Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​អ្នកចរចាអ៊ីរ៉ង់​ ប្តេជ្ញារំដោះប្រជាជនម៉ូស្លីម ពីការជិះជាន់របស់​ អាមេរិក និង អ៊ីស្រាអែល

បានផុស

នៅ

ប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf នៅថ្ងៃទី៣ ខែកក្កដា បាននិយាយថា ដោយគ្មានការសង្ស័យឡើយ ការសងសឹកឈាមជូនចំពោះមេដឹកនាំដ៏អស្ចារ្យបែបនេះ គឺគ្មានអ្វីក្រៅតែពីការរំដោះប្រជាជនម៉ូស្លីមទាំងអស់ ឲ្យរួចផុតពីការជិះជាន់របស់អាមេរិក និង អ៊ីស្រាអែល នោះទេ។ នេះបើយោងតាមការចេញផ្យាយពីសារព័ត៌មាន wanaen

ប្រធានសភាអ៊ីរ៉ង់លោក Ghalibaf និងមន្ត្រីជាន់ខ្ពស់នៃចលនា Amal របស់លីបង់ លោក Khalil Hamdan រួមជាមួយសមាជិកសភានៃប្រទេសទាំងពីរ (រូបភាព៖wanaen)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយលោក Khalil Hamdan សមាជិកជាន់ខ្ពស់នៃចលនា Amal នៃលីបង់ ដែលបានដឹកនាំគណៈប្រតិភូមកកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលនៃបដិវត្តន៍ឥស្លាម Ayatollah Seyyed Ali Khamenei, លោក Qalibaf បានគូសបញ្ជាក់ថា មេដឹកនាំដែលបានពលីជីវិតរូបនេះ តែងតែផ្តល់តម្លៃយ៉ាងខ្លាំងដល់តួនាទីរបស់ប្រធានសភាលីបង់ លោក Nabih Berri នៅក្នុងសហគមន៍ស៊ីអ៊ីត (Shia) នៃប្រទេសនេះ។

ដោយឡែក នៅក្នុងកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោមការសម្របសម្រួលពីប៉ាគីស្ថាន លោក Qalibaf បានបញ្ជាក់ថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Berri ចំនួនបីលើក ក្នុងអំឡុងពេលសង្គ្រាមនាពេលថ្មីៗនេះ។

លោកបានបន្ថែមថា ក្តីបារម្ភដ៏សំខាន់បំផុតមួយនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអាមេរិក គឺរឿងរ៉ាវទាក់ទងនឹងក្រុមប្រដាប់អាវុធ ជាពិសេសប្រទេសលីបង់ ហើយអ៊ីរ៉ង់បានទទូចបញ្ចូលលក្ខខណ្ឌនានា ដែលពាក់ព័ន្ធនឹងលីបង់ទៅក្នុង MoU នោះ។

លោកបានសង្កត់ធ្ងន់ថា «ការអនុវត្តលក្ខខណ្ឌនេះ នឹងជួយពង្រឹងស្មារតីរបស់លីបង់យ៉ាងខ្លាំងក្លា។ សមាជិកទាំងអស់នៃសង្គមលីបង់ ត្រូវតែរួមគ្នាធ្វើការដើម្បីធានាថា លក្ខខណ្ឌស្តីពីលីបង់នៅក្នុង MoU រវាងអ៊ីរ៉ង់ និងអាមេរិក ត្រូវបានអនុវត្ត ព្រោះការអនុវត្តនេះអាចបង្ការកុំឲ្យមានការញុះញង់ បង្កចលាចលនៅក្នុងប្រទេសលីបង់បាន»។

លោកក៏បានលើកឡើងផងដែរថា មេរៀនដ៏អស្ចារ្យដែលទទួលបានពីឆាកជីវិតរបស់មេដឹកនាំកំពូលដែលបានពលីជីវិត គឺការរក្សាបាននូវសាមគ្គីភាពក្នុងចំណោមសហគមន៍ឥស្លាម និងសហគមន៍ស៊ីអ៊ីត។

ជាការឆ្លើយតប លោក Hamdan បានពាំនាំនូវសារជាលាយលក្ខណ៍អក្សរពីលោក Berri ព្រមទាំងបានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំក្នុងនាមចលនា Amal ទាំងមូល។ លោកបានរំឮកឡើងវិញអំពីការបង្កើតចលនានេះឡើងដោយលោក Imam Musa Sadr និងតួនាទីរបស់វីរជនពលីអ៊ីរ៉ង់ លោក Mostafa Chamran ដោយបានកត់សម្គាល់ថា លោក Chamran គឺជាអ្នកបណ្តុះបណ្តាលអ្នកបដិវត្តន៍អ៊ីរ៉ង់ ហើយសមាជិកលីបង់នៃចលនា Amal ក៏បានពលីជីវិតជាមួយលោកផងដែរ នៅតំបន់ Dehlaviyeh ក្នុងអំឡុងសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ ផ្លែផ្កា​ឲ្យ លោក ត្រាំ ថា ណាតូ​ មិន​ស្តាប់​បង្គាប់​ដោយងងឹតងងល់ទេ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម