ជីវិតកម្សាន្ដ
ឥណ្ឌាចង់ដកឈុតក្ដៅសាច់ចេញពីភាពយន្ត Oppenheimer ព្រោះហេតុផលមួយ
ឈុតក្ដៅសាច់ក្នុងរឿង “Oppenheimer” ភាពយន្តចុងក្រោយបង្អស់របស់ Christopher Nolan កំពុងរងការរិះគន់នៅប្រទេសឥណ្ឌា ចំពោះការបង្ហាញសម្ដីដកស្រង់ចេញពីគម្ពីរហិណ្ឌូ ។

មិនតែប៉ុណ្ណោះ ស្នងការព័ត៌មានឥណ្ឌា Uday Mahurkar កំពុងទាមទារមិនឲ្យចាក់ផ្សាយវគ្គនេះជុំវិញពិភពលោក និងចោទប្រកាន់អ្នកផលិតភាពយន្តថាមិនគោរពគម្ពីរទៀតផង ។
“Openheimer” គឺជាភាពយន្តបែបជីវប្រវត្តិ ដែលប្រាប់ពីរឿងរ៉ាវរបស់អ្នកបង្កើតគ្រាប់បែកបរមាណូជនជាតិអាមេរិក Robert Oppenheimer ។ ក្នុងឈុតមួយ តួឯកប្រុសរួមភេទជាមួយគូស្នេហ៍របស់ខ្លួនគឺ Jean Tatlock បន្ទាប់មកនាងយកច្បាប់ចម្លងនៃ Bhagavad Gita ហើយសុំឱ្យ Oppenheimer អានគម្ពីរនោះ ។


តួអង្គ Oppenheimer អានថា “ឥឡូវខ្ញុំក្លាយជាការស្លាប់ហើយ អ្នកបំផ្លាញពិភពលោក” ក្រោយមក សម្ដីនេះត្រូវបានប្រើក្នុងខ្សែភាពយន្តជាច្រើនដង ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Mahurkar ដែលជាស្ថាបនិកនៃមូលនិធិ Save Culture Save India Foundation បានហៅឈុតនោះថាជា “ការវាយប្រហារលើជំនឿសាសនារបស់ជនហិណ្ឌូស្លូតបូតរាប់ពាន់លាននាក់” ហើយជាផ្នែកនៃ “ការឃុបឃិតដ៏ធំដោយកម្លាំងប្រឆាំងហិណ្ឌូ” ។

ស្នងការក៏បាននិយាយផងដែរថា ហូលីវូដ “មានភាពរសើបខ្លាំង” អំពីការមិនពណ៌នាគម្ពីរ Quran និងសាសនាឥស្លាម ដែលអាចធ្វើឲ្យប្រជាជនម៉ូស្លីមអាក់អន់ចិត្ត សូម្បីតែនៅពេលនិយាយអំពីអំពើភេរវកម្មអ៊ីស្លាមក៏ដោយ ។ គាត់សួរទៀតថា “ហេតុអ្វីក៏មិនអាចធ្វើដូចគ្នាចំពោះហិណ្ឌូ?”
នៅក្នុងសំបុត្រ លោក Mahurkar ផ្ញើទៅកាន់ Nolan ដោយផ្ទាល់ និងជំរុញឱ្យគាត់ដកឈុតនេះចេញពីខ្សែភាពយន្តនៅទូទាំងពិភពលោក ហើយបន្ថែមថា “អ្នកគួរតែជ្រើសរើសមិនអើពើនឹងការអំពាវនាវនេះ វានឹងត្រូវបានចាត់ទុកថាជាការវាយប្រហារដោយចេតនាលើអរិយធម៌ឥណ្ឌា” ។ យ៉ាងណាលោក Nolan មិនទាន់បានឆ្លើយតបជាផ្លូវការចំពោះលិខិតនេះនៅឡើយទេ។

រហូតមកដល់ពេលនេះ “Oppenheimer” រកចំណូលបាន ៨០.៥ លានដុល្លារនៅសហរដ្ឋអាមេរិក-កាណាដា និង ៩៣.៧ លានដុល្លារនៅទូទាំងពិភពលោក ។ សូម្បីក្នុងប្រទេសឥណ្ឌាក៏កំពុងទទួលការគាំទ្រផងដែរ វារកចំណូលបានជាង ៣ លានដុល្លារ លើសរឿង “Barbie” ដល់ទៅ ១ លានដុល្លារឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ផលិតករភាពយន្ត “Avatar” វគ្គ២ កាត់ឈុតសំខាន់ៗខ្លះចោល ព្រោះហិង្សាខ្លាំងពេក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤២ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


