ប្រាសាទព្រះវិហារ Archives - Kampuchea Thmey Daily

នៅវេទិកាយូណេស្កូ កម្ពុជាអំពាវនាវឱ្យអន្តរជាតិបន្តការពារ និងស្តារប្រាសាទព្រះវិហារដែលរងការខូចខាតដោយយោធាថៃ
កម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រការការពារ និងស្តាររមណីយដ្ឋានប្រាសាទព្រះវិហារ ដោយលើកឡើងថា ការខូចខាតដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥ មិនត្រឹមតែប៉ះពាល់ដល់សំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់តម្លៃលេចធ្លោជាសកល និងអត្តសញ្ញាណវប្បធម៌របស់មនុស្សជាតិផងដែរ។

ការអំពាវនាវនេះ ធ្វើឡើងតាមរយៈលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការ​បេតិកភណ្ឌពិភព​លោករបស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

សេចក្តីប្រកាសព័ត៌មានក្រសួងវប្បធម៌ ចុះថ្ងៃទី ២២ ខែកក្កដា បានឱ្យដឹងថា ក្នុងបទអន្តរាគមន៍ចំពោះអង្គប្រជុំ លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបេតិកភណ្ឌ ពិភពលោក ICOMOS និងដៃគូអន្តរជាតិទាំងអស់ ដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កម្ពុជាក៏បានសម្តែងការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះប្រាសាទ ព្រះវិហារ បន្ទាប់ពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ជាពិសេសការបញ្ជូនបេសកកម្ម ប្រឹក្សារួមរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងICOMOS ដែលបានអនុវត្តនៅខែមីនា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី បានជម្រាបជូនអង្គប្រជុំថា ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យបេតិកភណ្ឌពិភពលោកនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (Outstanding Universal Value – OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋាន។ រចនាសម្ព័ន្ធប្រាសាទបានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់ ខណៈដែលសហគមន៍មូលដ្ឋាននៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតានៅឡើយ។

លោកស្រី ក៏បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្ត វិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ដែលងាយរងគ្រោះ និងការចុះបញ្ជី ព្រមទាំងរៀប​ចំឯកសារបំណែកស្ថាបត្យកម្មនានា ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត។

ជាមួយគ្នានេះ លោកស្រីក៏បានគូសបញ្ជាក់បន្ថែមថាកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនអាចសម្រេច បានពេញលេញឡើយ ដរាបណាការគំរាមកំហែងចំពោះរមណីយដ្ឋាននៅតែបន្តមាន។ គណៈប្រតិភូកម្ពុជា បានទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការចំពោះការបន្តវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ព្រមទាំងសកម្មភាពឯកតោភាគីដទៃទៀតដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ខ្មែរនៅក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កហានិភ័យនៃការខូចខាតបន្ថែមទៀត និងឆ្លុះបញ្ចាំងពីចេតនាបង្កើតស្ថានភាពជាក់ស្តែង (fait accompli) នៅលើដី។

លោកស្រីបានអំពាវនាវឱ្យប្រទេសថៃគោរពច្បាប់អន្តរជាតិ និងស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះបញ្ហាព្រំដែន តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ស្របតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានស្នើសុំឱ្យគណៈកម្មាធិការ​បេតិកភណ្ឌពិភពលោកបន្ត តាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពរមណីយដ្ឋាន បន្តគាំទ្រការងារអភិរក្ស និងស្តារឡើងវិញជាបន្ទាន់ និងបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការគោរពអនុសញ្ញាអន្តរជាតិ​ស្តីពីការការពារបេតិកភណ្ឌវប្បធម៌។

លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា សោកនាដកម្មដែលបានកើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់មនុស្សជាតិ៕

The post នៅវេទិកាយូណេស្កូ កម្ពុជាអំពាវនាវឱ្យអន្តរជាតិបន្តការពារ និងស្តារប្រាសាទព្រះវិហារដែលរងការខូចខាតដោយយោធាថៃ appeared first on Kampuchea Thmey Daily.

អគ្គនាយករងយូណេស្កូ សន្យាតាមដានករណីប្រាសាទព្រះវិហារ និងរួមចំណែកបន្ធូរបន្ថយភាពតានតឹង
អគ្គនាយករងទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ (UNESCO) លោក Nayef Al-Fayez បានបញ្ជាក់ពីការគាំទ្ររបស់អង្គការយូណេស្កូក្នុងការបន្តតាមដានករណីប្រាសាទព្រះវិហារ និងសន្យាចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួល ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ តាមរយៈវិស័យវប្បធម៌។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ជួបជាមួយលោក Nayef Al-Fayez ក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នាទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោកស្រី ភឿង សកុណា បានអបអរសាទរលោក Nayef Al-Fayez ដែលត្រូវបានជ្រើសរើសជាអគ្គនាយករងទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងបានថ្លែងអំណរគុណចំពោះការបញ្ជូនរបាយការណ៍បេសកកម្មរបស់អ្នកជំនាញមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងអ្នកជំនាញរបស់ ICOMOS ដែលបានចុះបំពេញបេសកកម្មនៅប្រាសាទព្រះវិហារ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានសម្តែងនូវការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។ របាយការណ៍នេះ ត្រូវបានរៀបចំបន្ទាប់ពីក្រុមអ្នកជំនាញបានចុះពិនិត្យ និងវាយតម្លៃការខូចខាតដែលកម្ពុជាបានជូនដំណឹងថា បណ្តាលមកពីការវាយប្រហាររបស់យោធាថៃ ដែលប៉ះពាល់ដល់តម្លៃជាសកលដ៏លេចធ្លោ របស់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។

ជាការឆ្លើយតប លោក Nayef Al-Fayez បានបញ្ជាក់ថា យូណេស្កូនឹងបន្តយកចិត្តទុកដាក់តាមដានករណីប្រាសាទព្រះវិហារ ហើយក្នុងនាមជាអគ្គនាយករងទទួលបន្ទុកវប្បធម៌ លោកក៏នឹងចូលរួមគាំទ្រ និងសម្របសម្រួល ដើម្បីរួមចំណែកបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌។

ក្រៅពីការពិភាក្សាអំពីករណីប្រាសាទព្រះវិហារ លោកស្រី ភឿង សកុណា ក៏បានជម្រាបជូនអគ្គនាយករងយូណេស្កូអំពីបំណងរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី នៅអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការសម្រាប់អាណត្តិឆ្នាំ២០២៦–២០៣០។

ជាមួយគ្នានេះ លោក Nayef Al-Fayez បានសន្យាគាំទ្រសំណើរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិនេះ ដោយបញ្ជាក់ថា យូណេស្កូនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ ទាំងបេតិកភណ្ឌរូបី និងអរូបី៕

The post អគ្គនាយករងយូណេស្កូ សន្យាតាមដានករណីប្រាសាទព្រះវិហារ និងរួមចំណែកបន្ធូរបន្ថយភាពតានតឹង appeared first on Kampuchea Thmey Daily.

ខួប១៨ឆ្នាំប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាយករដ្ឋមន្ត្រីរំលេចពីការខូចខាតរបស់ប្រាសាទដោយសារសង្គ្រាម
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេចឡើងវិញពីវិនាសកម្មរបស់ប្រាសាទព្រះវិហារ​ ដែល​រង​ការ​វាយប្រហារពី​យោធា​ថៃ​ ក្នុង​ជម្លោះ​ព្រំដែន កាលពី​ឆ្នាំ​២០២៥ ខណៈដែលកម្ពុជាកំពុងរំលឹកខួប១៨ឆ្នាំនៃការចុះប្រាសាទព្រះវិហាររបស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ខួប១៨ឆ្នាំនេះ សម្ដេចធិបតី បានបង្ហាញការសោកស្ដាយចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ទោះជាកម្ពុជាបានខិតខំជំរុញការដោះស្រាយបញ្ហាដោយសន្តិវិធីក៏ដោយ។ លើកឡើងក្នុងសារ​លិខិត​អបអរ​សាទរ​ខួប១៨ឆ្នាំនៃ​ការ​ចុះ​​ប្រាសាទ​ព្រះវិហារ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០០៨ សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​ថា «ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ក៏ការប្រឈមផ្នែកប្រដាប់អាវុធបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារ»។

«នេះជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល»។ សម្ដេចធិបតី បន្ថែមយ៉ាងដូច្នេះ។ សម្ដេចបន្តថា ចំពោះមុខការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ICC-Preah Vihear និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការអន្តរជាតិចុះពិនិត្យវាយតម្លៃការខូចខាត។

តាមការបញ្ជាក់របស់សម្ដេចធិបតី បច្ចុប្បន្ន មន្ត្រីជំនាញកម្ពុជាបាននិងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ក៏ដូចជាការទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ហើយប្រមូល និងអភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។

សម្ដេច បន្តថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏មិនភ្លេចនោះដែរនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ងកម្លាំងរបស់កម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ ហើយកោតសរសើរចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែងឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពីកត្តាសុវត្ថិភាពយ៉ាងណាក្តី។

តាមរយៈលិខិតដដែលខាងលើ សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងប្រាសាទព្រះវិហារ និងប្រាសាទផ្សេងទៀតនៅតាមបណ្តោយព្រំដែនឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

The post ខួប១៨ឆ្នាំប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាយករដ្ឋមន្ត្រីរំលេចពីការខូចខាតរបស់ប្រាសាទដោយសារសង្គ្រាម appeared first on Kampuchea Thmey Daily.

ខួប​១៨​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក អ្នក​វិភាគ​ជំរុញ​ UNESCO គួរ​មាន​វិធាន​ការ​ជាក់​ស្ដែង​ជាង​បច្ចុប្បន្ន​តប​ទៅ​ថៃ
អ្នកវិភាគបញ្ហា​នយោបាយ និង​សង្គម​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ជា​ពិសេស​អង្គការ​ UNESCO គួរ​មាន​វិធាន​ការ​បន្ថែម​ជាក់ស្ដែង​ជាង​ពេល​បច្ចុប្បន្ន​តប​ទៅ​នឹង​សកម្មភាព​របស់​ថៃ​ដែល​បាន​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​ក្នុង​សង្គ្រាម​ឈ្លានពាន​ទឹកដី​កាល​ពី​ឆ្នាំ​២០២៥​កន្លង​ទៅ​។ កាល​លើក​ឡើង​នេះ​ក្នុង​ពេល​រម្លឹក​ខួប​១៨​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៦​នេះ​។ ​

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត យង់ ពៅ បាន​បង្ហាញ​អារម្មណ៍​សោកសង្រេង​ចំ​ថ្ងៃ​ខួប​នេះ​ដោយ​សារ​ប្រាសាទ​ព្រះវិហារ​ពេល​នេះ​ត្រូវ​រង​ការ​ខូចខាត​ជា​ដំណំ​ពី​ស្លាកស្នាម​នៃ​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​កាល​ពី​ឆ្នាំ​២០២៥​កន្លង​ទៅ​។

លោក​ថា៖ «គ្មាន​ចំណុច​ណា​មួយ​នៃ​ប្រាសាទ​ព្រះវិហារ​ដែល​មិន​រង​គ្រាប់​កាំភ្លើង អាវុធ​ពី​ប្រទេស​ថៃ​ទេ​។ ខ្ញុំ​មាន​ក្ដី​សោក​សង្រេង​សោក​ស្ដាយ​ជា​ពន់​ពេក​ចំពោះ​ការ​បំផ្លាញ​នេះ​»។

លោក​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ ជាពិសេស​អង្គការ​ UNESCO គួរ​មាន​វិធាន​ការ​ជាក់​ស្ដែង​ជា​បន្ទាន់​លើស​ពី​ពេល​បច្ចុប្បន្ន​។

លោក​ថា៖ «វិធាន​ការ​ជាក់​ស្ដែង​មាន​ន័យ​ថា​ការ​ជួសជុល​ជា​បន្ទាន់ គួរ​តែ​មាន​ការ​ស្ដី​បន្ទោស​ភាគី​ដែល​បំផ្លាញ​បេតិកភណ្ឌ​ដោយ​មិន​បាន​ខ្លាច​រអា​ដែល​មិន​កោត​ក្រែង​ដោយ​មិន​យល់​ពី​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​ពិភព​លោក​គួរ​តែ​មាន​ចេញ​លិខិត​ថ្កោល​ទោស​ទៅ​លើ​ប្រទេស​ថៃ​និយាយ​ឱ្យ​ចំ​ទៅ​លើ​ការ​បំផ្លាញ​នេះ​មិន​គួរ​អង្គការ​ UNESCO នៅ​ស្ងៀម​មិន​ប្រតិកម្ម​ទាល់​តែ​សោះ​»។ ​​​

លោក​បណ្ឌិត យង់ ពៅ ថា​នេះ​ជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​មួយ​ដែល​អង្គការ​ពិភព​លោក​ដែល​ធ្វើ​ការ​ជំនាញ​លើ​បេតិកភណ្ឌ​ពិភព​លោក​ព្រងើយ​កន្តើយ​ចំពោះ​សកម្មភាព​របស់​ប្រទេស​មួយ​ដែល​បំផ្លាញ​លើ​បេតិកភណ្ឌ​ពិភពលោក​បែប​នេះ​។

សម្រាប់​អ្នក​ជំនាញ​ទស្សនវិជ្ជា នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង យល់​ថា​ខួប​១៨​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​គឺ​ជា​ជ័យ​ជម្នះ​ផ្នែក​ការទូត​ និង​ផ្លូវ​ច្បាប់​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​សម័យ​ទំនើប បង្ហាញ​ពី​ការ​ទទួល​ស្គាល់​តម្លៃ​សាកល​ អំពី​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ និង​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​លើ​តំបន់​នោះ​ផង​ដែរ​។ ទោះ​ជា​យ៉ាង​ស្លាកស្នាម​នៃ​សង្គ្រាម​ឈ្លានពាន​ដែល​បាន​បំផ្លិចបំផ្លាញ​មរតកវប្បធម៏​មួយ​នេះ​គឺ​ជា​ទង្វើ​ដែល​ផ្ទុយ​ទាំង​ស្រុង​នឹង​ធម្មនុញ្ញ​របស់​ UNESCO និង​ច្បាប់​អន្តរជាតិ​។ លោក​ថា​៖ «រាល់ការបំផ្លិចបំផ្លាញ​លើ​ប្រាសាទ​ព្រះវិហារ​មិនមែន​គ្រាន់​តែ​ជា​ការ​ខូចខាត​ដុំថ្ម ឬ​ក្បាច់​ចម្លាក់​នោះ​ទេ ប៉ុន្ដែ​វា​គឺ​ជា​ ការរំលោភ​លើ​ដួង​ព្រលឹង​វប្បធម៌​។ ក្នុង​នាម​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ខ្ញុំ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​បំផុត»។

​​​លោក​ថា​ប្រទេស​ថៃ​ដែល​ជា​អ្នក​បំផ្លាញ​សម្បត្តិ​ពិភព​លោក​មួយ​នេះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ខាង​សីលធម៌ និង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​ជួសជុល​ និង​ស្ដារ​ឡើង​វិញ​ និង​ត្រូវ​បញ្ជាក់​ថា​នឹង​មិនមាន​ការ​ឈ្លាន​ពាន​លើ​បេតិកភណ្ឌ​នេះ​ជា​លើក​ទី​២​ទេ។

ដោយ​ឡែក​ UNESCO និង​សហគមន៍​អន្តរជាតិ​ត្រូវ​ដើរ​តួនាទី​ជា​អាជ្ញាកណ្ដាល​ដ៏​តឹងរ៉ឹង​ដោយ​ប្រើប្រាស់​យន្តការ​តាម​ដាន​ស្ថានភាព​បេតិកភណ្ឌ​ឱ្យ​បាន​ទៀង​ទាត់ ត្រូវ​ផ្ដល់​ជំនួយ​បច្ចេកទេស​ និង​ថវិការ​សម្រាប់​ការ​ជួស​ជុល​ប្រាសាទ​ដែល​រង​ការ​ខូចខាត និង​ត្រូវ​មាន​យន្ត​ការ​ដាក់​ទណ្ឌកម្ម ឬ​ថ្កោល​ទោស​ជាផ្លូវការ​ចំពោះ​សកម្មភាព​បំផ្លាញ​ផង​ដែរ​។

លោក​សរសេរ​ឆ្លើយ​នឹង​សំណួរ​កម្ពុជា​ថ្មី​យ៉ាង​ដូច្នេះ​ថា៖ «ប្រាសាទ​ព្រះវិហារ​មិនមែន​គ្រាន់តែ​ជា​មរតក​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ជា​មរតក​របស់​ពិភពលោក។ ការ​ថែរក្សា​ប្រាសាទ​នេះ​ឱ្យ​គង់វង្ស​ គឺ​ជា​កាតព្វកិច្ច​រួម​របស់​សាកល​លោក។ ក្នុង​នាម​ជា​កូន​ខ្មែរ ការ​ចូលរួម​ការពារ​អធិបតេយ្យភាព​ និង​មរតក​វប្បធម៌​តាម​រយៈ​ការ​កសាង​សមត្ថភាព​ជាតិ និង​ការ​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​រុង​រឿង​នា​ពេល​អនាគត»។

​ប្រាសាទ​ព្រះវិហារ​ ​ស្ថិត​នៅ​ក្នុង​ឃុំ​កន្ទួត ស្រុកជំាក្សាន្ត ខេត្ត​ព្រះវិហារ​ កម្ពុជា ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។ ​ក្រោយ​ពី​បាន​ដាក់​បញ្ចូល​ប្រាសាទ​នេះ​រង​ការ​បំផ្លាញ​៣​ដង​ពី​ថៃ​ នៅ​ឆ្នាំ​២០២៥​ជា​ពេល​ដែល​ថៃ​បាន​បំផ្លាញ​ខ្លាំង​បំផុត​ដែល​មាន​ទាំង​ទម្លាក់​គ្រាប់​បែក​ពី​លើ​យន្ត​ហោះ និង​ផ្លោង​គ្រាប់​ទំងន់​ធ្ងន់​ដាក់​លើ​ប្រាសាទ​នេះ​ផង​ដែរ​។ យោង​តាម​របាយការណ៍​អាជ្ញាធរ​ព្រះវិហារ​ក្នុង​សង្គ្រាម​២​លើ​ឆ្នាំ​២០២៥ ប្រាង្គ​ប្រាសាទសរុប​ចំនួន​ ៥៦២កន្លែង​ត្រូវ​បាន​រង​ការ​វាយប្រហារ។ ស្លាកស្នាម​លើ​ប្រាសាទ​បង្ក​ឡើង​ដោយ​ការ​ឈ្លាន​ពាន​នេះ​ត្រូវ​ចំណាយ​ពេល​ពី​២០​ទៅ​៣០​ឆ្នាំ​ក្នុង​ការ​ជួស​ជុល​ឱ្យ​រឹង​មាំ​ឡើង​វិញ​ និង​ត្រូវ​ចំណាយ​លុយ​រាប់​សិប​លាន​ដុល្លារអាមេរិក​៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​

The post ខួប​១៨​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក អ្នក​វិភាគ​ជំរុញ​ UNESCO គួរ​មាន​វិធាន​ការ​ជាក់​ស្ដែង​ជាង​បច្ចុប្បន្ន​តប​ទៅ​ថៃ appeared first on Kampuchea Thmey Daily.

១៨ឆ្នាំប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រះមហាក្សត្រសរសើរស្មារតីជាតិខ្មែរការពារសម្បត្តិវប្បធម៌នេះ ក្រោយពីជម្លោះព្រំដែន
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារចូលរួមអបអរសាទរខួប១៨ឆ្នាំនៃការចុះប្រាសាទព្រះវិហាររបស់កម្ពុជាក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ហើយបានកោតសរសើរចំពោះស្មារតីរួមគ្នារបស់រដ្ឋនិងរាស្ត្រ ក្នុងកិច្ចការពារ និងថែរក្សាប្រាសាទបុរាណនេះ ដែលជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង អំឡុងជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។

ប្រាសាទព្រះវិហារកម្ពុជា ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយអង្គការយូណេស្កូ (UNESCO) ហើយគិតមកដល់ពេលនេះមានរយៈពេល១៨ឆ្នាំ។

ព្រះករុណាព្រះមហាក្សត្រតាមរយៈព្រះរាជសារនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានសម្តែងនូវហឫទ័យសោមនស្សរីករាយ និងអបអរសាទរនៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ១៨ឆ្នាំនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលការចុះបញ្ជីនេះ ព្រះរាជា មានព្រះរាជបន្ទូលថា «ជួយថែរក្សា និងអភិរក្សប្រាសាទព្រះវិហារឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។

ព្រះករុណាព្រះមហាក្សត្រ ក៏បានរំលឹកចំពោះព្រះរាជតម្រិះរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។

គួរឱ្យដឹងថា ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បន្ទាប់ពីការទាមទារសិទ្ធិក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារឡើងវិញពីប្រទេសថៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហន។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេច និងប្រកាសជាផ្លូវការថាប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងទឹកដី និងស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា មិនមែនជារបស់ថៃឡើយ ពោលគឺប្រកាសប្រគល់ភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

ជម្លោះ​ព្រំដែន​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ក៏​បាន​កើត​ឡើង នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ពេល​ទាហាន​ថៃបាន​ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ ដែលជម្លោះជាថ្មីពេលនោះបន្ទាប់​ពី​អង្គការ​យូណេស្កូបាន​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះវិហារទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ជម្លោះប្រដាប់អាវុធរវាងកងទ័ព​កម្ពុជា-ថៃ បាន​​ផ្ទុះឡើងជា​ច្រើន​លើក បណ្ដាល​ឱ្យមាន​អ្នក​ស្លាប់ និង​របួស​ទាំង​សងខាង។

ក្នុងឆ្នាំ២០២៥ ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា ក៏បានផ្ទុះឡើងជាថ្មីម្ដងទៀត ហើយប្រាសាទព្រះវិហារ ក៏បានក្លាយជាគោលដៅនៃការវាយប្រហារដោយយោធាថៃ។ សង្គ្រាមថៃ​-កម្ពុជាចំនួន២លើកកន្លងទៅថ្មីៗនេះ ប្រាសាទព្រះវិហារដែលស្ថិតនៅជួរភ្នំដងរែក ក្នុងខេត្តព្រះវិហារ នៃដែនអធិបតេយ្យរបស់កម្ពុជា ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលដោយអាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ។

ព្រះករុណាព្រះមហាក្សត្រ ក៏បានគូសរំលេចពីបញ្ហាជម្លោះនេះនៅក្នុងព្រះរាជសារផងដែរ។ ព្រះករុណាមានព្រះរាជបន្ទូលថា ក្រោយពីទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស ព្រះអង្គសូមកោតសរសើរនិងអរគុណចំពោះប្រជាជាតិកម្ពុជាទាំងអស់ក្រោមកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ។

ព្រះរាជសាររបស់ព្រះរាជា ក៏បានលើកពីយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិ និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាជានិរន្តរ៍ ក្រោយពីជម្លោះតាមព្រំដែន៕

ដោយ៖ ធឿន វ៉ាន់សុង

The post ១៨ឆ្នាំប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រះមហាក្សត្រសរសើរស្មារតីជាតិខ្មែរការពារសម្បត្តិវប្បធម៌នេះ ក្រោយពីជម្លោះព្រំដែន appeared first on Kampuchea Thmey Daily.

អាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីអបអរសាទរខួប១៨ឆ្នាំ ការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក​ ក្រោមប្រធានបទ ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ
កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៨ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦) ក្រោមប្រធានបទ «ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ»។

ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Flavio BONETTI ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា និងតំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានប្រមាណ៥០០នាក់។

ពិធីអបអរសាទរខួប១៨ឆ្នាំនេះ បានរំលឹកឡើងវិញនូវតម្លៃលេចធ្លោជាសកលនៃប្រាសាទព្រះវិហារ ព្រមទាំងសមិទ្ធផលនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិទាំងអស់បានខិតខំប្រឹងប្រែងសម្រេចបានក្នុងរយៈពេល១៨ឆ្នាំកន្លងមក។ ការខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាបេតិកភណ្ឌដ៏មានតម្លៃនេះ។ ទន្ទឹមនឹងនេះ អង្គពិធីក៏បានរំលឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងកាលពីឆ្នាំ២០២៥កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង។ លើសពីនេះ វិនាសកម្មនេះបានបង្ខំប្រជាជនប្រមាណ ១៦ ០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍តំបន់ទាំងមូល។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ ពិសេសនឹងបន្តកិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ជាមួយគ្នានេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានណែនាំអាជ្ញាធរជាតិព្រះវិហារ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធកម្រិតជាតិ និងដៃគូអន្តរជាតិ ដើម្បីបន្តបេសកកម្មថែរក្សា អភិរក្ស និងជួសជុលប្រាសាទ ការស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍។

លោកស្រីរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរពាក់ព័ន្ធចំពោះការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអង្គការយូណេស្កូ និងដៃគូអន្តរជាតិនានា ដែលបានចូលរួមជួយសង្គ្រោះបន្ទាន់ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ។ លោកស្រីក៏បានអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិទាំងអស់ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តបេសកកម្មនេះឱ្យបានជោគជ័យ។

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងអំពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ស្របតាមអនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihear។ ផែនការនេះរួមមាន៖ ការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម ដែលជាជំហានដំបូងដើម្បីធានាសុវត្ថិភាព។ បន្ទាប់មក គឺការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្ស និងជួសជុល ការថតឯកសារ 3D ប្រាសាទទាំងមូល ដើម្បីទុកជាទិន្នន័យសំខាន់សម្រាប់ការងារស្តារឡើងវិញ និងការស្តារប្រព័ន្ធផ្លូវទឹកបុរាណ ដែលជាផ្នែកមួយដ៏សំខាន់នៃស្ថាបត្យកម្មប្រាសាទ។ កិច្ចការទាំងអស់នេះបានទទួលការចូលរួមឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលកម្ពុជា អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដ៏រឹងមាំ។

ទន្ទឹមនឹងនេះ លោកអគ្គនាយកក៏បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ក្នុងការបន្តជួសជុលប្រាសាទ ការស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ឡើងវិញ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ លោកក៏បានដាស់តឿនបំផុសស្មារតីសាមគ្គីភាពជាតិដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទ៖ ជុន កុសល

The post អាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីអបអរសាទរខួប១៨ឆ្នាំ ការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក​ ក្រោមប្រធានបទ ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ appeared first on Kampuchea Thmey Daily.

