ផលិតផលខ្មែរ Archives - Kampuchea Thmey Daily

​រដ្ឋាភិបាល​ដាក់​ទិស​ដៅ ​ប្រែក្លាយ​ខេត្ត​កំពង់ធំ​ ទៅ​ជាមូលដ្ឋានផលិតកម្ម ​និង​ទេសចរណ៍
លោក ​វង្សី វិស្សុត ​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការ​ងាររាជរដ្ឋាភិបាល ​ចុះមូលដ្ឋាន ​ខេត្តកំពង់ធំ​មានប្រសាសថា ​គោលដៅ ​និង​ចក្ខុវិស័យ​របស់​សម្ដេច​មហា​បវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា​ ​គឺចង់​ឃើញ​ខេត្ត​កំពង់​ធំ​ក្លាយ​ទៅ​មូលដ្ឋាន​ផលិត​កម្ម ​វិនិយោគ ​និង​ទេសចរណ៍ ​ដែល​អាច​បង្កើត​ការ​ងារ​ មុខរបរ ប្រាក់​ចំណូល និង​លើក​​​កម្ពស់​ជីវភាព​ប្រជាជន​ឱ្យ​កាន់​តែល្អប្រសើរឡើង​។

​លោក ​វង្សី វិស្សុត ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ ​«ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់​គាំទ្រ​ដល់សិស្ស-និស្សិត ធុរកិច្ចថ្មី​ កសិករខ្នាតតូច ​និង​សហគ្រាសធុនមីក្រូ តូច និងមធ្យម​នៅ​ខេត្តកំពង់ធំ» នៅថ្ងៃទី ០៦ មិថុនា ២០២៦។​

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​បានវាយតម្លៃខ្ពស់ ​ដល់សហគ្រិនខ្មែរ រដ្ឋបាលខេត្តកំពង់ធំ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​និងវិស័យឯកជន ​ដែលបានរៀបចំកម្មវិធីដ៏សំខាន់នេះ ​ឡើង ​​សមត្ថភាព​របស់​អាជីវករ ពាណិជ្ជករ កសិករ ពិសេសសហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីនៅក្នុងខេត្តកំពង់ធំ ឱ្យកាន់តែ​មាន​ភាពប្រកួតប្រជែង ​អាចបង្កើតផលិតផលថ្មី និងតម្លៃបន្ថែមថ្មី ហើយអាចឈរជើងបាន និងរីក​លូត​លាស់ទៅថ្ងៃមុខ ដើម្បីធ្វើពិពិធកម្មមូល ដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ក្លាយជាចន្ទល់សេដ្ឋកិច្ច​មួយ​របស់​កម្ពុជា។​

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ​បន្តថា​ ថ្វីត្បិតខេត្តកំពង់ធំមានសក្តានុពលច្រើន មានផ្ទៃដីក៏ធំ ហើយ​ចំនួន​ប្រជាជនក៏ច្រើនគួរសមពិតមែន ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តកំពង់ធំ ដូចជា ចំណូលប្រជាជនម្នាក់ធៀបនឹង ផ.ស.ស មានសន្ទុះទាប ហើយអត្រានៃភាពក្រីក្រខ្ពស់ ក្នុង​ខណៈដែលចំនួនសហគ្រាសពាណិជ្ជកម្មនៅមានតិចនៅឡើយធៀបនឹងខេត្តដទៃ។

តួលេខនេះ គូសបញ្ជាក់ឱ្យឃើញថា បងប្អូនខេត្តកំពង់ធំយើងជា ច្រើននៅប្រកបរបរធ្វើស្រែចម្ការ ជាលក្ខណៈគ្រួសារនៅឡើយ និងពុំទាន់មានកម្រិតសហគ្រិនភាពច្រើននៅឡើយទេ។ ដូចនេះ យើងត្រូវលើកស្ទួយសហគ្រិនភាព ដែលជាមេទ័ពក្នុងសេដ្ឋកិច្ចឱ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍ កំណើន និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច សម្រាប់ធ្វើបែងចែកផ្លែផ្កានៃកំណើន ក្នុងគោលដៅ​លើកកម្ពស់ជីវភាពប្រជាជន។

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលមានទស្សនវិជ្ជា​ចាត់ទុកវិស័យ​ឯកជន ​រួមមានបងប្អូនកសិករ ​សិប្បករ អាជីវករទាំងអស់​ ដែលកម្ពុជាយើងមានកម្លាំង​ពលកម្ម​ប្រមាណ ១០លាននាក់ ​គឺជាអ្នកបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ ​ហើយកម្មវិធីនាថ្ងៃនេះ​ មានគោល​ដៅ​គាំទ្រសហគ្រិនភាព ដើម្បីបណ្តុះ ទាំងអ្នកដែលមានទេពកោសល្យពីកំណើត និងទាំងអ្នកដែល​ចង់ចេះ ចង់ដឹង និងចង់ចាប់ផ្តើមអាជីវកម្ម ឱ្យក្លាយទៅជា «មេទ័ពសេដ្ឋកិច្ច»។​

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​បន្ថែមថា ​សហគ្រិនភាពគឺជាទេពកោសល្យសំខាន់មួយ ទាមទារឱ្យ​មានចរិត អាកប្បកិរិយា ឥរិយាបថតស៊ូ ព្យាយាមចង់ចេះ ចង់ដឹង ចង់ធ្វើអាជីវកម្ម ប៉ុន្តែក៏ត្រូវពឹង​ផ្អែកលើឱកាស បរិស្ថាន​សង្គម បរិស្ថានសេដ្ឋកិច្ច ឬប្រព័ន្ធអេកូឡូស៊ីអំ​ណោយ​ផល ទើបសហគ្រិនទាំងនោះអាចងើបឡើងរួច។

