ពន្ធនាគារ Archives - Kampuchea Thmey Daily

បទវិចារណកថា ៖ ពលកម្មកែប្រែ និងការកសាងជាតិ «ឧត្តមប្រយោជន៍នៃរបត់ថ្មី ក្នុងប្រព័ន្ធពន្ធនាគារកម្ពុជា»
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការសម្រេចចិត្តនាពេលថ្មីៗនេះ របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ក្នុងការបញ្ជូនទណ្ឌិតជាយុវជនពាក់ព័ន្ធករណីក្មេងទំនើង ចំនួន ៧៩០នាក់ ទៅកាន់តំបន់ព្រំដែន ដើម្បីចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ និងពលកម្មកែប្រែ គឺជាជំហានប្រវត្តិសាស្ត្រមួយដ៏មានសារៈសំខាន់។
របត់ថ្មីនេះ មិនត្រឹមតែជាយុទ្ធសាស្ត្រគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីមួយនៃការផ្តល់ឱកាស ធម្មានុរូបភាព និងការរួមចំណែកដ៏សំខាន់របស់ពលរដ្ឋដែលធ្លាប់មានកំហុស មកកាន់មាតុភូមិវិញ។

ដើម្បីយល់ច្បាស់ពីតម្លៃពិតប្រាកដនៃទស្សនទាននេះ លោកបណ្ឌិត ឈត ប៊ុនថង ក៏បានលើកឡើងនូវកត្តាមួយចំនួន ដើម្បីអាចពិនិត្យទៅលើទិដ្ឋភាពគតិយុត្ត សង្គម និងសិទ្ធិមនុស្ស ដូចតទៅ៖

១. ធម្មានុរូបភាព ភាពចាំបាច់ និងភាពសមហេតុផល
រាល់ការគ្រប់គ្រងសង្គម តែងទាមទារនូវតុល្យភាពរវាងការអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាចម្រុះ។ បញ្ហាចង្អៀតណែនក្នុងពន្ធនាគារ គឺជាប្រធានបទដ៏ស្រួចស្រាល់មួយ។ ដូច្នេះការបង្វែរកម្លាំងទណ្ឌិតដែលជិតផុតកំណត់សាលក្រម ឬមានលក្ខខណ្ឌកែប្រែល្អឱ្យទៅបំពេញការងារអភិវឌ្ឍន៍នៅតំបន់ព្រំដែន គឺជាដំណោះស្រាយមួយប្រកបដោយភាពឆ្លាតវៃ និងសមហេតុផលបំផុត។ វាមិនត្រឹមតែជួយកាត់បន្ថយសម្ពាធនៅក្នុងមណ្ឌលអប់រំកែប្រែប៉ុណ្ណោះទេ ប៉ុន្តែបានបំប្លែង «ការឃុំឃាំងអសកម្ម» ឱ្យទៅជា «កម្លាំងចលករសកម្ម» ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការការពារបូរណភាពទឹកដី តាមរយៈការអភិវឌ្ឍចម្រុះ។

២. អនុលោមភាពតាមច្បាប់ជាតិ និងគោលការណ៍សិទ្ធិមនុស្ស
សេរីភាពខាងរាងកាយ អាចត្រូវបានកម្រិតដោយអំណាចតុលាការ ប៉ុន្តែសេចក្តីថ្លៃថ្នូរជាមនុស្ស និងសិទ្ធិក្នុងការទទួលបានការអប់រំកែប្រែ មិនត្រូវត្រូវបានបំភ្លេចឡើយ។ យោងតាមច្បាប់ស្តីពីពន្ធនាគារ នៃព្រះរាជាណាចក្រកម្ពុជា គោលបំណងចម្បងនៃទណ្ឌកម្ម គឺការធ្វើសមាហរណកម្មទណ្ឌិតឡើងវិញទៅក្នុងសង្គម។

ដូចនេះ ការបញ្ជូនទណ្ឌិតវ័យក្មេងទាំងនេះ ទៅបំពេញការងារនៅតំបន់ព្រំដែន គឺអនុលោមទៅតាមស្តង់ដារសិទ្ធិមនុស្ស និងច្បាប់ជាតិ តាមរយៈ៖
• ការទទួលបានបរិយាកាសបើកទូលាយ ៖ ការផ្លាស់ប្តូរពីបន្ទប់ឃុំឃាំងដ៏ចង្អៀត មកកាន់លំហអាកាសធម្មជាតិ ដែលជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។
• ការបណ្តុះបណ្តាលជំនាញពិតប្រាកដ ៖ ជំនាញកសិកម្ម យន្តការ និងការសាងសង់(ចាក់គម្របលេណដ្ឋាន) គឺជាទុនជីវិតដ៏រឹងមាំសម្រាប់ពួកគេនៅថ្ងៃអនាគត។
• ការរក្សាសេចក្តីថ្លៃថ្នូរ៖ ពលកម្មនេះមិនមែនជាការធ្វើទារុណកម្មទេ ប៉ុន្តែជាពលកម្មដែលមានតម្លៃ តម្លាភាព និងត្រូវបានការពារដោយគោលការណ៍ច្បាប់ច្បាស់លាស់។

៣. ភាពស៊ីសង្វាក់គ្នានឹងបទដ្ឋានអន្តរជាតិ និងបទពិសោធក្នុងតំបន់
តាមទិដ្ឋភាពច្បាប់អន្តរជាតិ «វិធានអប្បបរមាស្ដង់ដាររបស់អង្គការសហប្រជាជាតិសម្រាប់ការអនុវត្តចំពោះទណ្ឌិត» (Nelson Mandela Rules) បានអនុញ្ញាត និងលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពលកម្មដែលមានប្រយោជន៍ដល់សហគមន៍ ដើម្បីត្រៀមខ្លួនឱ្យទណ្ឌិតវិលត្រឡប់ទៅរកសហគមន៍វិញ។

ជាក់ស្តែង នៅក្នុងតំបន់អាស៊ាន គំរូនៃការបង្កើត «ពន្ធនាគារបើកទូលាយ» (Open Prison) ឬ «មណ្ឌលកសិឧស្សាហកម្មសម្រាប់ទណ្ឌិត» ត្រូវបានអនុវត្តដោយជោគជ័យជាច្រើនទសវត្សរ៍មកហើយ ដូចជា៖
• ប្រទេសថៃ ៖ មានគម្រោងភ្នំរ៉េប (Khao Phrik) ដែលបំប្លែងទណ្ឌិតឱ្យទៅជាអ្នកជំនាញកសិកម្ម និងទេសចរណ៍។
• ប្រទេសម៉ាទ្បេស៊ី និង សិង្ហបុរី ៖ ក៏មានកម្មវិធីស្រដៀងគ្នា ដែលអនុញ្ញាតឱ្យទណ្ឌិតបំពេញការងារខាងក្រៅ ក្នុងដំណាក់កាលចុងក្រោយនៃទោសទណ្ឌ ដើម្បីកសាងទំនុកចិត្តសង្គម។

បើតាមទស្សនៈរួម ការបង្វែរដានពីជនរងទណ្ឌកម្ម មកជា «កម្លាំងស្ថាបនាព្រំដែន» គឺជាសិល្បៈនៃការអប់រំកែប្រែដ៏មានតម្លៃបំផុត។

បើតាមសេចក្តីសន្និដ្ឋានរបស់ លោកបណ្ឌិត ឈត ប៊ុនថង សេចក្តីសម្រេចចិត្តនេះ មិនមែនជាការដាក់ទណ្ឌកម្មបន្ថែមនោះទេ ប៉ុន្តែវាគឺជា «លិខិតបញ្ជាក់នៃការទុកចិត្ត» ដែលរដ្ឋបាលពន្ធនាគារនិងសង្គមជាតិ បានប្រគល់ជូនទៅដល់ ទណ្ឌិតទាំងជិតទាំង ៧៩០នាក់នោះ។ នេះជាឱកាសមាសដែលពួកគេអាចបង្ហាញថា ស្នាមប្រឡាក់ពីអតីតកាល មិនអាចមករារាំងពួកគេក្នុងការក្លាយជា «វីរជនកសាងព្រំដែន» នៅថ្ងៃនេះឡើយ។

អាស្រ័យហេតុនេះ លោកបណ្ឌិតយល់ថា យើងគួររួមគ្នាអបអរសាទរ និងផ្តល់កម្លាំងចិត្តដល់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទណ្ឌិតវ័យក្មេងទាំងអស់ ដែលកំពុងបំពេញបេសកកម្មនេះ។ ឯញើសឈាម និងកម្លាំងកាយចិត្តដែលពួកគេបានបង្ហូរនៅលើទឹកដីព្រំដែន នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការពារជាតិផង និងជាស្ពានមាសនាំពួកគេត្រឡប់មកជួបជុំគ្រួសារវិញ ដោយភាពហ្មត់ចត់ កិត្តិយស និងសេចក្តីថ្លៃថ្នូរជាពលរដ្ឋពេញលេញ៕

The post បទវិចារណកថា ៖ ពលកម្មកែប្រែ និងការកសាងជាតិ «ឧត្តមប្រយោជន៍នៃរបត់ថ្មី ក្នុងប្រព័ន្ធពន្ធនាគារកម្ពុជា» appeared first on Kampuchea Thmey Daily.

ប្រធានពន្ធនាគារព្រៃស បញ្ជាក់ពីមូលហេតុ នៃការស្លាប់របស់ លោក លី សាម៉េត
ប្រធានពន្ធនាគារព្រៃស បានបញ្ជាក់ពីមូលហេតុ នៃការស្លាប់របស់ លោក លី សាម៉េត ហៅ គ្រូមា កាលពីព្រឹកមិញ នៅក្នុងមណ្ឌលអប់រំកែប្រែទី១ ( ព្រៃស)។

នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នេះ លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី ១ បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា «កន្លងមក លោក លី សាមេត មានបញ្ហាសុខភាព ដោយសំពាធឈាម និងជាតិស្ករឡើងខ្ពស់។ ក្នុងនោះដែរក្រុមគ្រូពេទ្យ បានធ្វើការតាមដានវាស់សំពាធឈាម និងជាតិស្ករ ជាប្រចាំថ្ងៃ។ ហើយជារៀងរាល់ថ្ងៃ នៅពេលក្រុមគ្រូពេទ្យវាស់ជាតិស្ករ គឺជាលទ្ធផលរកឃើញថា ឡើងខ្លាំងរហូតទៅដល់ ៤០០ ទៅ ៥០០ ឯណោះ»។

លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១

គួររំលឹកថា លោក លី សាម៉េត ហៅ គ្រូមា អាយុ ៧៣ ឆ្នាំ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីចុងឆ្នាំ ២០២៤ ក្រោមការប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ជាមួយសំណុំរឿងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងស្រ្តី ២ នាក់ នៅខេត្តកំពង់ឆ្នាំង ដែលសូកប៉ាន់លុយ ៣០ ម៉ឺនដុល្លារ ចង់ឲ្យកូនដែលជាមន្រ្តីគយបានប្តូរកន្លែងបម្រើការងារពីខេត្តកំពង់ឆ្នាំង ទៅខេត្តបាត់ដំបង។

បច្ចប្បន្ន សពរបស់លោក លី សាម៉េត ត្រូវបានក្រុមគ្រូពេទ្យកំពុងធើ្វកោសល្យវិច័យ ពិនិត្យរួច នឹងប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

The post ប្រធានពន្ធនាគារព្រៃស បញ្ជាក់ពីមូលហេតុ នៃការស្លាប់របស់ លោក លី សាម៉េត appeared first on Kampuchea Thmey Daily.

លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ដឹកនាំប្រតិបត្តិការឆែកឆេររកវត្ថុហាមឃាត់ ពង្រឹងសន្តិសុខក្នុងពន្ធនាគារ
ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធនាគារ អនុវត្តវិធានការឆែកឆេររកវត្ថុហាមឃាត់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត ទូទាំងប្រទេស។

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកនាំមន្ត្រីជំនាញចុះអនុវត្តប្រតិបត្តិការឆែកឆេរផ្ទាល់ នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះមានគោលបំណងសំខាន់ក្នុងការបោសសំអាត ទប់ស្កាត់ និងដកហូតវត្ថុហាមឃាត់ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារ ព្រមទាំងបង្ការការប្រព្រឹត្តបទល្មើសដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

លោកអគ្គនាយក បានបញ្ជាក់ថា ការអនុវត្តវិធានការឆែកឆេរត្រូវធ្វើឡើងយ៉ាងម៉ត់ចត់ និងម៉ឺងម៉ាត់ខ្ពស់បំផុត ដោយគ្របដណ្តប់លើគ្រប់ទីកន្លែងក្នុងតំបន់ឃុំឃាំង រួមមានអគារ បន្ទប់ឃុំ និងតំបន់ពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថាមិនមានវត្ថុហាមឃាត់ណាមួយអាចលួចយកចូលសម្រាប់ប្រើប្រាស់បាន។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ឱ្យសហការល្អជាមួយក្រុមការងារជំនាញ ដោយធានាឱ្យប្រតិបត្តិការនេះអនុវត្តបានដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ថា ក្នុងថ្ងៃដូចគ្នានេះ លោកអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ចុះអនុវត្តប្រតិបត្តិការឆែកឆេរនៅគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់យ៉ាងតឹងរឹង៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

The post លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ដឹកនាំប្រតិបត្តិការឆែកឆេររកវត្ថុហាមឃាត់ ពង្រឹងសន្តិសុខក្នុងពន្ធនាគារ appeared first on Kampuchea Thmey Daily.

ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់ព្រឹទ្ធសភា ជំរុញឱ្យមានការគោរពសិទ្ធិមនុស្សចំពោះអ្នកទោស
ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ជំរុញឱ្យមានការគោរពសិទ្ធិមនុស្សឱ្យបានគ្រប់ជ្រុយជ្រោយចំពោះជនជាប់ឃុំនៅក្នុងពន្ធនាគារ បើទោះពួកគេជាអ្នកទោសក៏ដោយ។ ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងកិច្ចពិភាក្សានោះក៏មានការចូលរួមអមដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកំពត ក្នុងបំណងដើម្បីស្វែងយល់អំពីស្ថានភាពអ្នកជាប់ឃុំ និងបញ្ហាប្រឈម ការលំបាក ក៏ដូចជាសំណូមពររបស់ពន្ធនាគារខេត្តកំពត។

លោក ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដែលទទួលបន្ទុកលើកិច្ចការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំពន្ធនាគារ និងមន្ត្រីពន្ធនាគារទាំងអស់ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លូនបានយ៉ាងល្អ បើទោះបីមានការខ្វះខាត និងមានបញ្ហាប្រឈមមួយចំនួនមែន តែបានខិតខំធ្វើការកែប្រែ និងអភិវឌ្ឍគួរឱ្យកត់សម្គាល់។

លោក ងី ច័ន្ទ្រផល បានបញ្ជាក់ថា ពន្ធនាគារ គឺជាកន្លែងកែប្រែឥរិយាបទជនជាប់ទោស តាមរយ:អប់រំ បណ្តុះបណ្តាលវិជ្ជាជីវ: និងកែលម្អចរិកលក្ខណៈបុគ្គល ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អនៅពេលត្រឡប់ទៅសហគមន៍វិញ។ ដូច្នេះ នៅទីនេះ ត្រូវតែមានការគោរពសិទ្ធិមនុស្សឱ្យបានគ្រប់ជ្រុងជ្រោយ ទោះបីជាពួកគាត់ជាប់ឃុំ ក៏នៅមានសិទ្ធិមួយចំនួនដែលត្រូវគោរព និងអនុវត្ត។ ដោយឡែក អ្នកជាប់ឃុំជាស្រ្តី ជាពិសេសស្រ្តីមានផ្ទៃពោះ លោក បានជំរុញឱ្យមានការយកចិត្តទុកដាក់ ពិនិត្យ ផ្តល់ការថែទាំសុខភាព ហើយចំពោះកុមារកុមារតូច ត្រូវចុះបញ្ជីសំបុត្រកំណើតជូនពួកគាត់ឱ្យបានសមស្រប និងទាន់ពេលវេលា។

ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ក៏បានលើកទឹកចិត្តឱ្យពន្ធនាគារបន្តខិតខំ​ទំនាក់ទំនងល្អជាមួយដៃគូ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាចទទួលបាននៅសេវាមួយចំនួនទៀសម្រាប់បំពេញបន្ថែមរាល់អ្វីដែលជាតម្រូវការ៕

The post ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់ព្រឹទ្ធសភា ជំរុញឱ្យមានការគោរពសិទ្ធិមនុស្សចំពោះអ្នកទោស appeared first on Kampuchea Thmey Daily.

