ជីវិតកម្សាន្ដ
មកដឹងពីជំងឺប្រចាំកាយរបស់តារាអន្តរជាតិ ១០ នាក់
មនុស្សជាច្រើនកំពុងជួបបញ្ហាសុខភាព ទោះបីជាបុគ្គលល្បីក៏ដោយនៅតែមិនអាចជៀសផុតពីការព្យាបាទបានដដែល ។ ខាងក្រោមគឺជាតារាអន្តរជាតិ ១០ នាក់ ដែលមានជំងឺប្រចាំកាយ ៖
១. Michael J. Fox
ត្រលប់ទៅកាន់ឆ្នាំ ១៩៩១ លោក Michael មានអាយុ ២៩ ឆ្នាំប៉ុណ្ណោះពេលមានជំងឺ Young-onset Parkinson’s ។ រោគសញ្ញាដំបូងរបស់គាត់គឺកន្ត្រាក់កូនដៃអំឡុងពេលថតរឿង “Doc Hollywood” មិនត្រឹមតែបន្តការសម្ដែងទេ លោក Michael ថែមទាំងបង្កើតមូលនិធិ The Michael J. Fox ក្នុងឆ្នាំ ២០០០ សម្រាប់ការស្រាវជ្រាវជំងឺ Parkinson ទៀតផង ។
២. George Clooney
កំពុងថតរឿង Syriana ក្នុងឆ្នាំ ២០០៥ សុខៗ George បានធ្លាក់ពីលើកៅអីបណ្ដាលឲ្យរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ។ មកទល់បច្ចុប្បន្ន គាត់នៅតែមានការឈឺចាប់រ៉ាំរ៉ៃ និងធ្វើទុក្ខមួយអាទិត្យបីដង ។
៣. Alec Baldwin
Alec Baldwin មានជំងឺឡែមជាប់ខ្លួនរាប់សិបឆ្នាំមកហើយ គាត់ប្រាប់សារព័ត៌មាន People ថា “ខ្ញុំស្មានថាមិនរស់ទេ ខ្ញុំឯកាណាស់ ពេលនោះទើបតែលែងលះប្រពន្ធទីមួយរបស់ខ្ញុំរួច ។ ខ្ញុំគេងលើគ្រែគិតថានឹងស្លាប់ដោយសារជំងឺឡែមជាមិនខាន និងសូមឲ្យគេរកសពឃើញឆាប់ៗផង” ។
៤. Lil Wayne
អ្នកចម្រៀងរ៉េបដ៏ល្បីរូបនេះមានជំងឺឆ្កួតជ្រូកចាប់តាំងពីចូលធ្វើការដំបូងមកម្ល៉េះ ។
៥. Bella Hadid
Bella កំពូលតារាម៉ូដែលពិភពលោកដែលត្រូវជាប្អូនស្រី Gigi Hadid តាមពិតមានជំងឺឡែមជាជំងឺប្រចាំកាយសោះ ។
៦. Will.i.am
កាលពីឆ្នាំ ២០១៣ Will.i.am បានប្រាប់ទស្សនាវដ្ដី Mirror ពីការលំបាកពេលផលិតភ្លេងព្រោះលោកមានជំងឺ ADHD ។
៧. Selena Gomez
Selena មានជំងឺលុយពីស និងធ្លាប់វះកាត់ប្ដូរក្រលៀនជាមួយអតីតមិត្តចាស់ម្នាក់ដែរ មកដល់ឆ្នាំ ២០២០ នាងមានជំងឺថែមមួយទៀតគឺ បាយប៉ូឡា ។
៨. Bono
Bono បានកើតជំងឺដក់ទឹកក្នុងភ្នែកអស់រយៈពេល ៣ ទសវត្សរ៍មកហើយ ដូច្នេះគាត់តែងតែពាក់វ៉ែនតាការពារពន្លឺជានិច្ច ។
៩. Nick Jonas
Nick កើតជំងឺទឹកនោមផ្អែមប្រភេទទី ១ តាំងពីគាត់មានអាយុត្រឹម ១៦ ឆ្នាំ ។
១០. Pete Davidson
ពេល Pete Davidson មានជំងឺ Crohn គាត់ទើបតែ ១៧ ឬ ១៨ ឆ្នាំប៉ុណ្ណោះ ។ នៅក្នុងបទសម្ភាសន៍ជាមួយ High Times គាត់បានពន្យល់ថា កញ្ឆាមានសារៈសំខាន់ណាស់សម្រាប់គ្រប់គ្រងការឈឺក្រពះរបស់គាត់ ។ Pete បន្ត “ខ្ញុំនឹងមិនអាចសម្ដែងក្នុង Saturday Night Live បានទេប្រសិនបើខ្ញុំមិនជក់បារី ។ ខ្ញុំពិតជាមិនអាចធ្វើអ្វីបានមែន ខ្ញុំសម្តែងមិនត្រូវសោះ វាជារឿងដ៏អាក្រក់សម្រាប់ខ្ញុំ ព្រោះខ្ញុំមានអារម្មណ៍មិនល្អ” ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាលំដាប់ពិភពលោក ៨ នាក់ ធ្លាប់ត្រូវគេផ្សព្វផ្សាយថា ស្លាប់ដោយមិនដឹងខ្លួន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់