វិស័យ​សាធារណៈត្រូវដើរតួជាអ្នកតម្រង់ផ្លូវ គាំទ្រសហគ្រិន មិនខ្ទប់សក្តានុពលវិស័យឯកជន ​និងជាពិសេសកសាងលក្ខខណ្ឌឱ្យវិស័យឯកជនមានឱកាសងើបឈរខ្លាំងឡើង ទាំងក្នុងកត្តា​គោល​នយោបាយ អប់រំ ហិរញ្ញវត្ថុ ច្បាប់ទម្លាប់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ក្នុងបរិការណ៍ដែលពិភពលោក រួមទាំង​ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច បច្ចេកវិទ្យា បរិយាកាសបរិស្ថាន​ផ្លាស់ប្តូរឥតឈប់ឈរ យើងត្រូវគិតគូរឡើងវិញអំពីការរៀបចំ ឬធ្វើបច្ចុប្បន្នកម្មក្របខ័ណ្ឌនៃការបណ្តុះមេទ័ព ឬបណ្តុះទ័ពស្រួច​ក្នុងវិស័យឯកជន ឱ្យទាន់សភាពការណ៍ ជាពិសេសសម្រាប់សហគ្រិនថ្មីៗ។

ក្រៅពីនេះ សង្គ្រាមឈ្លានពានរបស់ថៃបានគូសបញ្ជាក់ពីភាពចាំបាច់ និងភាពបន្ទាន់ថែមទៀត របស់ប្រទេស កម្ពុជា ក្នុងការចេះរៀនសូត្រពង្រឹងសមត្ថភាពផលិតដោយខ្លួនឯង ប្រកួតប្រជែង​ជាមួយគេ ជាពិសេសបន្ថយការនាំចូល បង្កើនការផលិត និងសេវាកម្ម។ ដូច្នេះ កម្មវិធីនេះក៏អាច​ចាត់ទុកថា​ជាការកសាងសមត្ថភាពផលិតទំនិញក្នុងស្រុក ដើម្បីប្រើប្រាស់ខ្លួនឯង ជំនួសការនាំចូល​ផង ហើយសម្រាប់បម្រើការនាំចេញទៅខាងក្រៅផង ព្រមទាំងជាការប្តូរផ្នត់គំនិតពីការពឹងផ្អែក ឱ្យទៅជាការជួយឱ្យមានសមត្ថភាពរកចំណូលដោយខ្លួនឯង ដែលពាក្យសាមញ្ញថា «បង្រៀនឱ្យចេះរកត្រី ជាជាងឱ្យត្រី»។ នេះទើបជាការធ្វើសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេស ហើយត្រូវអនុវត្តនៅគ្រប់ខេត្តទាំងអស់ ទើបយើងរឹងមាំបាន។

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យមានក្តីសង្ឃឹម កុំឱ្យគិតថា ​ភាពក្រីក្រ​ធ្វើ​ឱ្យយើងធ្វើអ្វីមិនកើត ផ្ទុយទៅវិញត្រូវយកភាពក្រីក្រមកបង្កើតជាឆន្ទៈ និងឥរិយាបថ​ដើម្បីឱ្យ​យើង​ក្លាយ​ជាមនុស្សខ្លាំង និងបានណែនាំឱ្យសិស្សានុសិស្ស «ស្រមៃឱ្យធំ តែចាប់ផ្តើម​ពីកិច្ចការ​តូចតាច​ជា​មុន»៕

The post ​រដ្ឋាភិបាល​ដាក់​ទិស​ដៅ ​ប្រែក្លាយ​ខេត្ត​កំពង់ធំ​ ទៅ​ជាមូលដ្ឋានផលិតកម្ម ​និង​ទេសចរណ៍ appeared first on Kampuchea Thmey Daily.

​ស្មារតី​ពហិការ​ទំនិញ​ថៃ ​ជា​ឱកាស​ល្អ​បំផុត ​សម្រាប់​សហគ្រាស​ក្នុងស្រុក​
លោក ​ប៉ែន សុវិជាតិ ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រទី ២៩ ​ឧសភា ​២០២៦​ថា ​ស្មារតី​ជាតិនិយម ​ពហិកា​ទំនិញ​ថៃ​ ជា​ឱកាស​ល្អ​បំផុត​សម្រាប់​សហ​គ្រាស​ក្នុងស្រុក។​

​លោក ​ប៉ែន សុវិជាតិ ថ្លែងថា៖ ​«នៅពេលដែលប្រជាពលរដ្ឋយើងធ្វើពហិកាទំនិញថៃ​ ជាដំណាក់​កាល​មួយ​ដែល​យើងអាច​មានឱកាសល្អបំផុត ​សម្រាប់ឧស្សាហកម្មក្នុងស្រុករីកចម្រើន​ ហើយ​បើ​ឧស្សា​ហ​ករ​យើង​មិនឆ្លៀត​ឱកាស​ហ្នឹងទេ​យើង​ប្រហែល​ជានឹងបាត់បង់​ឱកាស​ល្អនេះ​»។​

​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​បានបន្ថែមថា ​នៅពេល​ដែល​ដំណឹងថា​ ​មីម៉ាម៉ា ​បិទ ​មីជាតិ​របស់​យើង​ចូល​មក​ជំនួស​ភ្លាម ​ហើយ​មាន​ផលិតផល​ច្រើន​រសជាតិ ​ដែល​ស្រប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ។​

​ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគមសហគ្រាស​ធុន​​តូច​និង​មធ្យម​នៅ​កម្ពុជា ​មានប្រសាសន៍ថា ​ដើម្បីឱ្យផលិត​ផលរបស់យើងមានស្ថិរភាព ​និង​ភាពប្រកួតប្រជែង ​អាច​ឈរ​ជើង​បាន​នៅ​ក្នុង​ទីផ្សារ​ ផលិតផល​យើងត្រូវ​មាន​ស្ដង់ដា ​តម្លៃ​សមរម្យ ​និង​ប្រកួតប្រជែង ស្ថិរភាពនៃការផ្គត់ផ្គង់ នវានុវត្តន៍ផលិតផលថ្មីៗ ការកសាងម៉ាកយីហោ និងការធ្វើអនុលោម​ស្ដង់ដា និងច្បាប់។​

ឧកញ៉ា តែ តាំងប៉ បានបន្ថែមថា សម្ទុះនៃការប្រើប្រាស់​​ផលិតផលខ្មែរ ​កើនឡើង ៣០%​ បន្ទាប់​ពី​ប្រជាពលរដ្ឋធ្វើ​ពហិ​កាទំនិញថៃ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា វិស័យឯកជនមិនអាចធានាគុណភាពផលិតផលបានទេ ប្រសិនបើគ្មានការចូលរួមពីរាជរដ្ឋាភិបាល ការដាក់ច្បាប់អាជ្ញាបណ្ណគឺជាម៉ែត្រវាស់វែងមួយ ប៉ុន្តែកុំឱ្យអាជ្ញាបណ្ណ និងម៉ែត្រវាស់វែងនេះ វាក្លាយទៅជាអន្ទាក់សម្រាប់ពួកគាត់ទៅវិញ ធ្វើឱ្យគេខ្លាច អត់ហ៊ានចូលទៅសុំអាជ្ញាបណ្ណ ដែលនេះជាបញ្ហាប្រឈមមួយដែលត្រូវដោះស្រាយ លើកទឹកចិត្តយ៉ាងម៉េចឱ្យគេចុះបញ្ជីបានស្រួល។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមថា៖ «ការផ្សព្វផ្សាយ ​ដោយពលរដ្ឋមួយចំនួនលោកក៏មិនទាន់យល់រឿងហ្នឹងដែរ ឱ្យតែឃើញមានអាជ្ញាបណ្ណចេះតែថា អូអាហ្នឹងមកទាលុយទៀត ​អញ្ចឹងត្រូវតែមានការផ្សព្វផ្សាយ ត្រូវមានបារ៉ែម ត្រូវមានការបញ្ជាក់ច្បាស់លាស់ទៅ ខ្ញុំជឿថានឹងចូលរួមទាំងអស់គ្នា ប្រសិនបើបារ៉ែមហ្នឹង បង់ចូលរដ្ឋផ្សេង ចូលហោប៉ៅផ្សេង អាហ្នឹងគឺជាអន្ទាក់ហើយ ពលរដ្ឋគាត់នៅបារម្ភតែប៉ុណ្ណឹងទេ»។

លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងគុណភាពបច្ចេកទេស ក្រសួងក៏គួតែផ្ដល់លក្ខណៈបច្ចេកទេស បន្ថែមទៀត។ ម្យ៉ាងទៀត វត្ថុធាតុដើម ក៏ជាកត្តារារាំងមួយនៃផលិតកម្ម ដោយរដ្ឋាភិបាលត្រូវរៀបចំផែនការផលិតកម្ម៕

អត្ថបទ៖ ឡេង ដេត

The post ​ស្មារតី​ពហិការ​ទំនិញ​ថៃ ​ជា​ឱកាស​ល្អ​បំផុត ​សម្រាប់​សហគ្រាស​ក្នុងស្រុក​ appeared first on Kampuchea Thmey Daily.

​មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តស្មារតីគាំទ្រស្រលាញ់ផលិតផលជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តស្មារតីគាំទ្រស្រលាញ់ផលិតផលជាតិ​ខណៈបច្ចុប្បន្នទំនិញតាមទីផ្សារមានដាក់លក់ផលិតផលក្នុងស្រុកប្រមាណ៨០ភាគ ជំនួសឱ្យផលិតផលថៃ។

នៅក្នុងវេទិកាពិភាក្សាស្តីពី «សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦» នៅរសៀលថ្ងៃទី ២៥ ឧសភា លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការរួបរួមសាមគ្គីគ្នាបានធ្វើឱ្យខ្មែរយើងខ្លាំងទោះបីជាកម្ពុជា​ជួប​វិបត្តិជាច្រើនដូចជាកូវីដ១៩ សង្គ្រាមរុស្សី-អ៊ុយក្រែន ការដាក់អត្រាពន្ធបដិកា សង្គ្រាមអាមេរិកអ៊ីរ៉ង កម្ពុជានៅរក្សា​ជំហ​​រឹងមាំព្រោះបានបង្កើតភាពធន់។ ជាក់ស្តែងតាមការព្យាករសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ មានកំណើនក្នុងរង្វង់ ៤.៥% ដោយសារកំណើននៃការនាំចេញ។

បើតាមលោក ប៉ែន សុវិជាតិ ក្រសួងពាណិជ្ជកម្ម កំពុងពង្រីកទីផ្សារថ្មីបន្ថែមទៀត ក្នុងនោះមាននាំចេញកសិផលទៅប្រទេសចិន ព្រោះចិនជាទីផ្សារដ៏ធំ និងបណ្តាប្រទេសផ្សេងៗទៀតដូចជារុស្សី អាហ្វ្រិក និងមជ្ឈិមបូព៌ា។ ទន្ទឹមនឹងការពង្រីកទីផ្សារយើងក៏គិតផងដែរថា តើយើងមានទំនិញលក់ដែរឬទេ ពិសេសទំនិញមានលក្ខខណ្ឌតាមបទដ្ឋានត្រឹមត្រូវ និងមានគុណភាព៕

អត្ថបទ៖ សំអឿន

The post ​មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តស្មារតីគាំទ្រស្រលាញ់ផលិតផលជាតិ appeared first on Kampuchea Thmey Daily.

ខេត្តតាកែវ​បើកពិព័រណ៍ ​​«ភូមិមួយផលិតផលមួយ» ​ជំរុញ​ទីផ្សារផលិតផលខ្មែរ​ និង​លើកស្ទួយ​សេដ្ឋកិច្ច​សហគមន៍​
លោក ផល សុជាតិ ​អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ​និង​លោក ស៊ុត ខុន អភិបាលខេត្តស្តីទី ​នៃគណៈអភិបាលខេត្តតាកែវ ​នៅ​ថ្ងៃទី ២៥ ​ឧសភា​ ឆ្នាំ២០២៦ ​បាន​ចូលរួម​ពិធីបើក​ពិព័រណ៍​ផលិត​ផលក្នុង​ស្រុក ​«ភូមិមួយផលិតផលមួយ» ​ខេត្តតាកែវ ​ដែល​រៀប​ចំឡើង​នៅ​បរិវេណមាត់បឹងតាកែវ ​ស្ថិត​ក្នុង​ក្រុង​ដូនកែវ​។​

​លោក ស៊ុត ខុន អភិបាលខេត្តស្តីទី ​មានប្រសាសន៍ថា​ ការរៀបចំ​ពិព័រណ៍ ​«ភូមិមួយផលិតផលមួយ» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញ​ និង​ផ្សព្វផ្សាយ​ពីសក្តានុពលផលិតផល​ក្នុងស្រុក​របស់ខេត្តតាកែវ ទៅកាន់ទីផ្សារកាន់តែទូលំទូលាយ ទាំងក្នុង ​និង​ក្រៅប្រទេស។​

​លោកបានបញ្ជាក់ថា ​ពិពណ៌នេះ ​មិនត្រឹមតែជាការបង្កើតឱកាសទីផ្សារសម្រាប់សិប្បកម្ម ​និង​ផលិត​ផល​ប្រពៃណីប៉ុណ្ណោះ​ទេ ​ប៉ុន្តែថែមទាំងជាកម្លាំងជំរុញសេដ្ឋកិច្ចសហគមន៍​ ជួយ​បង្កើតការងារ បង្កើន​ប្រាក់ចំណូល និងលើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជា​ពលរដ្ឋឱ្យ​កាន់តែ​ប្រសើរឡើង ​ស្របតាម​គោល​នយោបាយ​របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។​

​លោកអភិបាលខេត្តស្តីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់គណៈកម្មាធិការ​ចលនាភូមិមួយ​ផលិតផលមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសិប្បករទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្ត​ទៅដោយជោគជ័យ។​

​លោក ស៊ុត ខុន ​បានអំពាវនាវដល់ប្រជាពលរដ្ឋ ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ​ចូលរួមគាំទ្រ និងទិញ​ផលិតផលខ្មែរ ​ឱ្យបានច្រើនកុះករ ​ដើម្បីលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរ​ និងរួមចំណែក​ពង្រឹង​សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

​ពិព័រណ៍ផលិតផលក្នុងស្រុក ​«ភូមិមួយផលិតផលមួយ» ​ខេត្តតាកែវ ​ឆ្នាំ២០២៦ ​មានការតាំង​បង្ហាញ​ផលិតផលសក្តានុ​ពល​​ជាច្រើន រួមមាន សូត្រខ្មែរ ក្រមា បន្លែសុវត្ថិភាព ផលិតផលកែច្នៃ និងម្ហូប​អាហារ​ប្រចាំតំបន់ល្បីៗ​ជាច្រើនមុខ ​ដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាត ការច្នៃប្រឌិត និង​សមត្ថភាព​ផលិត​របស់​ប្រជាសហគមន៍ក្នុងខេត្តតាកែវ៕ ​

អត្ថបទ៖ ​វីរៈ

The post ខេត្តតាកែវ​បើកពិព័រណ៍ ​​«ភូមិមួយផលិតផលមួយ» ​ជំរុញ​ទីផ្សារផលិតផលខ្មែរ​ និង​លើកស្ទួយ​សេដ្ឋកិច្ច​សហគមន៍​ appeared first on Kampuchea Thmey Daily.

ការលក់ដូរទំនិញក្នុងស្រុក នឹងជួយជំរុញដល់សេដ្ឋកិច្ចជាតិ ខណៈពលរដ្ឋក៏កំពុងបន្តប្រើប្រាស់ច្រើន
ការលក់ដូរផលិតផល និងទំនិញក្នុងស្រុក ជាផ្នែកសំខាន់ក្នុងការជួយជំរុញដល់សេដ្ឋកិច្ចជាតិ ខណៈពលរដ្ឋក៏កំពុងបន្តប្រើប្រាស់ច្រើន ដើម្បីគាំទ្រទំនិញជាតិ។

ផ្សារដើមគ ជាផ្សាររដ្ឋមួយក្នុងចំណោមផ្សាររដ្ឋទាំង ២៥ ក្នុងរាជធានីភ្នំពេញ ដែលមានការមមាញឹកខ្លាំងក្នុងការលក់ដូរទំនិញប្រចាំថ្ងៃ និងមានការទទួលបញ្ជាទិញទំនិញ និងម្ហូបអាហារច្រើន ពីសំណាក់ប្រជាពលរដ្ឋ។

អាជីវករក្នុងផ្សារដើមគ នៅតែបន្តការលក់ដូរទំនិញក្នុងស្រុក ដោយពួកគាត់បានបញ្ជាក់ថា ទំនិញខ្មែរ ក៏ជាទំនិញមានគុណភាពល្អ និងតម្លៃសមរម្យផងដែរ ហើយការលក់ដូរទំនិញខ្មែរ ក៏បានជួយដល់សេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ បន្ថែមនោះ ព្រោះតែការឈឺចាប់នឹងការឈ្លានពាន និងមាក់ងាយពីរដ្ឋបរទេសជិតខាង បណ្តាពលរដ្ឋខ្មែរ គាំទ្រឲ្យមានការលក់ទំនិញខ្មែរឲ្យបានច្រើន នៅតាមបណ្តាផ្សារលក់ដូរទាំងអស់ ដោយពួកគាត់ក៏ចូលរួមចំណែកក្នុងការទិញទំនិញរបស់ជាតិសាសន៍ខ្មែរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងទំនិញប្រទេសថៃ មានតែប្រជាជនកម្ពុជាខ្លួនឯងទេ ដែលជាអ្នកមានសិទ្ធិសម្រេចថា គួរប្រើប្រាស់ទំនិញរបស់អ្នកណា «អ្នកនាំចូលច្រើនប៉ុណ្ណា បើគ្មានអ្នកទិញទេ ក៏គ្មានអ្នកលក់ដែរ បើគ្មានអ្នកទិញទេ ក៏គ្មានអ្នករត់ពន្ធមកដែរ»៕
អត្ថបទ ៖ សុភា

The post ការលក់ដូរទំនិញក្នុងស្រុក នឹងជួយជំរុញដល់សេដ្ឋកិច្ចជាតិ ខណៈពលរដ្ឋក៏កំពុងបន្តប្រើប្រាស់ច្រើន appeared first on Kampuchea Thmey Daily.

ម្សៅស៊ុបផលិតក្នុងស្រុកកាន់តែមានទីផ្សារល្អ ខណៈប្រជាជនខ្មែររួមគាំទ្រផលិតផលខ្មែរ
ស្របពេលដែលចរន្តនៃការប្រើប្រាស់ផលិតផលក្នុងស្រុកកំពុងតែមានសន្ទុះ សៅស៊ុបផលិតក្នុងស្រុកមួយក៏ទទួលបានការពេញនិយម និងការគាំទ្រខ្ពស់ផងដែរ ​។

អ្នកស្រី ភោគ ហឿង អ្នកគ្រប់គ្រងទូទៅ នៃសហគ្រាស Khmer Food enterprise ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នអ្នកស្រីសង្កេតឃើញថាប្រជាជនខ្មែរបាននាំគ្នាគាំទ្រផលិតផលដែលផលិតបានក្នុងស្រុកកាន់តែច្រើនជាងមុន ខណៈបច្ចុប្បន្នសហគ្រិនខ្មែរក៏អាចមានលទ្ធភាពផលិតបាននូវគ្រឿងទេស និងផលិតផលផ្សេងៗទៀតបានយ៉ាងច្រើនមុខផងដែរ។

អ្នកស្រី ភោគ ហឿង បន្តថា ចំពោះសហគ្រាសរបស់អ្នកស្រីវិញ បច្ចុប្បន្នក៏អាចមានលទ្ធភាពផលិតម្សៅស៊ុបដែលមានស្ដង់ដាត្រឹមត្រូវសម្រាប់ដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ​ ការផលិតជាក់ស្ដែង ដ្បិតតែពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវាការទីផ្សារបាននៅឡើយ ប៉ុន្តែអ្នកស្រី នៅតែព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធ្វើយ៉ាងណាអាចផលិតម្សៅស៊ុបសម្រាប់ចែកចាយក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

អ្នកស្រីបានឱ្យដឹងទៀតថា រាល់ការផលិតរបស់សហគ្រាសអ្នកស្រី ជានិច្ចកាលតែងតែ បានជ្រើសរើសវត្ថុធាតុដើម ពិសេសគឺដំណាំរបស់កសិករដែលក្នុងនោះមានដូចជា៖ ម្រេចកំពត ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ល្ពៅ និងសាច់មាន់ដែលចិញ្ចឹមដោយកសិដ្ឋានក្នុងស្រុក ដើម្បីយកមកផលិតម្សៅស៊ុបដែលមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ សម្រាប់ប្រជាជនខ្មែរដែលកំពុងមានតម្រូវម្សៅស៊ុបក្នុងការងារចម្អិនម្ហូបប្រចាំថ្ងៃ។

ក្រៅពីផលិតម្សៅស៊ុបដាក់លក់លើទីផ្សារ ​បច្ចុប្បន្នសហគ្រាសរបស់អ្នកស្រី ភោគ ហឿង ក៏បានសាកល្បងផលិតខ្ទិះដូងកំប៉ុងសម្រាប់ដាក់លក់លើទីផ្សារប្រទេសកម្ពុជាផងដែរ។

សហគ្រាសផលិតម្សៅស៊ុប Khmer Food enterprise បានបើកដំណើរកាលពីចុងឆ្នាំ ២០២៥។ បច្ចុប្បន្នមានទីតាំងស្ថិតនៅ ខណ្ឌកំបូល រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត

The post ម្សៅស៊ុបផលិតក្នុងស្រុកកាន់តែមានទីផ្សារល្អ ខណៈប្រជាជនខ្មែររួមគាំទ្រផលិតផលខ្មែរ appeared first on Kampuchea Thmey Daily.

សិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរកំពុងពង្រីកការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ​
សិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរ ហ៊ែលស៊ី អឺស (Khmer Healthy Earth) ក្រៅពីជួយទិញកសិផលរបស់កសិករ បច្ចុប្បន្នសិប្បកម្មក៏អាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផលិតប្រេងសុខភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក៏បាននាំចេញទៅក្រៅប្រទេសបានមួយចំនួនផងដែរ។

លោក ខេង ឆេកូ អ្នកគ្រប់គ្រង់ទូទៅ នៃសិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរ ហ៊ែលស៊ី អឺស ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នសិប្បកម្មរបស់លោកបាននឹងកំពុងផលិតប្រេងសុខភាពជាច្រើនមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក​ និងក៏បាននាំចេញទៅក្រៅប្រទេស។

រាល់ផលិតផលប្រេងសុខភាព របស់សិប្បកម្មទាំងមូលគឺភាគច្រើនកើតចេញអំពីកសិផលរបស់កសិករនៅតាមតំបន់ ក្នុងនោះមាន៖ សណ្ដែកដី រមៀត ម្ទេស ល្ង និងទឹកឃ្មុំរបស់កសិករនៅតាមបណ្ដាខេត្តមួយចំនួនទៀតដូចជា៖ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ ជាដើម។

ចំពោះការគាំទ្រវិញ អ្នកគ្រប់គ្រងសិប្បកម្មរូបនេះ បានឱ្យដឹងដែរថា រយៈពេលចុងក្រោយនេះ ប្រជាជនខ្មែរបានរួមគ្នាគាំទ្រផលិតផលក្នុងស្រុកយ៉ាងច្រើនកុះករ ដែលនេះគឺជាកត្តាជំរុញឱ្យសហគ្រាស និងសិប្បកម្មក្នុងស្រុកទាំងអស់មានទឹកចិត្តបន្តក្នុងដំណើរផលិតរបស់ខ្លួនផងដែរ។

សិប្បកម្ម ផលិតប្រេងសណ្ដែកដី ខ្មែរ ហ៊ែលស៊ី អឺស របស់លោក ខេង ឆេកូ វិញ បច្ចុប្បន្នក៏អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតប្រេងសណ្ដែកដី ប្រេងល្ង ប្រេងម្ទេស និងប្រេងទឹកឃ្មុំ សម្រាប់ដាក់លក់លើបណ្ដាទំនើបមួយចំនួនក្នុងប្រទេសកម្ពុជា ខណៈថ្មីៗនេះ សិប្បកម្មក៏បាននាំចេញផលិតផលជាច្រើនមុខទៀតទៅដាក់លក់ដល់ប្រទេសកូរ៉េផងដែរ។

ចំពោះអត្ថប្រយោជន៍ប្រេងសុខភាពទាំងនេះវិញ លោក ឆេកូ បានបញ្ជាក់ដែរថា ប្រេងសុខភាពរបស់សិប្បកម្ម ភាគច្រើនជួយដល់សុខភាពអ្នកប្រើប្រាស់បានដូចជា៖ កាត់បន្ថយសម្ពាធ​ឈាមខ្ពស់ ដោយជួយឱ្យសសៃឈាមរត់បានស្រួល ជួយដល់សុខភាពបេះដូង ប្រឆាំងជំងឺមហារីក ការពារជំងឺក្រពះ ជួយបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយ ជួយដល់សសៃសក់ បំបាត់មុន និងអាចម៌រុយ ប្រើសម្រាប់ម៉ាស្សាខ្លួន ប្រើប្រាស់ជាប្រេងក្រអូបបំបាត់ស្រ្ដេស និងរក្សាកម្រិតកូឡេស្ទេរ៉លក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕

អត្ថបទ ៖ សួស សិត

The post សិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរកំពុងពង្រីកការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ​ appeared first on Kampuchea Thmey Daily.

