ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើង Semeru របស់ឥណ្ឌូណេស៊ី ផ្ទុះ៦ដងផ្ទួនៗក្នុងមួយថ្ងៃ ឈានដល់ប្រកាសអាសន្ន
ត្រឹមមួយថ្ងៃប៉ុណ្ណោះ ភ្នំភ្លើង Semeru របស់ឥណ្ឌូណេស៊ី បានផ្ទុះរហូតដល់ទៅ៦លើក ធ្វើឲ្យអាជ្ញាធរ ប្រកាសអាសន្នកម្រិតខ្ពស់បំផុត។

តាមការផ្សាយរបស់ The Star, ភ្នំភ្លើងស្ថិតនៅខេត្តជ្វាខាងកើតមួយនេះ បានចាប់ផ្តើមផ្ទុះនៅម៉ោង ៥:៤៦នាទីព្រឹកថ្ងៃអាទិត្យទី២១ខែធ្នូឆ្នាំ២០២៥ បាញ់ផេះឡើងកម្ពស់១ ២០០ម៉ែត្រ។
ដោយសារតែហានិភ័យគ្រោះថ្នាក់ ភ្នាក់ងារសង្គ្រោះរបស់ឥណ្ឌូណេស៊ី បានចេញការព្រមាន មិនឲ្យនរណាម្នាក់ ចូលក្នុងរង្វង់ចម្ងាយ១៣គីឡូម៉ែត្រ នៅជុំវិញភ្នំភ្លើងនេះដាច់ខាត។

ទោះបីជាយ៉ាងណាក៏ដោយ មិនមាននរណាម្នាក់រងរបួស ឬមានសេចក្តីរាយការណ៍អំពីការខូចខាត បណ្តាលមកពីការផ្ទុះលើកនេះនោះទេ។
សូមជម្រាបថា Semeru ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មជិត ១៣០ភ្នំរបស់ឥណ្ឌូណេស៊ី។ ការផ្ទុះដ៏ធំលើកចុងក្រោយរបស់ភ្នំនេះ គឺកាលពីឆ្នាំ២០២១ ដែលបានសម្លាប់មនុស្ស៥១នាក់ និងរបួសរាប់រយនាក់ ហើយជម្លៀសមនុស្សជាង ១០ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


