Connect with us

ព័ត៌មានជាតិ

ការលក់ដូរទំនិញក្នុងស្រុក នឹងជួយជំរុញដល់សេដ្ឋកិច្ចជាតិ ខណៈពលរដ្ឋក៏កំពុងបន្តប្រើប្រាស់ច្រើន

បានផុស

នៅ

ការលក់ដូរផលិតផល និងទំនិញក្នុងស្រុក ជាផ្នែកសំខាន់ក្នុងការជួយជំរុញដល់សេដ្ឋកិច្ចជាតិ ខណៈពលរដ្ឋក៏កំពុងបន្តប្រើប្រាស់ច្រើន ដើម្បីគាំទ្រទំនិញជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារដើមគ ជាផ្សាររដ្ឋមួយក្នុងចំណោមផ្សាររដ្ឋទាំង ២៥ ក្នុងរាជធានីភ្នំពេញ ដែលមានការមមាញឹកខ្លាំងក្នុងការលក់ដូរទំនិញប្រចាំថ្ងៃ និងមានការទទួលបញ្ជាទិញទំនិញ និងម្ហូបអាហារច្រើន ពីសំណាក់ប្រជាពលរដ្ឋ។

អាជីវករក្នុងផ្សារដើមគ នៅតែបន្តការលក់ដូរទំនិញក្នុងស្រុក ដោយពួកគាត់បានបញ្ជាក់ថា ទំនិញខ្មែរ ក៏ជាទំនិញមានគុណភាពល្អ និងតម្លៃសមរម្យផងដែរ ហើយការលក់ដូរទំនិញខ្មែរ ក៏បានជួយដល់សេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ បន្ថែមនោះ ព្រោះតែការឈឺចាប់នឹងការឈ្លានពាន និងមាក់ងាយពីរដ្ឋបរទេសជិតខាង បណ្តាពលរដ្ឋខ្មែរ គាំទ្រឲ្យមានការលក់ទំនិញខ្មែរឲ្យបានច្រើន នៅតាមបណ្តាផ្សារលក់ដូរទាំងអស់ ដោយពួកគាត់ក៏ចូលរួមចំណែកក្នុងការទិញទំនិញរបស់ជាតិសាសន៍ខ្មែរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងទំនិញប្រទេសថៃ មានតែប្រជាជនកម្ពុជាខ្លួនឯងទេ ដែលជាអ្នកមានសិទ្ធិសម្រេចថា គួរប្រើប្រាស់ទំនិញរបស់អ្នកណា «អ្នកនាំចូលច្រើនប៉ុណ្ណា បើគ្មានអ្នកទិញទេ ក៏គ្មានអ្នកលក់ដែរ បើគ្មានអ្នកទិញទេ ក៏គ្មានអ្នករត់ពន្ធមកដែរ»៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម