WANA (West Asia News Agency) ​បាន​ផ្សាយ​ថា ប្រភព​ផ្តល់​ព័ត៌មានជាន់ខ្ពស់មួយបាននិយាយថា សហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការការទូតដ៏ទូលំទូលាយមួយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងគោលបំណង​បង្អាក់​ទឹកចិត្តប្រទេសនានាពីការចូលរួមក្នុងពិធីមួយដែលធ្វើឡើងជាកិត្តិយសដល់មេដឹកនាំដែលបានស្លាប់បាត់បង់ជីវិតរបស់អ៊ីរ៉ង់។

យោងតាមប្រភពដដែល មន្ត្រីសហរដ្ឋអាមេរិកបានអនុវត្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ ដើម្បីកាត់បន្ថយកម្រិតនៃការចូលរួមរបស់អន្តរជាតិនៅក្នុងព្រឹត្តិការណ៍នេះ។ ប្រភពបានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានចេញសេចក្តីណែនាំ​ជាសម្ងាត់​មួយទៅកាន់ស្ថានទូត និងបេសកកម្មការទូតអាមេរិក ដោយណែនាំពួកគេឱ្យប្រើគ្រប់បណ្តាញ និងសមត្ថភាពដែលមានដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលម្ចាស់ផ្ទះមិនឲ្យចូលរួមក្នុងពិធីនេះ។

​តាម​ការ​ផ្សព្វផ្សាយ​នោះ ប្រភពដែលផ្តល់​ព័ត៌មាន​នោះ បាននិយាយថា សេចក្តីណែនាំបានសង្កត់ធ្ងន់ថា ការចូលរួមរបស់មន្ត្រីបរទេសនៅក្នុងពិធីដែលទាក់ទងនឹងមេដឹកនាំអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកដោយទីក្រុងវ៉ាស៊ីនតោនថា ជា «ទង្វើមិនរាក់ទាក់ (unfriendly act) » ហើយអាចនាំមកនូវផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក។

​​សារ​ព័ត៌មាន​អ៊ីរ៉ង់នោះ បាន​បន្តថា លើស​ពី​នេះ អ្នកការទូតអារ៉ាប់ពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យ​ដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកបានពិភាក្សាដោយផ្ទាល់ជាមួយសមភាគីរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប់យ៉ាងតិចប្រាំ។

សេចក្តីរាយការណ៍​ក៏បានបញ្ជាក់ផងដែរថា ឯកអគ្គរដ្ឋទូតអាមេរិកមួយចំនួននៅបណ្តាប្រទេសអាហ្វ្រិកបានព្រមានយ៉ាងច្បាស់ថា ការចូលរួមនៅក្នុងពិធីនេះអាចប៉ះពាល់ដល់ជំនួយអភិវឌ្ឍន៍អាមេរិកដល់រដ្ឋទាំងនោះ។ យោងតាមព័ត៌មានដែលបានផ្តល់ឱ្យ ប្រទេសអាហ្រ្វិកខាងជើងដ៏សំខាន់មួយត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តកាត់បន្ថយកម្រិតតំណាងរបស់ខ្លួនដោយសារតែការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានសម្រាប់ទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។

ប្រភពបានបន្តទៀតថា ការវាយតម្លៃបានចង្អុលបង្ហាញយ៉ាងហោចណាស់ប្រទេសចំនួន ១៣ រួមទាំងរដ្ឋមួយចំនួននៅអឺរ៉ុបខាងកើត បណ្តាប្រទេសអាហ្វ្រិកមួយចំនួន រដ្ឋអារ៉ាប់មួយចំនួននៅក្នុងតំបន់ឈូងសមុទ្រពែក្ស និងបណ្តាប្រទេសអាស៊ីបូព៌ាសំខាន់ៗមួយចំនួន ដោយ​នៅ​ទីបំផុត ពួកគេ​បានសម្រេចចិត្តមិនចូលរួមក្នុងពិធីក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក។

យោងតាមប្រភពបានឱ្យដឹងថា ប្រទេសមួយចំនួនដែលជ្រើសរើសមិនចូលរួម ក្រោយមកបានផ្ញើសារតាមរយៈបណ្តាញការទូត និងអន្តរការី ដើម្បីពន្យល់ពីតួនាទីរបស់ពួកគេ។ រដ្ឋាភិបាលជាច្រើនក៏បានស្នើឱ្យអ្នកការទូតរបស់ពួកគេដែលឈរជើងរួចហើយនៅក្នុងទីក្រុងតេហេរ៉ង់ចូលរួមជំនួសពួកគេ ទោះបីជាការរៀបចំទាំងនោះត្រូវបានគេរាយការណ៍ថា មិនត្រូវបានទទួលយកដោយភាគីអ៊ីរ៉ង់ក៏ដោយ។

ប្រែសម្រួល៖ រើយ​

The post អាមេរិក​រងការចោទថា ​​ធ្វើ​យុទ្ធនាការ​បន្ទុក​​បង្អាក់​​ប្រទេសផ្សេង​ៗ​មិនឲ្យ​ចូលរួម​បុណ្យ​សព​អតីត​មេដឹកនាំអ៊ីរ៉ង់​ appeared first on Kampuchea Thmey Daily.

មេទ័ពកំពូលអ៊ីរ៉ង់ ចេញមុខជាសាធារណៈវិញ ចំពេលពិធីបុណ្យសពអតីត​មេដឹកនាំកំពូល ត្រៀមធ្វើយ៉ាងគគ្រឹកគគ្រេង
មេទ័ពដ៏មានឥទ្ធិពលម្នាក់នៃកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបង្ហាញខ្លួនជាសាធារណៈឡើងវិញហើយ បន្ទាប់ពីបានលាក់ខ្លួនមួយរយៈធំ។ ការចេញមុខរបស់លោក លេចឡើងចំពេលដែលប្រទេសអ៊ីរ៉ង់ កំពុងរៀបចំពិធីបុណ្យសពផ្លូវការជាច្រើនថ្ងៃ ជូនដល់មេដឹកនាំកំពូលរបស់ខ្លួនគឺលោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ដែលទើបតែទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ។

លោក  Ahmad Vahidi (រូបថត៖ បណ្ដាញសង្គម)

យោងតាម​សារព័ត៌មាន Hindustan Times ចុះផ្សាយ​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៦ រូបថតជាច្រើនសន្លឹក ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​អ៊ីរ៉ង់ បានបង្ហាញពីឧត្តមសេនីយ៍ Ahmad Vahidi ចូលរួមប្រជុំរៀបចំពិធីបុណ្យសព ហើយគេក៏បានឃើញលោកអង្គុយនៅក្បែរក្ដារមឈូសរបស់លោក ខាមេនី ក្នុងពិធីសាសនាដ៏ស្ងប់ស្ងាត់មួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ផងដែរ។ ក្រុមអ្នកជំនាញ បាននិយាយថា មេទ័ពរូបនេះ គឺជាអ្នកដើរតួនាទី​យ៉ាងសំខាន់ ក្នុងការកំណត់ជំហរដាច់ខាតនិងតឹងរ៉ឹងរបស់អ៊ីរ៉ង់ លើការចរចាបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក។

ពេលនេះ របបដឹកនាំអ៊ីរ៉ង់ កំពុងរៀបចំពិធីបុណ្យសពដ៏ធំមួយ ដើម្បីបង្ហាញពិភពលោកថា ចលនាបដិវត្តន៍របស់ខ្លួននៅតែរឹងមាំ ទោះបីជាទើបតែឆ្លងកាត់សង្គ្រាមដ៏រន្ធត់ជាមួយអាមេរិកក៏ដោយ។ រដ្ឋាភិបាលរំពឹងថានឹងមានប្រជាជនរាប់លាននាក់មកចូលរួម ដោយពួកគេបានរៀបចំទាំងឡានដឹកជញ្ជូន កន្លែងស្នាក់នៅ និងអាហារដោយឥតគិតថ្លៃ។ សណ្ឋាគារនានាបានបញ្ចុះតម្លៃដល់ទៅ ៥០% ហើយសាលារៀន វិហារសាសនា និងសាលកីឡា ត្រូវបានកែប្រែទៅជាកន្លែងស្នាក់បណ្តោះអាសន្នសម្រាប់អ្នកមកកាន់ទុក្ខ។ នៅតាមដងផ្លូវក្នុងទីក្រុងតេហេរ៉ង់ គេឃើញមានការបិទរូបភាពគាំទ្រមេដឹកនាំកំពូលថ្មី គឺលោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei) ដែលជាកូនប្រុសរបស់សពផងដែរ។

តាមគម្រោង សពរបស់លោក ខាមេនី នឹងត្រូវដង្ហែឆ្លងកាត់ទីក្រុងធំៗជាច្រើន មុននឹងត្រូវយកទៅបញ្ចុះនៅទីក្រុង Mashhad នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ ក្នុងអំឡុងពេលបុណ្យសពនេះ វិធានការសន្តិសុខត្រូវបានរឹតបន្តឹងជាអតិបរមា រហូតដល់មានការបិទលំហអាកាសបណ្តោះអាសន្ននៅតាមទីក្រុងមួយចំនួន ហើយអាជ្ញាធរអ៊ីរ៉ង់ក៏បានព្រមានវាយបកវិញយ៉ាងធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល ហ៊ានលួចឆ្មក់វាយប្រហារនៅក្នុងឱកាសនេះ៕

ប្រែសម្រួល៖ ឈាង

The post មេទ័ពកំពូលអ៊ីរ៉ង់ ចេញមុខជាសាធារណៈវិញ ចំពេលពិធីបុណ្យសពអតីត​មេដឹកនាំកំពូល ត្រៀមធ្វើយ៉ាងគគ្រឹកគគ្រេង appeared first on Kampuchea Thmey Daily.

NYT៖ អាមេរិក ប្រាប់ឲ្យអ៊ីរ៉ង់ ប្រយ័ត្នខ្លួន ព្រោះអ្នកការទូតកំពូល ២រូប ត្រូវអ៊ីស្រាអែល ដាក់ចូលក្នុង «បញ្ជីធ្វើឃាត» ហើយ
សហរដ្ឋអាមេរិក ហាក់ប្រែដោះដៃពីអ៊ីស្រាអែល ហើយឥឡូវបែរជាងាកទៅខាងអ៊ីរ៉ង់វិញ ខណៈបើយោងតាមកាសែត News York Times បានឲ្យដឹងថា មន្ត្រីអាមេរិកច្រើនរូប បានប្រាប់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi និងប្រធានរដ្ឋសភា Mohammad Bagher Ghalibaf កំពុងស្ថិតក្នុងបញ្ជីតាមសម្លាប់ របស់អ៊ីស្រាអែល ហើយ។

លោក Mohammad Bagher Ghalibaf (ឆ្វេង) ជាមួយលោក Abbas Araghchi (រូប៖ Reuters)

យោងតាម NYT ផ្សាយនៅថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ដែលដកស្រង់សម្តី ទាំងមន្ត្រីអាមេរិកមុន និងបច្ចុប្បន្ន​ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ, មន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ ត្រូវបានអ៊ីស្រាអែល រៀបផែនការធ្វើឃាត អំឡុងពេលមានបទឈប់បាញ់ ដ៏ផុយស្រួយ ក្រោយថ្ងៃទី៨ ខែមេសា។

ដ្បិតមិនប្រាប់ផ្ទាល់មាត់ ប៉ុន្តែការព្រមាន ត្រូវបានបញ្ជូនតាមរយៈអ្នកសម្របសម្រួលនៅក្នុងតំបន់ ចំពេលមានក្តីបារម្ភថា សកម្មភាពបែបនេះ អាចនឹងធ្វើឲ្យរំខានដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ឈានឆ្ពោះទៅរកសន្តិភាព។

ក្នុងករណីមួយ ដែលមិនធ្លាប់ត្រូវបានគេទម្លាយ! យន្តហោះចម្បាំងអ៊ីស្រាអែល ពីរគ្រឿង បានហោះចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់ ពេលលោក Ghalibaf វិលមកមាតុភូមិ ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយអនុប្រធានាធិបតីអាមេរិក JD Vance នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ថ្ងៃទី១២ ខែមេសា។

លោក Mohammad Bagher Ghalibaf (ឆ្វេង) ជាមួយលោក Abbas Araghchi (រូប៖ Reuters)

ភ្លាមនោះ កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានជូនដំណឹងដល់លោក Ghalibaf បន្ទាប់មកយន្តហោះរបស់លោក ក៏ចុះចតជាបន្ទាន់នៅក្នុងទីក្រុង Mashhad ហើយលោក ក៏បន្តដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ តាមផ្លូវគោកវិញទៅ។

យោងតាមការវាយតម្លៃផ្នែកចារកម្ម និងការទូតរបស់អាមេរិក, ជាការពិត អ៊ីស្រាអែល មើលឃើញថា ការកម្ចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គឺជាវិធីសាស្ត្រមួយ ដើម្បីដោះស្រាយជម្លោះ ដូច្នេះហើយ អាមេរិក ក៏សម្រេចស្នើសុំឲ្យបណ្តាប្រទេសទីបីនៅក្នុងតំបន់ ជួយផ្តល់ដំណឹងដល់ទីក្រុងតេហេរ៉ង់ អំពីការគំរាមកំហែងទាំងនេះ តែម្តងទៅ។

យ៉ាងណា មិនមែនត្រឹមអ្នកការទូតជាន់ខ្ពស់ ទាំងពីររូបនេះទេ, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានប្រកាសក្តែងៗរួចហើយថា មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei ត្រូវបានចុចឈ្មោះ ដាក់ក្នុងបញ្ជីគោលដៅសម្លាប់រួចជាស្រេច។

លោក Israel Katz (រូប៖ Reuters)

ទោះបែបនោះ លោក Araghchi បានគំរាមសងសឹកវិញ ដោយព្រមានថា បើអ៊ីស្រាអែល ហ៊ានប៉ះលោក Mojtaba មែន ខ្លួននឹងផ្តល់មេរៀនវិញ ជាមួយនឹងការសងសឹក ដ៏ខ្លាំងក្លាជាទីបំផុត។

សូមជម្រាបថា អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានច្បាំងគ្នា ជិត ៥ទសវត្សរ៍មកហើយ គិតចាប់តាំងពី បដិវត្តឥស្លាមអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងបើកចំហរដោយផ្ទាល់ដាក់គ្នា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕

អត្ថបទ៖ សុវណ្ណ

អ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន

The post NYT៖ អាមេរិក ប្រាប់ឲ្យអ៊ីរ៉ង់ ប្រយ័ត្នខ្លួន ព្រោះអ្នកការទូតកំពូល ២រូប ត្រូវអ៊ីស្រាអែល ដាក់ចូលក្នុង «បញ្ជីធ្វើឃាត» ហើយ appeared first on Kampuchea Thmey Daily.

ត្រាំ៖ អ៊ីរ៉ង់ សឹងតែព្រមធ្វើគ្រប់យ៉ាង តាមចិត្តអាមេរិក
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបោះពាក្យវាយប្រហារអ៊ីរ៉ង់ និងអួតខ្លួនជាអ្នកមានប្រៀបក្នុងការចរចា ដោយពេលនេះ លោកបញ្ជាក់ថា៖ «អ៊ីរ៉ង់ សឹងតែព្រមធ្វើគ្រប់យ៉ាង តាមចិត្តអាមេរិក» ដែលន័យនេះលោកចង់សំដៅទៅលើ ការឯកភាពរបស់ទីក្រុងតេហេរ៉ង់ លើលក្ខខណ្ឌចរចា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខសេតវិមាន ត្រូវបានសួរថាតើ លោកគិតថា សង្គ្រាមអ៊ីរ៉ង់ អាចក្លាយជា «សង្គ្រាមគ្មានថ្ងៃបញ្ចប់» ដែលលោកធ្លាប់ប្តេជ្ញាថា នឹងចៀសឲ្យផុតដែរទេ?

លោកត្រាំ ឆ្លើយតបថា៖ «អ៊ីរ៉ង់ យល់ព្រមលើស្ទើរតែគ្រប់យ៉ាង ដែលយើងត្រូវការ ក្នុងការចរចាលើកិច្ចព្រមព្រៀងចុងក្រោយ រវាងប្រទេសទាំងពីរ។ អាមេរិក បានវាយកម្ទេចផ្នែកយោធារបស់ពួកគេ បើទោះបីជាទីក្រុងតេហេរ៉ង់ នៅសល់មីស៊ីលខ្លះៗ ក៏ដោយ។ យើងកំពុងចរចា ហើយយើងនឹងចាំមើលថាតើ មានអ្វីកើតឡើង»។

សម្តីរបស់លោកត្រាំ កើតឡើងស្របពេល មានសេចក្តីរាយការណ៍ថា កិច្ចចរចាដោយប្រយោលរវាង សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅទីក្រុងដូហា ប្រទេសកាតា សម្រេចបាន «វឌ្ឍនភាពវិជ្ជមាន» ជុំវិញការអនុវត្តអនុស្សរណៈយោគយល់គ្នា (MoU) កាលពីខែមិថុនា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចចរចា បានបញ្ចប់ទៅ ដោយគ្មានការចុះកិច្ចព្រមព្រៀងជាផ្លូវការ ឬការធានាសន្តិភាពយូរអង្វែង អ្វីទេ។

សូមជម្រាបថា ប្រធានបទស្នូលក្នុងការចរចានេះ គឺផ្តោតសំខាន់ លើការដោះស្រាយបញ្ហាចរាចរណ៍ផ្លូវសមុទ្រនៅច្រក Hormuz និងលក្ខខណ្ឌ ជុំវិញការដោះលែង មូលនិធិដែលត្រូវបង្កករបស់អ៊ីរ៉ង់។

ដ្បិតមិនទាន់ឈានដល់ការព្រមព្រៀងចុងក្រោយ ប៉ុន្តែភាគីទាំងពីរ បានឯកភាព បន្តកិច្ចពិភាក្សាទៅមុខទៀត ដើម្បីកសាងលើលទ្ធផល នៃកិច្ចប្រជុំកំពូលនៅប្រទេសស្វីស៕

អត្ថបទ៖ សុវណ្ណ

ប្រធានាធិបតីអ៊ីរ៉ង់៖ មេដឹកនាំកំពូល មិនបានហាមឃាត់ការចរចាជាមួយអាមេរិកទេ

The post ត្រាំ៖ អ៊ីរ៉ង់ សឹងតែព្រមធ្វើគ្រប់យ៉ាង តាមចិត្តអាមេរិក appeared first on Kampuchea Thmey Daily.

ភ្លើងសង្គ្រាមអ៊ីរ៉ង់ ក្លាយជាមេរៀនប្រកាសអាសន្ន រុញឲ្យកូរ៉េខាងជើងសម្រុកពន្លឿនសមត្ថភាពនុយក្លេអ៊ែរ
ការវិវត្តយ៉ាងគំហុក នៃស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសយុទ្ធនាការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កំពុងបង្កជាផលប៉ះពាល់ជះឥទ្ធិពលយ៉ាងខ្លាំងដល់ភូមិសាស្ត្រនយោបាយសកលលោក។ ព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះ មិនត្រឹមតែផ្លាស់ប្តូរវាសនារបស់ទីក្រុងតេហេរ៉ង់នោះទេ ប៉ុន្តែវាក៏កំពុងក្លាយជាកតាលីករ និងជាមេរៀនដ៏សំខាន់មួយ ដែលជំរុញ​ឱ្យរបបដឹកនាំក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង ប្រឹងប្រែងបង្កើន និងពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនទ្វេដង ដើម្បីការពារការរស់រានរបស់របបដឹកនាំ។

លោក គីម ជុងអ៊ុន (រូបថត៖ NK News)

យោងតាមការវិភាគរបស់ក្រុមអ្នកជំនាញអន្តរជាតិ ការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើរចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ បានបង្កើតជាសម្ពាធផ្លូវចិត្ត និងការព្រួយបារម្ភយ៉ាងខ្លាំងដល់កូរ៉េខាងជើង អំពីសន្តិសុខជាតិរបស់ខ្លួន។ យោងតាមអត្ថបទវិភាគរបស់សារព័ត៌មានសិង្ហបុរី ThinkChina.sg ការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងព្រឹត្តិការណ៍វាយប្រហារតាមអាកាសដ៏ធំ កាល​ពី​ចុង​ខែកុម្ភៈ ឆ្នាំ​២០២៦ កន្លងទៅ បានធ្វើឱ្យទីក្រុងព្យុងយ៉ាង មើលឃើញកាន់តែច្បាស់ថា ប្រទេសដែលមិនទាន់មានអាវុធនុយក្លេអ៊ែរពេញលេញ សម្រាប់ការពារខ្លួន គឺងាយរងគ្រោះបំផុតពីការវាយប្រហារប្តូររបបពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ការណ៍នេះ ធ្វើឱ្យកូរ៉េខាងជើងយល់ឃើញថា យុទ្ធសាស្ត្រពន្លឿនការអភិវឌ្ឍអាវុធមហាប្រល័យ គឺជាជម្រើសតែមួយគត់ ដែលមិនអាចចរចាបាន។

ទាក់ទិននឹងបញ្ហានេះ លោកសាស្រ្តាចារ្យ Eyal Zisser ដែលជាអ្នកជំនាញកិច្ចការមជ្ឈិមបូព៌ាមកពីសាកលវិទ្យាល័យ Tel Aviv បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអ៊ីស្រាអែល The Jerusalem Post ថា បណ្តាប្រទេស ដែលប្រឆាំងនឹងអាមេរិក បានដកស្រង់មេរៀនពីអតីតកាលយ៉ាងច្បាស់។ លោកបានពន្យល់ថា មេដឹកនាំដែលបានយល់ព្រមបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ដូចជា លោក Muammar Gaddafi របស់លីប៊ី និងលោក Saddam Hussein របស់អ៊ីរ៉ាក់ សុទ្ធតែត្រូវបាត់បង់ជីវិត និងរលាយរលត់របបដឹកនាំ ដោយសារតែពួកគេខ្វះខាត «អាវុធសម្រាប់កំញើញ» មហាអំណាច។ ផ្ទុយទៅវិញ លោកសាស្រ្តាចារ្យ Zisser បានសង្កត់ធ្ងន់ថា មេដឹកនាំកូរ៉េខាងជើងដែលមានគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងដៃ បែរជាមាន «ភាពស៊ាំ» និងសុវត្ថិភាពពីការវាយប្រហារយោធាផ្ទាល់ពីខាងក្រៅទៅវិញ។ មេរៀនផ្ទុយគ្នារវាងវាសនារបស់អ៊ីរ៉ង់ លីប៊ី និងកូរ៉េខាងជើងនេះហើយ ដែលជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុត បង្ខំឱ្យកូរ៉េខាងជើងបន្តចាក់លុយ និងធនធាន ដើម្បីពង្រីកឃ្លាំង​អាវុធនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត។

ថ្វីដ្បិត​មានការថ្កោលទោស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសំណាក់សហគមន៍អន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ក៏កូរ៉េខាងជើង មិនដែលបង្ហាញសញ្ញារកកិច្ចចរចា ដើម្បីរំសាយអាវុធនុយក្លេអ៊ែរពិតប្រាកដនោះទេ។ អ្នកវិភាគយុទ្ធសាស្រ្តយោធា យល់ឃើញថា ដរាបណាជម្លោះនៅមជ្ឈិមបូព៌ា និងការគំរាមកំហែងដល់របបដឹកនាំរបស់ប្រទេសដទៃទៀត នៅតែបន្តកើតមាន នោះទីក្រុងព្យុងយ៉ាងនឹងរឹតតែរឹងរូស និងបន្តអភិវឌ្ឍសមត្ថភាពបាញ់មីស៊ីលឆ្លងទ្វីប ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរឲ្យទៅដល់កណ្តាលទឹកដីសហរដ្ឋអាមេរិក ដើម្បីជាខែលការពារខ្លួនប្រកបដោយប្រសិទ្ធភាពបំផុត។ ផ្សែងភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ មិនត្រឹមតែដុតកម្ដៅ​តំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបន្តចាក់សាំងលើភ្លើងនៃការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ នៅតំបន់អាស៊ីបូព៌ាយ៉ាងពិតប្រាកដ៕

អត្ថបទ៖ ឈាង

The post ភ្លើងសង្គ្រាមអ៊ីរ៉ង់ ក្លាយជាមេរៀនប្រកាសអាសន្ន រុញឲ្យកូរ៉េខាងជើងសម្រុកពន្លឿនសមត្ថភាពនុយក្លេអ៊ែរ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីអ៊ីរ៉ង់៖ មេដឹកនាំកំពូល មិនបានហាមឃាត់ការចរចាជាមួយអាមេរិកទេ
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗថា មេដឹកនាំកំពូល លោក Mojtaba Khamenei មិនបានរារាំង ឬហាមឃាត់ការចរចាជាមួយសហរដ្ឋអាមេរិកនោះទេ ហើយកិច្ចពិភាក្សាទាំងឡាយដែលកំពុងតែដើរទៅមុខនេះ គឺធ្វើឡើងត្រឹមត្រូវទៅតាមក្របខ័ណ្ឌ និងការសម្រេចចិត្តជាផ្លូវការរបស់រដ្ឋាភិបាល។

(រូបថត៖ Mehr)

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera លោក Pezeshkian បានប្រាប់​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ ទី២ ខែកក្កដា នេះ ថា បើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ពិតជាបានចេញបញ្ជាមិនឱ្យរដ្ឋាភិបាលទៅចរចាមែននោះ ម្ល៉េះសមរដ្ឋាភិបាលរបស់លោកនឹងអនុវត្តតាមភ្លាមៗ ដោយគ្មានការរារែក​ឡើយ។

ការចេញមកបកស្រាយរបស់​ប្រធានាធិបតីអ៊ីរ៉ង់​បែបនេះ គឺធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការវែកញែក និងការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅក្នុងប្រទេស អំពីជំហរពិតប្រាកដរបស់លោក Mojtaba Khamenei ជុំវិញការយល់ច្រឡំ ឬការព្រមព្រៀងគ្នានាពេលថ្មីៗនេះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

ការដេញដោលនៅក្នុងប្រទេសអ៊ីរ៉ង់ បានផ្ទុះឡើងខ្លាំង បន្ទាប់ពីលោក Mojtaba Khamenei ធ្លាប់បានបង្ហើបថា លោកមាន «ទស្សនៈខុសប្លែកបន្តិច» ជុំវិញកិច្ចព្រមព្រៀងមួយនេះ ដែលធ្វើឱ្យមហាជនជាច្រើនយល់ច្រឡំថា លោកអាចនឹងមិនពេញចិត្តចំពោះការត្រូវរ៉ូវគ្នាជាមួយអាមេរិក។

សូម​ជម្រាប​ថា កិច្ចព្រមព្រៀងចុងក្រោយបង្អស់រវាង​វ៉ាស៊ីនតោន និង​តេហេរ៉ង់ គឺអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាត (Islamabad MoU) ដែលត្រូវបានចុះហត្ថលេខាពីចម្ងាយដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។

ក្របខ័ណ្ឌនេះ បានចែងពីការបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់នៅគ្រប់រណសិរ្ស (រួមទាំងនៅលីបង់) ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនពីអាមេរិក ជាដោះដូរនឹងការបន្តបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដើម្បីចរចាលក្ខខណ្ឌលម្អិតចុងក្រោយ៕

ប្រែសម្រួល៖ ឈាង

The post ប្រធានាធិបតីអ៊ីរ៉ង់៖ មេដឹកនាំកំពូល មិនបានហាមឃាត់ការចរចាជាមួយអាមេរិកទេ appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
ដ្បិតកម្តៅរវាងអ៊ីរ៉ង់និងអាមេរិក ហាក់ថមថយបន្តិចមែន ប៉ុន្តែស្ថានការណ៍ រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលឯណោះ ប្រែជាពុះកញ្ជ្រោលខ្លាំង ដោយភាគីទាំងពីរ ពាក្យសម្តីយ៉ាងក្តៅគគុកដាក់គ្នា ហើយឥឡូវ ទីក្រុងតេហេរ៉ង់ គំរាមផ្តល់មេរៀនដល់អ៊ីស្រាអែល បើហ៊ានតែប៉ះមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Mojtaba Khamenei។

មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei (រូប៖ Reuters)

មុននេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz ប្រកាសថា មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវបានចុចឈ្មោះ ដាក់ក្នុងបញ្ជីគោលដៅសម្លាប់រួចជាស្រេច ថែមទាំងបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យទីក្រុងតេហេរ៉ង់ អភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz (រូប៖ Reuters)

យ៉ាងណា ឆ្លើយតបចំពោះការគំរាមនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ព្រមានថា បើអ៊ីស្រាអែល ហ៊ានប៉ះលោក Mojtaba មែន ខ្លួននឹងផ្តល់មេរៀនវិញ ជាមួយនឹងការសងសឹក ដ៏ខ្លាំងក្លាជាទីបំផុត។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម X និងផ្សាយបន្តដោយគេហទំព័រ Jerusalem Post នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ លោក Araghchi សរសេរថា ក្នុង MoU ទីក្រុងអ៊ីស្លាម៉ាបាដ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក, លក្ខខណ្ឌទាំងអស់គឺ ច្បាស់ដូចថ្ងៃ និងលាតត្រដាងជាសាធារណៈ ទៅហើយ។ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្តថា អាមេរិកនឹង «ទប់ស្កាត់សត្វចិញ្ជឹមរបស់ខ្លួន នៅទីក្រុង Tel Aviv» តែបើ អ៊ីស្រាអែល មើលរំលងរឿងនេះ អ៊ីរ៉ង់នឹងផ្តល់មេរៀន ចំពោះការគំរាមកំហែងណាមួយ ប្រឆាំងនឹងប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួន។

ការព្រមាននេះកើតឡើង បន្ទាប់ពីនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ប្រកាសថា សមរភូមិ​រវាងអ៊ីស្រាអែល​​ជាមួយអ៊ីរ៉ង់ មិន​ទាន់ចប់​នៅ​ឡើយ​ទេ ហើយ​នៅ​តែមានការងារ ​ដែល​ត្រូវ​ធ្វើប្រឆាំង​នឹង​ទីក្រុង តេហេរ៉ង់។

ពេល​អ្នក​កាសែត​សួរថា​តើ សង្គ្រាមរបស់​អ៊ីស្រាអែល​ជាមួយ​អ៊ីរ៉ង់ ​ក្រុម​ហាម៉ាស និងហេសបូឡា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ចប់ ហើយ​ឈ្នះឬអត់? លោកឆ្លើយថា អត់ទាន់​ចប់​ទេ! ប្រសិន​បើអ្នក​ចង់រស់​នៅ ក្នុងមជ្ឈិមបូព៌ានិងលើពិភពលោក​បាន​សុខ​ អ្នកត្រូវតែខ្លាំង​។

សូមជម្រាបថា អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានច្បាំងគ្នា ជិត ៥ទសវត្សរ៍មកហើយ គិតចាប់តាំងពី បដិវត្តឥស្លាមអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងបើកចំហរដោយផ្ទាល់ដាក់គ្នា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕

អត្ថបទ៖ សុវណ្ណ

លុយ៦ពាន់លានដុល្លារ ដែលបង្កក៖ អ៊ីរ៉ង់ គ្រោង​យកទៅទិញទំនិញ​ចាំបាច់ ឱ្យ​ប្រជាជន

The post អ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន appeared first on Kampuchea Thmey Daily.