ជីវិតកម្សាន្ដ
ផលិតករភាពយន្ត “Avatar” វគ្គ២ កាត់ឈុតសំខាន់ៗខ្លះចោល ព្រោះហិង្សាខ្លាំងពេក
អ្នកដឹកនាំរឿង និងផលិតករលោក James Cameron បានទម្លាយថា ខ្លួនបានកាត់ឈុតឆាកបាញ់ប្រហារដោយប្រើកាំភ្លើងចំនួន ១០នាទីពីភាពយន្ត Avatar វគ្គ២ ចំពេលអាមេរិកកំពុងស្នើច្បាប់ឱ្យមានការគ្រប់គ្រងលើការប្រើប្រាស់អាវុធ។

ខ្សែភាពយន្ត Avatar វគ្គ២ ឬ “Avatar: វិថីមហាសាគរ” ត្រូវបានលោក James Cameron កាត់ឈុតបាញ់កាំភ្លើងចោលខ្លះ ដោយសារស្ថានភាពស្រុកអាមេរិកបច្ចុប្បន្នកំពុងតស៊ូឱ្យមានការលុបបំបាត់ការប្រើប្រាស់អាវុធ ម្យ៉ាងដោយសារឈុតឆាកទាំងនោះ វាហិង្សាខ្លាំងពេក។

យ៉ាងណាមិញ ទោះបីជាកាត់ឈុតសំខាន់ៗរហូត ១០នាទីហើយក្ដី ប៉ុន្តែខ្សែភាពយន្ត “Avatar: វិថីមហាសាគរ” នៅតែមានរយៈពេលវែងរហូតដល់ ៣ម៉ោង និង១០នាទី។


គួរបញ្ជាក់ថា ភាពយន្ត Avatar វគ្គ២ បានចេញផ្សាយនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ហើយរហូតមកដល់ថ្ងៃទី២៨ ខែដដែលនេះ ភាពយន្ត “Avatar: វិថីមហាសាគរ” អាចរកចំណូលបានរហូតដល់ ១ពាន់លានដុល្លារ ត្រឹមតែ ១៣ថ្ងៃប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿង Avatar វគ្គ២ ចំណាយដើមទុនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តពិភពលោក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