៦៤ឆ្នាំនៃសាលក្រមICJ ៖ កម្ពុជា​ឈ្នះ​ក្ដីលើសំណុំរឿង «ប្រាសាទព្រះវិហារ» ពីវិវាទព្រំដែន ទៅ​ជា​និមិត្តរូប​នៃជ័យជម្នះតាម​ច្បាប់អន្តរជាតិ
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គឺជាខួបលើកទី៦៤ នៃសាលក្រមជាប្រវត្តិសាស្ត្រ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ បានសម្រេចឱ្យ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ កាលពីថ្ងៃទី១៥ ខែ​មិថុនា​ ឆ្នាំ១៩៦២។

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា មានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះវិហារ ត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) សម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ និងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

កំណើតនៃវិវាទ និងការប្ដឹងទៅតុលាការអន្តរជាតិ
ក្រោយកម្ពុជាទទួលបានឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កងកម្លាំងថៃ បានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤។ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សក្សត្រខ្មែរ (ព្រះបរមរតនកោដ្ឋ) បានសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩។

ក្រោយការពិចារណាអស់រយៈពេលជាច្រើនឆ្នាំ តុលាការបានចេញសាលក្រមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយបានកាត់សេចក្តីដោយសម្រេចប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ ក្រោយពីថៃបានឈ្លានពានកាន់កាប់ «ប្រាសាទព្រះវិហារ» ។

សេចក្ដីសម្រេចសំខាន់ៗរបស់តុលាការឆ្នាំ១៩៦២
តុលាការយុត្តិធម៌អន្តជាតិ ICJ បានចេញសាលដីការនេះ ដោយបាន​សម្រេច​សេចក្តី​ថា៖
១. ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា
២. ថៃ​ត្រូវ​តែ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេងទៀត ដែល​ឈរជើង​នៅ​ក្នុង​ប្រាសាទ និង​នៅ​​​​​​​​​ជុំវិញ​ប្រាសាទ ក្នុង​ដែនដី​របស់​កម្ពុជា
៣. ថៃ​ត្រូវ​ប្រគល់​នូវ​រាល់​​​វត្ថុបុរាណ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់កាប់​ប្រាសាទ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤ ​មក​ឱ្យ​កម្ពុជា​វិញ​។

ក្រោយពីសាលក្រមប៉ុន្មានថ្ងៃ ថៃក៏បានធ្វើរបងលួសបន្លា ដោយឯកតោភាគីដែលកំណត់ដោយគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦២ ជាខ្សែព្រំដែន។

ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក
នៅឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) បានដាក់សំណើជាផ្លូវការទៅអង្គការយូណេស្កូ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពេលនោះ ថៃទាមទារឱ្យមានការចុះបញ្ជីរួមគ្នា តែកម្ពុជាជំទាស់ដាច់អហង្ការ ដោយសារ«ប្រាសាទព្រះវិហារ» ជារបស់កម្ពុជា និងស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។

ក្រោយកម្ពុជាបានចំណាយពេលជាង ៧ឆ្នាំ ក្នុងការរៀបចំឯកសារ និងការទូត ពោលនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការយូណេស្កូបានសម្រេចធ្វើពិធីផ្លូវការ ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ប៉ុន្តែការសម្រេចនេះ ធ្វើឱ្យថៃមានការខឹងជាខ្លាំង និងបានបង្កឱ្យមានភាពតានតឹងនៅតាមព្រំដែន និងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរជាច្រើនលើក ក្នុងឆ្នាំ២០០៨ ឆ្នាំ២០០៩ និងឆ្នាំ២០១១ ។ កងទ័ពថៃ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល អភីសុីត នៃគណៈបក្សប្រជាធិបតេយ្យថៃ បានឈ្លានពានតំបន់ប្រាសាទព្រះវិហារ ជាបន្តបន្ទាប់ចំនួន ៤ លើក៖
– លើកទី១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨
– លើកទី២ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៩
– លើកទី៣ ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០១១
– លើកទី៤ ថៃបានធ្វើការវាយប្រហារនៅតាមបណ្តោយព្រំដែនក្នុងតំបន់ផ្សេងៗទៀត នៅថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១១។

រូបតំណាង

សាលដីកាបកស្រាយឆ្នាំ២០១៣
ដោយសារស្ថានភាពនៅតែបន្តមានភាពតានតឹង ហើយហេតុផលដែលភាគីថៃ បានលើកយកមកធ្វើជាលេស ដើម្បីចូលកកាន់កាប់នោះ ទាក់ទិននឹងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ ទើបកម្ពុជាសម្រេចចិត្តស្នើសុំឱ្យតុលាការនេះ បកស្រាយសាលដីកានោះឡើងវិញ។

ថ្ងៃទី១១ ខែខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោយពីសាលដីកានេះ ត្រូវបានបកស្រាយឡើងវិញ ភាគីថៃហាក់រក្សាភាពស្ងៀមស្ងាត់ និងរក្សាទីតាំងឈរជើងនៅមួយកន្លែង ប៉ុន្តែមិនបានដកកម្លាំងរបស់ខ្លួនចេញ ពីតំបន់ជម្លោះទេ។ ស្ថានភាពបែបនេះ អាចនឹងបង្កឱ្យមានជម្លោះសារជាថ្មីក្នុងករណីភាពជាអ្នកដឹកនាំ បុគ្គលភាព និងជំហរនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ ឬគណបក្សនយោបាយថៃណាមួយ ដែលមានគំនិតជាតិនិយមជ្រុលបានឡើងកាន់អំណាចជាថ្មី។

ការពិភាក្សាអំពីការបើកព្រំដែនឡើងវិញ
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សារព័ត៌មានថៃ Bangkok Post បានរាយការណ៍ថា ប្រជាពលរដ្ឋថៃ កំពុងរង់ចាំការបើកឡើងវិញនូវច្រកចូលទៅកាន់ប្រាសាទព្រះវិហារ តាមខេត្តស៊ីសាកេត ដើម្បីជំរុញវិស័យទេសចរណ៍ បន្ទាប់ពីព្រំដែនត្រូវបានបិទអស់រយៈពេលប្រមាណ ១៥ឆ្នាំ ក្រោយការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរ។

