ព័ត៌មានជាតិ
មេពន្ធនាគារ ផ្ដាំមន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យបង្កើនការត្រួតពិនិត្យលើជនជាប់ឃុំ
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ ផ្ដាំដល់មន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យបន្ដពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជាមួយនឹងការបង្កើននូវការត្រួតពិនិត្យលើជនជាប់ឃុំ ខណៈដែលលោកអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

គួរឱ្យដឹងថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈឹម ចំណាន ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានពន្ធនាគារថ្មីខេត្តបាត់ដំបង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សំអុល ធារិទ្ធ ដែលត្រូវចូលនិវត្តន៍។
នៅក្នុងពិធីខាងលើ លោក ឈន សាណាត បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យមានការរួមគ្នារក្សាឱ្យបាននូវស្ថានភាពជាវិជ្ជមាន សុខដុមបនីយកម្ម និងប្រក្រតីភាពនៅកន្លែងការងារ រក្សាឱ្យបានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ បំពេញការងារតាមឋានានុក្រម មុខងារ ភារកិច្ចដែលបានបែងចែក និងការទទួលខុសត្រូវ ដើម្បីធានាប្រសិទ្ធភាពការងារ ព្រមជាមួយគោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចភាព និងតម្លាភាព។

លោកអគ្គនាយកពន្ធនាគារ បានផ្ដាំដល់ពន្ធនាគារខេត្តបាត់ដំបងទាំងអស់បន្តលើកកម្ពស់អនុវត្តច្បាប់ ក៏ដូចជាការពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ចូលទៅក្នុងពន្ធនាគារ ជាពិសេសគ្រឿងញៀន ទូរស័ព្ទដៃ និងសម្ភារបង្ក ហានីភ័យ ដែលជនជាប់ឃុំអាចប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តសកម្មភាពល្មើស។

បន្ថែមពីនេះ គឺបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ បន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ត្រូវធានាឱ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។ ខណៈការធានានូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ក៏ជាចំណុចសំខាន់ ដែលលោក ឈន សាណាត បានលើកឡើងជាការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបាត់ដំបងទាំងអស់។
ក្រោយបញ្ចប់កម្មវិធី លោក ឈន សាណាត ក៏បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារ ហេដ្ឋារចនាសម្ព័ន្ធ និងជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ និងជនជាប់ឃុំក្នុងពន្ធនាគារខេត្តបាត់ដំបងផងដែរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


