ព័ត៌មានអន្ដរជាតិ
លោក To Lam ត្រូវជ្រើសតាំងជាមេដឹកនាំកំពូលរបស់វៀតណាម រយៈពេល៥ឆ្នាំទៀត
មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam ត្រូវបានបញ្ជាក់ជាផ្លូវការនាថ្ងៃសុក្រទី២៣ខែមករាឆ្នាំ២០២៦ ជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្តកាន់អំណាចសម្រាប់រយៈពេល៥ឆ្នាំខាងមុខទៀត ដែលនេះជាការពង្រឹងឋានៈរបស់លោកជាបុគ្គលដែលមានអំណាចបំផុតនៅក្នុងប្រព័ន្ធនយោបាយរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ការប្រកាសនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមហាសន្និបាតបក្សជាតិលើកទី១៤ នៅទីក្រុងហាណូយ ដែលមានប្រតិភូជិត ១៦០០នាក់បានជួបជុំគ្នាដើម្បីសម្រេចលើបញ្ជីឈ្មោះថ្នាក់ដឹកនាំ និងគោលដៅយុទ្ធសាស្ត្ររបស់ជាតិ។ លោក Lam វ័យ៦៨ឆ្នាំ ដែលជាអតីតប្រមុខសន្តិសុខ និងជាឧត្តមសេនីយ៍ផ្កាយបួន បានឡើងកាន់តំណែងជាប្រមុខបក្សតាំងពីពាក់កណ្តាលឆ្នាំ២០២៤មកម៉្លេះ បន្ទាប់ពីមរណភាពរបស់លោក Nguyen Phu Trong។
នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាត លោក Lam បានប្តេជ្ញាបង្កើនយុទ្ធនាការប្រឆាំងអំពើពុករលួយឲ្យកាន់តែខ្លាំងក្លា និងបានជំរុញឲ្យមានកំណែទម្រង់រដ្ឋបាលយ៉ាងស៊ីជម្រៅ ដើម្បីសម្រួលដល់ក្បាលម៉ាស៊ីនរដ្ឋាភិបាល៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


