ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅអាស៊ីកណ្ដាល
រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចមួយ នឹងត្រូវសាងសង់នៅលើទឹកដីប្រទេសអ៊ូសបេគីស្ថាន ដែលនេះគឺជាគម្រោងលើកដំបូងបង្អស់របស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីកណ្ដាល។ នេះបើយោងតាមការប្រកាសរបស់លោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន ក្រោយជំនួបជាមួយលោក វ៉្លាឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរនេះ នឹងបង្ហាញពីសមត្ថភាពរបស់រុស្ស៊ី ដែលអាចនាំចេញមិនត្រឹមតែថាមពលនោះទេ គឺថែមទាំងផលិតផលបច្ចេកវិទ្យាទំនើបៗទៀតផងចូលក្នុងទីផ្សារអាស៊ី បើទោះជាមហាអំណាចមួយនេះកំពុងស្ថិតនៅក្រោមសម្ពាធទណ្ឌកម្មអន្តរជាតិក៏ដោយ។ លោក ពូទីន បាននិយាយថា រុស្ស៊ី នឹងដាក់ទុន ៤០០លានដុល្លារចូលក្នុងគម្រោងវិនិយោគរួមគ្នាចំនួន៥០០លានដុល្លារជាមួយអ៊ូសបេគីស្ថាន។
ប្រធានាធិបតីអ៊ូសបេគីស្ថាន បានហៅការមកដល់របស់លោក ពូទីន គឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីការចាប់ផ្ដើមនៃយុគសម័យថ្មីនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងទំនាក់ទំនងសម័្ពន្ធមិត្តរវាងប្រទេសទាំង២។ ជាការឆ្លើយតប មេដឹកនាំរុស្ស៊ី បានចាត់ទុកប្រទេសអ៊ូសបេគីស្ថានគឺជាសម្ព័ន្ធមិត្តគួរឲ្យទុកចិត្ត និងជាដៃគូយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងម៉ូស្គូ។

យោងតាមរបាយការណ៍របស់រុស្ស៊ី បានឲ្យដឹងថា ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ Rosatom នឹងរៀបចំម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន៦ ដែលរ៉េអាក់ទ័រនីមួយៗអាចបញ្ចេញថាមពលបាន ៥៥មេហ្គាវ៉ាត់ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន។ ទំហំថាមពលនេះ មានកម្លាំងតិចជាងគម្រោងមិនទាន់សម្រេចផ្លូវការរវាងប្រទេសទាំង២ ដែលបានព្រមព្រៀងកាលពីឆ្នាំ២០១៨កន្លងទៅ ដោយផ្ដល់ថាមពលបានរហូតដល់ ២,៤ជីហ្គាវ៉ាត់ឯណោះ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


