​ប្រធានាធិបតីវៀតណាម To Lam Archives - Kampuchea Thmey Daily

ព្រះមហាក្សត្រកម្ពុជា៖ កម្ពុជា-វៀតណាម នឹងកាន់តែមានចំណងជិតស្និទ្ធ ក្នុងពេលលោក​ តូ ឡឹម ដឹកនាំប្រទេសវៀតណាម
ក្នុងពេលដែលប្រទេសវៀតណាមនឹងត្រូវដឹកនាំដោយមេដឹកនាំថ្មី លោក តូ ឡឹម ក្នុងតំណែងជាប្រធានរដ្ឋនៃប្រទេសជិតខាងកម្ពុជាមួយនេះ ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា បានបង្ហាញព្រះទ័យថា ទំនាក់ទំនងកម្ពុជា និងវៀតណាម នឹងកាន់តែមានជិតស្និទ្ធ និងរឹងមាំឡើងបន្ថែមទៀត។

ភ្ជាប់ទៅនឹងសារអបអរសាទរលោក តូ ឡឹម ចំពោះការឡើងធ្វើជាប្រធានរដ្ឋវៀតណាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជសារ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានមានព្រះរាជបន្ទូលថា ក្រោមការដឹកនាំរបស់លោក តូ ឡឹម ប្រទេសវៀតណាមនឹងបន្តទទួលបានមហាជោគជ័យ មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យ និងរក្សាបាននូវតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងក្នុងពិភពលោក។

ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ក្នុងព្រះរាជសារព្រះមហាក្សត្រ បានបង្ហាញក្ដីសង្ឃឹងថា «ប្រជាជាតិយើងទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រទេសជិតខាងគ្នាកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ហើយបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិបានកាន់តែល្អប្រសើរឡើងថែមទៀត»។

សភាវៀតណាម កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអនុម័តជ្រើសតាំងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម ឱ្យកាន់តំណែងជាប្រធានរដ្ឋ សម្រាប់អាណត្តិ៥ឆ្នាំ ២០២៦-២០៣១ ក្នុងសំឡេងគាំទ្រ១០០ភាគរយពីសមាជិកសភាដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គរបស់សភាវៀតណាម នីតិកាលទី១៦។

ជាការកត់សម្គាល់ នេះជាការវិលមកកាន់តំណែងចាស់វិញរបស់លោក តូ ឡឹម ពោលគឺលោកធ្លាប់បានកាន់តំណែងនេះមួយរយៈពេលខ្លីកាលពីឆ្នាំ២០២៤ ហើយជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រវៀតណាម ដែលលោក តូ ឡឹម ត្រូវក្តោប​​មុខ​តំណែង​កំពូលពីរក្នុងពេលតែមួយ គឺទាំងតំណែងអគ្គលេខាធិការបក្ស និងទាំងប្រធានរដ្ឋ៕

ដោយ៖​ ធឿន វ៉ាន់សុង

The post ព្រះមហាក្សត្រកម្ពុជា៖ កម្ពុជា-វៀតណាម នឹងកាន់តែមានចំណងជិតស្និទ្ធ ក្នុងពេលលោក​ តូ ឡឹម ដឹកនាំប្រទេសវៀតណាម appeared first on Kampuchea Thmey Daily.

គីម ជុងអ៊ុន ចេញសារអបអរលោក To Lam ក្លាយជាមេដឹកនាំកំពូលវៀតណាមម្ដងទៀត
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍នាថ្ងៃចន្ទ ទី២៦ ខែមករា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានអបអរសាទរមេដឹកនាំវៀតណាម លោក To Lam ដែលជាប់ឆ្នោតឡើងវិញ ក្លាយជាប្រធានគណបក្សកាន់អំណាច ដោយបង្ហាញទំនុកចិត្តថា កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងអភិវឌ្ឍលើគ្រប់វិស័យនានា។

លោក To Lam  និងលោក គីម ជុងអ៊ុន (រូបភាព៖YONHAP)

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) លោកគីមបានផ្ញើសារមួយនេះកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយនៅថ្ងៃដដែលនោះ លោក Lam បានជាប់ឆ្នោតឡើងវិញជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្តកាន់អំណាចសម្រាប់រយៈពេល​៥ឆ្នាំ ដែលនេះជាការពង្រឹងឋានៈរបស់លោកជាបុគ្គលដែលមានអំណាចបំផុតនៅក្នុងប្រព័ន្ធនយោបាយក្នុងប្រទេស។

មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេដកស្រង់សម្តីដោយបានប្រាប់លោក Lam ថា «ការទទួលយកភារកិច្ចសំខាន់របស់លោកជាអគ្គលេខាធិការ គឺជាការបង្ហាញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅរបស់សមាជិកគណបក្សទាំងអស់របស់អ្នក និងប្រជាជនវៀតណាមមកលើអ្នក»។

លោកគីមក៏បានសំដៅទៅលើកិច្ចព្រមព្រៀងមួយដែលសម្រេចបានជាមួយលោក To Lam  កាលពីឆ្នាំមុន ដោយបង្ហាញពី ជំនឿថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រ និងប្រពៃណីយូរអង្វែង នឹងពង្រីក និងអភិវឌ្ឍយ៉ាងច្រើនលើគ្រប់វិស័យ។

លោក Lam គឺជាម្នាក់ក្នុងចំណោមមេដឹកនាំរដ្ឋជាច្រើន ដែលបានទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងកាលពីខែតុលា ឆ្នាំ២០២៥ ដោយចូលរួមក្បួនដង្ហែរយោធាមួយ រំលឹកខួបលើកទី ៨០ នៃការបង្កើតគណបក្សកាន់អំណាចរបស់ខ្លួន។ លោកគឺជាមេដឹកនាំកំពូលវៀតណាមដំបូងគេ ដែលបានទៅទស្សនកិច្ចប្រទេសកុម្មុយនិស្តចាប់តាំងពីឆ្នាំ ២០០៧។ កាលណោះ អ្នកទាំងពីរបានធ្វើកិច្ចពិភាក្សាកំពូល ដោយយល់ព្រមពង្រីកការផ្លាស់ប្តូរកម្រិតខ្ពស់ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតខ្ពស់មួយផ្សេងទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក To Lam ត្រូវជ្រើសតាំង​​ជាមេដឹកនាំកំពូលរបស់វៀតណាម រយៈពេល​៥ឆ្នាំ​ទៀត

The post គីម ជុងអ៊ុន ចេញសារអបអរលោក To Lam ក្លាយជាមេដឹកនាំកំពូលវៀតណាមម្ដងទៀត appeared first on Kampuchea Thmey Daily.

​វៀតណាម​បង្ហាញ​ក្បួន​យោធា​​ធំបំផុត​មិនធ្លាប់​ក្នុង​ទិវាឯករាជ្យ​ជាតិ​​៨០ឆ្នាំ​
ប្រទេសវៀតណាមបានប្រារព្ធខួបលើកទី៨០​​ឆ្នាំ​នៃការប្រកាសឯករាជ្យរបស់ខ្លួនពីការគ្រប់គ្រងអាណានិគមនៅ​ថ្ងៃអង្គារទី ២ ខែកញ្ញា ជាមួយនឹង​ការ​ដង្ហែក្បួនព្យុហយាត្រា​យោធាដ៏ធំបំផុត​របស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍​​​។

​ក្បួនព្យុហយាត្រា​នេះ​ បាន​ធ្វើ់​ព្រម​​គ្នា​ទាំង​ផ្លូវ​គោក​ ផ្លូវ​អាកាស​ និង​ផ្លូវ​ទឹក។ ​ក្បួនព្យហយាត្រា​​តាមផ្លូវ​គោក​ គេ​សង្កេតឃើញ​មាន​កងទ័ព​ជាច្រើន​បាន​​​បើក​​បរ​រថយន្តយោធា​ ដឹកសម្ពារៈយោធា​ទំនើប​ៗ និង​ច្រើន​ប្រភេទ​ ជាមួយ​​ការ​ដើរក្បួន​យ៉ាង​អធឹកអធម។​​ នៅតាម​ផ្លូ​វទឹកវិញ គេ​ឃើញ​មាន​ការ​បង្ហាញ​ក្បួរ​កងនាវ​យោធា​ រួម​ជាមួយ​​​នាវាមុជ​ទឹក អម​ដោយ​​កង​នាវារាប់សិបគ្រឿង​។ នៅ​ផ្លូវ​អាកាស​វិញ គេ​សង្កេតឃើញ ​​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​​គ្រឿង​បាន​ហោះ​ភ្ជាប់​ជាមួយ​ទង់​ជាតិវៀតណាម។​

​នៅ​ឯទី​លាន​ប្រារព្ធកម្មវិធី​វិញ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃរដ្ឋធានីហាណូយ ដែលភាគច្រើនពាក់អាវក្រហម និងកាន់ទង់ជាតិវៀតណាម នៅក្នុងការបង្ហាញពីជាតិនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសដែលគ្រប់គ្រងដោយកុម្មុយនិស្ត។ យោងទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​​វៀតណាម VNA បាន​ផ្សាយថា​ ទាហាន​វៀតណាម​រាប់​ពាន់​នាក់​មក​ពី​ច្រើន​អង្គភាព រួម​ជាមួយ​​ទាហាន​​ពី​បណ្តា​ប្រទេស​ជាមិត្ត​ ដូចជា​ ​ប្រទេស​ចិន រុស្ស៊ី កម្ពុជា ឡាវ​ និង​ប្រទេស​ផ្សេង​ទៀត​ បាន​ចូល​រួម​ក្នុង​ពិធី​នេះ​។

ការប្រារព្ធពិធីក៏បានធ្វើឡើងនៅសមុទ្រនៅឯឈូងសមុទ្រទឹកជ្រៅ Cam Ranh ដែលមានកងនាវាមុជទឹក និងនាវាចម្បាំងរបស់វៀតណាម ដែលភាគច្រើននាំចូលពីប្រទេសរុស្ស៊ី។

ថ្នាក់ដឹកនាំជាតិ និងឥស្សរជនបរទេសបានទស្សនាក្បួនដង្ហែរយោធានៅទីលាន Ba Dinh ជាកន្លែងដែលនៅថ្ងៃទី ២ខែកញ្ញា ឆ្នាំ ១៩៤៥ មេដឹកនាំបដិវត្តន៍ហូជីមិញបានធ្វើការប្រកាសឯករាជ្យជាប្រវត្តិសាស្ត្រ។

សុន្ទរកថានេះបានកត់សម្គាល់ពីមូលដ្ឋានគ្រឹះនៃវៀតណាមឯករាជ្យមួយបន្ទាប់ពីការគ្រប់គ្រងអាណានិគមបារាំងជិតមួយសតវត្សរ៍ និងការកាន់កាប់របស់ជប៉ុនរយៈពេលខ្លីក្នុងកំឡុងសង្គ្រាមលោកលើកទី២​ ប៉ុន្តែបារាំងមិនបានទទួលស្គាល់ប្រទេសថ្មីទេ ហើយបានប្រយុទ្ធនឹងសង្រ្គាមរយៈពេលមួយទសវត្សរ៍ដែលបានបញ្ចប់ដោយការបរាជ័យរបស់ពួកគេនៅឆ្នាំ ១៩៥៤​​៕​

រ៉ាន់ រើយ​​

The post ​វៀតណាម​បង្ហាញ​ក្បួន​យោធា​​ធំបំផុត​មិនធ្លាប់​ក្នុង​ទិវាឯករាជ្យ​ជាតិ​​៨០ឆ្នាំ​ appeared first on Kampuchea Thmey Daily.

ប្រទេស​ច្រើន​​បញ្ជូន​​​អង្គភាព​យោធា​​​ដង្ហែ​​​ក្បួន​ព្យុហយាត្រា​នៅវៀតណាម​​
​យោង​​​ទីភ្នាក់ងារ​សារ​​​​ព័ត៌មាន​វៀតណាម ​(Vietnam News Agency) ​​​ប្រទេស​ចំនួន​​​៤បាន​បញ្ជូន​​​អង្គភាព​យោធា​របស់ខ្លួន​​​​ទៅចូលរួម​ពិធីដង្ហែរ​ក្បូន​ព្យុហយាត្រា​យោធា​​​ ក្នុង​​ទិវា​​រំឭក​ខួបលើកទី៨០នៃ​កង​ទ័ព​​បដិវត្តន៍​​​បង្កើត​ឡើង​នៅ​ខែសីហា និងទិវាជាតិ​​នៅ​ថ្ងៃទី២ខែកញ្ញា ជាមួយ​កង​ទ័ព​វៀតណាម​​បាន​បង្ហាញ​ក្បួន​​​​ទ័ព​និង​សព្វាវុធ​​​ទំនើបៗ​ ​សម្ញែង​ពិភពលោក​​។

