ព័ត៌មានអន្ដរជាតិ
ប្រទេសច្រើនបញ្ជូនអង្គភាពយោធាដង្ហែក្បួនព្យុហយាត្រានៅវៀតណាម
យោងទីភ្នាក់ងារសារព័ត៌មានវៀតណាម (Vietnam News Agency) ប្រទេសចំនួន៤បានបញ្ជូនអង្គភាពយោធារបស់ខ្លួនទៅចូលរួមពិធីដង្ហែរក្បូនព្យុហយាត្រាយោធា ក្នុងទិវារំឭកខួបលើកទី៨០នៃកងទ័ពបដិវត្តន៍បង្កើតឡើងនៅខែសីហា និងទិវាជាតិនៅថ្ងៃទី២ខែកញ្ញា ជាមួយកងទ័ពវៀតណាមបានបង្ហាញក្បួនទ័ពនិងសព្វាវុធទំនើបៗ សម្ញែងពិភពលោក។

តាមសេចក្តីរាយការណ៍ អង្គភាពយោធាទាំងនោះមានមកពីប្រទេសចិន រុស្ស៊ី ឡាវ និងកម្ពុជា បានចូលរួមពិធីនេះជាមួយក្បួនកងទ័ពវៀតណាមនៅទីលាន Ba Dinh ក្នុងទីក្រុងហាណូយ នៅថ្ងៃទី២ខែកកញ្ញានេះ។ ប៉ុន្តែតាមប្រភេទទង់ជាតិ ប្រទេសមួយចំនួននៅតំបន់អាស៊ីកណ្តាលដែលធ្លាប់នៅក្នុងសហភាពសូវៀត មានប្រទេសកាហ្សាស្តាន ជាដើម គឺបានបញ្ជូនកងយោធាទៅចូលរួមផងដែរ។

ក្បួនព្យហយាត្រាកងទ័ពរបស់វៀតណាម បានប្រព្រឹត្តទៅក្រោមការតាំងបង្ហាញសព្វាវុធទំនើបៗដែលវៀតណាមខ្លួនឯងបានអះអាងថា ផលិតក្នុងស្រុកភាគច្រើន ក្នុងនោះមានមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលជាបច្ចេកវិទ្យាដ៏ពេញនិយមសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធានាពេលបច្ចុប្បន្ន។

កាលពីខែសីហាកន្លងទៅទៅ ក្រសួងការពារជាតិ និងក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម បានប្រមូលផ្តុំ នាយទាហាន និងពលទាហានជិត ១៦០០០នាក់ រួមជាមួយនឹងសព្វាវុធ និងសម្ភារៈយោធាទំនើបៗដែលភាគច្រើនផលិតក្នុងស្រុក សម្រាប់ការហាត់សមព្យុហយាត្រាយោធាទ្រង់ទ្រាយធំ។

ក្នុងព្រឹត្តិការណ៍យោធាថ្នាក់ជាតិដ៏ធំនេះ ប្រទេសវៀតណាមក៏ឆ្លៀតបង្ហាញសព្វាវុធទំនើបៗ និងសម្ភារៈយោធាជាច្រើន ដូចជារថក្រោះ រថពាសដែក កាំជ្រួច កាំភ្លើងធំ រ៉ាដា និងឧបករណ៍ឯកទេសសម្រាប់សង្គ្រាមអេឡិចត្រូនិច វិស្វកម្ម ទំនាក់ទំនង និងការការពារគីមី។
សេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាម បានលើកឡើងថា ភាគច្រើននៃសម្ភារៈនិងឧបករណ៍យោធាទាំងនេះត្រូវបានអភិវឌ្ឍក្នុងស្រុកដោយឧស្សាហកម្មការពារជាតិរបស់វៀតណាម រួមទាំងប្រព័ន្ធកាំជ្រួច Truong Son រថយន្តប្រយុទ្ធថ្មើរជើង XCB-01 យន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធរ៉ាដាទំនើបៗ។ ទាំងនេះបានបង្ហាញពីភាពចល័តរបស់កងទ័ពប្រជាជនវៀតណាម និងការត្រៀមខ្លួនប្រយុទ្ធខ្ពស់៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


