ព័ត៌មានជាតិ
ក្រុមហ៊ុនផលិតកម្មពីហូលីវូដ សហការផលិតកម្មវិធីពីកម្ពុជា យកទៅចាក់ផ្សាយលើបណ្តាញផ្សព្វផ្សាយអន្តរជាតិ
ក្រុមហ៊ុនឌឺស្ទូឌីយោ (The Studio) ដែលមានមូលដ្ឋាននៅហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានឈានទៅចុះអនុស្សារណៈយោគយល់ជាមួយដៃគូក្នុងស្រុក ដើម្បីរួមគ្នាផលិតកម្មវិធីលំដាប់ពិភពលោកពីប្រទេសកម្ពុជា យកទៅចាក់ផ្សាយនៅលើវេទិកាផ្សព្វផ្សាយអន្តរជាតិ។
ថ្លែងក្នុងសន្និសីទចុះអនុស្សារណៈយោគយល់ជាមួយដៃគូក្នុងស្រុកនៅរសៀលនេះ លោក Ken Rutkowski សហស្ថាបនិក និងអ្នកដឹកនាំដ៏ល្បីល្បាញរបស់ក្រុមហ៊ុនឌឺស្ទូឌីយោ (The Studio) បានថ្លែងថា តាមរយៈកិច្ចសហការគ្នានេះ ក្រុមហ៊ុននឹងចាប់ផ្តើមរៀបចំសម្រួចកម្មវិធី រួមទាំងភាពយន្តដែលថតពីប្រទេសកម្ពុជា ដើម្បីចាក់ផ្សាយនៅលើបណ្តាញផ្សព្វផ្សាយល្បីៗរួមមាន Amazon Prime Video, Netflix, Shahid និង HBO Max។

«នៅឆ្នាំ ២០២៥ នេះ យើងរៀបចំ ហើយចាប់ពីឆ្នាំ ២០២៦ ទៅ យើងនឹងចាប់ផ្តើមចុះផលិតកម្មវិធីដើម្បីចាក់ផ្សាយទៅលើបណ្តាញផ្សព្វផ្សាយពិភពលោក រួមទាំងការថតភាពយន្តដែលនឹងនាំតារាភាពយន្តលំដាប់អន្តរជាតិមកថតក្នុងប្រទេសកម្ពុជា»។
បើតាមការអះអាងរបស់លោក Ken Rutkowski ខ្សែភាពយន្តជាច្រើនរបស់ក្រុមហ៊ុនឌឺស្ទូឌីយោ (The Studio) ទទួលបានពានរង្វាន់នៅក្នុងមហោស្រពភាពយន្តឈានមុខគេជាច្រើនដូចជា Sundance និង Cannes ដែលមានអ្នកទស្សនាជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោក។
ខ្សែភាពយន្ត Tom Raider កាលពីឆ្នាំ ២០០១ ដែលថតនៅប្រាសាទបុរាណរបស់ខ្មែរនៅខេត្តសៀមរាប ដែលមានការចូលរួមពីតារាសម្តែងហូលីវូដ អេជេលីណា ជូលី បានធ្វើឲ្យកិត្តិនាមប្រទេសកម្ពុជាចាប់ផ្តើមលេចឮលើឆាកអន្តរជាតិ ហើយតាមរយៈខ្សែភាពយន្តនេះបានទាក់ទាញទេសចរបរទេសមកកម្សាន្តកម្ពុជាកាន់តែច្រើនឡើង។
CEO របស់ក្រុមហ៊ុន Camwood ដែលជាផ្នែកមួយនៃបណ្តាញផ្សព្វផ្សាយ CBS លោក David Ulmer បានលើកឡើងថា ការចាប់ដៃគូជាយុទ្ធសាស្ត្រនេះ គឺជាការបើកទំព័រសករាជថ្មីមួយសម្រាប់ឧស្សាហកម្មភាពយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាគោលដៅចម្បងសម្រាប់ការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍លំដាប់ថ្នាក់ពិភពលោក ខណៈក្រុមហ៊ុនទាំងពីរ ត្រៀមនឹងសហការគ្នាដើម្បីផលិតរឿងភាគនិងខ្សែភាពយន្តដែលមានភាពច្នៃប្រឌិត និងបង្ហាញពីភាពវិជ្ជមាននៃសង្គមជាតិ សម្រាប់វេទិកាផ្សព្វផ្សាយអន្តរជាតិសំខាន់ៗ រួមមាន Amazon Prime Video, Netflix, Shahid និង HBO Max។

បើតាមប្រភពពីក្រុមហ៊ុន មានកម្មវិធីលំដាប់ថ្នាក់អន្តរជាតិរហូតដល់ ១០ គម្រោង ដែលគ្រោងនឹងត្រូវថតក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនស្ទូឌីយោ Camwood។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination)។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា តាមរយៈការថតភាពយន្តនេះ ធ្វើឱ្យកម្ពុជាចំណេញក្នុងការផ្សព្វផ្សាយកម្ពុជា ដោយមិនចាំបាច់ចំណាយលុយ ទៅជួលគេផ្សាយនោះឡើយ។
តាមរយៈអនុស្សរណៈ ក្រុមហ៊ុនស្ទូឌីយោ Camwood នឹងផ្តល់ជូនវិញនូវសេវាកម្ម និងការគាំទ្រគ្រប់ជ្រុងជ្រោយក្នុងដំណើរការនៃការផលិតភាពយន្ត ដោយអនុញ្ញាតឱ្យប្រើប្រាស់នូវស្ទូឌីយោដ៏ទំនើបបំផុតរបស់ខ្លួនចំនួន ៦ ស្ទូឌីយោ ព្រមទាំងផ្ដល់នូវការសម្របសម្រួលពីក្រុមបច្ចេកទេសដែលមានជំនាញច្បាស់លាស់ និងផ្នែកកាត់ត ពីពេលចាប់ផ្ដើមរហូតដល់ចុងបញ្ចប់នៃដំណើរការផលិត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


