ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ចេញសារអបអរលោក To Lam ក្លាយជាមេដឹកនាំកំពូលវៀតណាមម្ដងទៀត
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍នាថ្ងៃចន្ទ ទី២៦ ខែមករា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានអបអរសាទរមេដឹកនាំវៀតណាម លោក To Lam ដែលជាប់ឆ្នោតឡើងវិញ ក្លាយជាប្រធានគណបក្សកាន់អំណាច ដោយបង្ហាញទំនុកចិត្តថា កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងអភិវឌ្ឍលើគ្រប់វិស័យនានា។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) លោកគីមបានផ្ញើសារមួយនេះកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយនៅថ្ងៃដដែលនោះ លោក Lam បានជាប់ឆ្នោតឡើងវិញជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្តកាន់អំណាចសម្រាប់រយៈពេល៥ឆ្នាំ ដែលនេះជាការពង្រឹងឋានៈរបស់លោកជាបុគ្គលដែលមានអំណាចបំផុតនៅក្នុងប្រព័ន្ធនយោបាយក្នុងប្រទេស។
មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេដកស្រង់សម្តីដោយបានប្រាប់លោក Lam ថា «ការទទួលយកភារកិច្ចសំខាន់របស់លោកជាអគ្គលេខាធិការ គឺជាការបង្ហាញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅរបស់សមាជិកគណបក្សទាំងអស់របស់អ្នក និងប្រជាជនវៀតណាមមកលើអ្នក»។
លោកគីមក៏បានសំដៅទៅលើកិច្ចព្រមព្រៀងមួយដែលសម្រេចបានជាមួយលោក To Lam កាលពីឆ្នាំមុន ដោយបង្ហាញពី ជំនឿថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រ និងប្រពៃណីយូរអង្វែង នឹងពង្រីក និងអភិវឌ្ឍយ៉ាងច្រើនលើគ្រប់វិស័យ។
លោក Lam គឺជាម្នាក់ក្នុងចំណោមមេដឹកនាំរដ្ឋជាច្រើន ដែលបានទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងកាលពីខែតុលា ឆ្នាំ២០២៥ ដោយចូលរួមក្បួនដង្ហែរយោធាមួយ រំលឹកខួបលើកទី ៨០ នៃការបង្កើតគណបក្សកាន់អំណាចរបស់ខ្លួន។ លោកគឺជាមេដឹកនាំកំពូលវៀតណាមដំបូងគេ ដែលបានទៅទស្សនកិច្ចប្រទេសកុម្មុយនិស្តចាប់តាំងពីឆ្នាំ ២០០៧។ កាលណោះ អ្នកទាំងពីរបានធ្វើកិច្ចពិភាក្សាកំពូល ដោយយល់ព្រមពង្រីកការផ្លាស់ប្តូរកម្រិតខ្ពស់ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតខ្ពស់មួយផ្សេងទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក To Lam ត្រូវជ្រើសតាំងជាមេដឹកនាំកំពូលរបស់វៀតណាម រយៈពេល៥ឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


