ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត ព្រមានពីការផ្ទុះភ្នំភ្លើងយក្ស ដែលអាចបង្កមហន្តរាយនៅអឺរ៉ុប
ក្រុមអ្នកវិទ្យាសាស្រ្តកំពុងបារម្ភខ្លាំងមែនទែនចំពោះភ្នំភ្លើងយក្ស Campi Flegrei នៅប្រទេសអ៊ីតាលី ដែលមួយរយៈចុងក្រោយនេះបានកម្រើកចេញសកម្មភាពគួរឲ្យកត់សម្គាល់ ខណៈមានការព្រមានថា វាអាចផ្ទុះក្នុងពេលឆាប់ៗហើយបើផ្ទុះមែន វានឹងបង្កើតជាកម្លាំងដ៏មហិមា អាចឲ្យទ្វីបអឺរ៉ុបជួបមហន្តរាយបាន។

Daily Mail ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភាថា ក្នុងរយៈពេល៦ខែចុងក្រោយ ភ្នំ Campi Flegrei បានបង្កជាការរញ្ជួយតូចជាង ៣ ០០០លើក ខណៈក្នុងខែឧសភានេះ តំបន់ Phlegraean Fields នៅទីនោះ ត្រូវវាយប្រហារដោយរញ្ជួយដីកម្រិត ៤.៤រ៉ិចទ័រ ដែលជាកម្លាំងខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងរយៈពេល៤០ឆ្នាំ។
តាមការឲ្យដឹងពីក្រុមអ្នកវិទ្យាសាស្រ្ត សកម្មភាពរញ្ជួយដ៏ញឹកបែបនេះ អាចរុញសិលាម៉ាក់ម៉ារបស់ភ្នំភ្លើងឡើងមកផ្ទៃខាងលើ ធ្វើឲ្យស្រទាប់ភ្នំភ្លើងកាន់តែស្តើង ងាយនឹងការផ្ទុះជាទីបំផុត។
មិនត្រឹមប៉ុណ្ណឹង អ្នកវិទ្យាសាស្រ្តក៏សង្កេតឃើញមានការបាញ់ឧស្ម័នកាបូនឌីអុកស៊ីដចេញពីភ្នំភ្លើងកាន់តែខ្លាំងផងដែរ ពោលគឺមួយថ្ងៃមានកម្រិត ៤ ០០០ទៅ៥ ០០០តោន ដែលនេះជាសញ្ញាព្រមាននៃហានិភ័យផ្ទុះខ្លាំង។

យោងតាមលោក Christopher R. J. Kilburn អ្នកជំនាញភ្នំភ្លើងឈានមុខគេនៅវិទ្យាស្ថានជាតិភូគព្ភសាស្ត្រនិងភ្នំភ្លើងអ៊ីតាលី (IGNV) បានឲ្យដឹងថា ភ្នំភ្លើងយក្ស Campi Flegrei កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាង ៤លាននាក់ដែលរស់នៅក្នុងតំបន់ទីប្រជុំជននៃទីក្រុង Naples។
ប្រសិនបើវាផ្ទុះ ការខូចខាតអាចនឹងរីករាលដាលធំធេង ដូចជាអគារនានាអាចត្រូវបានបំផ្លាញដោយលំហូរកម្អែ ពពកផេះ និងឧស្ម័នក្តៅដែលផ្លាស់ទីយ៉ាងលឿន បង្កើតជាវិបត្តិអាកាសធាតុ ប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សនៅអឺរ៉ុប។ លើសពីនេះ ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកស្អាតនិងថាមពល អាចត្រូវកាត់ផ្តាច់ ដែលធ្វើឲ្យជីវិតមនុស្សមានគ្រោះថ្នាក់និងធ្លាក់ចូលភាពវឹកវរ ហើយជះឥទ្ធិពលដល់ផ្នែកជាច្រើននៃទ្វីបនេះ។
សូមជម្រាបថា ភ្នំភ្លើង Campi Flegrei ផ្ទុះលើកចុងក្រោយបំផុតនៅឆ្នាំ១៥៣៨ ហើយដ្បិតតែវាមិនផ្ទុះញឹកញាប់ក៏ដោយ ប៉ុន្តែភ្នំភ្លើងនេះបានបង្ហាញសញ្ញានៃស្ថានភាពមិនស្រួលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


