ជីវិតកម្សាន្ដ
BLACKPINK កំពុងថត MV ចម្រៀងថ្មីមួយទៀត ក្រោយទើបកើបលុយ ពីបទ “Pink Venom”
ផលិតកម្ម YG Entertainment បានទម្លាយនៅថ្ងៃពុធ ទី២៤ ខែសីហានេះថា សមាជិកក្រុម BLACKPINK ទាំងបួនរូបកំពុងតែថត MV បទចម្រៀងថ្មីមួយទៀតនៅឯខេត្ត Gyeonggi ត្រៀមចេញនាពេលខាងមុខនេះ ។

អ្នកតំណាងម្នាក់បាននិយាយថា “ខ្លឹមសារបទចម្រៀងនៅក្នុងអាល់ប៊ុមនេះ នឹងសរសេរពីប្រវត្តិសាស្ត្រថ្មីរបស់ BLACKPINK ជាពិសេសចំណងបទចម្រៀងនឹងធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកភ្ញាក់ផ្អើលខ្លាំងបំផុត ហើយ MV បទចម្រៀងនេះ ក៏បានផលិតឡើងជាមួយនឹងភាពថ្មីស្រឡាងដែលមិនធ្លាប់ឃើញពីមុនផងដែរ” ។
ទន្ទឹមនោះ ការប្រកាសត្រៀមចេញ MV ថ្មីរបស់ BLACKPINK កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមតារាចម្រៀងស្រីមួយនេះ ទើបតែបានបញ្ចេញបទចម្រៀងថ្មីរបស់ពួលគេដែលមានចំណងជើងថា “Pink Venom” ។

គួរបញ្ចាក់ថា MV បទ “Pink Venom” កំពុងផ្ទុះការគាំទ្រខ្លាំងមែនទែន ជាពិសេសបានបំបែកកំណត់ត្រាការចូលទស្សនាច្រើនលើសលុបលើបណ្ដាញ YouTube ។ មិនតែប៉ុណ្ណោះ MV បទនេះ ថែមទាំងបានក្លាយជាបទចម្រៀងភាសាកូរ៉េដំបូងគេដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងបទចម្រៀងកំពូលរបស់ក្រុមហ៊ុន Spotify ផងដែរ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន៖មិនទាន់ដាក់លក់ផង អាល់ប៊ុមទី ២ របស់ Blackpink មានអ្នកកក់មុនលើស ១.៥ លានបន្លះទៅហើយ
ចុចអាន៖ទីក្រុងធំៗជុំវិញពិភពលោក រៀបចំ “Light Up the Pink” ដើម្បីស្វាគមន៍ក្រុម BLACKPINK
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


