ព័ត៌មានអន្ដរជាតិ
ជម្លៀសពលរដ្ឋជាង ៣០០គ្រួសារ ក្រោយភ្នំភ្លើង Mayon ព្រួសផេះយ៉ាងសន្ធោសន្ធៅ នៅហ្វីលីពីន
ភ្នំភ្លើងដ៏ល្បីល្បាញ Mayon របស់ហ្វីលីពីន បានព្រួសផេះ និងផ្សែងខ្មៅគ្របដណ្តប់ពេញមេឃ ដែលបង្ខំឲ្យអាជ្ញាធរត្រូវជម្លៀសគ្រួសារជាង ៣០០គ្រួសារ ចេញពីផ្ទះសម្បែង ដើម្បីសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

ហេតុការណ៍ដែលកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍នោះ បានធ្វើឲ្យភូមិចំនួន ៨៧ ក្នុងក្រុងចំនួន៣ ត្រូវរងគ្រោះដោយសារផេះធ្លាក់ចុះមកយ៉ាងក្រាស់ឃ្មឹក។ អភិបាលក្រុង Camalig ដែលស្ថិតនៅក្បែរជើងភ្នំភ្លើងនោះ បានរៀបរាប់ថា ផេះបានធ្លាក់ចុះមកក្រាស់ខ្លាំង រហូតដល់អ្នកធ្វើដំណើរតាមផ្លូវជាតិមើលអ្វីមិនឃើញឡើយ ហើយអ្នកភូមិខ្លះបានភ័យស្លន់ស្លោជាខ្លាំង។ ក្រៅពីការភ័យខ្លាច ផេះភ្នំភ្លើងនេះ ក៏បានបំផ្លាញចម្ការបន្លែរបស់អ្នកស្រុក និងបណ្ដាលឲ្យសត្វពាហនៈ ដូចជា ក្របី និងគោ ងាប់អស់មួយចំនួនផងដែរ។
អ្នកជំនាញខាងភ្នំភ្លើងហ្វីលីពីន បានបញ្ជាក់ថា បើទោះបីជាស្ថានភាពនៅថ្ងៃចន្ទនេះ ហាក់មានភាពស្ងប់ស្ងាត់ឡើងវិញបន្តិចមែន ប៉ុន្តែគ្រោះថ្នាក់នៅតែមានជានិច្ច ព្រោះភ្នំភ្លើង Mayon គឺជាភ្នំភ្លើងដែលសកម្មបំផុត ក្នុងចំណោមភ្នំភ្លើងទាំង ២៤ នៅក្នុងប្រទេសហ្វីលីពីន។ ភ្នំភ្លើងនេះ មានកម្ពស់ជាង ២ ៤០០ម៉ែត្រ និងមានរូបរាងស្រួចស្អាត ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ប៉ុន្តែវាក៏បង្កប់នូវគ្រោះថ្នាក់ដែលមិនអាចស្មានទុកជាមុនបានដែរ។
មកដល់ពេលនេះ អាជ្ញាធរនៅតែបន្តដាក់កម្រិតប្រុងប្រយ័ត្ននៅកម្រិតទី៣ នៅឡើយ ខណៈដែលការបោសសម្អាតផេះចេញពីលំនៅឋាន និងផ្លូវថ្នល់កំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាក់។ មន្ត្រីជំនាញ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែត្រូវត្រៀមខ្លួនជានិច្ច ព្រោះបើស្ថានភាពកាន់តែអាក្រក់ ហើយឈានដល់ការផ្ទុះខ្លាំងក្នុងកម្រិតទី៥ នោះវានឹងក្លាយជាគ្រោះមហន្តរាយដ៏ធំ ដែលគំរាមកំហែងដល់អាយុជីវិតជាក់ជាមិនខាន៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


