Connect with us

សន្តិសុខសង្គម

ប្រធានពន្ធនាគារព្រៃស បញ្ជាក់ពីមូលហេតុ នៃការស្លាប់របស់ លោក លី សាម៉េត

បានផុស

នៅ

ប្រធានពន្ធនាគារព្រៃស បានបញ្ជាក់ពីមូលហេតុ នៃការស្លាប់របស់ លោក លី សាម៉េត ហៅ គ្រូមា កាលពីព្រឹកមិញ នៅក្នុងមណ្ឌលអប់រំកែប្រែទី១ ( ព្រៃស)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នេះ លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី ១ បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា «កន្លងមក លោក លី សាមេត មានបញ្ហាសុខភាព ដោយសំពាធឈាម និងជាតិស្ករឡើងខ្ពស់។ ក្នុងនោះដែរក្រុមគ្រូពេទ្យ បានធ្វើការតាមដានវាស់សំពាធឈាម និងជាតិស្ករ ជាប្រចាំថ្ងៃ។ ហើយជារៀងរាល់ថ្ងៃ នៅពេលក្រុមគ្រូពេទ្យវាស់ជាតិស្ករ គឺជាលទ្ធផលរកឃើញថា ឡើងខ្លាំងរហូតទៅដល់ ៤០០ ទៅ ៥០០ ឯណោះ»។

លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១

គួររំលឹកថា លោក លី សាម៉េត ហៅ គ្រូមា អាយុ ៧៣ ឆ្នាំ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីចុងឆ្នាំ ២០២៤ ក្រោមការប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ជាមួយសំណុំរឿងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងស្រ្តី ២ នាក់ នៅខេត្តកំពង់ឆ្នាំង ដែលសូកប៉ាន់លុយ ៣០ ម៉ឺនដុល្លារ ចង់ឲ្យកូនដែលជាមន្រ្តីគយបានប្តូរកន្លែងបម្រើការងារពីខេត្តកំពង់ឆ្នាំង ទៅខេត្តបាត់ដំបង។

បច្ចប្បន្ន សពរបស់លោក លី សាម៉េត ត្រូវបានក្រុមគ្រូពេទ្យកំពុងធើ្វកោសល្យវិច័យ ពិនិត្យរួច នឹងប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម