មហាអំណាច Archives - Kampuchea Thmey Daily

​​ប្រទេស​មាននុយ​ក្លេអ៊ែរ​​​​ទាំង​៩ បាន​ចំណាយ​​​កើន​ឡើង​យ៉ាងខ្លាំង​​លើ​អាវុធ​នុក្លេ​អ៊ែរ​ ក្នុង​ឆ្នាំមុន
ប្រទេស​ដែលមានអាវុធនុយក្លេអ៊ែរ​ បាន​បង្កើន​ការ​ចំណាយ​របស់ពួកគេ​លើ​កម្ម​វិធី​អាវុធបរមាណូ​ដល់​ទៅមួយ​ភាគប្រាំ ដល់​ជិត ១១៩ប៊ី​លានដុល្លារ ដែល​ជា​កម្រិតខ្ពស់បំផុត​មិនធ្លាប់មាន​ ដោយ​មាន​គម្រោងបង្កើន​ការវិនិយោគ​​អស់​រយៈ​ពេលជាច្រើន​ទសវត្សរ៍​មកហើយ​។ នេះបើយោងតាមអ្នកធ្វើយុទ្ធនាការ​លើក​ឡើង​​កាល​ពីថ្ងៃ​អង្គារ និង​ចុះ​ផ្សាយ​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន​ AFP នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ ។

យោង​តាមរបាយការណ៍ថ្មី​មួយពីយុទ្ធនាការអន្តរជាតិ​ ដើម្បី​លុបបំបាត់​អាវុធនុយក្លេអ៊ែរ (ICAN) រដ្ឋដែល​មានអាវុធនុយក្លេអ៊ែរចំនួន៩ លើ​ពិភពលោក ​បាន​បង្កើន​ការ​ចំណាយរបស់ពួកគេ​លើ​ឃ្លាំង​អាវុធ​ ជិត ១៧ប៊ី​លានដុល្លារ​ កាលពីឆ្នាំមុន។

អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី។ រូបភាព៖ Reuters

របាយការណ៍ ICAN ព្រមានថា៖ « ពេល​មានភាពតានតឹងផ្នែក​ភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ការរត់ប្រណាំងអាវុធ​នុយក្លេអ៊ែរថ្មីមួយ​កំពុងកើត​មាន​ ដែល​អ្នក​​រំលោភ​បំពាន​​កំពុង​រៀប​ចំ​ឡើង​ បន្ត​អស់រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​»។

លោកស្រី Susi Snyder នាយិកាកម្ម​វិធី​របស់ ICAN និង​ជាសហអ្នកនិពន្ធរបាយការណ៍ ​និយាយថា៖ « ការកើនឡើងនេះ រួម​ជាមួយ​នឹងការភ័យខ្លាច​ថា បញ្ញាសិប្បនិម្មិត​(AI)​ អាចបង្កើន​ហានិភ័យ​នៃការ​ប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជារឿងគួរឱ្យព្រួយបារម្ភយ៉ាង​ខ្លាំង»។

លោកស្រី ប្រាប់ AFP ថា៖ «និយាយ​ឱ្យត្រង់ទៅ ខ្ញុំភ័យខ្លាចណាស់»។

ការសិក្សា​នោះ ​បង្ហាញថា រដ្ឋដែល​មានអាវុធនុយក្លេអ៊ែរ​ទាំងអស់ ​មាន ចក្រភព​អង់គ្លេស ចិន បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាង​ជើង ប៉ាគីស្ថាន រុស្ស៊ី និងសហរដ្ឋអាមេរិក បាន​បង្កើនការចំណាយ​របស់ពួកគេ​កាលពីឆ្នាំមុន។

របាយការណ៍ដដែល បាន​​បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន បាន​ចំណាយ​ខ្ពស់​​ជាងប្រទេសដទៃទៀត​ទាំង​អស់រួមបញ្ចូលគ្នា ដោយ​ចំណាយ​​ចំនួន ៦៩.២ប៊ី​លានដុល្លារ​​លើអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៥ កើន​ឡើង ១២.៤​ប៊ីលាន​ដុល្លារកាល​ពីមួយឆ្នាំ​មុន​។

ដោយ​ឡែក​ ប្រទេសចិន ត្រូវគេប៉ាន់ប្រមាណ​ថាបាន​ចំណាយប្រាក់​ចំនួន ១៣.៥ពាន់លានដុល្លារកាលពីឆ្នាំមុន បន្ទាប់មកចក្រភពអង់គ្លេស​ ១២.៦ប៊ីលាន និងរុស្ស៊ី​ ៩.៥ប៊ីលាន​។

ក្នុង​រយៈពេលប្រាំឆ្នាំកន្លង​មកនេះ ICAN ​ជា​ស្ថាប័ន​ឈ្នះរង្វាន់ណូបែល​សន្តិភាពឆ្នាំ២០១៧ រកឃើញថាប្រទេសទាំង៩ បាន​ចំណាយប្រាក់​ជាង ៤៧០ប៊ីលានដុល្លារលើ​ឃ្លាំង​អាវុធរបស់ពួកគេ។ ការវិនិយោគទាំងនោះ​ត្រូវបានគេរំពឹង​ថានឹងកើនឡើងនៅពេលអនាគត​។

ការ​ចំណាយលើអាវុធនុយក្លេអ៊ែររបស់​សហរដ្ឋអាមេរិកក្នុងរយៈពេលមួយ​ទសវត្សរ៍រវាង​ឆ្នាំ ២០២៥ និង ២០៣៤ ត្រូវបាន​ព្យាករ​ថាមាន​ចំនួនជិត ១​ទ្រី​លាន​ដុល្លារ​។

អ្នកស្រាវជ្រាវនិយាយថា ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹក​សន្ធាប់​ដែល​កំពុងចំណាយ​គឺពិតជាគួរឱ្យភ្ញាក់ផ្អើល​ ជាពិសេស​ពេលប្រព័ន្ធ​មនុស្សធម៌សកលកំពុង​រងផលប៉ះពាល់​ពីការកាត់បន្ថយថវិកាយ៉ាងខ្លាំង​។

លោកស្រី​ Snyder ចង្អុលបង្ហាញថា៖ « ទឹក​ប្រាក់​ដែល​​ប្រទេសទាំង​នោះ​បាន​ចំណាយក្នុងឆ្នាំ២០២៥ អាចចំណាយ​លើ​ថវិកាប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិរយៈពេល ៣២ឆ្នាំ។ ការចំណាយ​លើអាវុធនុយក្លេអ៊ែរ​តែមួយ​ថ្ងៃ​ កាលពីឆ្នាំមុនអាចផ្តល់សន្តិសុខស្បៀងដល់មនុស្សជាងពីរលាន​នាក់​»៕

សម្រួល៖ ណឺ មិនា

The post ​​ប្រទេស​មាននុយ​ក្លេអ៊ែរ​​​​ទាំង​៩ បាន​ចំណាយ​​​កើន​ឡើង​យ៉ាងខ្លាំង​​លើ​អាវុធ​នុក្លេ​អ៊ែរ​ ក្នុង​ឆ្នាំមុន appeared first on Kampuchea Thmey Daily.

​នាយករដ្ឋមន្ត្រី​កាណាដា ​អំពាវនាវ​ឲ្យ​​ប្រទេសអំណាច​កណ្តាល​រួបរួម​គ្នា កុំតាមមហាអំណាច​​
នាយក​រដ្ឋមន្រ្តីកាណាដា លោក Mark Carney បានលើក​ឡើង​ថា ​សណ្តាប់​ធ្នាប់​ពិភពលោក​ដែល​ធ្លាប់​មាន​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ​ ជាពិសេសលោក ​​បាន​​ជំរុញ​​ឱ្យ​​​ «ប្រទេសអំណាច​​​កណ្តាល» ​​រួម​​ដៃ​គ្នា​ឡើង​វិញ ដើម្បី​ពង្រឹងសមត្ថភាព​​របស់ប្រទេស។​ ​នេះជា​ការ​លើក​ឡើង​​ក្នុង​​វេទិកា​​សេដ្ឋ​កិច្ច​​ពិភពលោក​​នៅ​ទីក្រុង​ Davos ប្រទេស​​ស្វីស​។

លោក Mark Carney ។ Reuters

លោក Carney បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារថា​៖«មហា​អំណាច​កណ្តាល​ត្រូវ​តែ​ធ្វើ​សកម្មភាព​រួម​គ្នា ពី​​ព្រោះ​ប្រសិន​បើ​យើង​មិនបាន​​នៅលើ​​តុ​ជុំ​គ្នា​ទេ យើង​ក៏​ស្ថិត​នៅក្នុង​បញ្ជីឈ្មោះ​ជាមួយ​គ្នា​ដែរ​» ដោយ​បន្ថែម​ថា​ លោក​ជឿ​ថា​ប្រទេស​ដែល​មាន​អំណាច​កំពុង​ប្រើ​ការបង្ខិត​បង្ខំ​សេដ្ឋកិច្ច​ពិភពលោក​ តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន​។

លោក​ក៏​បាន​បញ្ជាក់​ពី​ជំហររបស់ប្រទេសកាណាដា​​ គាំទ្រចំពោះ​ Greenland  នៃ​ប្រទេស​​ដាណឺម៉ាក និង​សម្ព័ន្ធ​ភាព​ណាតូផង​ដែរ​។

បើតាម​សារព័ត៌មាន BBC, យ៉ាង​ណា លោក Carney មិន​បាន​លើក​ឡើង​ចំ​ឈ្មោះ លោក ដូណាល់​ ត្រាំទេ ប៉ុន្តែ​ការ​ថ្លែង​សន្ទរកថា​​មួយ​​ចំនួន​របស់លោក ហាក់​ដូច​ជា​សំដៅ​ទៅ​លើ​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​គំរាម​កំហែង​ពន្ធ​លើ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប និង​ចក្រភព​អង់គ្លេស។

ចំណែក​ ពាក្យ​ថា «មហា​អំណាច» ជា​រឿយៗ​ត្រូវ​បាន​កំណត់​ថា​ជា​ប្រទេស​ដែល​មាន​អាសនៈ​អចិន្ត្រៃយ៍​លើ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​ដូចជា ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និង​សហ​រដ្ឋ​អាមេរិក ដែល​បង្ហាញ​ពី​ឥទ្ធិពល​សេដ្ឋ​កិច្ច និង​យោធា​របស់​ពួកគេ​នៅ​ក្នុង​ពិភព​លោក​។

រីឯមហា​អំណាច​កណ្តាល មាន​ដូចជា កាណាដា អូស្ត្រាលី អាហ្សង់​ទីន កូរ៉េ​ខាង​ត្បូង និង​ប្រេស៊ីល គឺ​ជា​ប្រទេស​ដែល​នៅ​តែ​មាន​ឥទ្ធិពល​ធំ​នៅ​ក្នុង​នយោបាយ​ពិភពលោក ទោះ​បី​ជា​សេដ្ឋកិច្ច​របស់​ពួក​គេ​តូច​ជាង​ក៏​ដោយ​។​

នៅ​ក្នុង​សុន្ទរកថា​របស់លោក​ Carney បាន​និយាយ​ថា៖ «​ពិភពលោក​គឺ ស្ថិត​នៅ​ក្នុង​ពាក់​កណ្តាល​នៃ​ការ​ប្រេះ​ឆា​ហើយ វា​មិន​មែន​ជា​ការ​ផ្លាស់​ប្តូរ​ទេដែល​ល្អ​ទេ​។ មហា​អំណាច​បាន​ចាប់​ផ្តើម​ប្រើប្រាស់​សមាហរណកម្ម​សេដ្ឋកិច្ច​ជា​អាវុធ ពន្ធគយ​ជា​អានុភាព ហេដ្ឋា​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ជា​ការ​បង្ខិត​បង្ខំ ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ជា​ភាព​ងាយរង​គ្រោះ​ដែល​ត្រូវ​កេងប្រវ័ញ្ច»។

លោក​បន្ត​ទៀត​ថា៖ «កា​ណាដា​គឺជាប្រទេស​ដំបូង​គេ​ដែល​បាន​ឈឺឆ្អាល​អំពីបញ្ហា​នេះ​ ព្រោះ​ភូមិសាស្ត្រ​និង​សម្ព័ន្ធ​ភាព​ជា​ប្រវត្តិ​សាស្ត្រ​លែង​ធានា​សន្តិសុខ​ឬ​ភាព​រុង​រឿង​ទៀត​ហើយ»។

យ៉ាងណា​ពេល​ដែលលោក ត្រាំ ត្រលប់​មក​កាន់​តំណែង​វិញ លោកបាន​លើក​ឡើង​ ដោយ​សំដៅ​លើ​ប្រទេស​កាណា​ដា​ថា​ជា «រដ្ឋ​ទី ៥១» [សំដៅទៅលើទឹកដី ឬអង្គភាពដែលត្រូវ​បាន​ស្នើ​ឡើង​សម្រាប់​ការ​បន្ថែម​ទៅ​លើរដ្ឋចំនួន៥០ របស់សហរដ្ឋអាមេរិក] ជា​ពិសេស​គំរាមកា​ណា​ដាតាម​រយៈ​ កម្លាំង​សេដ្ឋ​កិច្ច ។ បន្ទាប់​មក​សហ​រដ្ឋ​អាមេរិក​បាន​វាយ​លុក​ប្រទេស​ជិត​ខាង នា​​ភាគ​ខាងជើង និង​ដៃ​គូពាណិ​ជ្ជកម្ម​ដ៏​សំខាន់​របស់​ខ្លួន​ជា​មួយនឹង​ពន្ធ​គយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​៕

ប្រែសម្រួល៖ ណឺ មិនា​

The post ​នាយករដ្ឋមន្ត្រី​កាណាដា ​អំពាវនាវ​ឲ្យ​​ប្រទេសអំណាច​កណ្តាល​រួបរួម​គ្នា កុំតាមមហាអំណាច​​ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ប្រាប់អាស៊ានឱ្យបង្កើតសុខដុមក្នុងតំបន់ ហើយប្រយ័ត្នចំពោះភាពលម្អៀងទៅមហាអំណាចណាមួយ
បុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់បណ្ដាប្រទេសជាសមាជិកអាស៊ានឱ្យប្រុងប្រយ័ត្នចំពោះភាពលម្អៀងទៅលើមហាអំណាចណាមួយ ដែលកំពុងតែប្រកួតប្រជែងគ្នា ហើយសម្ដេច បានរំលឹកដល់ប្រជាជាតិអាស៊ាន ត្រូវតែពួតដៃរួមគ្នាបង្កើតសុខដុមនីយកម្មក្នុងតំបន់របស់ខ្លួន។

ថ្លែងចេញពីវិមានរដ្ឋសភារបស់ទីម័រ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា៖ «យើងត្រូវប្រុងប្រយ័ត្នចំពោះមហាអំណោចណាមួយដែលកំពុងប្រកួតប្រជែង ដែលធ្វើឱ្យស្ថាប័នពហុភាគីទាំងនោះលេចចុះ ឬលេចឡើង ទៅតាមគោលនយោបាយរបស់មហាអំណោច ឬថ្នាក់ដឹកនាំនៃប្រទេសមហោអំណាច»។

ភ្ជាប់នឹងការប្រុងប្រយ័ត្នចំពោះការប្រកួតប្រជែងរបស់មហាអំណោច សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីតួនាទីដ៏ខាន់របស់អាស៊ានក្នុងបរិការណ៍នេះ ដោយសម្ដេច ថា អាស៊ានគួរតែផ្តល់ទម្ងន់ទៅលើការខិតខំអភិវឌ្ឍន៍និម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ានវិញ ព្រោះថា អាស៊ានមានលក្ខណៈអព្យាក្រឹត្យជាង ហើយអាចប្រាស្រ័យទាក់ទងជាមួយនឹងដៃគូច្រើនប្រភេទ និងច្រើនតំបន់ដោយមិនប្រកាន់មនោគមវិជ្ជា។

បន្ថែមពីនេះ គឺយន្តការអាស៊ានមានភាពអចិន្ត្រៃយ៍ និងស្ថិរភាពជាង បើទោះបីជាថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានប្រែប្រួលក៏ដោយ។ សម្ដេចតេជោ បន្ថែមយ៉ាងដូច្នេះ ហើយក្នុងន័យនេះ សម្ដេច ក៏បានគូររំលេចពីតួនាទីសំខាន់របស់រដ្ឋលេខាធិការដ្ឋានអាស៊ានដែលធានាភាពអចិន្ត្រៃយ៍ ឬចីរភាពនៃយន្តការ និងកិច្ចសហប្រតិបត្តិការ ការងារសម្របសម្រួលដ៏ច្រើនលើសលប់ រួមទាំងការរៀបចំចងក្រង កំណត់ត្រា លក្ខណៈស្ថាប័ន និងជំរុញការគិតគូរស្រាវជ្រាវអំពីទិសដៅអនាគតសម្រាប់អាស៊ាន។

តាមការបញ្ជាក់របស់សម្ដេចតេជោ អាស៊ានមានតួនាទីសំខាន់ក្នុងការលើកស្ទួយសន្តិភាព ហើយអាស៊ានអាចគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់របស់ខ្លួនបាន ជាអាទិ៍ អាចជម្នះការខិតខំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅក្នុងតំបន់អាស៊ានបាន អាចបង្ការកុំឱ្យមានសង្គ្រាម ដោយតួអង្គតំណាងរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ានបានជាដើម។ ខណៈអាស៊ាន ក៏អាចបញ្ចេញឥទ្ធិពលរបស់ខ្លួនលើរបៀបវារៈសន្តិភាពលើសពីកម្រិតតំបន់ផងដែរ។

យកឱកាសថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាទីម័រ សម្ដេច ហ៊ុន សែន បានលើកឡើពីភាពចាំបាច់នូវទំនាក់ទំនងជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមកប្រកបដោយស្មារតីសហគមន៍ ជាគ្រួសារអាស៊ានពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ដោយក្នុងន័យនេះ សម្ដេច បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរបស់អាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជិតស្និទ្ធជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមនៅក្នុងតំបន់៕

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេចតេជោ ប្រាប់អាស៊ានឱ្យបង្កើតសុខដុមក្នុងតំបន់ ហើយប្រយ័ត្នចំពោះភាពលម្អៀងទៅមហាអំណាចណាមួយ appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ៖ កម្ពុជាកុំមើលរំលងកិច្ចការអន្តរជាតិឱ្យសោះ កុំបណ្តោយឱ្យកិច្ចការអន្តរជាតិសម្រេចដោយមហាអំណាចតែឯកឯង
បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាហាក់ដើរយឺតជាងគេក្នុងបរិបទកិច្ចការពិភពលោក ព្រោះកម្ពុជាមិនសូវយកបញ្ហាអន្តរជាតិមកពិភាក្សាឡើយ ដូចនេះ កម្ពុជាក្នុងនាមជាប្រទេសទន់ខ្សោយមានតែខិតខំខ្លួនឯង កុំបណ្តោយឱ្យប្រទេសមហាអំណាចចាត់ចែងគ្រប់កិច្ចការទាំងអស់ជំនួស។

