Connect with us

ព័ត៌មានជាតិ

ពន្ធនាគារខេត្តកោះកុង មានជនជាប់ឃុំជាង១ពាន់នាក់ កំពុងទទួលបានការគ្រប់គ្រង និងបណ្តុះបណ្តាលជំនាញ

បានផុស

នៅ

បច្ចុប្បន្នពន្ធនាគារខេត្តកោះកុង មានជនជាប់ឃុំសរុប ១ ០៥១នាក់/ស្រី ៦៨នាក់។ ជនជាប់ឃុំទាំងនោះ បានទទួលវគ្គបណ្តុះបណ្តាលអក្ខរកម្ម ភាសារអង់គ្លេស ធ្វើសំណង់ ដេរលបក្តាម ដេរខោអាវ ដាំដុះបន្លែចិញ្ចឹមត្រី និងចម្លាក់ឈើ។ ក្រៅពីវគ្គបណ្តុះបណ្តាលទាំងនេះ ពន្ធនាគារក៏មានបណ្ណាល័យសម្រាប់ឱ្យជនជាប់ឃុំចូលអានសៀវភៅផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាក់ ឡេង លោកអភិបាលរងខេត្តកោះកុង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តកោះកុង។ ក្នុងឱកាសចុះពិនិត្យនេះ លោកអភិបាលរងខេត្ត វាយតម្លៃមើលឃើញថា ការគ្រប់គ្រងទណ្ឌិត និងជនជាប់ឃុំក្នុងពន្ធនាគាខេត្ត ប្រព្រឹត្តទៅបានល្អប្រសើរដូចប្រក្រតី។

ថ្លែងក្រោយការដឹកនាំក្រុមការងារចុះពិនិត្យ និងបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តកោះកុង លោក អភិបាលរងខេត្ត បានឱ្យដឹងដែរថា ទាំងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ និងសុខភាព អនាម័យ រីឯចំនួនទណ្ឌិត និងជនជាប់ឃុំវិញ ក៏ប្រព្រឹត្តទៅយ៉ាងល្អប្រសើរជាប្រក្រតី។

លោកអភិបាលរងខេត្ត បង្ហាញលទ្ធផល ចំពោះការបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្តមិនមានលិខិត ឬបណ្ដឹងឡើយ នេះសបញ្ជាក់ថា ការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងបានយ៉ាងល្អប្រសើរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំពន្ធនាគារ អគ្គានុរក្ស និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរងខេត្ត បានផ្ដល់នូវការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំពន្ធនាគារ អគ្គានុរក្ស និងមន្រ្ដីមានសមត្ថកិច្ចពាក់ព័ន្ធសំដៅដល់ការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយក្នុងពន្ធនាគារ៕



អត្តបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម