ភាពយន្តហូលីវូដ Archives - Kampuchea Thmey Daily

ត្រាំ ប្រកាសគម្រោង​ដាក់​ពន្ធ ១០០% លើភាពយន្តផលិតនៅបរទេស
ក្នុងការគំរាមកំហែងពន្ធចុង​ក្រោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ​ បាន​ប្រកាសនៅលើបណ្ដាញសង្គម Truth Social អំពីគម្រោងដាក់ពន្ធ ១០០ ភាគរយ លើ «​គ្រប់ភាពយន្ត​ទាំងអស់ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

គេមិនទាន់ប្រាកដនៅឡើយទេ ថាតើលោក ត្រាំ នឹង​ប្រើច្បាប់ណាដើម្បីដាក់ពន្ធនេះទេ ខណៈលោកក៏មិនបាន​បញ្ជាក់ព័ត៌មាន​លម្អិតអំពីរបៀប និងពេលវេលានៃអនុវត្តវាដែរ។ ​

ការប្រកាសយ៉ាងដូច្នេះ បង្ហាញពី​ឆន្ទៈរបស់លោក ត្រាំ ក្នុងការពង្រីកគោលនយោបាយពាណិជ្ជកម្ម​បែបការពារនិយមរបស់ខ្លួន ទៅលើ​សេវាកម្ម​​វប្បធម៌ ដែល​អាច​នឹង​បង្កើនភាពមិនច្បាស់លាស់សម្រាប់ក្រុមហ៊ុនផលិតកម្មនៅ​អាមេរិក ដែលពឹង​ផ្អែកលើផលិតកម្មភាពយន្តឆ្លងដែន​ និងប្រាក់ចំណូលពី​អន្តរជាតិ​។

លោក ត្រាំ បាន​សរសេរបង្ហោះយ៉ាងដូច្នេះថា៖ «​អាជីវកម្មផលិតភាពយន្ដសហរដ្ឋអាមេរិក​របស់យើង​ ត្រូវបាន​ប្រទេសផ្សេងៗលួច ដូចជាការលួចស្ករគ្រាប់ពី​ក្មេងៗ​»។

គួររំឭកថា លោក ត្រាំ បាន​គំរាមដាក់ពន្ធ ១០០ ភាគរយ លើភាពយន្តផលិតនៅបរទេសកាលពីខែឧសភា ដោយ​​លើកហេតុផលថាប្រទេសផ្សេង​ៗផ្តល់ការលើកទឹកចិត្តពន្ធស​ម្រាប់ផលិតកម្មភាពយន្តក្នុងប្រទេសរបស់ពួកគេ ដែល​ទាក់ទាញឱ្យ​ផលិតករ​ងាកទៅទីនោះ។ ក្នុងការបង្ហោះសារកាលពីថ្ងៃចន្ទ លោក ត្រាំ បាន​លើកឡើងថា រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ល្បីខាងកុនហូលីវូដ រងគ្រោះខ្លាំងជាងគេ។  ​

ឧស្សាហកម្មភាពយន្តអាមេរិក បានកត់ត្រាអតិរេកពាណិជ្ជកម្ម ១៥,៣ ប៊ីលាន​ដុល្លារក្នុងឆ្នាំ ២០២៣ ដែល​ជំរុញ​ដោ​យការលក់​សំបុត្រលើ​ទីផ្សារនៅបរទេសប្រមាណ ២២,៦ ប៊ីលាន​ដុល្លារ។ នេះបើតាមការឱ្យដឹងរបស់​សមាគមភាពយន្ត។

នាយកប្រតិបត្តិស្ទូឌីយោផលិតភាពយន្ត បានប្រាប់រ៉យទ័រកាលពីដើមឆ្នាំនេះថា ពួកគេ «មាន​ការងឿងឆ្ងល់» ពីរបៀបអនុវត្តពន្ធ​លើ​ភាពយន្ត ដោយហេតុថា ខ្សែភាពយន្ត​​ជាច្រើន​ត្រូវបាន​​ផលិត ​ឬទទួល​បាន​​ហិរញ្ញប្បទាន ដោយ​ពាក់ព័ន្ធជាមួយ​ប្រទេស​ផ្សេងៗ។

បច្ចុប្បន្ន ហូលីវូដ​ពឹងផ្អែកកាន់តែខ្លាំងឡើងៗលើមជ្ឈមណ្ឌលផលិតកម្ម​នៅ​បរទេស ដូចជា​កាណាដា ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលប្រទេសទាំងអស់នេះ ផ្ដល់ការ​លើកទឹកចិត្តផ្នែកពន្ធដើម្បីទាក់ទាញផលិតកម្ម​ឱ្យថតរឿង។ ​ទន្ទឹមនឹងនេះ ការសហការផលិតភាពយន្តជាមួយស្ទូឌីយ៉ូបរទេសបានក្លាយទៅជារឿងធម្មតា ជាពិសេសនៅអាស៊ី និងអឺរ៉ុប ដែលដៃគូក្នុងស្រុកផ្តល់​កញ្ចប់ថវិកា ​ទីផ្សារ និងបណ្តាញចែកចាយ។

នាយកប្រតិបត្តិឧស្សាហកម្មដដែល បានព្រមានថា ពន្ធ​របស់ ត្រាំ អាចប៉ះពាល់ដល់កម្មករអាមេរិករាប់ពាន់នាក់ដែលធ្វើការ​ក្នុងការថតកុន​​នៅ​បរទេស ដោយសារការងាររបស់ពួកគេមាន​ទំនាក់ទំនងជាមួយប្រទេសជាច្រើន។

ការប្រកាសពន្ធចុងក្រោយ​របស់ ត្រាំ ធ្វើឡើងក្រោយ​លោក​បង្កើនកម្ដៅពាណិជ្ជកម្ម​ជាថ្មី ដោយប្រកាសពន្ធ​នាំចូល ១០០ ភាគរយ លើថ្នាំពេទ្យមាន​ឈ្មោះពាណិជ្ជកម្ម​, ២៥ ភាគរយ លើរថយន្តធុនធ្ងន់, ៥០ ភាគរយ លើបរិក្ខារផ្ទះបាយ និងគ្រឿងសង្ហារិមទន់ៗដូចជាសាឡុងជាដើម៕

The post ត្រាំ ប្រកាសគម្រោង​ដាក់​ពន្ធ ១០០% លើភាពយន្តផលិតនៅបរទេស appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន​ផលិតកម្ម​ពី​ហូលីវូដ សហការ​ផលិតកម្មវិធី​​​ពី​កម្ពុជា​ យក​ទៅចាក់​​ផ្សាយលើ​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ
​ក្រុមហ៊ុនឌឺស្ទូឌីយោ (The Studio) ដែល​មាន​មូលដ្ឋាន​នៅ​ហូលីវូដ ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​ បាន​ឈានទៅ​ចុះអនុស្សារណៈយោគយល់​​ជាមួយ​ដៃគូ​ក្នុងស្រុក​ ដើម្បី​រួម​គ្នា​ផលិត​កម្មវិធី​លំដាប់​ពិភពលោក​ពី​ប្រទេស​កម្ពុជា យក​ទៅ​ចាក់​ផ្សាយ​នៅ​លើ​វេទិកា​ផ្សព្វផ្សាយ​អន្តរជាតិ។

ថ្លែង​ក្នុង​សន្និសីទ​ចុះអនុស្សារណៈយោគយល់​​ជាមួយ​ដៃគូ​ក្នុងស្រុកនៅ​រសៀល​នេះ លោក Ken Rutkowski សហស្ថាបនិក និងអ្នកដឹកនាំ​ដ៏ល្បីល្បាញ​របស់​ក្រុមហ៊ុនឌឺស្ទូឌីយោ (The Studio) បាន​ថ្លែង​ថា តាមរយៈ​កិច្ច​សហការ​គ្នា​នេះ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​រៀបចំ​សម្រួចកម្មវិធី ​​រួម​ទាំង​ភាពយន្ត​ដែល​ថត​ពី​ប្រទេស​កម្ពុជា ដើម្បី​ចាក់​ផ្សាយ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​​ល្បីៗ​រួមមាន Amazon Prime Video, Netflix, Shahid និង HBO Max។

«នៅ​ឆ្នាំ ២០២៥ នេះ យើង​រៀបចំ ហើយ​ចាប់​ពី​ឆ្នាំ ២០២៦ ទៅ​ យើង​នឹង​ចាប់ផ្តើម​ចុះ​ផលិតកម្មវិធីដើម្បីចាក់ផ្សាយ​ទៅលើបណ្តាញផ្សព្វផ្សាយ​ពិភពលោក​ រួមទាំង​ការ​ថត​ភាពយន្ត​ដែល​នឹង​នាំ​តារា​ភាពយន្ត​លំដាប់​អន្តរជាតិ​មក​ថត​ក្នុង​ប្រទេស​កម្ពុជា»។

បើតាមការ​អះអាង​របស់​លោក Ken Rutkowski​ ខ្សែភាពយន្ត​ជាច្រើន​របស់ក្រុមហ៊ុនឌឺស្ទូឌីយោ (The Studio) ទទួលបាន​ពានរង្វាន់​នៅក្នុងមហោស្រពភាពយន្តឈានមុខគេជាច្រើន​ដូចជា Sundance និង Cannes ដែលមានអ្នកទស្សនាជាង ​១ ​ពាន់​លាននាក់នៅទូទាំងពិភពលោក។

ខ្សែភាពយន្ត​ Tom Raider កាលពី​ឆ្នាំ ២០០១ ដែល​ថតនៅ​ប្រាសាទបុរាណ​របស់ខ្មែរ​នៅ​ខេត្ត​សៀមរាប ដែល​មានការ​ចូលរួម​ពី​តារា​សម្តែង​​ហូលីវូដ អេជេលីណា ជូលី បាន​ធ្វើ​ឲ្យ​កិត្តិនាម​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​លេច​ឮ​លើ​ឆាក​អន្តរជាតិ ហើយ​តាម​រយៈ​ខ្សែ​ភាពយន្ត​នេះ​បាន​ទាក់ទាញ​ទេសចរ​បរទេស​មក​កម្សាន្ត​កម្ពុជា​កាន់តែ​ច្រើន​ឡើង។

CEO របស់​ក្រុមហ៊ុន Camwood ដែលជា​ផ្នែក​មួយ​នៃ​បណ្តាញ​ផ្សព្វផ្សាយ CBS លោក David Ulmer​ បាន​លើក​ឡើង​ថា ការ​ចាប់​ដៃគូជាយុទ្ធសាស្ត្រនេះ គឺជាការបើក​ទំព័រសករាជថ្មីមួយ​សម្រាប់​ឧស្សាហកម្ម​ភាពយន្ត​នៅក្នុងប្រទេស​កម្ពុជា ដើម្បីក្លាយជាគោលដៅចម្បងសម្រាប់ការផលិតភាពយន្ត និងកម្មវិធី​ទូរទស្សន៍​លំដាប់ថ្នាក់ពិភពលោក ខណៈក្រុមហ៊ុនទាំងពីរ ត្រៀមនឹង​សហការគ្នា​ដើម្បីផលិត​រឿងភាគ​និងខ្សែភាពយន្តដែលមានភាពច្នៃប្រឌិត និងបង្ហាញពីភាពវិជ្ជមាននៃសង្គមជាតិ សម្រាប់វេទិកាផ្សព្វផ្សាយអន្តរជាតិសំខាន់ៗ រួមមាន Amazon Prime Video, Netflix, Shahid និង HBO Max។

បើ​តាម​ប្រភព​ពី​ក្រុមហ៊ុន​ មាន​កម្មវិធី​លំដាប់ថ្នាក់អន្តរជាតិរហូតដល់ ១០ គម្រោង ដែល​គ្រោង​នឹង​ត្រូវ​ថតក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ភាពជាដៃគូជាមួយក្រុមហ៊ុន​ស្ទូឌីយោ Camwood។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន​ប្រកាស​គាំទ្រយ៉ាង​ពេញទំហឹង ដើម្បី​ជំរុញ​ការផ្សព្វ​ផ្សាយ​គោល​ដៅទេសច​រ​ណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination)។

នាយករដ្ឋមន្រ្តី​កម្ពុជា​ សម្តេច​ធិបតី ហ៊ុន ម៉ាណែត អះអាង​ថា តាមរយៈការថតភាពយន្តនេះ ធ្វើឱ្យកម្ពុជា​ចំណេញ​ក្នុងការ​ផ្សព្វផ្សាយ​កម្ពុជា ដោយមិនចាំបាច់ចំណាយលុយ ទៅជួលគេផ្សាយនោះឡើយ។

តាម​រយៈអនុស្សរណៈ ក្រុមហ៊ុន​ស្ទូឌីយោ Camwood នឹងផ្តល់ជូនវិញនូវសេវាកម្ម និងការគាំទ្រ​គ្រប់​ជ្រុង​ជ្រោយក្នុងដំណើរការនៃការផលិតភាពយន្ត ដោយអនុញ្ញាត​ឱ្យប្រើប្រាស់​នូវស្ទូឌីយោដ៏​ទំនើប​បំផុត​របស់ខ្លួន​ចំនួន ៦ ស្ទូឌីយោ ព្រមទាំងផ្ដល់នូវការ​សម្របសម្រួល​ពីក្រុមបច្ចេកទេស​ដែល​មានជំ​នាញ​ច្បាស់លាស់ និងផ្នែកកាត់ត ពីពេលចាប់ផ្ដើមរហូតដល់ចុងបញ្ចប់នៃដំណើរការផលិត៕

The post ក្រុមហ៊ុន​ផលិតកម្ម​ពី​ហូលីវូដ សហការ​ផលិតកម្មវិធី​​​ពី​កម្ពុជា​ យក​ទៅចាក់​​ផ្សាយលើ​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ appeared first on Kampuchea Thmey Daily.

ឥណ្ឌា​ចង់​ដក​ឈុត​ក្ដៅសាច់​ចេញ​ពីភាពយន្ត Oppenheimer ព្រោះហេតុផលមួយ
ឈុតក្ដៅសាច់ក្នុងរឿង “Oppenheimer” ភាពយន្តចុងក្រោយបង្អស់របស់ Christopher Nolan កំពុងរងការរិះគន់នៅប្រទេសឥណ្ឌា ចំពោះការបង្ហាញសម្ដីដកស្រង់ចេញពីគម្ពីរហិណ្ឌូ ។

មិនតែប៉ុណ្ណោះ ស្នងការ​ព័ត៌មាន​ឥណ្ឌា Uday Mahurkar ​កំពុង​ទាមទារ​មិនឲ្យចាក់ផ្សាយវគ្គនេះជុំវិញពិភពលោក និងចោទប្រកាន់អ្នកផលិតភាពយន្តថាមិនគោរពគម្ពីរទៀតផង ។

“Openheimer” គឺជាភាពយន្តបែបជីវប្រវត្តិ ដែលប្រាប់ពីរឿងរ៉ាវរបស់អ្នកបង្កើតគ្រាប់បែកបរមាណូជនជាតិអាមេរិក Robert Oppenheimer ។ ក្នុង​ឈុត​មួយ តួ​ឯក​ប្រុស​​រួម​ភេទ​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​គឺ Jean Tatlock បន្ទាប់មកនាងយកច្បាប់ចម្លងនៃ Bhagavad Gita ហើយសុំឱ្យ Oppenheimer អានគម្ពីរនោះ ។

តួអង្គ Oppenheimer អានថា “ឥឡូវខ្ញុំក្លាយជាការស្លាប់ហើយ អ្នកបំផ្លាញពិភពលោក” ក្រោយមក សម្ដីនេះ​ត្រូវ​បាន​ប្រើ​​ក្នុង​ខ្សែភាពយន្តជា​ច្រើន​ដង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Mahurkar ដែលជាស្ថាបនិកនៃមូលនិធិ Save Culture Save India Foundation បានហៅឈុតនោះថាជា “ការ​វាយ​ប្រហារ​​លើ​ជំនឿ​សាសនា​របស់​ជន​ហិណ្ឌូស្លូតបូត​រាប់​ពាន់​លាន​នាក់​” ហើយជាផ្នែកនៃ “ការឃុបឃិតដ៏ធំដោយកម្លាំងប្រឆាំងហិណ្ឌូ” ។

ស្នងការក៏បាននិយាយផងដែរថា ហូលីវូដ “មានភាពរសើបខ្លាំង” អំពីការមិនពណ៌នាគម្ពីរ Quran និងសាសនាឥស្លាម ដែលអាចធ្វើឲ្យប្រជាជនម៉ូស្លីមអាក់អន់ចិត្ត សូម្បីតែនៅពេលនិយាយអំពីអំពើភេរវកម្មអ៊ីស្លាមក៏ដោយ ។ គាត់សួរទៀតថា “ហេតុអ្វីក៏មិនអាចធ្វើដូចគ្នាចំពោះហិណ្ឌូ?”

នៅក្នុងសំបុត្រ លោក Mahurkar ផ្ញើទៅកាន់ Nolan ដោយផ្ទាល់ និងជំរុញឱ្យគាត់ដកឈុតនេះចេញពីខ្សែភាពយន្តនៅទូទាំងពិភពលោក ហើយបន្ថែមថា “អ្នកគួរតែជ្រើសរើសមិនអើពើនឹងការអំពាវនាវនេះ វានឹងត្រូវបានចាត់ទុកថាជាការវាយប្រហារដោយចេតនាលើអរិយធម៌ឥណ្ឌា” ។ យ៉ាងណាលោក Nolan មិនទាន់បានឆ្លើយតបជាផ្លូវការចំពោះលិខិតនេះនៅឡើយទេ។

រហូតមកដល់ពេលនេះ “Oppenheimer” រកចំណូលបាន ៨០.៥ លានដុល្លារនៅសហរដ្ឋអាមេរិក-កាណាដា និង ៩៣.៧  លានដុល្លារនៅទូទាំងពិភពលោក ។ សូម្បីក្នុងប្រទេសឥណ្ឌាក៏កំពុងទទួលការគាំទ្រផងដែរ វារកចំណូលបានជាង ៣ លានដុល្លារ លើសរឿង “Barbie” ដល់ទៅ ១ លានដុល្លារឯណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ RT

ចុចអាន៖ ផលិតករភាពយន្ត “Avatar” វគ្គ២ កាត់ឈុតសំខាន់ៗខ្លះចោល ព្រោះហិង្សាខ្លាំងពេក

The post ឥណ្ឌា​ចង់​ដក​ឈុត​ក្ដៅសាច់​ចេញ​ពីភាពយន្ត Oppenheimer ព្រោះហេតុផលមួយ appeared first on Kampuchea Thmey Daily.

ក្បាច់គុនខ្មែរ បានបញ្ចូលក្នុងភាពយន្តអាមេរិកដ៏ល្បី POWER RANGERS ថ្មី ដោយកូនខ្មែរម្នាក់
កូនខ្មែររស់នៅអាមេរិកមួយរូប តស៊ូហាត់រៀនគុនខ្មែរ រហូតក្លាយជាគ្រូបង្វឹកក្បាច់គុនល្បុកត្តោ និងសិល្បៈការពារខ្លួនគុនខ្មែរ (Khmer Martial Art) នៅសហរដ្ឋអាមេរិក និងទទួលបានឱកាសជា Action Director ក្នុងភាពយន្ត «POWER RANGERS»​ ថ្មី ដែលគ្រោងនឹងបញ្ចេញឱ្យក្នុងឆ្នាំ២០២៣ នេះ។ ដោយក្នុងនោះ លោកត្រូវបាន​គេចាត់តួនាទី​ជា​អ្នកគ្រប់គ្រង​លើ​ឈុតឆាក​វាយ​តប់​ និងរៀបចំឌីហ្សាញទម្រង់បែបផែន Action ដែលឈុតឆាកទាំងនោះ លោកក៏មានបញ្ចូលក្បាច់គុនខ្មែរច្រើនទម្រង់ផងដែរ ឱ្យតួសម្តែង។

បើតាមលោក គីម សំបូរ ឆ្នាំមុន អាចថាជាភាពចៃដន្យក្នុងជីវិតលោក អ្នកគ្រប់គ្រងគម្រោងផលិតភាពយន្តនៅអាមេរិក
កំពុងស្វែងរកអ្នកចេះក្បាច់គុន និងចេះជួយរៀបចំប្លង់ឈុតវាយតប់សម្រាប់តួសម្តែង លោកក៏ទទួលបានឱកាសមួយនេះ ពីសំណាក់អ្នកដែលស្គាល់លោក ណែនាំលោកឱ្យគេបានស្គាល់។ ដោយមើលឃើញពីសមត្ថភាព ដែលលោកធ្លាប់បាន បង្ហាញលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ពីក្បាច់គុន រួមមានទាំងគុនល្បុក្កតោ គុនថាយជិ គុនសៅលីង ជាដើម ធ្វើឱ្យអ្នកគ្រប់គ្រងរូបនោះ កោតសរសើរ ហើយដោយស្របតាមមុខជំនាញដែលលោករៀនស្រាប់ទៀតនោះ លោកក៏ទទួលបានឱកាសជា action director តែម្តង។

ក្នុងឱកាសជា​អ្នកគ្រប់​គ្រង​ឈុតវាយតប់​ក្នុងភាពយន្តថ្មី​នេះដែរ លោកបញ្ជាក់ថា ក្រៅពីការគ្រប់គ្រងលើឈុតឆាកវាយតប់​ និងរៀបចំឌីហ្សាញទម្រង់បែបផែន Action លោកបានបញ្ចូលក្បាច់គុនខ្មែរច្រើនទម្រង់ ក្នុងឈុតឆាក Action ឱ្យតួសម្តែង និងបង្ហាត់តួសម្តែងផងដែរ។

សកម្មភាពលោក គីម សំបូរ បង្ហាត់តួ

គួរបញ្ជាក់ថា POWER RANGERS ជាសាច់រឿងលក្ខណៈថ្មី ដកស្រង់ចេញភាពយន្តកុមារដ៏ល្បីរឿង Power Rangers ជា​ការ​ផលិត​ដើម្បី​អបអរ​សាទរ​ខួប ៣០ឆ្នាំ នៃ​ខ្សែភាពយន្តមួយនេះ និងសម្រាប់ចាក់បញ្ចាំងជាសកលតែម្តង។ ចំពោះខ្សែភាពយន្តខ្នាតធំមួយនេះ​ដែរ អាចនឹងចេញផ្សាយក្នុងឆ្នាំនេះ ឬប្រែប្រួលកាលបរិច្ឆេទយ៉ាងណានោះ លោកនឹងផ្តល់ព័ត៌មានបន្ថែមទៀតតាមរយៈកម្ពុជាថ្មី ។