មេពន្ធនាគារ ផ្ដាំមន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យបង្កើនការត្រួតពិនិត្យលើជនជាប់ឃុំ
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ ផ្ដាំដល់មន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យបន្ដពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជាមួយនឹងការបង្កើននូវការត្រួតពិនិត្យលើជនជាប់ឃុំ ខណៈដែលលោកអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

គួរឱ្យដឹងថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈឹម ចំណាន ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានពន្ធនាគារថ្មីខេត្តបាត់ដំបង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សំអុល ធារិទ្ធ ដែលត្រូវចូលនិវត្តន៍។

នៅក្នុងពិធីខាងលើ លោក ឈន សាណាត បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យមានការរួមគ្នារក្សាឱ្យបាននូវស្ថានភាពជាវិជ្ជមាន សុខដុមបនីយកម្ម និងប្រក្រតីភាពនៅកន្លែងការងារ រក្សាឱ្យបានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ បំពេញការងារតាមឋានានុក្រម មុខងារ ភារកិច្ចដែលបានបែងចែក និងការទទួលខុសត្រូវ ដើម្បីធានាប្រសិទ្ធភាពការងារ ព្រមជាមួយគោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចភាព និងតម្លាភាព។

លោកអគ្គនាយកពន្ធនាគារ បានផ្ដាំដល់ពន្ធនាគារខេត្តបាត់ដំបងទាំងអស់បន្តលើកកម្ពស់អនុវត្តច្បាប់ ក៏ដូចជាការពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ចូលទៅក្នុងពន្ធនាគារ ជាពិសេសគ្រឿងញៀន ទូរស័ព្ទដៃ និងសម្ភារបង្ក ហានីភ័យ ដែលជនជាប់ឃុំអាចប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តសកម្មភាពល្មើស។

បន្ថែមពីនេះ គឺបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ បន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ត្រូវធានាឱ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។ ខណៈការធានានូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ក៏ជាចំណុចសំខាន់ ដែលលោក ឈន សាណាត បានលើកឡើងជាការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបាត់ដំបងទាំងអស់។

ក្រោយបញ្ចប់កម្មវិធី លោក ឈន សាណាត ក៏បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារ ហេដ្ឋារចនាសម្ព័ន្ធ និងជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ និងជនជាប់ឃុំក្នុងពន្ធនាគារខេត្តបាត់ដំបងផងដែរ៕

The post មេពន្ធនាគារ ផ្ដាំមន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យបង្កើនការត្រួតពិនិត្យលើជនជាប់ឃុំ appeared first on Kampuchea Thmey Daily.

​​​ថៃ​​ព្យួរតំណែង​​ប្រធានពន្ធនាគារដែលល្បី​ផ្តល់សេវាកម្មផ្លូវភេទដល់អ្នកទោសចិន
មន្ត្រីថៃបានព្យួរប្រធានពន្ធនាគារ Remand នៅទីក្រុងបាងកក បន្ទាប់ពីមានរបាយការណ៍ថា អ្នកទោសចិនមួយចំនួនត្រូវបានផ្តល់សិទ្ធិពិសេសឲ្យទទួលបានសេវាកម្មផ្លូវភេទក្នុងពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​​ CNA នៅថ្ងៃទី២៦ខែវិច្ឆិកា។

(រូបភាព៖ Matichon)

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ស្ត្រីជនជាតិចិនពីរនាក់ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងពន្ធនាគារ ហើយបន្ទាប់មកត្រូវបានគេរកឃើញថាមានស្រ្តីម្នាក់នៅជាមួយអ្នកទោសម្នាក់នៅក្នុងបន្ទប់ពិសេសមួយ។ បន្ទប់នោះមានសាឡុង តុ និងទូទឹកកក ដែលជារបស់របរអ្នកទោសធម្មតាមិនត្រូវបានអនុញ្ញាតឱ្យមានប្រើនោះទេ។

លើសពីនេះក្រុមអ្នកស៊ើបអង្កេតបានរកឃើញវត្ថុហាមឃាត់ដូចជាស្រោមអនាម័យ គ្រឿងស្រវឹង និងថ្នាំជក់នៅក្នុងពន្ធនាគារ។ វីដេអូកាមេរ៉ាសុវត្ថិភាពមួយចំនួនត្រូវបានលុបចោល ប៉ុន្តែមានវីដេអូមួយមានបង្ហាញស្ត្រីទាំងពីរនាក់កំពុងចូលទៅក្នុងពន្ធនាគារ។ ឥឡូវនេះស្រ្តីទាំងពីរកំពុងត្រូវបានធ្វើតេស្ត ក្នុងករណីសង្ស័យទាក់ទង់នឹងការរកស៊ីផ្លូវភេទ។

ពន្ធនាគារRemand (រូបភាព៖ EPA)

បុគ្គលិកពន្ធនាគារប្រហែល ២០ នាក់ផ្សេងទៀតក៏ត្រូវបានសង្ស័យថាបានបំពានច្បាប់ដែរ ហើយអ្នកទោសមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងករណីនេះត្រូវបានផ្ទេរទៅពន្ធនាគារមួយផ្សេងទៀត។ ទោះយ៉ាងណាស្ត្រីទាំងពីរនាក់និយាយថាពួកគេមិនពាក់ព័ន្ធនឹងការរកស៊ីផ្លូវភេទទេ។

គួរបញ្ជាក់ថាករណីនេះបានធ្វើឱ្យមនុស្សមានការព្រួយបារម្ភម្តងទៀតអំពីអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃ ដែលធ្លាប់មានបញ្ហាស្រដៀងគ្នានេះកាលពីអតីតកាលមកហើយ៕

អត្ថបទ៖ ប៊ុន សុភាព

The post ​​​ថៃ​​ព្យួរតំណែង​​ប្រធានពន្ធនាគារដែលល្បី​ផ្តល់សេវាកម្មផ្លូវភេទដល់អ្នកទោសចិន appeared first on Kampuchea Thmey Daily.

មន្ត្រីពន្ធនាគារថៃ ២០នាក់ទៀត ជាប់ពាក់ព័ន្ធករណីនាំស្រ្តីរកស៊ីផ្លូវភេទ ទៅឲ្យអ្នកទោសចិន ក្នុងគុក VIP
ប្រទេសថៃបានរកឃើញថា ក្រៅពីមេគុកក្រុងបាងកកហើយនោះ នៅមានមន្ត្រីពន្ធនាគាររហូតដល់ទៅ២០នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគុក VIP សម្រាប់ជនជាតិចិននិងការរៀបចំសេវាកម្មនាំនារីរកស៊ីផ្លូវទៅឲ្យជនជាតិចិនទាំងនោះ។ ដូច្នេះមន្ត្រីទាំង២០កំពុងត្រូវស៊ើបអង្កេត និងប្រឈមផ្អាកការងារឬបណ្តេញចេញតែម្តង។

ពន្ធនាគារក្រុងបាងកក (រូបថត៖ Amarin)

រឿងអាស្រូវនេះ ផ្ទុះឡើងមួយសប្តាហ៍មកហើយ ឈានដល់ការដកបញ្ឈរជើងមេគុកក្រុងបាងកក។ លុះការស៊ើបអង្កេតបានច្រើនថ្ងៃពីសំណាក់អង្គភាពស៊ើបអង្កេតពិសេស, គណៈកម្មាធិការស្វែងរកការពិតរបស់នាយកដ្ឋានពន្ធនាគារ និងវិទ្យាស្ថានវិទ្យាសាស្ត្រកោសល្យវិច្ច័យ ក៏រកឃើញថា មន្រ្តីជាប់ពាក់ព័ន្ធដែលសមគំនិតគ្នាក្នុងករណីនេះ មានរហូតដល់ទៅ២០នាក់ ឬអាចច្រើនជាងនេះទៀត។

តាមការផ្សាយរបស់ Amarin នៅថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥, អង្គភាពទាំង៣បានរកឃើញបន្ទប់សង្ងាត់មួយនៅក្រោមជណ្តើរពន្ធនាគារ និងឆែកមើលកំណត់ត្រាមន្ត្រីពាក់ព័ន្ធទាំងអស់ ដូចជាប្រវត្តិផ្ទេរប្រាក់និងការធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវ។

ពន្ធនាគារក្រុងបាងកក (រូបថត៖ Amarin)

ជាបឋមក្រុមអ្នកស៊ើបអង្កេតបានរកឃើញព័ស្តុតាងនៃស្រ្តីជនជាតិចិនចូលទៅក្នុងពន្ធនាគារ ដោយសង្ស័យថា ទៅផ្តល់សេវាផ្លូវភេទដល់ទណ្ឌិត ហើយនៅក្នុងបន្ទប់សង្ងាត់ក្រុមមន្ត្រីបានរកឃើញស្រោមអនាម័យ, ខោអាវក្នុងស្ត្រី, ក្រដាសជូតមាត់មានស្នាមប្រឡាក់, ដានវត្ថុរាវនៅលើសាឡុង, ថ្នាំជក់និង គ្រឿងស្រវឹង។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃប្រកាសថា ពួកគេនឹងស៊ើបអង្កេតជាបន្ត ហើយរកព័ស្តុតាងឲ្យបាន ដើម្បីចាប់ខ្លួនមន្ត្រីបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

អតីតមេគុកក្រុងបាងកក ត្រូវស៊ើបអង្កេត ព្រោះបើកដៃឲ្យតារាម៉ូដែល ចូលលេងកម្សាន្តជាមួយអ្នកទោសចិន

The post មន្ត្រីពន្ធនាគារថៃ ២០នាក់ទៀត ជាប់ពាក់ព័ន្ធករណីនាំស្រ្តីរកស៊ីផ្លូវភេទ ទៅឲ្យអ្នកទោសចិន ក្នុងគុក VIP appeared first on Kampuchea Thmey Daily.

អភិបាលរងខេត្តកោះកុង ជំរុញដល់មន្ត្រីពន្ធនាគារ តាមដានពិនិត្យស្ថានភាព​ការរស់នៅរបស់ជនជាប់ឃុំឱ្យល្អមានសណ្ដាប់ធ្នាប់
លោក​អភិបាល​រង​ខេត្ត​កោះកុង បាន​ណែនាំ​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ខេត្ត បន្ត​តាមដាន​ត្រួតពិនិត្យ​ពី​ស្ថានភាព​ នៃ​ការគ្រប់គ្រង និង​ការរស់នៅ​របស់​អ្នក​ទោស​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ បញ្ចៀស​កើត​មាន​បាតុភាព​ខុស​ប្រក្រតី​ណាមួយ។

លោក ហាក់ ឡេង អភិបាល​រង​ខេត្ត​កោះកុង ថ្លែង​នៅ​ថ្ងៃ​ទី​ ២០ ខែវិច្ឆិកា ឆ្នាំ​ ២០២៥​ នេះ​ថា ថ្នាក់​ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ខេត្ត សូម​បន្ត​ខិតខំ​ធ្វើការ​តម្កល់​ផលប្រយោជន៍​អង្គភាព និង​សន្តិសុខ​សាធារណៈ​ជាធំ ហើយ​ត្រូវ​មាន​ម្ចាស់ការ​គ្រប់គ្រង​អគារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ កុំ​ឱ្យ​មាន​បាតុភាព ឬ​បទល្មើស​ណាមួយ​កើតឡើង។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយនឹង​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ និង​ថ្នាក់ដឹកនាំ​ពន្ធនាគារ​ខេត្ត​កោះកុង លោក​អភិបាលរង​ខេត្ត បាន​បន្ត​ថា ការងារ​គ្រប់គ្រង និង​ការត្រួតពិនិត្យ​ពី​ស្ថានភាព​រស់នៅ​របស់​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​បញ្ចៀស​ការ​កើត​មាន​បាតុភាព​ខុស​ប្រក្រតី​ណាមួយ។ ទោះយ៉ាងណា លោក​ក៏បាន​កោតសរសើរ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ខេត្ត បាន​អនុវត្ត​ការងារ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​អ្នក​ទោស​បាន​ល្អ​ប្រសើរ​ហើយ។

លោក​អភិបាល​រង​ខេត្ត លើកឡើង​ទៀត​ថា​ អ្នក​ទោស​ទាំងឡាយ​ដែល​កំពុង​ទទួល​ទោស​ត្រូវ​គោរព​វិន័យ និង​ខិតខំ​កែប្រែ​ខ្លួន​ទៅ​តាម​ច្បាប់​កំណត់ ករណី​មិន​អនុវត្ត​ពេញលេញ​ទេ​នោះ​ច្បាស់​ជា​ពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​បន្ធូរបន្ថយ​ទោស​ឡើយ។ អ្វី​ដែល​ពិសេស​នៅ​ចំពោះ​មុខ គឺ​ដាច់ខាត​មិន​ត្រូវ​មាន​ការ​សេព ឬ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ទេ។

ទន្ទឹម​នោះ​ដែរ លោក ហាក់ ឡេង រំពឹង​ទុក​ជាមុន​ថា នៅ​ពេល​ទណ្ឌិត​ណា​ម្នាក់​កែប្រែ​ខ្លួន​ទៅតាម​កម្រិត​ទោស​របស់​ខ្លួន និង​ប្រឹងប្រែង​រៀន​សូត្រ​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ពន្ធនាគារ គ្រា​ចេញពី​ពន្ធនាគារ នឹង​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​ដែល​សង្គមជាតិ​ត្រូវ​ការ​ចូលរួម​អភិវឌ្ឍន៍។

ចំណែក​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ ២ ចាន់ ចំណាន ប្រធាន​ពន្ធនាគារ​ខេត្តកោះកុង បាន​បង្ហាញ​ថា សព្វថ្ងៃ​ពន្ធនាគារ​របស់​លោក​បាន​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ការ​គ្រប់គ្រង​អ្នកទោស​ដែល​កំពុង​ជាប់ឃុំ តប​តាម​ការ​ណែនាំ​គោលការណ៍​របស់​ថ្នាក់​ដឹកនាំ។

លោក ចាន់ ចំណាន ក៏បាន​រំលេច​ទៀត​ថា ពន្ធនាគារ​ខេត្ត​កោះកុង ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ឯកសារ​​ឱ្យ​បាន​ត្រឹមត្រូវ គ្រប់គ្រង​សណ្ដាប់ធ្នាប់ ការ​ស្លៀកពាក់​របស់​ជន​ជាប់ឃុំ​ឱ្យ​បានល្អ និង​សម្អាត​បរិស្ថាន​ជុំវិញ​អគារ​ឱ្យ​ស្អាត​ជានិច្ច។ រីឯ​តាម​ច្រក​តាម​កងព័ន្ធ និង​នៅ​តាម​អគារ ត្រូវ​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ឆែកឆេរ រុករក​វត្ថុ​ហាមឃាត់ និង​បទល្មើស ដែល​ខុស​នឹង​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ និង​ច្បាប់​របស់​រដ្ឋ។

គួរ​ជម្រាប​ថា បច្ចុប្បន្ន​ ពន្ធនាគារ​ខេត្ត​កោះកុង មាន​អ្នកទោស​សរុប​ ៨៨៧ ​នាក់​/​ស្រី ​៦៨ ​នាក់។ ក្នុង​នោះ​ ជន​ត្រូវ​ចោទ​ ៦៥​ នាក់ ជនជាប់ចោទ ​៨៧ ​នាក់ ពិរុទ្ធជន ​២៦៥ ​នាក់ និង​ទណ្ឌិត​ចំនួន ​៤៧០ នាក់។ ជាក់ស្តែង​ ក្រុម​អ្នកទោស​ទាំងនោះ ត្រូវ​បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ គាំទ្រ​ផ្នែក​សុខភាព គ្មាន​ការ​កេងប្រវ័ញ្ច ឬ​ធ្វើទុក្ខបុកម្នេញ​ជន​ជាប់ឃុំ អប់រំ​ពី​ផល​ប៉ះពាល់​ដោយសារ​គ្រឿងញៀន និង​អប់រំ​ផ្នែក​ពុទ្ធ​សាសនា​ជាដើម ដើម្បី​ពង្រឹង​សមត្ថភាព​ពួកគាត់​ពេល​ចេញពី​ពន្ធនាគារ​ប្រែក្លាយជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គមជាតិ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post អភិបាលរងខេត្តកោះកុង ជំរុញដល់មន្ត្រីពន្ធនាគារ តាមដានពិនិត្យស្ថានភាព​ការរស់នៅរបស់ជនជាប់ឃុំឱ្យល្អមានសណ្ដាប់ធ្នាប់ appeared first on Kampuchea Thmey Daily.