ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងនៅអាឡាស្កា ជិតផ្ទុះជាមួយកម្លាំងដ៏ខ្លាំង ខណៈអ្នកជំនាញព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ
ដោយដកស្រង់ប្រភពពីទីភ្នាក់ងារសង្កេតភ្នំភ្លើងអាឡាស្កា (AVO), ក្រុមអ្នកជំនាញព្រមានថា ភ្នំភ្លើងSpurr នៅរដ្ឋភាគពាយព្យសហរដ្ឋអាមេរិកមួយនេះ ជិតផ្ទុះហើយ ហើយការផ្ទុះនោះក៏នឹងមានកម្លាំងខ្លាំងទៀតផង ជាហេតុបង្កគ្រោះថ្នាក់ដល់មនុស្សនិងផលប៉ះពាល់ធ្ងន់ធ្ងរ ពិសេសចំពោះវិស័យអាកាសចរណ៍តែម្តង។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញភ្នំភ្លើងបញ្ចេញសកម្មភាពគួរឲ្យព្រួយបារម្ភ ហើយថែមទាំងមានការរញ្ជួយដីជាច្រើនលើកច្រើនសានៅផ្ទៃខាងក្រោមភ្នំភ្លើងផងដែរ។
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី២៩ខែមេសាឆ្នាំ២០២៥, អ្នកជំនាញព្រមានថា ភ្នំភ្លើងនេះអាចផ្ទុះនៅប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខាងមុខក៏ថាបាន ហើយពោរពេញដោយកម្លាំងខ្លាំង ដូច្នេះប្រជាពលរដ្ឋនៅជិតៗនោះ ត្រូវប្រុងប្រៀបខ្លួននិងស្តាប់សេចក្តីជូនដំណឹងឲ្យជាប់ជានិច្ច ចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

ក្នុងករណីភ្នំនេះផ្ទុះ វាមិនមែនត្រឹមជះឥទ្ធិពលដល់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កផលប៉ះពាល់ខ្លាំងក្លាចំពោះវិស័យអាកាសចរណ៍ផងដែរព្រោះថា វានឹងបាញ់ផេះឡើងលើមេឃ ធ្វើឲ្យយន្តហោះ ហោះមិនកើត។
អាកាសយានដ្ឋានធំបំផុតចំនួន២គឺ Ted Stevens Anchorage International Airport (ANC) និង Fairbanks International Airport (FAI) នឹងត្រូវបិទទ្វារដើម្បីសុវត្ថិភាព ធ្វើឲ្យជើងហោះហើរត្រូវពន្យាពេលឬលុបចោលតែម្តង។ កត្តានេះ មិនមែនប៉ះពាល់ត្រឹមជើងហោះហើរដឹកអ្នកដំណើរទេ តែវាក៏ប៉ះពាល់យន្តហោះដឹកទំនិញផងដែរ ជាហេតុធ្វើឲ្យរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។

សូមជម្រាបថា ភ្នំភ្លើង Spurr មានកម្ពស់ ៣ ៣៥៣ម៉ែត្រស្ថិតនៅចម្ងាយប្រហែល១២៨គីឡូម៉ែត្រពីទីក្រុង Anchorage ដែលមានប្រជាជនជិត ៣០០ ០០០នាក់។
ភ្នំភ្លើងនេះបានផ្ទុះលើកចុងក្រោយក្នុងឆ្នាំ១៩៩២ ដែលកាលនោះ ព្រលាន ANC ត្រូវបិទអស់រយៈពេល ២០ម៉ោង ហើយពពកផេះបានគ្របដណ្តប់ពាសពេញទីក្រុង Anchorage៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះភ្នំភ្លើងនៅហ្វីលីពីន ព្រួសផ្សែងផេះកម្ពស់ ៤ ០០០ម៉ែត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


