ព័ត៌មានជាតិ
ព្រះមហាក្សត្រកម្ពុជា៖ កម្ពុជា-វៀតណាម នឹងកាន់តែមានចំណងជិតស្និទ្ធ ក្នុងពេលលោក តូ ឡឹម ដឹកនាំប្រទេសវៀតណាម
ក្នុងពេលដែលប្រទេសវៀតណាមនឹងត្រូវដឹកនាំដោយមេដឹកនាំថ្មី លោក តូ ឡឹម ក្នុងតំណែងជាប្រធានរដ្ឋនៃប្រទេសជិតខាងកម្ពុជាមួយនេះ ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា បានបង្ហាញព្រះទ័យថា ទំនាក់ទំនងកម្ពុជា និងវៀតណាម នឹងកាន់តែមានជិតស្និទ្ធ និងរឹងមាំឡើងបន្ថែមទៀត។

ភ្ជាប់ទៅនឹងសារអបអរសាទរលោក តូ ឡឹម ចំពោះការឡើងធ្វើជាប្រធានរដ្ឋវៀតណាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជសារ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានមានព្រះរាជបន្ទូលថា ក្រោមការដឹកនាំរបស់លោក តូ ឡឹម ប្រទេសវៀតណាមនឹងបន្តទទួលបានមហាជោគជ័យ មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យ និងរក្សាបាននូវតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងក្នុងពិភពលោក។

ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ក្នុងព្រះរាជសារព្រះមហាក្សត្រ បានបង្ហាញក្ដីសង្ឃឹងថា «ប្រជាជាតិយើងទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រទេសជិតខាងគ្នាកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ហើយបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិបានកាន់តែល្អប្រសើរឡើងថែមទៀត»។
សភាវៀតណាម កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអនុម័តជ្រើសតាំងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម ឱ្យកាន់តំណែងជាប្រធានរដ្ឋ សម្រាប់អាណត្តិ៥ឆ្នាំ ២០២៦-២០៣១ ក្នុងសំឡេងគាំទ្រ១០០ភាគរយពីសមាជិកសភាដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គរបស់សភាវៀតណាម នីតិកាលទី១៦។
ជាការកត់សម្គាល់ នេះជាការវិលមកកាន់តំណែងចាស់វិញរបស់លោក តូ ឡឹម ពោលគឺលោកធ្លាប់បានកាន់តំណែងនេះមួយរយៈពេលខ្លីកាលពីឆ្នាំ២០២៤ ហើយជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រវៀតណាម ដែលលោក តូ ឡឹម ត្រូវក្តោបមុខតំណែងកំពូលពីរក្នុងពេលតែមួយ គឺទាំងតំណែងអគ្គលេខាធិការបក្ស និងទាំងប្រធានរដ្ឋ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


