Connect with us

សេដ្ឋកិច្ច

ម្សៅស៊ុបផលិតក្នុងស្រុកកាន់តែមានទីផ្សារល្អ ខណៈប្រជាជនខ្មែររួមគាំទ្រផលិតផលខ្មែរ

បានផុស

នៅ

ស្របពេលដែលចរន្តនៃការប្រើប្រាស់ផលិតផលក្នុងស្រុកកំពុងតែមានសន្ទុះ សៅស៊ុបផលិតក្នុងស្រុកមួយក៏ទទួលបានការពេញនិយម និងការគាំទ្រខ្ពស់ផងដែរ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ភោគ ហឿង អ្នកគ្រប់គ្រងទូទៅ នៃសហគ្រាស Khmer Food enterprise ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នអ្នកស្រីសង្កេតឃើញថាប្រជាជនខ្មែរបាននាំគ្នាគាំទ្រផលិតផលដែលផលិតបានក្នុងស្រុកកាន់តែច្រើនជាងមុន ខណៈបច្ចុប្បន្នសហគ្រិនខ្មែរក៏អាចមានលទ្ធភាពផលិតបាននូវគ្រឿងទេស និងផលិតផលផ្សេងៗទៀតបានយ៉ាងច្រើនមុខផងដែរ។

អ្នកស្រី ភោគ ហឿង បន្តថា ចំពោះសហគ្រាសរបស់អ្នកស្រីវិញ បច្ចុប្បន្នក៏អាចមានលទ្ធភាពផលិតម្សៅស៊ុបដែលមានស្ដង់ដាត្រឹមត្រូវសម្រាប់ដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ​ ការផលិតជាក់ស្ដែង ដ្បិតតែពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវាការទីផ្សារបាននៅឡើយ ប៉ុន្តែអ្នកស្រី នៅតែព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធ្វើយ៉ាងណាអាចផលិតម្សៅស៊ុបសម្រាប់ចែកចាយក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

អ្នកស្រីបានឱ្យដឹងទៀតថា រាល់ការផលិតរបស់សហគ្រាសអ្នកស្រី ជានិច្ចកាលតែងតែ បានជ្រើសរើសវត្ថុធាតុដើម ពិសេសគឺដំណាំរបស់កសិករដែលក្នុងនោះមានដូចជា៖ ម្រេចកំពត ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ល្ពៅ និងសាច់មាន់ដែលចិញ្ចឹមដោយកសិដ្ឋានក្នុងស្រុក ដើម្បីយកមកផលិតម្សៅស៊ុបដែលមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ សម្រាប់ប្រជាជនខ្មែរដែលកំពុងមានតម្រូវម្សៅស៊ុបក្នុងការងារចម្អិនម្ហូបប្រចាំថ្ងៃ។

ក្រៅពីផលិតម្សៅស៊ុបដាក់លក់លើទីផ្សារ ​បច្ចុប្បន្នសហគ្រាសរបស់អ្នកស្រី ភោគ ហឿង ក៏បានសាកល្បងផលិតខ្ទិះដូងកំប៉ុងសម្រាប់ដាក់លក់លើទីផ្សារប្រទេសកម្ពុជាផងដែរ។

សហគ្រាសផលិតម្សៅស៊ុប Khmer Food enterprise បានបើកដំណើរកាលពីចុងឆ្នាំ ២០២៥។ បច្ចុប្បន្នមានទីតាំងស្ថិតនៅ ខណ្ឌកំបូល រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម