ព័ត៌មានអន្ដរជាតិ
ថៃព្យួរតំណែងប្រធានពន្ធនាគារដែលល្បីផ្តល់សេវាកម្មផ្លូវភេទដល់អ្នកទោសចិន
មន្ត្រីថៃបានព្យួរប្រធានពន្ធនាគារ Remand នៅទីក្រុងបាងកក បន្ទាប់ពីមានរបាយការណ៍ថា អ្នកទោសចិនមួយចំនួនត្រូវបានផ្តល់សិទ្ធិពិសេសឲ្យទទួលបានសេវាកម្មផ្លូវភេទក្នុងពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ខែវិច្ឆិកា។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ស្ត្រីជនជាតិចិនពីរនាក់ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងពន្ធនាគារ ហើយបន្ទាប់មកត្រូវបានគេរកឃើញថាមានស្រ្តីម្នាក់នៅជាមួយអ្នកទោសម្នាក់នៅក្នុងបន្ទប់ពិសេសមួយ។ បន្ទប់នោះមានសាឡុង តុ និងទូទឹកកក ដែលជារបស់របរអ្នកទោសធម្មតាមិនត្រូវបានអនុញ្ញាតឱ្យមានប្រើនោះទេ។
លើសពីនេះក្រុមអ្នកស៊ើបអង្កេតបានរកឃើញវត្ថុហាមឃាត់ដូចជាស្រោមអនាម័យ គ្រឿងស្រវឹង និងថ្នាំជក់នៅក្នុងពន្ធនាគារ។ វីដេអូកាមេរ៉ាសុវត្ថិភាពមួយចំនួនត្រូវបានលុបចោល ប៉ុន្តែមានវីដេអូមួយមានបង្ហាញស្ត្រីទាំងពីរនាក់កំពុងចូលទៅក្នុងពន្ធនាគារ។ ឥឡូវនេះស្រ្តីទាំងពីរកំពុងត្រូវបានធ្វើតេស្ត ក្នុងករណីសង្ស័យទាក់ទង់នឹងការរកស៊ីផ្លូវភេទ។

បុគ្គលិកពន្ធនាគារប្រហែល ២០ នាក់ផ្សេងទៀតក៏ត្រូវបានសង្ស័យថាបានបំពានច្បាប់ដែរ ហើយអ្នកទោសមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងករណីនេះត្រូវបានផ្ទេរទៅពន្ធនាគារមួយផ្សេងទៀត។ ទោះយ៉ាងណាស្ត្រីទាំងពីរនាក់និយាយថាពួកគេមិនពាក់ព័ន្ធនឹងការរកស៊ីផ្លូវភេទទេ។
គួរបញ្ជាក់ថាករណីនេះបានធ្វើឱ្យមនុស្សមានការព្រួយបារម្ភម្តងទៀតអំពីអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃ ដែលធ្លាប់មានបញ្ហាស្រដៀងគ្នានេះកាលពីអតីតកាលមកហើយ៕
អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


