ប្រទេសអ៊ូសបេគីស្ថាន Archives - Kampuchea Thmey Daily

រុស្ស៊ី ត្រៀម​សង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​​ដំបូង​គេ​នៅ​អាស៊ី​កណ្ដាល
រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ខ្នាត​តូច​មួយ នឹង​ត្រូវ​សាងសង់​នៅ​លើ​ទឹក​ដី​ប្រទេស​អ៊ូសបេគីស្ថាន ដែល​​​នេះ​គឺ​ជា​គម្រោង​​លើក​ដំបូង​បង្អស់​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់​អាស៊ី​កណ្ដាល។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក Shavkat Mirziyoyev ប្រធានាធិបតី​អ៊ូសបេគីស្ថាន ក្រោយ​ជំនួប​ជាមួយ​លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​​២០២៤។

​លោក​វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​លោក Shavkat Mirziyoyev ប្រធានាធិបតី​អ៊ូសបេគីស្ថាន (រូបភាព៖ Reuters)

កិច្ច​ព្រមព្រៀង​ថាមពល​នុយក្លេអ៊ែរ​​នេះ នឹង​បង្ហាញ​ពី​​​សមត្ថភាព​របស់​រុស្ស៊ី ដែល​អាច​នាំ​ចេញ​មិន​ត្រឹម​តែ​ថាមពល​​នោះ​ទេ គឺ​ថែម​ទាំង​​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ​​ទៀត​ផង​ចូល​ក្នុង​ទីផ្សារ​អាស៊ី បើ​ទោះ​ជា​​មហា​អំណាច​មួយ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ទណ្ឌកម្ម​អន្តរជាតិ​ក៏​ដោយ។ លោក ពូទីន បាន​និយាយ​ថា រុស្ស៊ី នឹង​​ដាក់​ទុន ៤០០​លាន​ដុល្លារ​ចូល​ក្នុង​គម្រោង​វិនិយោគ​រួម​គ្នា​​​ចំនួន​៥០០​លាន​ដុល្លារ​ជាមួយ​អ៊ូសបេគីស្ថាន។

ប្រធានាធិបតីអ៊ូសបេគីស្ថាន បាន​ហៅ​ការមក​ដល់​របស់​លោក ពូទីន គឺ​ជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ពី​ការ​ចាប់​​ផ្ដើម​នៃ​យុគ​សម័យ​ថ្មី​នៅ​ក្នុង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ និង​ទំនាក់ទំនង​សម័្ពន្ធ​មិត្ត​រវាង​ប្រទេស​​ទាំង​២។ ជា​​ការ​ឆ្លើយ​តប មេ​ដឹក​នាំ​រុស្ស៊ី បាន​​​​ចាត់ទុកប្រទេស​អ៊ូសបេគីស្ថាន​គឺ​ជា​​សម្ព័ន្ធ​មិត្ត​​គួរ​ឲ្យ​​ទុក​ចិត្ត និង​​ជា​ដៃគូ​យុទ្ធសាស្ត្រ​​​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។

យោង​តាម​របាយការណ៍​របស់​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​នុយក្លេអ៊ែរ​រដ្ឋ Rosatom នឹង​​រៀបចំ​​ម៉ាស៊ីន​រ៉េអាក់ទ័រ​​នុយក្លេអ៊ែរ​ចំនួន​៦​ ដែល​រ៉េអាក់ទ័រ​នីមួយៗ​អាច​បញ្ចេញ​ថាមពល​បាន ៥៥​មេហ្គាវ៉ាត់ នៅ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន។ ទំហំ​ថាមពល​នេះ​ មាន​​កម្លាំង​តិច​ជាង​គម្រោង​​​មិន​ទាន់​សម្រេច​ផ្លូវការ​​រវាង​ប្រទេស​ទាំង​២ ដែល​បាន​ព្រមព្រៀង​កាល​ពី​ឆ្នាំ​២០១៨​​កន្លង​ទៅ​ ដោយ​ផ្ដល់​​ថាមពល​​បាន​​រហូត​ដល់ ២,៤​​ជីហ្គាវ៉ាត់​ឯណោះ៕

ដោយ៖ ឈាង

The post រុស្ស៊ី ត្រៀម​សង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​​ដំបូង​គេ​នៅ​អាស៊ី​កណ្ដាល appeared first on Kampuchea Thmey Daily.

អ៊ូសបេគីស្ថាន ដាក់គុកក្រុមចែកចាយស៊ីរ៉ូប៌ក្អកមានមេរោគ ដែលសម្លាប់កុមារយ៉ាងច្រើន
តាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ, តុលាការអ៊ូសបេគីស្ថាន បានកាត់ទោសដាក់ពន្ធនាគារមនុស្សចំនួន២៣នាក់ ជុំវិញការស្លាប់កុមារ៦៨នាក់ ជាប់ពាក់ព័ន្ធទៅនឹងថ្នាំស៊ីរ៉ូប៍ក្អកក្លែងក្លាយមានមេរោគ។

(រូបថត៖ BBC)

ជនជាប់ចោទ ត្រូវបានរកឃើញមានពិរុទ្ធពីបទគេចពន្ធ ចែកចាយឱសថគ្មានស្តង់ដារឬក្លែងក្លាយ រំលោភអំណាច ធ្វេសប្រហែស ក្លែងបន្លំ និងស៊ីសំណូក ហើយអ្នកទាំងនេះ ត្រូវដាក់ទោស​ជាប់ពន្ធនាគារ​ពី​២​​ទៅ​២០​ឆ្នាំ។

តាមពិតទៅ ថ្នាំស៊ីរ៉ូប៏ក្អកដែលមានមេរោគនេះ គឺផលិតដោយក្រុមហ៊ុន Marion Biotech នៅ ប្រទេសឥណ្ឌាឯណោះទេ ប៉ុន្តែវាត្រូវបានចែកចាយដោយក្រុមហ៊ុន Quramax Medical ដែលមានមូលដ្ឋានក្នុងប្រទេសអ៊ូសបេគីស្ថាន។

ក្រុមហ៊ុន Marion Biotech (រូបថត៖ Justdial)

កាលពីខែមករាកន្លងទៅ អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ស៊ីរ៉ូប៍ក្អកពីរប្រភេទរបស់ក្រុមហ៊ុន Marion Biotech គឺខុសស្តង់ដារ បន្ទាប់ពីមានកុមារអ៊ូសបេគីស្ថាន ចំនួន១៨ នាក់បាត់បង់ជីវិតបន្ទាប់ពីផឹកថ្នាំនេះ។

តាមការរកឃើញរបស់ WHO, ស៊ីរ៉ូប៍ទាំងពីរប្រភេទឈ្មោះ Ambronol និង Dok-1 Max គឺមានផ្ទុកសារធាតុកខ្វក់ក្នុងបរិមាណដែលមិនអាចទទួលយកបានទាល់តែសោះ។

(រូបថត៖ Marion Biotech)

ទោះបីជាយ៉ាងណាក៏ដោយ ពេលនោះ ក្រុមហ៊ុន Marion Biotech បានចេញមុខបដិសេធ ហើយប្រាប់ទៅ BBC ថា ខ្លួនសូមមិនយល់ព្រមជាមួយនឹងការរកឃើញនេះទេ។

ក្រោយមក ក្រសួងសុខាភិបាលឥណ្ឌា ក៏បានផ្អាកផលិតកម្ម ហើយអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ក៏ត្រូវបាននាយកដ្ឋានសុវត្ថិភាពចំណីអាហារនៅរដ្ឋ Uttar Pradesh ផ្អាកផងដែរ។ លុះមកដល់ខែមីនា អាជ្ញាប័ណ្ណផលិតកម្មរបស់ក្រុមហ៊ុនត្រូវបានលុបចោលជាអចិន្ត្រៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ WHO រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ផ្ទុកសារធាតុមានគ្រោះថ្នាក់ នៅក្នុងតំបន់កាន់តែច្រើន

The post អ៊ូសបេគីស្ថាន ដាក់គុកក្រុមចែកចាយស៊ីរ៉ូប៌ក្អកមានមេរោគ ដែលសម្លាប់កុមារយ៉ាងច្រើន appeared first on Kampuchea Thmey Daily.

ប្រទេសអាស៊ីមួយទៀត មានកុមារ១៨នាក់ស្លាប់ ក្រោយផឹក​ថ្នាំទឹកស៊ីរ៉ូប៍ ឥណ្ឌា
ក្រសួង​សុខាភិបាល​របស់​ប្រទេស​អ៊ូសបេគីស្ថាន​បាន​និយាយ​ថា កុមារចំនួន១៨នាក់​បាន​ស្លាប់​បន្ទាប់​ពីផឹក​ថ្នាំទឹកស៊ីរ៉ូប៍ ​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌាឈ្មោះ Marion Biotech Pvt Ltd.។

ក្រសួងនិយាយថា កុមារចំនួន១៨នាក់ក្នុងចំណោម២១នាក់ដែលផឹកថ្នាំទឹកស៊ីរ៉ូប៍ Doc-1 Max បានជួបប្រទះបញ្ហាផ្លូវដង្ហើមស្រួចស្រាវ ហើយបានស្លាប់។ ថ្នាំប្រភេទនេះ ត្រូវបានដាក់លក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន ជាថ្នាំព្យាបាលសម្រាប់ជំងឺផ្តាសាយ។

ថ្នាំ​ទឹក​ស៊ីរ៉ូប៍នេះ មាន​ផ្ទុក​សារធាតុ Ethylene glycol ដែល​ក្រសួង​​បញ្ជាក់ថា ​ជា​សារធាតុ​ពុល។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីថ្ងៃពុធទី២៨ខែធ្នូថា ថ្នាំទឹកស៊ីរ៉ូប៍នេះ ត្រូវបាននាំចូលប្រទេសអ៊ូសបេគីស្ថាន ដោយក្រុមហ៊ុន Quramax Medical LLC។

ក្រុមហ៊ុន Marion Biotech, Quramax Medical និងក្រសួងសុខាភិបាលឥណ្ឌា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ ប៉ុន្តែប្រភព​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ក្រសួង​សុខាភិបាល​កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ។

ឥណ្ឌា កាលពីថ្ងៃអង្គារ បានបើកការត្រួតពិនិត្យរោងចក្រផលិតថ្នាំមួយចំនួននៅទូទាំងប្រទេសដើម្បីធានាបាននូវស្តង់ដារគុណភាពខ្ពស់។

ឧប្បត្តិហេតុនៅអ៊ូសបេគីស្ថាន បានកើតឡើងដូចករណីនៅប្រទេស ហ្គំប៊ី ដែរ ដោយនៅទីនោះ ការស្លាប់របស់កុមារយ៉ាងតិច៧០នាក់ ត្រូវបានស្តីបន្ទោសចំពោះថ្នាំទឹកសេរ៉ូប៍ក្អក ដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals Ltd មានមូលដ្ឋាននៅទីក្រុង ញូវដែលី។

ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថាជា “ឱសថស្ថាននៃពិភពលោក” ហើយការនាំចេញឱសថរបស់ខ្លួន បានកើនឡើងលើសទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍មុន ពោលគឺកើនដល់ ២៤.៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធកន្លងមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ថៃ កំពុងប្រយ័ត្ន ថ្នាំទឹកសេរ៉ូ ដែលសម្លាប់កុមារជាង ១០០នាក់

The post ប្រទេសអាស៊ីមួយទៀត មានកុមារ១៨នាក់ស្លាប់ ក្រោយផឹក​ថ្នាំទឹកស៊ីរ៉ូប៍ ឥណ្ឌា appeared first on Kampuchea Thmey Daily.

មនុស្សរាប់ពាន់នាក់របួស ក្នុងភាពចលាចលនៅ អ៊ូសបេគីស្ថាន
មន្ត្រីក្នុងតំបន់ Karakalpakstan នៃប្រទេស អ៊ូសបេគីស្ថាន បាននិយាយថា មនុស្សរាប់ពាន់នាក់កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរងរបួសអំឡុងពេលមានភាពចលាចល កាលពីចុងសប្តាហ៍។

រដ្ឋមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា មន្ទីរពេទ្យក្នុងក្រុង Nukus នៃតំបន់ Karakalpakstan គឺពោរពេញទៅដោយអ្នកជំងឺ។

ការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខបានផ្ទុះឡើង នៅពេលក្រុមអ្នកតវ៉ា ចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវ ជុំវិញផែនការដកសិទ្ធិឯករាជ្យរបស់ដែនដីស្វយ័តមួយនេះ។

ឥឡូវ លោកប្រធានាធិបតី Shavkat Mirziyoyev និយាយថា ផែនការនឹងមិនត្រូវបានអនុវត្តទេ។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភាក្នុងតំបន់កាលពីថ្ងៃអាទិត្យ លោកបានចោទប្រកាន់អ្វីដែលលោកហៅថា ជាកងកម្លាំងព្យាបាទ ថាកំពុងព្យាយាមបង្កអស្ថិរភាព និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពនៅក្នុងរដ្ឋអាស៊ីកណ្តាលមួយនេះ។

ស្របពេលជាមួយគ្នានោះ លោក​បាន​ចោទ​អ្នក​រៀបចំបាតុកម្ម​ថា ​បាន​ព្យាយាម​រឹបអូស​អគារ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ ដើម្បី​យក​អាវុធ។

លោកប្រធានាធិបតី Shavkat Mirziyoyev

លោក​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “បាតុករ ​បាន​វាយ​ប្រហារ​មន្ត្រី​អនុវត្ត​ច្បាប់ ដោយ​វាយ​ដំ​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ និង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ”។

គួរបញ្ជាក់ថា អ៊ូសបេគីស្ថាន មានកេរ្តិ៍ឈ្មោះ ជាសាធារណរដ្ឋគាបសង្កត់បំផុតក្នុងចំណោមអតីតសហភាពសូវៀតផ្សេងទៀត ដោយមានការគៀបសង្កត់លើការប្រឆាំងគ្រប់ទម្រង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិកជម្លៀសយោធា និងជនស៊ីវិល អាហ្វហ្គានីស្ថាន ជិត ៥០០ នាក់ចេញពី អ៊ូសបេគីស្ថាន

The post មនុស្សរាប់ពាន់នាក់របួស ក្នុងភាពចលាចលនៅ អ៊ូសបេគីស្ថាន appeared first on Kampuchea Thmey Daily.

ទុក្ខជាន់ទុក្ខ! យន្តហោះយោធា អាហ្វហ្គានីស្ថាន ហោះរត់គេចខ្លួនត្រូវបានបាញ់ទម្លាក់
ក្រសួងការពារជាតិអ៊ូសបេគីស្ថានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីកាលពីថ្ងៃចន្ទថា កងទ័ពអាកាសអ៊ូសបេគីស្ថាន បានបាញ់ទម្លាក់យន្តហោះយោធាអាហ្វហ្គានីស្ថានមួយគ្រឿង ខណៈដែលព្យាយាមរំលោភព្រំដែនប្រទេសនេះ បន្ទាប់ពីហោះចេញដើម្បីរត់គេចខ្លួន ។

ក្រសួងការពារជាតិអ៊ូសបេគីស្ថានបាននិយាយថា យន្តហោះយោធាត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃចន្ទ បន្ទាប់ពីបានឆ្លងចូលទៅក្នុងខេត្ត Surkhondaryo ភាគខាងត្បូងប្រទេសអ៊ូសបេគីស្ថាន ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន ខណៈអាកាសយានិក ២ នាក់បានលោតចេញពីយន្តហោះ ហើយបានរួចជីវិត ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងលោក Bakhrom Zulfikarov បានប្រាប់អ្នកយកព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ូសបេគីស្ថានថា “យន្តហោះយោធាបានឆ្លងដែនខុសច្បាប់ចូលអ៊ូសបេគីស្ថាន ហើយការស៊ើបអង្កេតកំពុងដំណើរការ” ។

លោក Zulfikarov បាននិយាយថា ក្រសួងនឹងរៀបចំសេចក្តីថ្លែងការណ៍មួយ ស្តីពីការធ្លាក់យន្តហោះនេះ ។

ចំណែកលោកវេជ្ជបណ្ឌិត Bekpulat Okboyev នៅខេត្ត Surkhondaryo បានប្រាប់ AFP ថា មន្ទីរពេទ្យរបស់លោកបានយកអ្នកជំងឺ ២ នាក់ដែលស្ថិតក្នុងឯកសណ្ឋានយោធាអាហ្វហ្គានីស្ថាន អ្នកជំងឺម្នាក់បានភ្ជាប់ជាមួយឆ័ត្រយោង ហើយបានបាក់ឆ្អឹង ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានត្រូវបានដួលរលំ ក្រោយការវាយលុករបស់ក្រុមតាលីបង់ ហើយកាលពីថ្ងៃអាទិត្យអ៊ូសបេគីស្ថានបាននិយាយថា ទាហានអាហ្វហ្គានីស្ថាន ៨៤ នាក់ត្រូវបានឃុំខ្លួនពីបទឆ្លងដែនខុសច្បាប់ ហើយក៏កំពុងចរចាជាមួយអាហ្វហ្គានីស្ថាន ជុំវិញការវិលត្រឡប់របស់ទាហានទាំងនោះចូលប្រទេសវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ក្រោយធ្លាក់ស្លាប់ស្ដែងៗ តាលីបង់ យល់ព្រមមិនរំខានការជម្លៀសពលរដ្ឋ អាហ្វហ្គានីស្ថាន ចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល

ចុចអាន ៖ ព្រះអើយ! ពលរដ្ឋ អាហ្វហ្គានីស្ថាន សុខចិត្តតោងកង់យន្តហោះអាមេរិក ឲ្យតែបានចេញពីប្រទេស មានអីធ្លាក់ស្លាប់ម្តងមួយៗ

The post ទុក្ខជាន់ទុក្ខ! យន្តហោះយោធា អាហ្វហ្គានីស្ថាន ហោះរត់គេចខ្លួនត្រូវបានបាញ់ទម្លាក់ appeared first on Kampuchea Thmey Daily.