ព័ត៌មានជាតិ
ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់ព្រឹទ្ធសភា ជំរុញឱ្យមានការគោរពសិទ្ធិមនុស្សចំពោះអ្នកទោស
ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ជំរុញឱ្យមានការគោរពសិទ្ធិមនុស្សឱ្យបានគ្រប់ជ្រុយជ្រោយចំពោះជនជាប់ឃុំនៅក្នុងពន្ធនាគារ បើទោះពួកគេជាអ្នកទោសក៏ដោយ។ ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងកិច្ចពិភាក្សានោះក៏មានការចូលរួមអមដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកំពត ក្នុងបំណងដើម្បីស្វែងយល់អំពីស្ថានភាពអ្នកជាប់ឃុំ និងបញ្ហាប្រឈម ការលំបាក ក៏ដូចជាសំណូមពររបស់ពន្ធនាគារខេត្តកំពត។
លោក ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដែលទទួលបន្ទុកលើកិច្ចការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំពន្ធនាគារ និងមន្ត្រីពន្ធនាគារទាំងអស់ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លូនបានយ៉ាងល្អ បើទោះបីមានការខ្វះខាត និងមានបញ្ហាប្រឈមមួយចំនួនមែន តែបានខិតខំធ្វើការកែប្រែ និងអភិវឌ្ឍគួរឱ្យកត់សម្គាល់។

លោក ងី ច័ន្ទ្រផល បានបញ្ជាក់ថា ពន្ធនាគារ គឺជាកន្លែងកែប្រែឥរិយាបទជនជាប់ទោស តាមរយ:អប់រំ បណ្តុះបណ្តាលវិជ្ជាជីវ: និងកែលម្អចរិកលក្ខណៈបុគ្គល ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អនៅពេលត្រឡប់ទៅសហគមន៍វិញ។ ដូច្នេះ នៅទីនេះ ត្រូវតែមានការគោរពសិទ្ធិមនុស្សឱ្យបានគ្រប់ជ្រុងជ្រោយ ទោះបីជាពួកគាត់ជាប់ឃុំ ក៏នៅមានសិទ្ធិមួយចំនួនដែលត្រូវគោរព និងអនុវត្ត។ ដោយឡែក អ្នកជាប់ឃុំជាស្រ្តី ជាពិសេសស្រ្តីមានផ្ទៃពោះ លោក បានជំរុញឱ្យមានការយកចិត្តទុកដាក់ ពិនិត្យ ផ្តល់ការថែទាំសុខភាព ហើយចំពោះកុមារកុមារតូច ត្រូវចុះបញ្ជីសំបុត្រកំណើតជូនពួកគាត់ឱ្យបានសមស្រប និងទាន់ពេលវេលា។

ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ក៏បានលើកទឹកចិត្តឱ្យពន្ធនាគារបន្តខិតខំទំនាក់ទំនងល្អជាមួយដៃគូ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាចទទួលបាននៅសេវាមួយចំនួនទៀសម្រាប់បំពេញបន្ថែមរាល់អ្វីដែលជាតម្រូវការ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


