Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អ៊ីរ៉ង់ សឹងតែព្រមធ្វើគ្រប់យ៉ាង តាមចិត្តអាមេរិក

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបោះពាក្យវាយប្រហារអ៊ីរ៉ង់ និងអួតខ្លួនជាអ្នកមានប្រៀបក្នុងការចរចា ដោយពេលនេះ លោកបញ្ជាក់ថា៖ «អ៊ីរ៉ង់ សឹងតែព្រមធ្វើគ្រប់យ៉ាង តាមចិត្តអាមេរិក» ដែលន័យនេះលោកចង់សំដៅទៅលើ ការឯកភាពរបស់ទីក្រុងតេហេរ៉ង់ លើលក្ខខណ្ឌចរចា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខសេតវិមាន ត្រូវបានសួរថាតើ លោកគិតថា សង្គ្រាមអ៊ីរ៉ង់ អាចក្លាយជា «សង្គ្រាមគ្មានថ្ងៃបញ្ចប់» ដែលលោកធ្លាប់ប្តេជ្ញាថា នឹងចៀសឲ្យផុតដែរទេ?

លោកត្រាំ ឆ្លើយតបថា៖ «អ៊ីរ៉ង់ យល់ព្រមលើស្ទើរតែគ្រប់យ៉ាង ដែលយើងត្រូវការ ក្នុងការចរចាលើកិច្ចព្រមព្រៀងចុងក្រោយ រវាងប្រទេសទាំងពីរ។ អាមេរិក បានវាយកម្ទេចផ្នែកយោធារបស់ពួកគេ បើទោះបីជាទីក្រុងតេហេរ៉ង់ នៅសល់មីស៊ីលខ្លះៗ ក៏ដោយ។ យើងកំពុងចរចា ហើយយើងនឹងចាំមើលថាតើ មានអ្វីកើតឡើង»។

សម្តីរបស់លោកត្រាំ កើតឡើងស្របពេល មានសេចក្តីរាយការណ៍ថា កិច្ចចរចាដោយប្រយោលរវាង សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅទីក្រុងដូហា ប្រទេសកាតា សម្រេចបាន «វឌ្ឍនភាពវិជ្ជមាន» ជុំវិញការអនុវត្តអនុស្សរណៈយោគយល់គ្នា (MoU) កាលពីខែមិថុនា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចចរចា បានបញ្ចប់ទៅ ដោយគ្មានការចុះកិច្ចព្រមព្រៀងជាផ្លូវការ ឬការធានាសន្តិភាពយូរអង្វែង អ្វីទេ។

សូមជម្រាបថា ប្រធានបទស្នូលក្នុងការចរចានេះ គឺផ្តោតសំខាន់ លើការដោះស្រាយបញ្ហាចរាចរណ៍ផ្លូវសមុទ្រនៅច្រក Hormuz និងលក្ខខណ្ឌ ជុំវិញការដោះលែង មូលនិធិដែលត្រូវបង្កករបស់អ៊ីរ៉ង់។

ដ្បិតមិនទាន់ឈានដល់ការព្រមព្រៀងចុងក្រោយ ប៉ុន្តែភាគីទាំងពីរ បានឯកភាព បន្តកិច្ចពិភាក្សាទៅមុខទៀត ដើម្បីកសាងលើលទ្ធផល នៃកិច្ចប្រជុំកំពូលនៅប្រទេសស្វីស៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម