ជីវិតកម្សាន្ដ
ត្រឹមរយៈពេល ៥ ថ្ងៃ រឿង Fast X រកចំណូលជិត ៣១៩ លានដុល្លារ
យោងទៅតាមគហទំព័រ Variety បានរាយការណ៍ឲ្យដឹងថាខ្សែភាពយន្តរឿង Fast X រកចំណូលបាន ៣១៨.៩ លានដុល្លារនៅទូទាំងពិភពលោក រួមទាំងចំណូល ៦៧.៥ លានដុល្លារនៅទីផ្សារក្នុងសហរដ្ឋអាមេរិក ។

ទោះបីជារកប្រាក់ចំណូលបានច្រើនលើសការរំពឹងទុកក៏ដោយ រឿង Fast X បានកត់ត្រាប្រាក់ចំណេញធ្លាក់ចុះនៅអាមេរិកខាងជើង ខណៈនៃការបើកលក់សំបុត្រជាលើកដំបូងកាលចុងសប្តាហ៍មុន។ នៅលើតារាង Box Office អន្តរជាតិវិញ រឿង Fast X រកចំណូលបាន ៧៥ ភាគរយ(ស្មើនឹង ២៥១.៤ លានដុល្លារ) នៃចំនួនសរុបទូទាំងពិភពលោក ដោយប្រទេសចិនរកចំណូលបាន (៧៨លានដុល្លារ) ម៉ិកស៊ិក (១៦ លាន ដុល្លារ) បារាំង (៩.៦ លានដុល្លារ) និងប្រេស៊ីល (៩.៦ លានដុល្លារ) ។

ជាមួយគ្នានេះ អ្នកជំនាញនិយាយថាខ្សែភាពយន្ត Fast X ត្រូវការបន្តនូវសន្ទុះរកចំណូល ដើម្បីឆាប់ កើបដើមទុន និងរកប្រាក់ចំណេញ ព្រោះនេះជាគម្រោងផលិតថ្លៃបំផុតសម្រាប់រឿងនេះដោយចំណាយទុនយ៉ាងច្រើនដល់ទៅ ៣៤០ លានដុល្លារ។ ទន្ទឹមនឹងនោះ លោក David A. Gross នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាភាពយន្ត Franchise Entertainment Research បាននិយាយថា “ការលក់នៅក្រៅប្រទេសគឺជាកម្លាំងនៃភាគយន្តនេះ ហើយទាក់ទាញទស្សនិកជនគ្រប់ទីកន្លែង”។

យ៉ាងណាមិញ រឿង Fast X បង្កើតឡើងដោយអ្នកដឹកនាំរឿងលោក Louis Leterrier ដែលនិយាយការប្រណាំង ឡានដ៏គ្រោះថ្នាក់បំផុត ដោយមានការចូលរូមសម្តែងពី Vin Diesel និងJason Momoa ក៏ដូចតារាសម្តែងជាច្រើនទៀត៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