មកដល់ឆ្នាំ២០២៤ ពោលគឺចំពេលដែលគណបក្សកាន់អំណាច និងមេដឹកនាំរបស់ប្រទេសថៃ កំពុងមានទំនាក់ទំនងល្អជាមួយមេដឹកនាំរបស់កម្ពុជា ក៏លេចចេញនូវសំណើមួយពីភាគីថៃ ស្នើសុំបើកច្រកប្រាសាទព្រះវិហារ ដោយចូលពីខាងថៃឡើងវិញ ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលមកទស្សនាតាមច្រកនេះជាថ្មី។ តែយ៉ាងណា កម្ពុជាមិនបានបង្ហាញចេតនាចង់បើកច្រកនេះឡើយ ព្រោះមិនបានផ្ដល់ផលអ្វីមកកម្ពុជា ខណៈបន្ទាប់ពីថៃបានបិទច្រកឡើងប្រាសាទព្រះវិហារ ដែលមានជម្រាលទាបនោះ កម្ពុជាបានកសាងផ្លូវពីប្រទេសខ្លួនបានដោយជោគជ័យយូរមកហើយ។

ថៃពង្រីកមហិច្ចតាឈ្លានពាន
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមទាហានថៃបានបើកការបាញ់ប្រហារនៅតំបន់មុំបី ដែលជាចំណុចប្រសព្វនៃប្រទេសទាំងបី គឺកម្ពុជា ឡាវ និងថៃ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ ហើយបង្កើនភាពតានតឹងចាប់ពីពេលនោះមក។ បន្ទាប់មក ក៏មានការការកើនឡើងនូវអរិភាពយ៉ាងតានតឹង រវាងភាគីទាំងពីរ ដោយសារសកម្មភាពបង្កហេតុរបស់កងកម្លាំងថៃ។

ពីថ្ងៃទី២៤ ដល់ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សង្គ្រាមជុំទី១ ក៏ចាប់ផ្តើមឡើង ធ្វើឱ្យខូចខាតដល់ប្រាសាទព្រះវិហារ។ ក្នុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករយៈពេល៥ថ្ងៃ ភាគីទាំងពីរបានប្រើប្រាស់អាវុធយុទ្ធភណ្ឌធុនស្រាល និងធ្ងន់ស្ទើរគ្រប់ប្រភេទបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក។ ជាពិសេស ប្រទេសថៃដែលជាអ្នកឈ្លានពាន បានប្រើសព្វាវុធ និងយុទ្ធោបករណ៍ទំនើបៗ មានទាំងប្រើយន្តហោះ F16, យន្តហោះគ្មានមនុស្សបើក, គ្រាប់បែកចង្កោម, គ្រាប់បែកផ្សេងៗទៀត ដូចជា កាំភ្លើងត្បាល់១៥៥ មីលីម៉ែត្រ និងបាញ់ផ្សែងពុលចេញពីយន្តហោះ ទប់ទល់នឹងកងកម្លាំងថ្មើរជើងកម្ពុជា។

ឥតខ្មាសបំផុត ការវាយប្រហារយ៉ាងសាហាវរបស់យោធាថៃ បានឆ្លងដែនផុតពីទីតាំងយោធា ហើយបានរាលដាលដល់ទីតាំងស៊ីវិល ដូចជា ប្រាសាទបុរាណ វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្សារ ស្ពាន ផ្លូវថ្នល់ និងផ្ទះសម្បែងរបស់ជនស៊ីវិល ជាដើម ដែលបានបង្កឱ្យមានការខូចខាតយ៉ាងដំណំ ហើយថែមទាំងបានវាយប្រហារលាបពណ៌កម្ពុជា តាមរយៈបណ្តាញផ្សព្វផ្សាយធំៗរបស់ខ្លួនថែមទៀត។

មិនបញ្ចប់ត្រឹមនេះឡើយ សង្គ្រាមព្រំដែនកម្ពុជា-ថៃ ជុំទី២ រយៈពេល ២០ថ្ងៃ បានផ្ទុះឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ដោយមានការវាយប្រហារចូលដែនអធិបតេយ្យភាពកម្ពុជា។ ជម្លោះប្រដាប់អាវុធរយៈពេល ២០ថ្ងៃនោះ បានបង្កឱ្យមានការជម្លៀសពលរដ្ឋរាប់សែននាក់ និងធ្វើឱ្យខូចខាតដល់ «ប្រាសាទព្រះវិហារ» យ៉ាងដំណំថែមទៀត មុនពេលឈានដល់បទឈប់បាញ់។

មរតកជ័យជម្នះរបស់ជាតិ
ជម្លោះនេះ កើតចេញពីជម្លោះព្រំដែនដែលអូសបន្លាយជាយូរមកហើយលើតំបន់ក្បែរប្រាសាទព្រះវិហារ ដែលមានតាំងពីការកំណត់ព្រំដែនក្នុងសម័យអាណានិគមបារាំងមកម៉្លេះ។

ប៉ុន្តែអ្វីដែលគួរឱ្យមោទនភាព គឺជ័យជម្នះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបានបញ្ជាក់ពីអធិបតេយ្យភាពរបស់កម្ពុជា លើប្រាសាទព្រះវិហារ តាមរយៈច្បាប់អន្តរជាតិ និងបានក្លាយជានិមិត្តរូបនៃការការពារបូរណភាពទឹកដី និងបេតិកភណ្ឌជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់ជំនាន់ ខណៈថៃ តែងតែចាញ់ក្តីជាមួយកម្ពុជា ក្នុងតុលាការអន្តរជាតិ៕ អត្ថបទ៖ សុធាវី

The post ៦៤ឆ្នាំនៃសាលក្រមICJ ៖ កម្ពុជា​ឈ្នះ​ក្ដីលើសំណុំរឿង «ប្រាសាទព្រះវិហារ» ពីវិវាទព្រំដែន ទៅ​ជា​និមិត្តរូប​នៃជ័យជម្នះតាម​ច្បាប់អន្តរជាតិ appeared first on Kampuchea Thmey Daily.

ព្រឹទ្ធសភានាំទូតបរទេសទៅមើលការខូចខាតរបស់ប្រាសាទព្រះវិហារ ដោយស្នើឱ្យអន្តរជាតិបង្កើត​មូលនិធិ​ជួសជុលប្រាសាទនេះ
អនុប្រធានព្រឹទ្ធសភា លោក ធន់ វឌ្ឍនា ស្នើឱ្យសហគមន៍អន្តរជាតិបង្កើតនូវមូលនិធិមួយក្នុងគោលដៅចូលរួម​ជួសជុលប្រាសាទព្រះវិហារ បន្ទាប់ពីប្រាសាទដែលជាបេតិកភណ្ឌពិភពលោកមួយនេះបានរងការខូតខាតយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជាកន្លងទៅ។ ការស្នើនេះបានធ្វើឡើងក្នុងពេលលោក ធន់​ វឌ្ឍនា ដឹកនាំអង្គទូតបរទេសដែលតំណាងឱ្យប្រទេសជាមិត្តនៅកម្ពុជាទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅប្រាសាទព្រះវិហារ។

ដំណើរទៅកាន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ មានការចូលរួមពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតទីម័រ ព្រមទាំងតំណាងពីស្ថានទូតចិន ជប៉ុន ឥណ្ឌូណេស៊ី វៀតណាម និងឡាវ។

ក្នុងសង្គ្រាមរវាងថៃ​-កម្ពុជាចំនួន២លើកកន្លងទៅថ្មីៗនេះ ប្រាសាទព្រះវិហារ ដែលស្ថិតនៅជួរភ្នំដងរែក ក្នុងខេត្តព្រះវិហារ នៃដែនអធិបតេយ្យរបស់កម្ពុជា ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលដោយអាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ។ តាមរបាយការណ៍របស់មន្ត្រីជំនាញ ទំហំនៃការខូចខាត ដែលបានកើតឡើងលើរចនាសម្ព័ន្ធប្រាសាទមានចំណុចខូចខាតសរុបរហូតដល់៥៦២កន្លែង ដែលទាមទារឱ្យមានការអន្តរាគមន៍សង្គ្រោះជាបន្ទាន់។

លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានសម្តែងការសោកស្តាយ និងនិយាយថា តំបន់បេតិកភណ្ឌពិភពលោកមិនគួរក្លាយជាឧបករណ៍នៃជម្លោះឡើយ តែត្រូវជាស្ពានសម្រាប់តភ្ជាប់ និងស្វែងយល់ពីអរិយធម៌រវាងគ្នាទៅវិញទៅមក។

ឆ្លើយតបនឹងស្ថានភាពដ៏ធ្ងន់ធ្ងររបស់ប្រាសាទព្រះវិហារ អនុប្រធានព្រឹទ្ធសភា បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចូលរួមបង្កើត «មូលនិធិជួសជុលប្រាសាទ» ដើម្បីស្តារឡើងវិញនូវរចនាសម្ព័ន្ធដែលរងការខូចខាតទាំង៥៦២កន្លែងនោះ និង «មូលនិធិស្តារសេដ្ឋកិច្ចព្រំដែន» ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

លោក ជឿជាក់ថា កម្ពុជា និងថៃ ព្រមទាំងសហគមន៍អន្តរជាតិ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីជួសជុលប្រាសាទឡើងវិញ ហើយនាំមកនូវសន្តិភាព វិបុលភាពយូរអង្វែង ពិសេសសម្រាប់ប្រជាជនតាមបណ្តោយព្រំដែន។ «ប្រាសាទព្រះវិហារមិនរងាទេ ព្រោះវាមិនមែនជារបស់ប្រទេសណាមួយដាច់មុខនោះឡើយ វាគឺជាមរតកមនុស្សជាតិសម្រាប់គ្រប់ជាតិសាសន៍មកទស្សនា និងរួមគ្នាការពារ»។ លោក ធន់ វឌ្ឍនា លើកឡើងបន្ថែមយ៉ាងដូច្នេះ។

ដោយឡែកបេសកកម្មដែលមានការចូលរួមពីអង្គទូតពេលនេះ លោកចាត់ទុកថា គឺជាសក្ខីភាពនៃឆន្ទៈរបស់កម្ពុជាក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព ដែលការពារដោយការយោគយល់គ្នា និងធានាថាប្រាសាទព្រះវិហារនឹងនៅតែជាទ្រព្យសម្បត្តិដ៏រុងរឿងរបស់មនុស្សជាតិជារៀងរហូត។

នៅចំពោះមុខអង្គទូត លោកអនុប្រធានទី២ព្រឹទ្ធសភា ក៏មិនបានភ្លេចបញ្ជាក់ជាថ្មីពីជំហរកម្ពុជានៅតែបន្តបើកចំហជានិច្ចសម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងមិត្តភាព តាមរយៈយន្តការពហុភាគី និងយន្តការច្បាប់អន្តរជាតិនានារបស់អង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅរកសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ព្រឹទ្ធសភានាំទូតបរទេសទៅមើលការខូចខាតរបស់ប្រាសាទព្រះវិហារ ដោយស្នើឱ្យអន្តរជាតិបង្កើត​មូលនិធិ​ជួសជុលប្រាសាទនេះ appeared first on Kampuchea Thmey Daily.