ជីវិតកម្សាន្ដ
Jennie សម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នា ក្នុងភាពយន្តហូលីវូដដំបូងរបស់ខ្លួន
Jennie សមាជិកក្រុម BLACKPINK នឹងបង្ហាញខ្លួនជាតួអង្គ bisexual (ស្រឡាញ់ប្រុសផង ស្រឡាញ់ស្រីផង) នៅក្នុងភាពយន្តហូលីវូដដំបូងរបស់ខ្លួន ដែលនឹងចាក់ផ្សាយនៅលើទូរទស្សន៍ HBO ដោយមានការដឹកនាំដោយតារាចម្រៀង The Weeknd ។

ដើមឡើយអ្នកគាំទ្រ BLACKPINK រំពឹងថា Jennie អាចនឹងបង្ហាញមុខជាតួឯកក្នុងរឿងភាគ “The Idol” របស់ទូរទស្សន៍ HBO ខណៈអ្នកខ្លះថា ប្រហែលជាតួបន្ទាប់បន្សំ។ ប៉ុន្តែនៅក្នុង Trailer ចុងក្រោយបង្អស់របស់ភាពយន្តនេះ Jennie ដែលសម្តែងជាតួ Jennie Ruby Jane បានលេចមុខក្នុងឈុតជាច្រើន ដែលនាងជាមនុស្សស្រីស្រឡាញ់ទាំងបុរសនិងស្រ្តីក្នុងពេលតែមួយ។ តាមរយៈឈុតខ្លីចុងក្រោយនេះផងដែរ អ្នកគាំទ្ររបស់ Jennie សម្ដែងក្ដីរីករាយជាខ្លាំង ព្រោះថា Jennie មិនមែនជាតួបន្ទាប់បន្សំកំប៉ិកកំប៉ុកនោះទេ។

កាន់តែច្បាស់ថែមទៀតនោះ ទស្សនាវដ្ដីម៉ូដ និងវប្បធម៌របស់អាមេរិក Flaunt បានរាយការណ៍ថា Jennie នឹងបង្ហាញខ្លួនជាតួអង្គដែលមានលក្ខណៈ bisexual ប្រាកដមែន។ ដោយឡែកផលិតករ “The Idol” ដែលបានបង្ហាញតួ Jennie ឡើងមក ព្រោះចង់ផ្ដល់ការគាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា ឬ LGBTQIA+ នៅក្នុងភាពយន្តរបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ BLACKPINK កំពុងថត MV ចម្រៀងថ្មីមួយទៀត ក្រោយទើបកើបលុយ ពីបទ “Pink Venom”
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


