Connect with us

ព័ត៌មានអន្ដរជាតិ

មេបញ្ជាការ IRGC៖ ក្តីសុបិនសត្រូវ ដែលចង់ឲ្យអ៊ីរ៉ង់ចុះចាញ់ នឹងត្រូវរលាយសាបសូន្យ

បានផុស

នៅ

មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) កាលពីថ្ងៃទី៣ ខែកក្កដា បានប្រកាសក្ដែងៗថា ខ្មាំងសត្រូវរបស់អ៊ីរ៉ង់ នឹងមិនអាចសម្រេចក្តីសុបិនក្នុងការឃើញប្រជាជាតិអ៊ីរ៉ង់ចុះចាញ់ឡើយ ដោយលោកបានសង្កត់ធ្ងន់ថា ការពលីជីវិតរបស់មេដឹកនាំបដិវត្តន៍ឥស្លាម នឹងក្លាយជាចំណុចរបត់មួយនៅក្នុងជ័យជម្នះនៃសាសនាឥស្លាម។

លោកឧត្តមសេនីយ៍ត្រី Ahmad Vahidi (រូបថត៖ បណ្ដាញសង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន tasnimnews, នៅក្នុងការថ្លែងមតិនៅខាងក្រៅពិធីលាគ្នាជូនចំពោះវិញ្ញាណក្ខន្ធមេដឹកនាំបដិវត្តន៍ឥស្លាម Ayatollah Seyed Ali Khamenei នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្រ លោកឧត្តមសេនីយ៍ត្រី Ahmad Vahidi បានលើកថា ប្រជាជាតិអ៊ីរ៉ង់នឹងមិនបែកចេញពីមេដឹកនាំរបស់ខ្លួនដាចខាត។

មេបញ្ជាការ IRGC រូបនេះបានថ្លែងថា «លោកនឹងស្ថិតនៅក្នុងបេះដូង ព្រលឹង និងជីវិតរបស់យើងជានិច្ច។ លោកគឺជានិរន្តរភាព និងអមតៈសម្រាប់យើងទាំងអស់គ្នា សម្រាប់ប្រទេសអ៊ីរ៉ង់ និងសម្រាប់ប្រជាជាតិរបស់យើង។ យើងនឹងមិននិយាយពាក្យលាគ្នាពិតប្រាកដចំពោះលោកឡើយ»។

នៅក្នុងការផ្ញើសារទៅកាន់ភាគីបដិបក្ខរបស់អ៊ីរ៉ង់ មេបញ្ជាការជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា ឈាមរបស់មេដឹកនាំដែលបានពលីជីវិត នឹងកត់សម្គាល់នូវចំណុចរបត់មួយទៀតនៅក្នុងជ័យជម្នះទាំងឡាយនៃសាសនាឥស្លាម។ លោកក៏បានប្រកាសផងដែរថា ខ្មាំងសត្រូវរបស់អ៊ីរ៉ង់នឹងយកក្តីស្រមៃដែលចង់បង្ខំឲ្យប្រជាជាតិអ៊ីរ៉ង់ចុះចាញ់នោះ នឹងយកទៅតាមខ្លួនកប់ក្នុងផ្នូររបស់ពួកគេ។

សពដ៏ខ្ពង់ខ្ពស់របស់លោក Ayatollah រួមជាមួយនឹងសពរបស់អ្នកដែលបានពលីជីវិតជាមួយលោក ត្រូវបានផ្ទេររួចរាល់ហើយទៅកាន់សាលពិធីបុណ្យសំខាន់នៃតំបន់ Musalla ក្នុងទីក្រុងតេហេរ៉ង់ ដែលជាកន្លែងតម្កល់សម្រាប់មហាជនចូលរួមរំលែកទុក្ខ និងសម្រាប់ពិធីលាគ្នាជាផ្លូវការ។

Ayatollah Khamenei បានពលីជីវិតនៅក្នុងការវាយប្រហាររួមគ្នាមួយរបស់អាមេរិក និងអ៊ីស្រាអែល លើទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមនៃសង្គ្រាមឈ្លានពានរយៈពេល ៤០ ថ្ងៃប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ជម្លោះនោះបានបង្ហាញឲ្យឃើញនូវការតស៊ូយ៉ាងប្តូរផ្តាច់របស់ជាតិ និងប្រតិបត្តិការសងសឹកដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដែលចុងក្រោយបានបង្ខំឲ្យក្រុមអ្នកឈ្លានពានបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួន។

បន្ទាប់ពីសង្គ្រាមបានបញ្ចប់ អាជ្ញាធរអ៊ីរ៉ង់បានប្រកាសពីពិធីបន្តបន្ទាប់ជាច្រើន រួមមានពិធីលាគ្នា ពិធីបុណ្យសព និងពិធីបញ្ចុះសព នៅទូទាំងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ដើម្បីអនុញ្ញាតឲ្យប្រជាជនអ៊ីរ៉ង់ និងអ្នកគាំទ្រមកពីបរទេសអាចមកគោរពវិញ្ញាណក្ខន្ធជាចុងក្រោយ។ ការរៀបចំសម្រាប់ពិធីទាំងនេះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីការពលីជីវិតរបស់មេដឹកនាំ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែលក្ខខណ្ឌក្នុងគ្រាសង្គ្រាម និងការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែល ដោយសារសុវត្ថិភាពសាធារណៈត្រូវបានផ្តល់អាទិភាពចម្បង។

គួរជម្រាបដែរថា គណៈប្រតិភូផ្លូវការមកពីបណ្តាប្រទេសជាច្រើន រួមជាមួយមេដឹកនាំនយោបាយបច្ចុប្បន្ន និងអតីតកាល មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អ្នកប្រាជ្ញសាសនា អ្នកសិក្សាស្រាវជ្រាវ បុគ្គលវប្បធម៌ និងតំណាងនៃចលនាតស៊ូនានា កំពុងចូលរួមនៅក្នុងពិធីនេះ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការគោរពវិញ្ញាណក្ខន្ធកម្រិតអន្តរជាតិចំពោះមេដឹកនាំដែលបានពលីជីវិតនៃបដិវត្តន៍ឥស្លាម៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រមុខ​អ្នកចរចាអ៊ីរ៉ង់​ ប្តេជ្ញារំដោះប្រជាជនម៉ូស្លីម ពីការជិះជាន់របស់​ អាមេរិក និង អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម