ព័ត៌មានអន្ដរជាតិ
វៀតណាមបង្ហាញក្បួនយោធាធំបំផុតមិនធ្លាប់ក្នុងទិវាឯករាជ្យជាតិ៨០ឆ្នាំ
ប្រទេសវៀតណាមបានប្រារព្ធខួបលើកទី៨០ឆ្នាំនៃការប្រកាសឯករាជ្យរបស់ខ្លួនពីការគ្រប់គ្រងអាណានិគមនៅថ្ងៃអង្គារទី ២ ខែកញ្ញា ជាមួយនឹងការដង្ហែក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ក្បួនព្យុហយាត្រានេះ បានធ្វើ់ព្រមគ្នាទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។ ក្បួនព្យហយាត្រាតាមផ្លូវគោក គេសង្កេតឃើញមានកងទ័ពជាច្រើនបានបើកបររថយន្តយោធា ដឹកសម្ពារៈយោធាទំនើបៗ និងច្រើនប្រភេទ ជាមួយការដើរក្បួនយ៉ាងអធឹកអធម។ នៅតាមផ្លូវទឹកវិញ គេឃើញមានការបង្ហាញក្បួរកងនាវយោធា រួមជាមួយនាវាមុជទឹក អមដោយកងនាវារាប់សិបគ្រឿង។ នៅផ្លូវអាកាសវិញ គេសង្កេតឃើញ យន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានហោះភ្ជាប់ជាមួយទង់ជាតិវៀតណាម។

នៅឯទីលានប្រារព្ធកម្មវិធីវិញ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃរដ្ឋធានីហាណូយ ដែលភាគច្រើនពាក់អាវក្រហម និងកាន់ទង់ជាតិវៀតណាម នៅក្នុងការបង្ហាញពីជាតិនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសដែលគ្រប់គ្រងដោយកុម្មុយនិស្ត។ យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានផ្សាយថា ទាហានវៀតណាមរាប់ពាន់នាក់មកពីច្រើនអង្គភាព រួមជាមួយទាហានពីបណ្តាប្រទេសជាមិត្ត ដូចជា ប្រទេសចិន រុស្ស៊ី កម្ពុជា ឡាវ និងប្រទេសផ្សេងទៀត បានចូលរួមក្នុងពិធីនេះ។
ការប្រារព្ធពិធីក៏បានធ្វើឡើងនៅសមុទ្រនៅឯឈូងសមុទ្រទឹកជ្រៅ Cam Ranh ដែលមានកងនាវាមុជទឹក និងនាវាចម្បាំងរបស់វៀតណាម ដែលភាគច្រើននាំចូលពីប្រទេសរុស្ស៊ី។

ថ្នាក់ដឹកនាំជាតិ និងឥស្សរជនបរទេសបានទស្សនាក្បួនដង្ហែរយោធានៅទីលាន Ba Dinh ជាកន្លែងដែលនៅថ្ងៃទី ២ខែកញ្ញា ឆ្នាំ ១៩៤៥ មេដឹកនាំបដិវត្តន៍ហូជីមិញបានធ្វើការប្រកាសឯករាជ្យជាប្រវត្តិសាស្ត្រ។
សុន្ទរកថានេះបានកត់សម្គាល់ពីមូលដ្ឋានគ្រឹះនៃវៀតណាមឯករាជ្យមួយបន្ទាប់ពីការគ្រប់គ្រងអាណានិគមបារាំងជិតមួយសតវត្សរ៍ និងការកាន់កាប់របស់ជប៉ុនរយៈពេលខ្លីក្នុងកំឡុងសង្គ្រាមលោកលើកទី២ ប៉ុន្តែបារាំងមិនបានទទួលស្គាល់ប្រទេសថ្មីទេ ហើយបានប្រយុទ្ធនឹងសង្រ្គាមរយៈពេលមួយទសវត្សរ៍ដែលបានបញ្ចប់ដោយការបរាជ័យរបស់ពួកគេនៅឆ្នាំ ១៩៥៤៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


