ព័ត៌មានអន្ដរជាតិ
បក្សកុម្មុយនីស្តវៀតណាមបោសសម្អាតផ្ទៃក្នុងដោយបណ្តេញសមាជិកបក្សជាន់ខ្ពស់ច្រើនរូប រួមមានអតីតប្រធានាធិបតី២រូប និងប្រធានសភាផង
សមាជិកបក្សកុម្មុយនីស្តវៀតណាមវៀតណាមបច្ចុប្បន្នដែលកំពុងកាន់អំណាច បានព្យាយាមបោសសម្អាតផ្ទៃក្នុង តាមរយបណ្តេញសមាជិកជាន់ខ្ពស់នៃបក្សកម្មុយនីស្តវៀតណាម ដែលធ្លាប់កាន់អំណាចជាប្រធាធិបតីរហូត២រូប អតីត ប្រធានរដ្ឋសភា រដ្ឋមន្ត្រី ក៏ដូចជា សមាជិកគណកម្មាធិការមជ្ឈិមបក្សជាច្រើនរូបរូបទៀត។

ការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម vietnamnews បានឲ្យដឹងថា លោក ង្វៀន ស៊ុនហ្វុក (Nguyen Xuan Phuc) អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានាធិបតី (ប្រធានរដ្ឋ) ដែលកាន់អំណាច ចន្លោះខែមេសា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៣ និង លោក វ៉ូ វ៉ាន់ធឿង (Vo Van Thưong) អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានាធិបតី (ប្រធានរដ្ឋ) កាន់អំណាចប្រហែល១ឆ្នាំ ចន្លោះ ខែមីនា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្តវៀតណាម។
ក្រៅពីអតីតថ្នាក់ដឹកនាំកំពូលទាំងពីរនាក់នេះ នៅមានអតីតថ្នាក់ដឹកនាំកំពូលច្រើនរូបទៀត ដូចជា លោក វឿង ដាញ់ហឺ (Vuong Dinh Hue) អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានរដ្ឋសភា កាន់អំណាចចន្លោះ ខែមីនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤ និង លោក លី មិញខៃ (Lee Minh Khai ) អតីតលេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតឧបនាយករដ្ឋមន្ត្រី កាន់អំណាចចន្លោះខែមេសា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៤។
ក្នុងសមាជគណបក្សកុម្មុយនីស្តវៀតណាមដែលបានបញ្ចប់ទៅកាលពីចុងសប្តាហ៍កន្លងទៅ គណៈកម្មាធិការមជ្ឈិមបក្សវៀតណាម បានយល់ព្រមបណ្តេញ លោកស្រី ង្វៀន ធីគីមធៀន (Nguyen Thi Kim Tien) អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញពីបក្សកុម្មុយនិស្តវៀតណាម ជុំវិញការរំលោភបំពានដែលបានប្រព្រឹត្តក្នុងអំឡុងពេលកាន់តំណែង។
តាមការចុះផ្សាយនោះ កិច្ចប្រជុំពេញអង្គក៏បានអនុម័តសំណើសុំឱ្យ លោក ដូ ដុច ឌុយ ( Do Duc Duy) សមាជិកគណៈកម្មាធិការមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លាលែងពីសមាជិកភាពក្នុងគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣។ ដូចគ្នានេះដែរ លោក វ៉ូ ជីចុង (Vo Chí Cong) សមាជិកជំនួសនៃគណៈកម្មាធិការមជ្ឈិម និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទំនាក់ទំនង និងចលនាមហាជននៃគណៈកម្មាធិការបក្សប្រចាំទីក្រុងកាន់ធ័រ (Can Thơ) ត្រូវបានអនុញ្ញាតឱ្យចុះចេញពីសមាជិកភាពជំនួសរបស់គាត់នៅក្នុងគណៈកម្មាធិការកណ្តាល។
សារព័ត៌មានវៀតណាម បានចេញផ្សាយថា លោក តូ ឡឹម ដែលជាអគ្គលេខាធិបក្សកុម្មុយនីស្តវៀតណាម បានធ្វើជាប្រធានកិច្ចប្រជុំពេញអង្គលើកទី ១២ នៃគណៈកម្មាធិការមជ្ឈិមទី១៣នៃបក្សកុម្មុយនិស្តវៀតណាម ដែលបានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃដែលបញ្ចប់កាលថ្ងៃសៅរ៍៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