​តាមសេចក្តី​​រាយការណ៍​ អង្គភាព​យោធា​​​ទាំង​​នោះ​មាន​មក​ពី​ប្រទេសចិន រុស្ស៊ី​ ឡាវ និង​កម្ពុជា បាន​​​ចូលរួម​ពិធីនេះ​ជាមួយ​​​ក្បួន​​កងទ័ព​វៀតណាមនៅទីលាន  Ba Dinh ក្នុង​ទីក្រុង​ហាណូយ នៅថ្ងៃទី​​២ខែ​កកញ្ញា​នេះ​។ ​ប៉ុន្តែ​តាម​ប្រ​​​ភេទ​ទង់ជាតិ ប្រទេសមួយចំនួន​នៅតំបន់​អាស៊ី​កណ្តាលដែល​ធ្លាប់​​​នៅ​ក្នុង​​​​​សហភាព​សូវៀត មានប្រទេសកាហ្សាស្តាន​ ជាដើម គឺ​បាន​បញ្ជូន​កង​យោធា​ទៅ​​​ចូលរួម​ផង​ដែរ​។

​ក្បួន​ព្យហយាត្រា​​កង​ទ័ព​របស់​វៀតណាម បាន​ប្រព្រឹត្តទៅ​ក្រោម​​ការ​​​​តាំង​បង្ហាញ​សព្វាវុធ​ទំនើប​​ៗដែលវៀតណាម​​ខ្លួន​ឯង​បាន​អះអាង​ថា ផលិត​ក្នុងស្រុកភាគច្រើន ក្នុង​នោះ​មាន​មីស៊ីល និង​​យន្តហោះ​គ្មានមនុស្សបើក​​​ ដែល​ជា​បច្ចេកវិទ្យា​​ដ៏​ពេញ​​និយម​​សម្រាប់​ប្រើប្រាស់​ក្នុងវិស័យ​យោធា​​នាពេលបច្ចុប្បន្ន​​។

​កាលពី​ខែ​សីហា​កន្លងទៅ​ទៅ ក្រសួងការពារជាតិ និងក្រសួងសន្តិសុខសាធារណៈនៃ​ប្រទេសវៀតណាម ​បាន​​ប្រមូល​ផ្តុំ​​ នាយទាហាន និងពលទាហានជិត ១៦០០០នាក់ រួមជាមួយនឹងសព្វាវុធ និងសម្ភារៈ​​យោធា​​ទំនើបៗ​ដែល​​ភាគច្រើន​ផលិត​ក្នុងស្រុក សម្រាប់​ការហាត់​សម​​​ព្យុហយាត្រាយោធា​ទ្រង់ទ្រាយធំ​។

យោធាវៀតណាម​ក្នុង​ពិធី​ហាត់សម​​នៅថ្ងៃទី​៥ខែ​សីហា​​។ Vietnam News

ក្នុង​ព្រឹត្តិការណ៍​​យោធា​ថ្នាក់​ជាតិ​ដ៏​ធំ​នេះ ប្រទេសវៀតណាម​​ក៏​​ឆ្លៀ​ត​បង្ហាញ​​​សព្វាវុធទំនើបៗ និង​សម្ភារៈ​យោធា​ជាច្រើន​ ដូចជា​រថក្រោះ រថពាសដែក កាំជ្រួច កាំភ្លើងធំ រ៉ាដា និងឧបករណ៍ឯកទេសសម្រាប់សង្គ្រាមអេឡិចត្រូនិច វិស្វកម្ម ទំនាក់ទំនង និងការការពារគីមី។

​​សេចក្តីរាយការណ៍​របស់​សារព័ត៌មានវៀតណាម បាន​លើក​ឡើង​ថា ភាគច្រើននៃសម្ភារៈ​​និង​ឧបករណ៍​យោធា​​ទាំងនេះត្រូវបានអភិវឌ្ឍក្នុងស្រុកដោយឧស្សាហកម្មការពារជាតិរបស់វៀតណាម រួមទាំងប្រព័ន្ធកាំជ្រួច Truong Son រថយន្តប្រយុទ្ធ​ថ្មើរជើង XCB-01 យន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធរ៉ាដាទំនើបៗ។ ទាំងនេះបានបង្ហាញពីភាពចល័តរបស់កងទ័ពប្រជាជនវៀតណាម និងការត្រៀមខ្លួនប្រយុទ្ធខ្ពស់៕​

The post ប្រទេស​ច្រើន​​បញ្ជូន​​​អង្គភាព​យោធា​​​ដង្ហែ​​​ក្បួន​ព្យុហយាត្រា​នៅវៀតណាម​​ appeared first on Kampuchea Thmey Daily.

