ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងនៅម៉ិកស៊ិក ចាប់ផ្តើមរង្គើ បន្ទាប់ពីគ្មានសកម្មភាពជាង៥០ឆ្នាំ
ភ្នំភ្លើងដ៏ធំមួយនៅប្រទេសម៉ិកស៊ិកស្ថិតក្នុងចំណោមភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោកចាប់ផ្តើមរង្គោះរង្គើ បន្ទាប់ពីស្ងៀមស្ងាត់ គ្មានសកម្មភាពអ្វីអស់រយៈពេលជិតកន្លះសតវត្សរ៍។

យោងតាមការចុះផ្សាយ Express UK នៅថ្ងៃទី១០ខែកុម្ភៈ ភ្នំភ្លើង El Chichon របស់ម៉ិកស៊ិកបានផ្ទុះចុងក្រោយក្នុងឆ្នាំ ១៩៨២ តែការផ្ទុះនេះមិនបង្ហាញពីមហន្តរាយអ្វីឡើយ។ វាជាការផ្ទុះស្ពាន់ធ័រខ្ពស់ និងសារធាតុ magma ដែលសម្បូរទៅដោយជាតិអ៊ីដ្រូអ៊ីត បំផ្លាញលំហកំពូល និងបញ្ចេញកម្អែភ្នំភ្លើង ជាពិសេសហក់ឡើងលើមានកាំ ៨ គីឡូម៉ែត្រ។
ត្រឹមតែជាងមួយសប្តាហ៍ នៅឆ្នាំដដែល ការផ្ទុះភ្នំភ្លើងចំនួនបីបានបន្សល់ទុកនូវ សោកនាដកម្ម មនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ភូមិទាំងមូលរបស់ពួកគេ បានបាត់ពីផែនទី ហើយមនុស្សជាច្រើននាក់ទៀត ភៀសខ្លួន ប្រឈមនឹងភាពអស់សង្ឃឹម ក្នុងការរត់គេចចេញពីគ្រោះថ្នាក់ដ៏ធំនេះ។
លើសពីនេះ ឯកសារស្រាវជ្រាវឆ្នាំ ២០១៧ បានបង្ហាញថាការផ្ទុះមួយរបស់ភ្នំភ្លើង El Chichón នៅសតវត្សទី ៦ អាចជាព្រឹត្តិការណ៍បញ្ចប់ជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ អ្នកវិទ្យាសាស្ត្រជឿថា វាអាចរួមចំណែកដល់ការដួលរលំនៃអរិយធម៌ម៉ាយ៉ាន( Mayan) ដោយទម្លាក់តំបន់នេះទៅជា «យុគងងឹត» ដ៏យូរមួយសតវត្សរ៍។
ឥឡូវនេះនៅឆ្នាំ ២០២៦ អ្នកស្រាវជ្រាវកំពុងតាមដានការផ្ទុះភ្នំភ្លើង បានរកឃើញការផ្លាស់ប្តូរគួរឱ្យព្រួយបារម្ភ នៅក្រោមផ្ទៃផែនដី និងនៅក្នុងភ្នំភ្លើងវាខ្លួនឯង ជាសញ្ញាចង្អុលទៅការវិលត្រឡប់នៃអាកប្បកិរិយាចាស់ នៃភាពសកម្ម និងគ្រោះថ្នាក់របស់ El Chichón។
យោងតាមសារព័ត៌មានបរិស្ថាន Green Matters អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក (UNAM) បានតាមដានចលនារបស់ភ្នំភ្លើងនៅពាក់កណ្តាលឆ្នាំ ២០២៥ ថាមានចលនាជាប់ៗគ្នា នៅក្នុងរណ្ដៅភ្នំភ្លើង El Chichón។
ចំណែក ការស្រាវជ្រាវក្នុងឆ្នាំ ២០២៥ ដោយលោកវេជ្ជបណ្ឌិត Paz បង្ហាញថាអន្តរកម្ម magma-hydrothermal ថ្មីកំពុងកើតឡើង ក្នុងភ្នំភ្លើង El Chichón។ ពាក្យសាមញ្ញ មានន័យថាការកើនឡើងនៃសារធាតុ magma ក្តៅកំពុងប៉ះនឹងទឹកនៅក្រោមផែនដី វាអាចបង្កើតជាចំហាយ សម្ពាធ និងការផ្ទុះ។ អន្តរកម្ម magma-hydrothermal នេះអាចនាំឱ្យមានការផ្ទុះភ្នំភ្លើងធំ។
ទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងក៏ដោយ អ្នកវិទ្យាសាស្ត្រម៉ិកស៊ិកបាននិយាយថា ការបំភាយឧស្ម័នបែបនេះ គឺជារឿងធម្មតានៅក្នុងប្រព័ន្ធ hydrothermal សកម្ម ហើយគ្មានការរកឃើញណា បញ្ជាក់ថាការផ្ទុះនឹងជិតមកដល់នោះទេ។
យ៉ាងណា ក្រុមអ្នកស្រាវជ្រាវកំពុងតាមដានជាបន្តបន្ទាប់នូវការផ្លាស់ប្តូរ ដែលរីកដុះដាលនៅក្រោមផ្ទៃនៃភ្នំក្តៅ របស់ប្រទេសម៉ិកស៊ិក ដោយប្រើយន្តហោះគ្មានមនុស្សបើក(Drone) ឧបករណ៍ចាប់សញ្ញាផ្កាយរណប និងឧបករណ៍ផ្សេងទៀតនៅនឹងកន្លែងនោះ។
អ្នកវិទ្យាសាស្រ្តកំពុងតាមដានរាល់ការផ្លាស់ប្តូរ ទប់ស្កាត់ការកើតឡើងម្តងទៀតនៃគ្រោះមហន្តរាយ ដូចឆ្នាំ ១៩៨២ ដោយធានាឱ្យទាន់ពេលវេលា ចំពោះសុវត្ថិភាពសាធារណជន។
ចំណែកមន្ត្រីជំនាញបញ្ជាក់ថា ពេលនេះមិនមានអ្វីនាំឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈឡើយ។ យ៉ាងណាសកម្មភាពជាថ្មីរបស់យើង គឺអាចផ្លាស់ប្តូរវាបាន។ ប៉ុន្តែភ្នំភ្លើងវានៅស្ងៀម កម្រអសកម្មណាស់ បើទោះបីជាវាស្ងប់ស្ងាត់គួរឱ្យសង្ស័យជិត ៥០ ឆ្នាំក៏ដោយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


