ភ្នំភ្លើង Archives - Kampuchea Thmey Daily

ផេះ​​​ផ្ទុះ​ចេញ​ពី​ភ្នំភ្លើង​ Mayon នៅ​ហ្វីលីពីន​ គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដីជាង ៨ ៥០០ហិកតា
ទីភ្នាក់ងារ​អវកាសហ្វីលីពីន (PhilSA) បាន​ចេញផ្សាយផែនទីមួយ​ បង្ហាញ​​តំបន់គ្របដណ្តប់ដោយ​ស្រទាប់​ផេះ​ពីចរន្ត​ដង់ស៊ីតេ «pyroclastic» ក្នុង​​ភ្នំភ្លើង Mayon ​កាល​​ពី​ថ្ងៃសៅរ៍​ថា មាន​ផ្ទៃដី​​យ៉ាងហោចណាស់​ ៨ ៥៤៤ហិកតា ឬជាង​ពាក់​កណ្តាល​នៃ​ទីក្រុង Quezon ត្រូវ​បានគ្របដណ្តប់ដោយ​ផេះ​​ពី​​សកម្មភាព​របស់​ភ្នំភ្លើង ហៅថា «uson» ។

យោងតាម​សារព័ត៌មាន The Star ចុះ​ផ្សាយ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ ឱ្យ​ដឹងថា ចរន្ត​​ដង់ស៊ីតេ «pyroclastic» គឺ​​ជាលំហូរលឿន​​នៃ​ឧស្ម័ន​ភ្នំភ្លើង​ក្តៅ ផេះ និង​​បំណែកថ្ម​ធ្លាក់​​ចុះពីជម្រាលភ្នំភ្លើង​ អំឡុងពេល​​​​ផ្ទុះ​​។

ភ្នំភ្លើង​របស់​ហ្វីលីពីនកំពុង​ផ្ទុះ។ រូបភាព៖ NG

វិទ្យា​ស្ថាន​ភ្នំភ្លើងនិង​រញ្ជួយដីហ្វីលីពីនលើក​ឡើង​ថា៖ «​ផេះដែល​ផ្សំ​ឡើង​ពី​ភាគល្អិតភ្នំភ្លើង​​មានអង្កត់ផ្ចិតតិចជាង ២​មីលីម៉ែត្រ​នោះ គឺ​គ្រោះ​ថ្នាក់ដល់សុខភាព។ វាក៏គ្រោះថ្នាក់ដល់យន្ត​ហោះ និងគ្រឿងចក្រ​ឧស្សាហកម្មផ្សេងទៀតផង​ដែរ ដូចជាគ្រឿងចក្រសម្រាប់​ដឹក​ជញ្ជូន​ និងផលិតថាមពលជា​ដើម​»។

ទីភ្នាក់​ងារស្ទង់មតិ​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក​ អះអាង​ថា៖ « ផេះ​ដែល​ធ្លាក់​អាច​រំខានសកម្មភាព​នានា​ ដោយបំផ្លាញអគារ ការដឹកជញ្ជូន ប្រព័ន្ធទឹក ការផ្គត់​ផ្គង់ថាមពល ឧបករណ៍​ទំនាក់ទំនង កសិកម្ម និងផលិត​កម្ម​បឋម​យ៉ាងសំខាន់​ សូម្បី​តែកម្រាស់ត្រឹមតែពីរ​បី​មីលីម៉ែត្រ ឬ​ត្រឹម​អ៊ីញក៏​ដោយ»។

យ៉ាង​ណា រហូតមក​ដល់​ពេលនេះ ផេះដែល​ធ្លាក់ពីភ្នំភ្លើង Mayon បាន​ប៉ះពាល់ដល់​គ្រួសារចំនួន ៣០ ៥២២គ្រួសារ ឬ​មនុស្ស ១០២ ៤០៦នាក់ នៅ​​ក្នុងភូមិចំនួន៨៧ ក្នុងតំបន់ Bicol គិត​ត្រឹមថ្ងៃចន្ទ ថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២៦។ នេះ​បើយោង​តាម​ការិយាល័យការពារជនស៊ីវិល​ហ្វី​លីពីន​។

ប្រែសម្រួល៖ ណឺ មិនា

The post ផេះ​​​ផ្ទុះ​ចេញ​ពី​ភ្នំភ្លើង​ Mayon នៅ​ហ្វីលីពីន​ គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដីជាង ៨ ៥០០ហិកតា appeared first on Kampuchea Thmey Daily.

ជម្លៀស​ពលរដ្ឋជាង ៣០០គ្រួសារ ក្រោយ​ភ្នំភ្លើង Mayon ព្រួសផេះយ៉ាងសន្ធោសន្ធៅ នៅ​ហ្វីលីពីន
ភ្នំភ្លើងដ៏ល្បីល្បាញ Mayon របស់​ហ្វីលីពីន បានព្រួសផេះ និងផ្សែងខ្មៅគ្របដណ្តប់ពេញមេឃ ដែលបង្ខំឲ្យ​អាជ្ញាធរ​​ត្រូវជម្លៀសគ្រួសារជាង ៣០០គ្រួសារ ចេញពីផ្ទះសម្បែង ដើម្បីសុវត្ថិភាព។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Channel News Asia នា​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៦។

(រូបថត៖ AP)

ហេតុការណ៍ដែលកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍នោះ បានធ្វើឲ្យ​ភូមិចំនួន ៨៧ ក្នុងក្រុងចំនួន៣ ត្រូវរងគ្រោះដោយសារផេះធ្លាក់ចុះមកយ៉ាងក្រាស់ឃ្មឹក។ អភិបាលក្រុង Camalig ដែលស្ថិតនៅក្បែរជើងភ្នំភ្លើងនោះ បានរៀបរាប់ថា ផេះបានធ្លាក់ចុះមកក្រាស់ខ្លាំង រហូតដល់អ្នកធ្វើដំណើរតាមផ្លូវជាតិមើលអ្វីមិនឃើញឡើយ ហើយអ្នកភូមិខ្លះបានភ័យស្លន់ស្លោជាខ្លាំង។ ក្រៅពីការភ័យខ្លាច ផេះភ្នំភ្លើងនេះ ក៏បានបំផ្លាញចម្ការបន្លែរបស់អ្នកស្រុក និងបណ្ដាលឲ្យ​សត្វពាហនៈ ដូចជា ក្របី និងគោ ងាប់អស់មួយចំនួនផងដែរ។

អ្នកជំនាញខាងភ្នំភ្លើងហ្វីលីពីន បានបញ្ជាក់ថា បើទោះបីជាស្ថានភាពនៅថ្ងៃចន្ទនេះ ហាក់មានភាពស្ងប់ស្ងាត់ឡើងវិញបន្តិចមែន ប៉ុន្តែគ្រោះថ្នាក់នៅតែមានជានិច្ច ព្រោះភ្នំភ្លើង Mayon គឺជាភ្នំភ្លើងដែលសកម្មបំផុត ក្នុងចំណោមភ្នំភ្លើងទាំង ២៤ នៅក្នុងប្រទេសហ្វីលីពីន។ ភ្នំភ្លើងនេះ មានកម្ពស់ជាង ២ ៤០០ម៉ែត្រ និងមានរូបរាងស្រួច​​ស្អាត ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ប៉ុន្តែវាក៏បង្កប់នូវគ្រោះថ្នាក់ដែលមិនអាចស្មានទុកជាមុនបានដែរ។

មកដល់ពេលនេះ អាជ្ញាធរនៅតែបន្តដាក់កម្រិតប្រុងប្រយ័ត្ននៅកម្រិតទី៣ នៅឡើយ ខណៈដែលការបោសសម្អាតផេះចេញពីលំនៅឋាន និងផ្លូវថ្នល់កំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាក់។ មន្ត្រីជំនាញ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ​ឲ្យរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែត្រូវត្រៀមខ្លួនជានិច្ច ព្រោះបើស្ថានភាពកាន់តែអាក្រក់ ហើយឈានដល់ការផ្ទុះខ្លាំងក្នុងកម្រិតទី៥ នោះវានឹងក្លាយជាគ្រោះមហន្តរាយដ៏ធំ ដែលគំរាមកំហែងដល់អាយុជីវិតជាក់ជាមិនខាន៕

(រូបថត៖ AP)

ប្រែសម្រួល៖ ឈាង

The post ជម្លៀស​ពលរដ្ឋជាង ៣០០គ្រួសារ ក្រោយ​ភ្នំភ្លើង Mayon ព្រួសផេះយ៉ាងសន្ធោសន្ធៅ នៅ​ហ្វីលីពីន appeared first on Kampuchea Thmey Daily.

ភ្នំភ្លើងនៅ​ម៉ិក​ស៊ិក ចាប់​ផ្តើម​​រង្គើ បន្ទាប់​ពីគ្មាន​សកម្មភាព​ជាង៥០ឆ្នាំ
ភ្នំ​ភ្លើង​ដ៏ធំ​មួយនៅ​ប្រទេសម៉ិកស៊ិក​ស្ថិត​ក្នុង​ចំណោម​ភ្នំភ្លើង​ដ៏គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក​ចាប់​ផ្តើម​រង្គោះ​រង្គើ​ បន្ទាប់​ពី​ស្ងៀម​ស្ងាត់ គ្មាន​សកម្មភាព​​អ្វីអស់​រយៈ​ពេល​ជិត​កន្លះ​សតវត្ស​រ៍។

ភ្នំភ្លើងរបស់ម៉ិកស៊ិក។ Reuters

យោងតាម​ការចុះ​ផ្សាយ​ Express UK នៅ​ថ្ងៃទី១០ខែកុម្ភៈ ភ្នំភ្លើង El Chichon របស់​ម៉ិកស៊ិកបាន​ផ្ទុះ​ចុង​ក្រោយ​ក្នុងឆ្នាំ ១៩៨២​ តែ​​ការ​ផ្ទុះ​នេះ​​មិន​បង្ហាញ​ពី​មហន្តរាយអ្វី​ឡើយ​។ វាជាការ​ផ្ទុះ​ស្ពាន់ធ័រ​ខ្ពស់​ ​និង​សារធាតុ​ magma ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​អ៊ី​ដ្រូ​អ៊ីត​ បំផ្លាញ​លំហ​កំពូល និង​បញ្ចេញ​កម្អែ​ភ្នំ​ភ្លើង ជា​ពិសេស​ហក់​ឡើង​លើ​មាន​​កាំ​ ៨ គីឡូ​ម៉ែត្រ​។​

ត្រឹមតែជាង​មួយសប្តាហ៍ នៅ​ឆ្នាំ​ដដែល ការ​ផ្ទុះ​ភ្នំភ្លើង​ចំនួន​បី​បាន​បន្សល់​ទុក​នូវ សោកនាដកម្ម​ មនុស្ស​ស្លាប់ និង​ការ​បំផ្លិច​បំផ្លាញ​។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បានសម្លាប់ ភូមិ​ទាំង​មូល​របស់​ពួក​គេ​ បាន​បាត់​ពី​ផែន​ទី ​ហើយ​មនុស្ស​ជាច្រើននាក់​ទៀត​ ​ភៀសខ្លួន​ ប្រឈម​នឹង​ភាព​អស់​សង្ឃឹម​ ក្នុង​ការ​រត់​គេច​ចេញ​ពី​​គ្រោះ​ថ្នាក់​ដ៏​ធំ​នេះ​។

លើស​ពី​នេះ ឯកសារស្រាវជ្រាវឆ្នាំ ២០១៧ បាន​បង្ហាញ​ថា​ការ​ផ្ទុះ​មួយ​របស់​ភ្នំភ្លើង​ El Chichón នៅសតវត្សទី ៦ អាច​ជា​ព្រឹត្តិការណ៍​បញ្ចប់​​ជីវិត​មនុស្ស​ សត្វ​ ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​។ អ្នក​វិទ្យាសាស្ត្រជឿថា វា​អាចរួមចំណែក​ដល់​ការ​ដួល​រលំ​នៃ​អរិយធម៌​ម៉ាយ៉ាន( Mayan) ដោយ​ទម្លាក់​តំបន់​នេះ​ទៅ​ជា «យុគងងឹត» ដ៏​យូរ​មួយ​សតវត្សរ៍។

ឥឡូវ​នេះ​នៅឆ្នាំ ២០២៦ អ្នកស្រាវជ្រាវ​កំពុងតាម​ដានការផ្ទុះ​ភ្នំភ្លើង​ បាន​រកឃើញ​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​ព្រួយ​បារម្ភ ​នៅ​ក្រោម​ផ្ទៃផែនដី និង​នៅ​ក្នុង​ភ្នំ​ភ្លើងវា​​ខ្លួន​ឯង ជា​សញ្ញា​​ចង្អុល​ទៅ​ការវិលត្រឡប់​នៃ​អាកប្ប​កិរិយា​ចាស់ នៃ​ភាព​សកម្ម និង​គ្រោះ​ថ្នាក់​របស់ El Chichón។

យោង​តាមសារព័ត៌​មានបរិស្ថាន​ Green Matters អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកល​វិទ្យាល័យ​ស្វយ័តជាតិ​ម៉ិកស៊ិក (UNAM) បាន​តាមដាន​ចលនា​របស់​ភ្នំភ្លើងនៅពាក់កណ្តាលឆ្នាំ ២០២៥ ថាមាន​​ចលនា​​ជាប់ៗ​គ្នា​ នៅ​ក្នុង​រណ្ដៅ​ភ្នំ​ភ្លើង​ El Chichón។​

ចំណែក​ ការ​ស្រាវ​ជ្រាវ​ក្នុង​ឆ្នាំ ២០២៥ ដោយ​លោក​វេជ្ជ​បណ្ឌិត​ Paz ​បង្ហាញ​ថា​អន្តរកម្ម magma-hydrothermal ថ្មី​កំពុង​កើត​ឡើង​ ​ក្នុងភ្នំភ្លើង​​ El Chichón​។ ពាក្យ​សាមញ្ញ មានន័យថាការកើន​ឡើង​នៃ​សារធាតុ​ magma ក្តៅ​កំពុង​ប៉ះ​នឹង​ទឹក​នៅ​ក្រោម​ផែនដី វា​អាច​បង្កើត​ជា​ចំហាយ សម្ពាធ និង​ការ​ផ្ទុះ​។ អន្តរកម្ម magma-hydrothermal នេះ​អាច​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ធំ​។

ទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំង​ក៏ដោយ អ្នក​វិទ្យាសាស្ត្រ​ម៉ិក​ស៊ិក​បាននិយាយថា ការ​បំភាយឧស្ម័នបែបនេះ​ គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រព័ន្ធ hydrothermal សកម្ម ហើយ​គ្មាន​ការ​រក​ឃើញ​ណា បញ្ជាក់​ថា​ការ​ផ្ទុះ​នឹង​​ជិត​មកដល់នោះទេ។

យ៉ាងណា ក្រុមអ្នកស្រាវជ្រាវ​កំពុងតាមដាន​ជាបន្តបន្ទាប់​នូវ​ការ​ផ្លាស់​ប្តូរ​ ដែល​រីកដុះដាល​នៅក្រោម​ផ្ទៃ​នៃភ្នំ​ក្តៅ​ របស់​ប្រទេស​ម៉ិក​ស៊ិក​ ដោយ​ប្រើ​យន្តហោះគ្មានមនុស្សបើក(Drone) ឧបករណ៍​ចាប់​សញ្ញា​ផ្កាយ​រណប​ និង​ឧបករណ៍​ផ្សេង​ទៀត​នៅ​នឹង​កន្លែង​នោះ​។

អ្នក​វិទ្យាសាស្រ្ត​កំពុងតាមដាន​រាល់ការផ្លាស់ប្តូរ​ ទប់​ស្កាត់​ការ​កើត​ឡើង​ម្តង​ទៀត​នៃគ្រោះមហន្តរាយ ដូច​​ឆ្នាំ ១៩៨២ ដោយ​ធានា​ឱ្យ​ទាន់​ពេល​វេលា​ ចំពោះ​សុវត្ថិភាព​សាធារណជន​។

ចំណែក​មន្ត្រី​​​ជំនាញ​​បញ្ជាក់​ថា ​​ពេល​​នេះ​​មិន​មាន​អ្វីនាំ​​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​ជា​​សាធារណៈ​​ឡើយ​។ យ៉ាងណា​​សកម្មភាព​ជាថ្មី​របស់​យើង​ គឺ​​អាចផ្លាស់​ប្តូរ​វាបាន។​ ប៉ុន្តែ​ភ្នំភ្លើង​​វា​នៅ​ស្ងៀម​ ​កម្រ​អសកម្ម​ណាស់​ បើ​ទោះ​បី​ជា​វាស្ងប់ស្ងាត់គួរឱ្យ​សង្ស័យជិត ៥០ ឆ្នាំ​ក៏ដោយ៕

ប្រែសម្រួល៖ ណឺ មិនា

The post ភ្នំភ្លើងនៅ​ម៉ិក​ស៊ិក ចាប់​ផ្តើម​​រង្គើ បន្ទាប់​ពីគ្មាន​សកម្មភាព​ជាង៥០ឆ្នាំ appeared first on Kampuchea Thmey Daily.

ភ្នំភ្លើង Semeru របស់ឥណ្ឌូណេស៊ី ផ្ទុះ៦ដងផ្ទួនៗក្នុងមួយថ្ងៃ ឈានដល់ប្រកាសអាសន្ន
ត្រឹមមួយថ្ងៃប៉ុណ្ណោះ ភ្នំភ្លើង Semeru របស់ឥណ្ឌូណេស៊ី បានផ្ទុះរហូតដល់ទៅ៦លើក ធ្វើឲ្យអាជ្ញាធរ ប្រកាសអាសន្នកម្រិតខ្ពស់បំផុត។

ភ្នំភ្លើង Semeru ផ្ទុះ (រូបថត៖ Alamy)

តាមការផ្សាយរបស់ The Star, ភ្នំភ្លើងស្ថិតនៅខេត្តជ្វាខាងកើតមួយនេះ បានចាប់ផ្តើមផ្ទុះនៅម៉ោង ៥:៤៦នាទីព្រឹកថ្ងៃអាទិត្យទី២១ខែធ្នូឆ្នាំ២០២៥ បាញ់ផេះឡើងកម្ពស់១ ២០០ម៉ែត្រ។

ដោយសារតែហានិភ័យគ្រោះថ្នាក់ ភ្នាក់ងារសង្គ្រោះរបស់ឥណ្ឌូណេស៊ី បានចេញការព្រមាន មិនឲ្យនរណាម្នាក់ ចូលក្នុងរង្វង់ចម្ងាយ១៣គីឡូម៉ែត្រ នៅជុំវិញភ្នំភ្លើងនេះដាច់ខាត។

ភ្នំភ្លើង Semeru ផ្ទុះ (រូបថត៖ Alamy)

ទោះបីជាយ៉ាងណាក៏ដោយ មិនមាននរណាម្នាក់រងរបួស ឬមានសេចក្តីរាយការណ៍អំពីការខូចខាត បណ្តាលមកពីការផ្ទុះលើកនេះនោះទេ។

សូមជម្រាបថា Semeru ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មជិត ១៣០ភ្នំរបស់ឥណ្ឌូណេស៊ី។ ការផ្ទុះដ៏ធំលើកចុងក្រោយរបស់ភ្នំនេះ គឺកាលពីឆ្នាំ២០២១ ដែលបានសម្លាប់មនុស្ស៥១នាក់ និងរបួសរាប់រយនាក់ ហើយជម្លៀសមនុស្សជាង ១០ ០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ឥណ្ឌូណេស៊ី ប្រកាសអាសន្នភ្នំភ្លើង Lewotobi Laki-laki ​ដល់​កម្រិត​ខ្ពស់​បំផុត ក្រោយ​ពី​ផ្ទុះ​៨ដង​ជាប់ៗ​គ្នា

The post ភ្នំភ្លើង Semeru របស់ឥណ្ឌូណេស៊ី ផ្ទុះ៦ដងផ្ទួនៗក្នុងមួយថ្ងៃ ឈានដល់ប្រកាសអាសន្ន appeared first on Kampuchea Thmey Daily.

ផ្ទុះ​ភ្នំភ្លើង​បង្ខំ​ឱ្យ​មានការ​ជម្លៀស​ប្រជាជននៅហ្គាតេម៉ាឡា
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AFP នៅថ្ងៃទី០៦ខែឧសភានេះ ​អាជ្ញាធរប្រទេសហ្គាតេម៉ាឡាបានផ្តួចផ្តើមការជម្លៀសអ្នកស្រុកជាង ៥០០នាក់ បន្ទាប់ពីភ្នំភ្លើង Fuego ដែលជាភ្នំភ្លើងសកម្មបំផុតរបស់អាមេរិកកណ្តាលបានផ្ទុះ បញ្ចេញផេះ និងផ្សែងពុលទៅក្នុងបរិយាកាស។

ភ្នំភ្លើង​កំពុង​ផ្ទុះ។ រូបភាព៖​ Reuters

សហគមន៍ដែលរងផលប៉ះពាល់ដែលមានទីតាំងនៅជិតភ្នំភ្លើងប្រហែល ៣៥គីឡូម៉ែត្រពីទីក្រុង Guatemala ត្រូវបានផ្លាស់ប្តូរយ៉ាងលឿនទៅកាន់ជម្រកសង្គ្រោះបន្ទាន់ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។

ការផ្ទុះនេះបានជំរុញឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពសាលារៀនក្នុងតំបន់ និងបិទផ្លូវធំដែលតភ្ជាប់ភាគខាងត្បូងហ្គាតេម៉ាឡាទៅកាន់ទីក្រុងប្រវត្តិសាស្ត្រ Antigua ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការជម្លៀសនេះដើម្បីប្រុងប្រយ័ត្ន និងជាវិធានការបង្ការដែលបានធ្វើឡើង ដើម្បីជៀសវាងការស្លាប់ និងរបួស ខណៈដែលអ្នកស្រុកភ៧យខ្លាចពីផលវិបាកដ៏សាហាវនៃការផ្ទុះកាលពីអតីតកាល។

ភ្នំភ្លើង Fuego មានប្រវត្តិផ្ទុះខ្លាំងកាលពីឆ្នាំ ២០១៨ ដែលបានឆក់យកជីវិតមនុស្ស ២១៥ នាក់ ដោយចំនួនស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ពីលំហូរកម្អែភ្នំភ្លើងបានគ្របដណ្តប់ភូមិក្បែរនោះ។ ការជម្លៀសស្រដៀងគ្នានេះក៏បានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងមួយកាលពីដើមខែមីនា ដោយគូសបញ្ជាក់ពីការគំរាមកំហែងជាបន្តបន្ទាប់ដែលភ្នំភ្លើងបង្កឡើងដល់សហគមន៍ក្បែរនោះ។

មកដល់ពេលនេះអាជ្ញាធរហ្គាតេម៉ាឡានៅតែបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងវាយតម្លៃសកម្មភាពភ្នំភ្លើងដែលកំពុងបន្ត៕