​សម្ដេច ហ៊ុន ម៉ាណែត ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ បន្ត​គាំទ្រ​ផលិតផល​ខ្មែរ​ ដើម្បីកសាងសេដ្ឋកិច្ចជាតិ
សម្ដេច​មហាបវរធិបតី​ ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅថ្ងៃទី ០៦ មេសា ២០២៦ បាន​អំពាវនាវឱ្យប្រជាពលរដ្ឋបន្ត​គាំ​ទ្រ​ផលិតផលខ្មែរ ​ដោយ​ជឿជាក់​លើគុណភាព ​និង​តម្លៃ ​និង​អះអាងថា​ ការជ្រើសរើស ​និង​គាំទ្រ​របស់​ប្រជាពលរដ្ឋ គឺជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​កសាងសេដ្ឋកិច្ចជាតិ​ឱ្យមាន​ភាព​រឹងមាំ​ ​និង​មានភាព​ធន់​ចំពោះ​បញ្ហា​ប្រឈម​គ្រប់​ប្រភេទ។

​សម្ដេចធិបតី ​​ហ៊ុន ​ម៉ាណែត ​បានលើកឡើងតាមរយៈសារលិខិតអបអរសាទរ​ក្នុងឱកាសទិវា​ជាតិលើក​កម្ពស់​ការប្រើប្រាស់​ផលិតផលខ្មែរ ​៩ មេសា ​លើកទី ៩ ​ឆ្នាំ ២០២៦ ​ក្រោមប្រធានបទ «ខ្មែរផលិត ​ខ្មែរ​ប្រើប្រាស់ ​ខ្មែររីកចម្រើន»។

​សម្ដេច​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវ​នាវ​ឱ្យ​ផលិតករ ​បន្តវិនិយោគលើការច្នៃប្រឌិត ​ការកែលម្អ​គុណ​ភាព​ និង​បង្កើតផលិត​ផលថ្មីៗ ​ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ​និងក្រៅ​ប្រទេស ​ការបន្តគាំទ្រគោលនយោបាយ ​និងអន្តរា​គមន៍​នានា ​សំដៅ​ពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគ។

​ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ​ ប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែល​ក្នុង​នោះ ​មានបញ្ហា​វិបត្តិសេដ្ឋកិច្ចសកលផង​ ​រួមទាំងបញ្ហាព្រឹត្តិការណ៍ជម្លោះព្រំដែនខ្មែរ-ថៃផង​ ដែលការណ៍នេះ​ បានបង្កឱ្យមានការព្រួយបារម្ភ ​និងកាន់តែប្រុងប្រយ័ត្នខ្ពស់។​ បរិការណ៍នេះ ​បង្ហាញឱ្យយើងឃើញកាន់តែច្បាស់អំពីសារៈសំខាន់នៃសន្តិភាព​ និង​ស្ថិរភាពតំបន់ ដែល​ជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ​

​សម្ដេច ​ហ៊ុន ​ម៉ាណែត ​សង្កេតឃើញ​អំពីការប្រកាន់​យកនូវមន​សិការ​ជាតិនិយម​របស់​បងប្អូនប្រជាពលរដ្ឋខ្មែរ​ ​ដោយបានសម្តែងឱ្យឃើញនូវសាមគ្គីភាពជាតិមួយរឹងមាំដូចដែកថែប រវាង​ប្រជា​ជន​ ​និងប្រជាជន​ ប្រជាជន ​និងរាជរដ្ឋាភិបាល​ ប្រជាជន ​និងកងទ័ព និងលើស​ពីនេះ​ការ​លើក​កម្ពស់​ផលិតផលខ្មែរ​បានក្លាយជា​ ការងារដែលកាន់តែមានន័យជាងមុន ព្រោះវាជាការបង្ហាញ​ពី​សមត្ថ​ភាព​ក្នុង​ការបង្កើតតម្លៃសេដ្ឋកិច្ចដោយខ្លួនឯង​ និងការការពារអធិបតេយ្យភាពសេដ្ឋកិច្ចក្នុង​ពេល​​មាន​ភាព​មិនច្បាស់លាស់នៅក្នុងតំបន់។

​ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន​ កម្ពុជាកំពុងត្រូវការយុទ្ធសាស្ត្រ​ដែលអាចលើក​កម្ពស់​សមត្ថភាព​ផលិត​ក្នុង​ស្រុក​ បង្កើតការងារ និងបង្កើនតម្លៃបន្ថែមនៅតំបន់ជនបទ។ ក្នុងចំណោមគោល​នយោ​បាយ​ជាតិ​ជា​ច្រើន​ដែលបាន​ដាក់ចេញក្នុងរយៈពេលចុងក្រោយ ​គោលនយោបាយ ​«ភូមិមួយផលិតផលមួយ»​ នៅ​តែត្រូវបានចាត់ទុកថាជា​ ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង​ការ​កសាងសមត្ថភាពប្រកួតប្រជែងរបស់​ប្រទេស​ ដោយប្រកាន់យកស្មារតី «សហគមន៍​ជាមូល​ដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ និង​រដ្ឋធ្វើតួនាទីជាអ្នកគាំទ្រ​ បណ្តុះបណ្តាល និងបង្កើតបរិយាកាស​សម​ស្រប​សម្រាប់​ទីផ្សារ​ធ្វើ​ជាមូលដ្ឋាន។​

សម្ដេចធិបតី ​ហ៊ុន ម៉ាណែត យល់ឃើញថា ​ចលនាភូមិមួយផលិតផលមួយ បានរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​លើក​​កម្ពស់ផលិតផលជនបទឱ្យក្លាយជាផលិតផលពាណិជ្ជកម្ម​ ជួយបង្កើតការងារ និងចំណូល​សម្រាប់​គ្រួសារ ជួយអភិរក្សវប្បធម៌ សិប្បកម្មបុរាណ ជួយបង្កើតអត្តសញ្ញាណផលិតផលតាមតំបន់ និង​ជួយជំរុញឱ្យសហគមន៍មានសមត្ថភាព​ គ្រប់គ្រងអាជីវកម្ម និងបង្កើនភាពច្នៃប្រឌិត​ដោយ​ខ្លួន​ឯង​។​

​ផលិតផលក្នុងស្រុកជាច្រើន​ ត្រូវបានបង្កើតឡើងតាមរយៈការផលិត ​និង​កែច្នៃវត្ថុធាតុដើម ដែល​មាន​ស្រាប់នៅតាមមូលដ្ឋាន​ ឱ្យក្លាយជាគ្រឿងឧបភោគបរិភោគ ​វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍​ជា​ច្រើន​ប្រភេទ។ ​

​ផលិតផលទាំងនេះពោរពេញដោយគំនិតច្នៃប្រឌិត​ ការរក្សាទុកប្រពៃណី និងទំនៀមទម្លាប់​របស់​ជាតិ​ខ្មែរ​ ហើយបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៌​របស់យើង​ជាមួយ​នឹងគុណ​ភាព​ល្អ​ តម្លៃសមរម្យ ​និងបរិមាណគ្រប់គ្រាន់​តាមតម្រូវការទីផ្សារ។ ​

​សម្ដេចធិបតី ​​ហ៊ុន ​ម៉ាណែត បានបន្ថែមថា ​បច្ចុប្បន្ន ​ផលិតផលក្នុងស្រុក កំពុងក្លាយ​ជាផលិតផល​ដែល​មានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ​និង​ទីផ្សារទូទាំង​ប្រទេស និង​បាន​ជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ ​និង​បង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជា​បន្ត​បន្ទាប់។ ​

​ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស ​មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ​ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹង​អំពីតម្លៃនៃ​ផលិត​ផល​ដែល​កើតចេញ​ពីកម្លាំង ​និង​ចំណេះដឹងរបស់ខ្មែរ ​ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើន។​

សម្ដេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏​បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖​

​១.ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់​ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញ​ចល​នា​ផលិតគ្រប់វិស័យ ដោយចាប់ផ្តើមពីគ្រួសារ សហគមន៍ និងក្រុមអ្នកផលិត។​ ត្រូវលើក​ទឹក​ចិត្ត​ការច្នៃប្រឌិត​ ការកែច្នៃផលិតផលកសិកម្មឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជាម្ហូប​អាហារ​ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបំពេញតម្រូវការ​ទីផ្សារក្នុងស្រុក​ និង​ក្រៅ​ស្រុក​ និងជាពិសេសត្រូវបង្កលក្ខណៈអំណោយផលចាំបាច់នានា សំដៅជំរុញឱ្យ​ផលិតផល​ខ្មែរអាច​បំ​ពេញតួនាទីពេញលេញនៅលើទីផ្សារ​ ជំនួសផលិតផលនាំចូល ​ឱ្យបានច្រើនជាអតិបរមា។​ ការខិតខំរួមគ្នានេះ នឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែប្រសើរឡើង និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ នៅតាមតំបន់ជនបទ។​

២.គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាក់ព័ន្ធ ដូចជាក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង​ពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេស​ និងសហប្រតិបត្តិ​ការ​អន្តរ​ជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នផ្សេងៗ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បី​អភិវឌ្ឍ​ផលិតផល​ក្នុងស្រុកឱ្យមានគុណភាពខ្ពស់មានសមត្ថភាពប្រកួតប្រជែងបានល្អ និងពង្រីក​ឱកាស​ទីផ្សារឱ្យកាន់តែទូលំទូលាយ។​ ​ការសហការរួមគ្នានេះ គួរត្រូវបានធ្វើឱ្យមានប្រសិទ្ធភាព​ខ្ពស់​ជាង​មុន ដើម្បីធានាថា ផលិតករខ្មែរទទួលបានជម្រើស និងឱកាសពាណិជ្ជកម្ម កាន់តែច្រើន។

៣.គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ត្រូវបន្តធ្វើការងារ​យ៉ាង​សកម្ម និងដោយការទទួលខុសត្រូវខ្ពស់ក្នុងការស្វែងរក និងជ្រើសរើសផលិតផលសក្តា​នុពល​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ដាក់បញ្ចូលជាផលិត ផលភូមិមួយផលិតផលមួយ។ ត្រូវពង្រីកបណ្តាញ​សមាជិក​ឱ្យទូលំទូលាយ​ និងធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈម​របស់អ្នកផលិត​ឱ្យបាន​ទាន់ពេលវេលា។ ​ការងារនេះគួរត្រូវបានអនុវត្តដោយមានចក្ខុវិស័យវែងឆ្ងាយ និងការគាំទ្របច្ចេក​ទេស​ត្រឹមត្រូវ។

៤.គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តសហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ដើម្បីរៀប​ចំព្រឹត្តិការណ៍​តាំងបង្ហាញ និងលក់ផលិតផលខ្មែរ និងផលិតផលភូមិមួយផលិតផលមួយឱ្យបាន​ទូលំទូលាយ​នៅតាមតំបន់មានសក្តានុពល។ ព្រឹត្តិការណ៍ទាំងនេះ គឺជាវេទិកាដ៏សំខាន់​សម្រាប់​លើក​កម្ពស់ការទទួលស្គាល់​ និង​ការចូលទីផ្សាររបស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងជួយបង្កើនភាពជឿជាក់ និងស្តង់ដាថ្មីសម្រាប់ផលិតករខ្មែរទូទាំងប្រទេស៕

The post ​សម្ដេច ហ៊ុន ម៉ាណែត ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ បន្ត​គាំទ្រ​ផលិតផល​ខ្មែរ​ ដើម្បីកសាងសេដ្ឋកិច្ចជាតិ appeared first on Kampuchea Thmey Daily.