គួរបញ្ជាក់ថា យុវជនវ័យ២៨ឆ្នាំរូបនេះ រៀនចប់ផ្នែក Tichenor Media ដែលជាផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយ Media Production ឬទាក់ទងជាមួយការផលិតភាពយន្តជាដើម។ តាមរយៈភាពយន្តខ្នាតធំរបស់ហូលីវូដ ដែលគ្រោងនឹងចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​នេះ កូនខ្មែររូបនេះ បានឈានទៅសម្រេចជំហានបន្ទាប់របស់ខ្លួន ក្នុងការជួយលើកស្ទួយ និងនាំ​យក​ដួង​ព្រលឹង​ជាតិ “គុនល្បុក្កតោ” ផ្សាព្វផ្សាយ​​ឱ្យពិភពលោកបានស្គាល់ខ្មែរ៕

The post ក្បាច់គុនខ្មែរ បានបញ្ចូលក្នុងភាពយន្តអាមេរិកដ៏ល្បី POWER RANGERS ថ្មី ដោយកូនខ្មែរម្នាក់ appeared first on Kampuchea Thmey Daily.

ត្រឹមរយៈពេល ៥ ថ្ងៃ រឿង Fast X រកចំណូលជិត ៣១៩ លានដុល្លារ
យោងទៅតាមគហទំព័រ Variety បានរាយការណ៍ឲ្យដឹងថាខ្សែភាពយន្តរឿង Fast X រកចំណូលបាន ៣១៨.៩ លានដុល្លារនៅទូទាំងពិភពលោក រួមទាំងចំណូល ៦៧.៥ លានដុល្លារនៅទីផ្សារក្នុងសហរដ្ឋអាមេរិក ។

ទោះបីជារកប្រាក់ចំណូលបានច្រើនលើសការរំពឹងទុកក៏ដោយ រឿង Fast X បានកត់ត្រាប្រាក់ចំណេញធ្លាក់ចុះនៅអាមេរិកខាងជើង ខណៈនៃការបើកលក់សំបុត្រជាលើកដំបូងកាលចុងសប្តាហ៍មុន។ នៅលើតារាង Box Office អន្តរជាតិវិញ រឿង Fast X រកចំណូលបាន ៧៥ ភាគរយ(ស្មើនឹង ២៥១.៤ លានដុល្លារ) នៃចំនួនសរុបទូទាំងពិភពលោក ដោយប្រទេសចិនរកចំណូលបាន (៧៨លានដុល្លារ) ម៉ិកស៊ិក (១៦ លាន ដុល្លារ) បារាំង (៩.៦ លានដុល្លារ) និងប្រេស៊ីល (៩.៦ លានដុល្លារ) ។

ជាមួយគ្នានេះ អ្នកជំនាញនិយាយថាខ្សែភាពយន្ត Fast X ត្រូវការបន្តនូវសន្ទុះរកចំណូល ដើម្បីឆាប់ កើបដើមទុន និងរកប្រាក់ចំណេញ ព្រោះនេះជាគម្រោងផលិតថ្លៃបំផុតសម្រាប់រឿងនេះដោយចំណាយទុនយ៉ាងច្រើនដល់ទៅ ៣៤០ លានដុល្លារ។ ទន្ទឹមនឹងនោះ លោក David A. Gross នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាភាពយន្ត Franchise Entertainment Research បាននិយាយថា “ការលក់នៅក្រៅប្រទេសគឺជាកម្លាំងនៃភាគយន្តនេះ ហើយទាក់ទាញទស្សនិកជនគ្រប់ទីកន្លែង”។

យ៉ាងណាមិញ រឿង Fast X បង្កើតឡើងដោយអ្នកដឹកនាំរឿងលោក Louis Leterrier ដែលនិយាយការប្រណាំង ឡានដ៏គ្រោះថ្នាក់បំផុត ដោយមានការចូលរូមសម្តែងពី Vin Diesel និងJason Momoa ក៏ដូចតារាសម្តែងជាច្រើនទៀត៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖មកដឹងពីជំងឺប្រចាំកាយរបស់តារាអន្តរជាតិ ១០ នាក់

The post ត្រឹមរយៈពេល ៥ ថ្ងៃ រឿង Fast X រកចំណូលជិត ៣១៩ លានដុល្លារ appeared first on Kampuchea Thmey Daily.

