សេដ្ឋកិច្ច
សិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរកំពុងពង្រីកការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ
សិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរ ហ៊ែលស៊ី អឺស (Khmer Healthy Earth) ក្រៅពីជួយទិញកសិផលរបស់កសិករ បច្ចុប្បន្នសិប្បកម្មក៏អាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផលិតប្រេងសុខភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក៏បាននាំចេញទៅក្រៅប្រទេសបានមួយចំនួនផងដែរ។

លោក ខេង ឆេកូ អ្នកគ្រប់គ្រង់ទូទៅ នៃសិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរ ហ៊ែលស៊ី អឺស ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នសិប្បកម្មរបស់លោកបាននឹងកំពុងផលិតប្រេងសុខភាពជាច្រើនមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក៏បាននាំចេញទៅក្រៅប្រទេស។

រាល់ផលិតផលប្រេងសុខភាព របស់សិប្បកម្មទាំងមូលគឺភាគច្រើនកើតចេញអំពីកសិផលរបស់កសិករនៅតាមតំបន់ ក្នុងនោះមាន៖ សណ្ដែកដី រមៀត ម្ទេស ល្ង និងទឹកឃ្មុំរបស់កសិករនៅតាមបណ្ដាខេត្តមួយចំនួនទៀតដូចជា៖ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ ជាដើម។
ចំពោះការគាំទ្រវិញ អ្នកគ្រប់គ្រងសិប្បកម្មរូបនេះ បានឱ្យដឹងដែរថា រយៈពេលចុងក្រោយនេះ ប្រជាជនខ្មែរបានរួមគ្នាគាំទ្រផលិតផលក្នុងស្រុកយ៉ាងច្រើនកុះករ ដែលនេះគឺជាកត្តាជំរុញឱ្យសហគ្រាស និងសិប្បកម្មក្នុងស្រុកទាំងអស់មានទឹកចិត្តបន្តក្នុងដំណើរផលិតរបស់ខ្លួនផងដែរ។

សិប្បកម្ម ផលិតប្រេងសណ្ដែកដី ខ្មែរ ហ៊ែលស៊ី អឺស របស់លោក ខេង ឆេកូ វិញ បច្ចុប្បន្នក៏អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតប្រេងសណ្ដែកដី ប្រេងល្ង ប្រេងម្ទេស និងប្រេងទឹកឃ្មុំ សម្រាប់ដាក់លក់លើបណ្ដាទំនើបមួយចំនួនក្នុងប្រទេសកម្ពុជា ខណៈថ្មីៗនេះ សិប្បកម្មក៏បាននាំចេញផលិតផលជាច្រើនមុខទៀតទៅដាក់លក់ដល់ប្រទេសកូរ៉េផងដែរ។
ចំពោះអត្ថប្រយោជន៍ប្រេងសុខភាពទាំងនេះវិញ លោក ឆេកូ បានបញ្ជាក់ដែរថា ប្រេងសុខភាពរបស់សិប្បកម្ម ភាគច្រើនជួយដល់សុខភាពអ្នកប្រើប្រាស់បានដូចជា៖ កាត់បន្ថយសម្ពាធឈាមខ្ពស់ ដោយជួយឱ្យសសៃឈាមរត់បានស្រួល ជួយដល់សុខភាពបេះដូង ប្រឆាំងជំងឺមហារីក ការពារជំងឺក្រពះ ជួយបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយ ជួយដល់សសៃសក់ បំបាត់មុន និងអាចម៌រុយ ប្រើសម្រាប់ម៉ាស្សាខ្លួន ប្រើប្រាស់ជាប្រេងក្រអូបបំបាត់ស្រ្ដេស និងរក្សាកម្រិតកូឡេស្ទេរ៉លក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕

អត្ថបទ ៖ សួស សិត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