​តូ ឡឹម ផ្តើម​ទស្សនកិច្ចនៅកូរ៉េខាងត្បូង​​ សម្រាប់​​​ចំណង​វិស័យពាណិជ្ជកម្ម​និង​ថាមពល​នុយ​ក្លេអ៊ែរ​​
មេដឹកនាំកំពូល និង ជាអគ្គលេខាបក្សកុម្មុយនិស្តរបស់វៀតណាម លោក តូ ឡឹម (To Lam) បាន​ចាកចេញ​ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េ​​ខាង​ត្បូង​ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី​១៣ ខែសីហា ដើម្បី​​​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែល​ទើប​ឡើង​កាន់​អំណាច​​កាល​ពី​ខែ​​​មថុនា​​​។ តាមការ​គ្រោង​ទុក​ភាគី​​​ទាំងពី​រ​នឹង​​​ផ្តើម​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុងវិស័យជាច្រើន ទាំង​វិស័យពាណិជ្ជកម្ម​​ ទំនាក់​វប្បធម៌ ពិសេស​ថាម​ពល​នុយក្លេអ៊ែរ។​

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្តវៀតណាម លោក To Lam និង ជំទាវ​ទី១​ Ngo Phuong Ly។

​​មេដឹកនាំ​វៀតណាមរូប​នេះ​ បាន​ក្លាយ​ជាមេដឹកនាំបរទេសដំបូងដែ​ល​​បំពេញទស្សនកិច្ច​​​ផ្លូវរដ្ឋ​នៅប្រទេស​​កូរ៉េខាងត្បូង​ ចាប់តាំងពីរដ្ឋបាល ​របស់​​លោក Lee ឡើងកាន់តំណែង ក្រោយ​ការ​ឈ្នះឆ្នោត​​​​ដែលរៀបចំ​ឡើង​ បន្ទាប់​ពីតុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ទម្លាក់​ លោក ​​Yoon Suk Yeol ​ដោយសារ​តែ​មានកំហុស​​​ប្រកាស​ឲ្យ​ប្រើច្បាប់អាជ្ញាសឹក​ដ៏ចម្រូង​ចម្រាស​​កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០២៤​។

តាមសេចក្តីរាយការណ៍របស់ korea.net អ្នកនាំពាក្យប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី​ Kang Yu-jung បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​​ក្នុង​ពេលកន្លងមកថា ​ដោយនិយាយថា «តាមរយៈកិច្ចប្រជុំកំពូលរបស់​ថ្នាក់​ដឹកនាំ​កំពូល​ទាំងពីរ​ និងអាហារពេលល្ងាច​ផ្លូវ​រដ្ឋដែលគ្រោងធ្វើនៅថ្ងៃទី ១១ខែសីហា លោកប្រធានាធិបតី Lee គ្រោងនឹងជួបពិភាក្សាស៊ីជម្រៅជាមួយអគ្គលេខាធិការ Lam ស្តីពីហេដ្ឋារចនាសម្ព័ន្ធជាតិ ដូចជា រោងចក្រថាមពលនុយក្លេអ៊ែរ ផ្លូវរថភ្លើងល្បឿនលឿន និងទីក្រុងឆ្លាតវៃ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ធនធានមនុស្ស បន្ថែមលើនយោបាយ ពាណិជ្ជកម្ម និងការវិនិយោគ»​។

លោកស្រីបានបន្ថែមថា៖«​វៀតណាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កូរ៉េ និងជាសម្ព័ន្ធមិត្តស្នូលនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន»។

តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិកា​​បក្ស​វៀតណាម​ ទៅកាន់ប្រទេសកូរ៉េ​ខាងត្បូង​ មន្ត្រី​កូរ៉េខាងត្បូង រំពឹងថា នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានទិសដៅឆ្ពោះទៅអនាគត និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយប្រើប្រាស់ដំណើរទស្សនកិច្ចនេះជាឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្ថែមទៀត។

នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់វៀតណាម VNA ដែលចេញផ្សាយនៅថ្ងៃដដែលនោះ លោកប្រធានាធិបតី Lee បាននិយាយថា «ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិកា Lam ទៅកាន់ប្រទេសកូរ៉េ នឹងកត់សម្គាល់ជាលើកដំបូងរបស់មន្ត្រីបរទេស និងជាភ្ញៀវរដ្ឋដំបូងគេដែលរដ្ឋបាលរបស់យើងបានស្វាគមន៍»​ ដោយបន្ថែមថា «នេះគឺជាភស្តុតាងនៃចេតនាដ៏រឹងមាំរបស់រដ្ឋបាលរបស់ខ្ញុំ និងខ្ញុំក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរតាមទិសដៅនាពេលអនាគត»។

ដោយលើកឡើងពីភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ លោកបានមានប្រសាសន៍ថា៖​«មួយសែនគ្រួសារពហុវប្បធម៍ និងកម្មករវៀតណាមគឺជា«អ្នកការទូតឯកជន» ដែលជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី» ដោយបន្ថែមថា កូរ៉េ និងវៀតណាមគឺជា «ប្រទេសសាច់ថ្លៃ​​»​ តាមរយៈចំណង​​អាពាហ៍ពិពាហ៍​។

ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA/VLLF បាន​រាយការណ៍ថា​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​ទៅកាន់​កូរ៉េខាងត្បូង​របស់​លោក​អគ្គលេខាធិការ Lam។ ​ដំណើរ​ទស្សនកិច្ច​នេះ​​​នឹង​ផ្តល់​ឱកាស​សម្រាប់​ភាគី​ទាំងពីរ​ដើម្បី​ចូលរួម​ក្នុង​ការពិភាក្សា​យុទ្ធសាស្ត្រ​ស៊ីជម្រៅ កំណត់​ទិសដៅ និង​វិធានការ​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ក្នុង​លក្ខណៈ​សំខាន់ ទូលំទូលាយ និង​ប្រកបដោយ​ប្រសិទ្ធភាព៕​

រ៉ាន់ រើយ​

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-Myung

The post ​តូ ឡឹម ផ្តើម​ទស្សនកិច្ចនៅកូរ៉េខាងត្បូង​​ សម្រាប់​​​ចំណង​វិស័យពាណិជ្ជកម្ម​និង​ថាមពល​នុយ​ក្លេអ៊ែរ​​ appeared first on Kampuchea Thmey Daily.

​​បក្ស​កុម្មុយនីស្តវៀតណាម​បោសសម្អាតផ្ទៃក្នុង​ដោយ​​​បណ្តេញ​សមាជិក​បក្ស​ជាន់ខ្ពស់ច្រើនរូប​ រួម​មាន​​​អតីត​ប្រធានាធិបតី២រូប និង​ប្រធានសភា​ផង​
​សមាជិក​​​បក្ស​កុម្មុយនីស្តវៀតណាម​វៀតណាម​បច្ចុប្បន្នដែល​កំពុង​​កាន់​អំណាច បាន​​​ព្យាយាម​បោសសម្អាត​ផ្ទៃក្នុង ​តាមរយ​បណ្តេញ​សមាជិក​​​ជាន់ខ្ពស់​នៃ​បក្ស​​​​កម្មុយនីស្ត​​​​វៀតណាម​ ដែលធ្លាប់​កាន់​អំណាច​ជា​ប្រធាធិបតី​រហូត​​២រូប អតីត ប្រធាន​រដ្ឋ​សភា រដ្ឋមន្ត្រី​ ក៏​ដូច​ជា​ សមាជិក​គណកម្មាធិការ​មជ្ឈិម​បក្ស​ជា​ច្រើន​រូប​រូប​ទៀត។

លោក តូ ឡឹម (មុខ) អគ្គលេខាធិការបក្ស​កុម្មុយនីស្តវៀតណាម​និង រូប​អតីត​ប្រធានាធិបតី២រូប និង អតីត​ប្រធានរដ្ឋសភា​វៀតណាម ដែលត្រូវ​បណ្តេញចេញ។ BBC vietnam