(រូបភាព៖​ Reuters) ភ្នំភ្លើង Fuego ផ្ទុះកាលពីឆ្នាំ២០១៨

អត្ថបទ៖ ប៊ុន សុភាព

The post ផ្ទុះ​ភ្នំភ្លើង​បង្ខំ​ឱ្យ​មានការ​ជម្លៀស​ប្រជាជននៅហ្គាតេម៉ាឡា appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្ត ព្រមានពីការផ្ទុះភ្នំភ្លើងយក្ស ដែលអាចបង្កមហន្តរាយនៅអឺរ៉ុប
ក្រុមអ្នកវិទ្យាសាស្រ្តកំពុងបារម្ភខ្លាំងមែនទែនចំពោះភ្នំភ្លើងយក្ស Campi Flegrei នៅប្រទេសអ៊ីតាលី ដែលមួយរយៈចុងក្រោយនេះបានកម្រើកចេញសកម្មភាពគួរឲ្យកត់សម្គាល់ ខណៈមានការព្រមានថា វាអាចផ្ទុះក្នុងពេលឆាប់ៗហើយបើផ្ទុះមែន វានឹងបង្កើតជាកម្លាំងដ៏មហិមា អាចឲ្យទ្វីបអឺរ៉ុបជួបមហន្តរាយបាន។

ភ្នំភ្លើងយក្ស Campi Flegrei (រូបថត៖ Reuters)

Daily Mail ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភាថា ក្នុងរយៈពេល៦ខែចុងក្រោយ ភ្នំ Campi Flegrei បានបង្កជាការរញ្ជួយតូចជាង ៣ ០០០លើក ខណៈក្នុងខែឧសភានេះ តំបន់ Phlegraean Fields នៅទីនោះ ត្រូវវាយប្រហារដោយរញ្ជួយដីកម្រិត ៤.៤រ៉ិចទ័រ ដែលជាកម្លាំងខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងរយៈពេល៤០ឆ្នាំ។

តាមការឲ្យដឹងពីក្រុមអ្នកវិទ្យាសាស្រ្ត សកម្មភាពរញ្ជួយដ៏ញឹកបែបនេះ អាចរុញសិលាម៉ាក់ម៉ារបស់ភ្នំភ្លើងឡើងមកផ្ទៃខាងលើ ធ្វើឲ្យស្រទាប់ភ្នំភ្លើងកាន់តែស្តើង ងាយនឹងការផ្ទុះជាទីបំផុត។

មិនត្រឹមប៉ុណ្ណឹង អ្នកវិទ្យាសាស្រ្តក៏សង្កេតឃើញមានការបាញ់ឧស្ម័នកាបូនឌីអុកស៊ីដចេញពីភ្នំភ្លើងកាន់តែខ្លាំងផងដែរ ពោលគឺមួយថ្ងៃមានកម្រិត ៤ ០០០ទៅ៥ ០០០តោន ដែលនេះជាសញ្ញាព្រមាននៃហានិភ័យផ្ទុះខ្លាំង។

ភ្នំភ្លើងមួយនៅអឺរ៉ុប (រូបថត៖ Pixarbay)

យោងតាមលោក Christopher R. J. Kilburn អ្នកជំនាញភ្នំភ្លើងឈានមុខគេនៅវិទ្យាស្ថានជាតិភូគព្ភសាស្ត្រនិងភ្នំភ្លើងអ៊ីតាលី (IGNV) បានឲ្យដឹងថា ភ្នំភ្លើងយក្ស Campi Flegrei កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាង ៤លាននាក់ដែលរស់នៅក្នុងតំបន់ទីប្រជុំជននៃទីក្រុង Naples។

ប្រសិនបើវាផ្ទុះ ការខូចខាតអាចនឹងរីករាលដាលធំធេង ដូចជាអគារនានាអាចត្រូវបានបំផ្លាញដោយលំហូរកម្អែ ពពកផេះ និងឧស្ម័នក្តៅដែលផ្លាស់ទីយ៉ាងលឿន បង្កើតជាវិបត្តិអាកាសធាតុ ប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សនៅអឺរ៉ុប។ លើសពីនេះ ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកស្អាតនិងថាមពល អាចត្រូវកាត់ផ្តាច់ ដែលធ្វើឲ្យជីវិតមនុស្សមានគ្រោះថ្នាក់និងធ្លាក់ចូលភាពវឹកវរ ហើយជះឥទ្ធិពលដល់ផ្នែកជាច្រើននៃទ្វីបនេះ។

សូមជម្រាបថា ភ្នំភ្លើង Campi Flegrei ផ្ទុះលើកចុងក្រោយបំផុតនៅឆ្នាំ១៥៣៨ ហើយដ្បិតតែវាមិនផ្ទុះញឹកញាប់ក៏ដោយ ប៉ុន្តែភ្នំភ្លើងនេះបានបង្ហាញសញ្ញានៃស្ថានភាពមិនស្រួលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឥណ្ឌូណេស៊ី ប្រកាសអាសន្នភ្នំភ្លើង Lewotobi Laki-laki ​ដល់​កម្រិត​ខ្ពស់​បំផុត ក្រោយ​ពី​ផ្ទុះ​៨ដង​ជាប់ៗ​គ្នា

The post អ្នកវិទ្យាសាស្រ្ត ព្រមានពីការផ្ទុះភ្នំភ្លើងយក្ស ដែលអាចបង្កមហន្តរាយនៅអឺរ៉ុប appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី ប្រកាសអាសន្នភ្នំភ្លើង Lewotobi Laki-laki ​ដល់​កម្រិត​ខ្ពស់​បំផុត ក្រោយ​ពី​ផ្ទុះ​៨ដង​ជាប់ៗ​គ្នា
យោង​តាម​ការ​ចុះផ្សាយ​​នៅថ្ងៃ​ចន្ទ​ទី​១៩​ខែ​ឧសភា​ឆ្នាំ​២០២៥របស់​ទីភ្នាក់ងារព័ត៌មាន Reuters អាជ្ញាធរឥណ្ឌូណេស៊ី បាន​ប្រកាសអាសន្ននៃភ្នំភ្លើង Lewotobi Laki-laki ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីវា​បានផ្ទុះចំនួន​៨​ដង​ជាប់ៗ​គ្នា​កាលពីចុងសប្តាហ៍។

ភ្នំភ្លើង Lewotobi Laki-Laki (រូបថត៖ Reuters)

ក្រោយ​ការផ្ទុះ ភ្នំភ្លើង​​ដ៏​សកម្ម​​នេះ​បាន​ព្រួស​ពពកផេះ​ហោះ​ឡើង​ពាសពេញ​ផ្ទៃ​​មេឃ​ក្នុង​កម្ពស់​ពី​៣​ទៅ​៥,៥​​គីឡូម៉ែត្រ​កាលពីថ្ងៃអាទិត្យ​នៅ​វេលា​ម៉ោង​​៨​យប់។ Lewotobi Laki-laki ដែលជាភ្នំភ្លើងភ្លោះកម្ពស់ ១ ៧០៣​ម៉ែត្រ នៅលើកោះទេសចរណ៍ Flores ​​នៅ​តែ​​​បន្ត​បញ្ចេញ​ពពក​ផេះ​បន្ថែម​ទៀត​នៅ​ព្រឹក​ថ្ងៃ​នេះ​​​នៅ​​កម្ពស់ ១,២​គីឡូម៉ែត្រពីលើរណ្ដៅរបស់វា។ លោក Muhammad Wafid ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្ររបស់​ឥណ្ឌូណេស៊ី បាននិយាយថា «ការវិភាគរបស់យើងបានបង្ហាញថា សកម្មភាពរបស់ភ្នំភ្លើង Lewotobi Laki-laki នៅតែមានកម្រិតខ្ពស់នៅឡើយ» ដោយបានព្រមាន​​​អំពី​ការផ្ទុះដ៏ធំថែម​ទៀត។

អ្នកស្រុកត្រូវបានគេណែនាំ​ឲ្យ​ជម្លៀសចេញ​ចម្ងាយ​​៦​គីឡូម៉ែត្រជុំវិញភ្នំភ្លើង ហើយត្រូវពាក់ម៉ាស់ដើម្បីការពារប្រឆាំងនឹងការស្រូបផេះ។ អាជ្ញាធរក៏បានព្រមានផងដែរអំពីហានិភ័យនៃលំហូរកម្អែរត្រជាក់ដែលមានប្រភពចេញពីភ្នំភ្លើង ជាពិសេសប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង ដែលអាចនាំ​ឲ្យ​មានភក់ និងកម្ទេចកម្ទី​ដ៏គ្រោះថ្នាក់ជន់លិចនៅក្នុងទន្លេ។

កាលពីខែមីនា ការផ្ទុះនៅ​ភ្នំភ្លើង Lewotobi Laki-laki បាននាំ​ឲ្យ​មានការរំខានដល់ការ​ហោះហើរ ក្នុង​​នោះ​មាន​ការលុបចោល និង​ពន្យារពេល​នៅ​ក្រុមហ៊ុនអាកាសចរណ៍​ជា​ច្រើន ដូចជា Jetstar និង Qantas Airways។ ការផ្ទុះដ៏ធ្ងន់ធ្ងរជាងនេះកើតឡើង​ក្នុងខែវិច្ឆិកា​ឆ្នាំ​២០២៤ ដែល​បានបណ្តាល​ឲ្យ​មនុស្សយ៉ាងហោចណាស់​៩​នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ។

សូម​បញ្ជាក់​ថា ឥណ្ឌូណេស៊ី គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​តំបន់ “​រង្វង់​​​ភ្លើង” ឬ​ហៅ​ថា “Ring of Fire” ដែល​​​​​​គ្រោះ​រញ្ជួយដី និង​បន្ទុះ​ភ្នំភ្លើង​គឺ​ជា​រឿង​​ដែល​ការ​កើត​ឡើង​ជា​ញឹកញាប់។ ភ្នំភ្លើង​សកម្ម​នៅ​ឥណ្ឌូណេស៊ី មាន​ចំនួន​​សរុប​ ១២៧​កន្លែង៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

The post ឥណ្ឌូណេស៊ី ប្រកាសអាសន្នភ្នំភ្លើង Lewotobi Laki-laki ​ដល់​កម្រិត​ខ្ពស់​បំផុត ក្រោយ​ពី​ផ្ទុះ​៨ដង​ជាប់ៗ​គ្នា appeared first on Kampuchea Thmey Daily.

ភ្នំភ្លើងនៅអាឡាស្កា ជិតផ្ទុះជាមួយកម្លាំងដ៏ខ្លាំង ខណៈអ្នកជំនាញព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ
ដោយដកស្រង់ប្រភពពីទីភ្នាក់ងារសង្កេតភ្នំភ្លើងអាឡាស្កា (AVO), ក្រុមអ្នកជំនាញព្រមានថា ភ្នំភ្លើងSpurr នៅរដ្ឋភាគពាយព្យសហរដ្ឋអាមេរិកមួយនេះ ជិតផ្ទុះហើយ ហើយការផ្ទុះនោះក៏នឹងមានកម្លាំងខ្លាំងទៀតផង ជាហេតុបង្កគ្រោះថ្នាក់ដល់មនុស្សនិងផលប៉ះពាល់ធ្ងន់ធ្ងរ ពិសេសចំពោះវិស័យអាកាសចរណ៍តែម្តង។

(រូបថត៖ USGS)

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញភ្នំភ្លើងបញ្ចេញសកម្មភាពគួរឲ្យព្រួយបារម្ភ ហើយថែមទាំងមានការរញ្ជួយដីជាច្រើនលើកច្រើនសានៅផ្ទៃខាងក្រោមភ្នំភ្លើងផងដែរ។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី២៩ខែមេសាឆ្នាំ២០២៥, អ្នកជំនាញព្រមានថា ភ្នំភ្លើងនេះអាចផ្ទុះនៅប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខាងមុខក៏ថាបាន ហើយពោរពេញដោយកម្លាំងខ្លាំង ដូច្នេះប្រជាពលរដ្ឋនៅជិតៗនោះ ត្រូវប្រុងប្រៀបខ្លួននិងស្តាប់សេចក្តីជូនដំណឹងឲ្យជាប់ជានិច្ច ចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

(រូបថត៖ Anadolu)

ក្នុងករណីភ្នំនេះផ្ទុះ វាមិនមែនត្រឹមជះឥទ្ធិពលដល់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កផលប៉ះពាល់ខ្លាំងក្លាចំពោះវិស័យអាកាសចរណ៍ផងដែរព្រោះថា វានឹងបាញ់ផេះឡើងលើមេឃ ធ្វើឲ្យយន្តហោះ ហោះមិនកើត។

អាកាសយានដ្ឋានធំបំផុតចំនួន២គឺ Ted Stevens Anchorage International Airport (ANC) និង Fairbanks International Airport (FAI) នឹងត្រូវបិទទ្វារដើម្បីសុវត្ថិភាព ធ្វើឲ្យជើងហោះហើរត្រូវពន្យាពេលឬលុបចោលតែម្តង។ កត្តានេះ មិនមែនប៉ះពាល់ត្រឹមជើងហោះហើរដឹកអ្នកដំណើរទេ តែវាក៏ប៉ះពាល់យន្តហោះដឹកទំនិញផងដែរ ជាហេតុធ្វើឲ្យរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។

(រូបថត៖ USGS)

សូមជម្រាបថា ភ្នំភ្លើង Spurr មានកម្ពស់ ៣ ៣៥៣ម៉ែត្រស្ថិតនៅចម្ងាយប្រហែល១២៨គីឡូម៉ែត្រពីទីក្រុង Anchorage ដែលមានប្រជាជនជិត ៣០០ ០០០នាក់។

ភ្នំភ្លើងនេះបានផ្ទុះលើកចុងក្រោយក្នុងឆ្នាំ១៩៩២ ដែលកាលនោះ ព្រលាន ANC ត្រូវបិទអស់រយៈពេល ២០ម៉ោង ហើយពពកផេះបានគ្របដណ្តប់ពាសពេញទីក្រុង Anchorage៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

The post ភ្នំភ្លើងនៅអាឡាស្កា ជិតផ្ទុះជាមួយកម្លាំងដ៏ខ្លាំង ខណៈអ្នកជំនាញព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.