សុខភាព
ថៃ កំពុងប្រយ័ត្ន ថ្នាំទឹកសេរ៉ូ ៤ប្រភេទ ដែលសម្លាប់កុមារជាង ១០០នាក់
រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានទទួលការព្រមានពីអង្គការសុខភាពពិភពលោក (WHO) អំពីថ្នាំទឹកសេរ៉ូក្អក ដែលផលិតដោយប្រទេសឥណ្ឌាចំនួន ៤ប្រភេទ ពាក់ព័ន្ធនឹងការស្លាប់កុមារសរុប១៦៥នាក់ នៅក្នុងប្រទេសហ្គាំប៊ី និងឥណ្ឌូណេស៊ី។

FDA និយាយថា ផលិតផលដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceutical ទាំងនេះ មិនត្រូវបាននាំចូលក្នុងប្រទេសថៃទេ ប៉ុន្តែពួកគេមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការគំរាមកំហែង និងកំពុងតាមដានបញ្ហានេះយ៉ាងដិតដល់ជាទីបំផុត។
លោកវេជ្ជបណ្ឌិត Surachok Tangwiwat អគ្គលេខាធិការរង FAD បាននិយាយថា សារធាតុគីមីពុល អាចបណ្តាលឲ្យកុមារស្លាប់។ រោគសញ្ញារួមមាន ឈឺពោះ ក្អួត រាគ នោមទាស់ ឈឺក្បាល ផ្លាស់ប្តូរស្ថានភាពផ្លូវចិត្ត និងខ្សោយតម្រងនោម។

ថ្នាំទឹកសេរ៉ូទាំង៤ប្រភេទ ដែល WHO ហាមឃាត់រួមមាន Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup។
អាជ្ញាធរហ្គាំប៊ីបានរាយការណ៍កាលពីដើមខែកញ្ញាថា កុមាររាប់សិបនាក់ បានស្លាប់ដោយសារជំងឺខ្សោយតម្រងនោមក្នុងអំឡុងខែមិថុនាដល់ខែសីហា ហើយថាមូលហេតុ គឺទាក់ទងទៅនឹងថ្នាំទឹកសេរ៉ូក្អក។

ការធ្វើតេស្តមន្ទីរពិសោធន៍បានបង្ហាញថា សារធាតុគីមី diethylene glycol និង ethylene glycol ដែលត្រូវបានរកឃើញនៅក្នុងថ្នាំទឹកសេរ៉ូក្អក គឺបានបណ្តាលឲ្យកុមារចំនួន ៦៦ នាក់ស្លាប់។ ការស្លាប់បានកើតឡើងក្នុងរយៈពេលពីរទៅបីថ្ងៃ ក្រោយផឹកថ្នាំ។
ចំណែក យោងតាមក្រសួងសុខាភិបាលសាធារណៈឥណ្ឌូណេស៊ី, កុមារចំនួន ៩៩ នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំទឹកសេរ៉ូក្អកដែលផលិតដោយក្រុមហ៊ុនឱសថ Maiden Pharmaceuticals។ ចាប់តាំងពីខែមករាមក កុមារឥណ្ឌូណេស៊ីចំនួន២០៦នាក់ បានរងរបួសតម្រង់នោមស្រួចស្រាវ ដែលភាគច្រើនជាកុមារមានអាយុក្រោម៥ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ WHO ចេញការព្រមានចំពោះថ្នាំសេរ៉ូផ្តាសាយ ៤ប្រភេទ បន្ទាប់ពីកុមារ ៦៦នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