​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់​​​​ងារ​ព័ត៌មាន​វៀតណាម vietnamnews ​បាន​ឲ្យ​ដឹង​ថា ​​លោក ង្វៀន ស៊ុនហ្វុក (​Nguyen Xuan Phuc) អតីតសមាជិកការិយាល័យនយោបាយ និងជាអតីត​ប្រធានាធិបតី (ប្រធានរដ្ឋ) ដែល​កាន់​អំណាច​​ ​ចន្លោះ​ខែមេសា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៣ និង លោក វ៉ូ វ៉ាន់ធឿង (Vo Van Thưong) អតីតសមាជិកការិយាល័យនយោបាយ និងជាអតីត​ប្រធានាធិបតី​ (ប្រធានរដ្ឋ)​ កាន់អំណាច​ប្រហែល​១ឆ្នាំ ​​ចន្លោះ​ ខែមីនា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​​កុម្មុយនីស្ត​​វៀតណាម។

​ក្រៅ​ពី​​អតីត​ថ្នាក់ដឹកនាំ​​​កំពូល​​ទាំងពីរនាក់​នេះ នៅ​មាន​​អតីត​ថ្នាក់​ដឹកនាំ​កំពូល​​ច្រើន​រូប​ទៀត ដូចជា លោក វឿង​ ដាញ់​ហឺ (Vuong Dinh Hue) អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានរដ្ឋសភា កាន់​អំណាច​​ចន្លោះ​ ខែមីនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤ និង លោក  ​លី មិញខៃ​ (​Lee Minh Khai ) អតីតលេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតឧបនាយករដ្ឋមន្ត្រី ​កាន់​អំណាច​ចន្លោះ​ខែមេសា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៤។

​​ក្នុង​សមាជ​គណបក្ស​កុម្មុយនីស្ត​វៀតណាមដែលបាន​បញ្ចប់​ទៅ​កាល​ពីចុងសប្តាហ៍កន្លងទៅ​ គណៈកម្មាធិការមជ្ឈិមបក្សវៀតណាម បានយល់ព្រមបណ្តេញ លោកស្រី  ង្វៀន ធីគីមធៀន (Nguyen Thi Kim Tien) អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញពីបក្សកុម្មុយនិស្តវៀតណាម ជុំវិញការរំលោភបំពានដែលបានប្រព្រឹត្តក្នុងអំឡុងពេលកាន់តំណែង។

​តាមការ​ចុះ​ផ្សាយ​នោះ​ កិច្ចប្រជុំពេញអង្គក៏បានអនុម័តសំណើសុំឱ្យ លោក ដូ ដុច​ ឌុយ ( Do Duc Duy) សមាជិកគណៈកម្មាធិការមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លាលែងពីសមាជិកភាពក្នុងគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣។ ដូចគ្នានេះដែរ លោក ​វ៉ូ ជីចុង​ (Vo Chí Cong) សមាជិកជំនួសនៃគណៈកម្មាធិការមជ្ឈិម និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទំនាក់ទំនង និងចលនាមហាជននៃគណៈកម្មាធិការបក្ស​ប្រចាំទីក្រុងកាន់ធ័រ (Can Thơ) ត្រូវបានអនុញ្ញាតឱ្យចុះចេញពីសមាជិកភាពជំនួសរបស់គាត់នៅក្នុងគណៈ​កម្មាធិការកណ្តាល។

​សារព័ត៌មាន​វៀតណាម បាន​​​ចេញ​ផ្សាយ​​ថា ​​​លោក ​តូ ឡឹម ​ដែល​ជា​អគ្គលេខាធិបក្ស​កុម្មុយនីស្ត​វៀតណាម​ ​បាន​​​​ធ្វើ​ជាប្រធាន​កិច្ចប្រជុំពេញអង្គ​លើកទី ១២ នៃគណៈកម្មាធិការមជ្ឈិមទី១៣​នៃបក្សកុម្មុយនិស្តវៀតណាម ដែល​​បានបញ្ចប់​កិច្ច​ប្រជុំ​​រយៈពេលពីរ​ថ្ងៃ​​ដែល​បញ្ចប់​កាល​ថ្ងៃ​សៅរ៍​​៕​

រ៉ាន់ រើយ​

The post ​​បក្ស​កុម្មុយនីស្តវៀតណាម​បោសសម្អាតផ្ទៃក្នុង​ដោយ​​​បណ្តេញ​សមាជិក​បក្ស​ជាន់ខ្ពស់ច្រើនរូប​ រួម​មាន​​​អតីត​ប្រធានាធិបតី២រូប និង​ប្រធានសភា​ផង​ appeared first on Kampuchea Thmey Daily.