ភាពយន្តហូលីវូដបែបបុរាណទាំង ៥ រ៉ូមែនទិកបំផុត ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់
ខ្សែភាពយន្តហូលីវូដមានច្រើនដូចជា កំពូលវីរបុរស កំប្លែង និងភាពយន្តសកម្មភាពទាំងអស់សុទ្ធ តែមានការប្រើប្រាស់ដើម្បីកម្សន្តអារម្មណ៍ ខណៈពេលនេះក៏មានរឿងហូលីវូដបុរាណខ្លះ បែបរ៉ូមែនទិកដែលអ្នកគួរតែមើលយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់អ្នកសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ។

ខាងក្រោមនេះគឺជាខ្សែភាពយន្តហូលីវូដបុរាណទាំង ៥ រ៉ូមែនទិកបំផុតសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់៖

១ រឿង Casablanca

ខ្សែភាពយន្តនេះបានឆ្លងកាត់ការផ្លាស់ប្តូររូបភាពជាច្រើនពីខ្មៅទៅជារូបភាពពណ៌ ទោះជាយ៉ាងណាក៏ដោយ ទិដ្ឋភាពមួយនៃខ្សែភាពយន្តនេះ ដែលមិនផ្លាស់ប្តូរនោះ គឺថាវាតែងតែទាក់ទាញ អ្នកទស្សនាគ្រប់ពេលវេលា។ អាចនិយាយឱ្យខ្លី Casablanca គឺជារឿងមួយអំពីស្នេហា មនោគមវិជ្ជាននិងយោបាយ ។

២ រឿង Breakfast at Tiffany’s

ភាពយន្តនេះបានកែសម្រួលចេញពីសៀវភៅប្រលោមលោករបស់ Truman Capote ដែលរឿង Breakfast at Tiffany’s គឺជារឿងរ៉ាវនិយាយពីមិត្តភាព និងស្នេហារបស់តួឯកប្រុស Varjak ជាមួយ និងតួឯកស្រី Holly Golighly នៅក្នុងអគាររួមគ្នាមួយនៅ Upper East Side នៃទីក្រុង New York ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ។

៣ រឿង Happened One Night

ខុសពីខ្សែភាពយន្តមនោសញ្ចេតនាពីររឿងដែលបានរៀបរាប់ខាងលើ រឿង Happened One Night គឺជាភាពយន្តបែបកំប្លែងដែលដឹកនាំដោយ Frank Capra ។ ខ្សែភាពយន្តនេះមានភាពសាមញ្ញ ដោយនិយាយអំពីតួអង្គសំខាន់ទាំងពីរដែលមិនត្រូវគ្នា ហើយចំណុចមួយនេះធ្វើឱ្យរឿងមានភាពទាក់ទាញជាមួយភាពកំប្លែង ។

៤ រឿង The Philadelphia Story

ខ្សែភាពយន្តដ៏ល្បីល្បាញ និងជោគជ័យបំផុតមួយនៃយុគមាសរបស់ហូលីវូដគឺ The Philadelphia Story នេះក៏ជាស៊េរីដ៏ពេញនិយមក្នុងទសវត្សរ៍ទី ៣០ និង ៤០ ជាមួយសាចរឿងគូស្នេហ៍មួយដែលលែងលះគ្នាជាមួយទំនាក់ទំនងថ្មី ប៉ុន្តែនៅទីបំផុតបានរៀបការម្ដងទៀត និងរស់នៅដោយមានសុភមង្គល ។

៥ រឿង His Girl Friday

ខ្លឹមសារនៃខ្សែភាពយន្ត His Girl Friday ផ្តោតលើតួឯកប្រុស Walter Burns ជាអ្នកអ្នកនិពន្ធកាសែតខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលគាត់ដឹងថាអតីតភរិយា Hildy Johnson និងអ្នកសារព័ត៌មានដែលទើបតែភ្ជាប់ពាក្យជាមួយបុរសផ្សេង ហើយតួឯកប្រុសព្យាយាមបំបែកទំនាក់ទំនងរបស់តូឯកស្រីដើម្បីសង្ឃឹមថានឹងយកបេះដូងប្រពន្ធរបស់គាត់មកវិញ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អំណោយ ១០ យ៉ាង ជាត្រណមមិនគួរទិញឲ្យមនុស្សជាទីស្រលាញ់ក្នុងថ្ងៃ Valentine

The post ភាពយន្តហូលីវូដបែបបុរាណទាំង ៥ រ៉ូមែនទិកបំផុត ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ appeared first on Kampuchea Thmey Daily.

ផលិតករភាពយន្ត “Avatar” វគ្គ២ កាត់ឈុតសំខាន់ៗខ្លះចោល ព្រោះហិង្សាខ្លាំងពេក
អ្នកដឹកនាំរឿង និងផលិតករលោក James Cameron បានទម្លាយថា ខ្លួនបានកាត់ឈុតឆាកបាញ់ប្រហារដោយប្រើកាំភ្លើងចំនួន ១០នាទីពីភាពយន្ត Avatar វគ្គ២ ចំពេលអាមេរិកកំពុងស្នើច្បាប់ឱ្យមានការគ្រប់គ្រងលើការប្រើប្រាស់អាវុធ។

ខ្សែភាពយន្ត Avatar វគ្គ២ ឬ “Avatar: វិថីមហាសាគរ” ត្រូវបានលោក James Cameron កាត់ឈុតបាញ់កាំភ្លើងចោលខ្លះ ដោយសារស្ថានភាពស្រុកអាមេរិកបច្ចុប្បន្នកំពុងតស៊ូឱ្យមានការលុបបំបាត់ការប្រើប្រាស់អាវុធ ម្យ៉ាងដោយសារឈុតឆាកទាំងនោះ វាហិង្សាខ្លាំងពេក។

យ៉ាងណាមិញ ទោះបីជាកាត់ឈុតសំខាន់ៗរហូត ១០នាទីហើយក្ដី ប៉ុន្តែខ្សែភាពយន្ត “Avatar: វិថីមហាសាគរ” នៅតែមានរយៈពេលវែងរហូតដល់ ៣ម៉ោង និង១០នាទី។

គួរបញ្ជាក់ថា ភាពយន្ត Avatar វគ្គ២ បានចេញផ្សាយនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ហើយរហូតមកដល់ថ្ងៃទី២៨ ខែដដែលនេះ ភាពយន្ត “Avatar: វិថីមហាសាគរ” អាចរកចំណូលបានរហូតដល់ ១ពាន់លានដុល្លារ ត្រឹមតែ ១៣ថ្ងៃប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿង Avatar វគ្គ២ ចំណាយដើមទុនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តពិភពលោក

The post ផលិតករភាពយន្ត “Avatar” វគ្គ២ កាត់ឈុតសំខាន់ៗខ្លះចោល ព្រោះហិង្សាខ្លាំងពេក appeared first on Kampuchea Thmey Daily.

Jennie សម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នា ក្នុងភាពយន្តហូលីវូដដំបូងរបស់ខ្លួន
Jennie សមាជិកក្រុម BLACKPINK នឹងបង្ហាញខ្លួនជាតួអង្គ bisexual (ស្រឡាញ់ប្រុសផង ស្រឡាញ់ស្រីផង) នៅក្នុងភាពយន្តហូលីវូដដំបូងរបស់ខ្លួន ដែលនឹងចាក់ផ្សាយនៅលើទូរទស្សន៍ HBO ដោយមានការដឹកនាំដោយតារាចម្រៀង The Weeknd ។

ដើមឡើយអ្នកគាំទ្រ BLACKPINK រំពឹងថា Jennie អាចនឹងបង្ហាញមុខជាតួឯកក្នុងរឿងភាគ “The Idol” របស់ទូរទស្សន៍ HBO ខណៈអ្នកខ្លះថា ប្រហែលជាតួបន្ទាប់បន្សំ។ ប៉ុន្តែនៅក្នុង Trailer ចុងក្រោយបង្អស់របស់ភាពយន្តនេះ Jennie ដែលសម្តែងជាតួ Jennie Ruby Jane បានលេចមុខក្នុងឈុតជាច្រើន ដែលនាងជាមនុស្សស្រីស្រឡាញ់ទាំងបុរសនិងស្រ្តីក្នុងពេលតែមួយ។ តាមរយៈឈុតខ្លីចុងក្រោយនេះផងដែរ អ្នក​គាំទ្រ​​របស់ ​Jennie ​សម្ដែងក្ដី​រីករាយជាខ្លាំង ​ព្រោះថា Jennie មិនមែនជាតួបន្ទាប់បន្សំកំប៉ិកកំប៉ុកនោះទេ។

កាន់តែច្បាស់ថែមទៀតនោះ ទស្សនាវដ្ដីម៉ូដ និងវប្បធម៌របស់អាមេរិក Flaunt បានរាយការណ៍ថា Jennie នឹងបង្ហាញខ្លួនជាតួអង្គដែលមានលក្ខណៈ bisexual ប្រាកដមែន។ ដោយឡែកផលិតករ “The Idol” ដែលបានបង្ហាញតួ Jennie ឡើងមក ព្រោះចង់ផ្ដល់ការគាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា ឬ LGBTQIA+ នៅក្នុងភាពយន្តរបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ BLACKPINK កំពុងថត MV ចម្រៀងថ្មីមួយទៀត ក្រោយទើបកើបលុយ ពីបទ “Pink Venom”

ចុចអាន៖ ១១ ឈុត ​សិចស៊ី​បំផុតពី Jennie សមាជិកក្រុម BLACKPINK

The post Jennie សម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នា ក្នុងភាពយន្តហូលីវូដដំបូងរបស់ខ្លួន appeared first on Kampuchea Thmey Daily.