លោកបណ្ឌិតលើកឡើងបែបនេះ ក្នុងពិធីបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី “សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសកល” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត បានលើកឡើងថា ប្រធានបទដែលលើកយកមកពិភាក្សាក្នុងវេទិកានេះ សុទ្ធតែជាប្រធានបទសំខាន់ និងត្រូវតាមស្ថានភាពពិភពលោកដែលកំពុងជួបប្រទះ និងលើកយកមកពិភាក្សា។ លោកថា ចំពោះកម្ពុជា គឺមិនសូវមានការជជែកវែកញែកពីកិច្ចការអន្តរជាតិបានច្រើននោះទេ ដូចនេះ ធ្វើឱ្យសង្គមកម្ពុជាដើរយឺតជាងគេ ព្រោះមិនដឹងពីស្ថានភាពទូលំទូលាយ។ ទោះបីកម្ពុជាមានការរៀនពីទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយច្រើនមែន ប៉ុន្តែនៅមានកម្រិតនៅឡើយ។ លោកបណ្ឌិតមានប្រសាសន៍ថា៖ “សូមកុំមើលរំលងកិច្ចការអន្តរជាតិឱ្យសោះ សូមកុំបណ្តោយឱ្យកិច្ចការអន្តរជាតិសម្រេចដោយមហាអំណាចតែឯងៗ។ ដូចជាឥឡូវក៏នៅតែអញ្ចឹងដែរ មហាអំណាចនៅតែតាំងខ្លួនជាចាហ្វាយនាយនៃចក្រវាលនេះ ពីព្រោះប្រទេសទន់ខ្សោយនៅតែទន់ខ្សោយមិនអាចចូលរួមបាន… ជាការយល់ឃើញរបស់ខ្ញុំ យើងជាប្រទេសទន់ខ្សោយ កុំតាំងខ្លួនឯងថាទន់ខ្សោយពេក បើយើងនៅតែទន់ខ្សោយ មហាអំណាចនៅតែចាត់ចែងជំនួសយើង”។

ការណ៍ដែលមហាអំណាចចាត់ចែងជំនួសប្រទេសទន់ខ្សោយ គឺដើម្បីទទួលបានផលប្រយោជន៍ច្រើនពីកិច្ចការនោះ។ លោកបណ្ឌិតបញ្ជាក់បន្តថា ការប្រែប្រួលជាបន្តបន្ទាប់ក្នុងសណ្តាប់ធ្នាប់ពិភពលោក នឹងធ្វើឱ្យប្រទេសមហាអំណាចប្រជែងឥទ្ធិពលគ្នាកាន់តែច្រើន និងជះឥទ្ធិពលជោគវាសនាទាំងប្រទេសធំ និងតូច ជាមូលហេតុធ្វើឱ្យប្រទេសនានាបង្កើនកិច្ចសហការជាមួយគ្នា និងសាមគ្គីគ្នា។ លើសពីនេះ ឥទ្ធិពលមហាអំណាច ការប្រជែងរវាងមហាអំណាច បានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នកាន់តែស្មុគស្មាញ។ លោកបណ្ឌិតថា ការស្មុគស្មាញនេះអាចដោះស្រាយដោយមនុស្សបាន ប្រសិនមានការខិតខំដោះស្រាយបានច្រើន។

យ៉ាងណាមិញ លោកបណ្ឌិត យង់ ពៅ ក៏បន្ថែមថា ក្នុងនាមជាប្រទេសទន់ខ្សោយ មិនអាចរង់ចាំតែដំណោះស្រាយពីប្រទេសមហាអំណាចគ្រប់បែបយ៉ាងនោះទេ គួរសួរខ្លួនឯងផងថា តើត្រូវរៀបចំខ្លួនបែបណាស្រប់នឹងស្ថានការណ៍ និងអាចដោះស្រាយបាន? ហើយប្រទេសមហាអំណាចក៏ដូចគ្នា គួររៀនទទួលយកចំណុចនេះដូចគ្នា។

សូមបញ្ជាក់ថា វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣នេះ រៀបចំឡើងដោយមានវាគ្មិនជំនាញៗ ទាំងជាតិ និងអន្តរជាតិ ជជែក ពិភាក្សា ពីបញ្ហានានាដែលពិភពលោកកំពុងជួបប្រទះ ទាំងបញ្ហានយោបាយ កិច្ចការអន្តរជាតិជាដើម។ ក្នុងនោះ ក៏មានភាគីពាក់ព័ន្ធ មន្ត្រី និស្សិត ជាច្រើនចូលរួមនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមាន ៣វគ្គធំៗគឺ វគ្គទី១ និយាយពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ការប្រកួតប្រជែងរវាងមហាអំណាច។ វគ្គទី២ និយាយពីភាពតានតឹងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងវគ្គទី៣ តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក៕

ដោយ៖ អុន ស្រីមាន

The post បណ្ឌិត យង់ ពៅ៖ កម្ពុជាកុំមើលរំលងកិច្ចការអន្តរជាតិឱ្យសោះ កុំបណ្តោយឱ្យកិច្ចការអន្តរជាតិសម្រេចដោយមហាអំណាចតែឯកឯង appeared first on Kampuchea Thmey Daily.

ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពីសណ្តាប់ធ្នាប់ពិភពលោក និងតួនាទីមហាអំណាចដើម្បីសន្តិភាពសកល
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ វិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសកម្ពុជា នឹងរៀបចំ​វេទិកាទំនាក់ទំនង​អន្តរជាតិលើក​ទី៣ ​ស្តី​ពី «សណ្តាប់ធ្នាប់​ពិភព​លោ​កប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាច​សម្រាប់សន្តិភាព ស្ថិរភាព និង​វិបុលភាពសាកល» ដែលមានរយៈពេលមួយថ្ងៃពេញ ក្នុងភាពជា​ដៃគូ​ជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសកម្ពុជា បានឱ្យដឹងថា វេទិកានេះ ធ្វើឡើងដើម្បី​ពិនិត្យ​សណ្តាប់ធ្នាប់ពិភពលោកថ្មីនៅក្នុងបរិបទនៃការប្រកួត​ប្រជែង​គ្នារវាង​​ប្រទេសមហាអំណាច ភាពតាន​តឹងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត។ លើសពីនេះ ក៏ដើម្បីលើកកម្ពស់​ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់មហាអំណាច និងការអនុវត្តរបស់ពួកគេសម្រាប់​សន្តិភាព និង​សន្តិសុខពិភពលោក និងលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីសារៈសំខាន់នៃសន្តិភាពផងដែរ។

បណ្ឌិត គិន ភា

ជាមួយគ្នានេះ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមាន ៣វគ្គធំៗគឺ វគ្គទី១ និយាយពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ការប្រកួតប្រជែងរវាងមហាអំណាច។ វគ្គទី២ និយាយពីភាពតានតឹងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងវគ្គទី៣ តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក។ នៅក្នុងវេទិកានេះ ក៏មានការចូលរួមពីវាគ្មិនជំនាញៗដែលនឹងជជែកពីបញ្ហានានាតាមវគ្គនីមួយៗផងដែរ។

លោកបណ្ឌិត គិន ភា ថា វេទិកានេះ ក្រៅពីវាគ្មិនជំនាញ ក៏មានអ្នកចូលរួមមកពីស្ថាប័នធនាគារខួរក្បាលជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ ​និស្សិតសាកលវិទ្យាល័យ តំណាងក្រសួង តំណាងស្ថា​ទូតបរទេសប្រចាំកម្ពុជា ថ្នាក់ដឹកនាំ​និងអ្នកសា្រវ​ជ្រាវ​នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ១០០នាក់។ ដោយឡែកចំពោះពិធីបើកនៃវេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះក្នុងពិធីបិទ និងធ្វើឡើងក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ក្រៅពីការរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ លោកបណ្ឌិត គិន ភា បញ្ជាក់ថា ក៏មានពិធីចុះហត្ថលេខាលើ​អនុស្សរណៈ​​នៃការយោគយល់គ្នា​ (MOU) រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានិងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ​ប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៤ឆ្នាំ (២០២៤-២០២៧) នៅចុងបញ្ចប់នៃកម្មវិធី ក្រោមអធិបតីភាពរបស់លោកបណ្ឌិត សុខ ទូច។ ចំពោះការចុះ MOU នេះគឺបញ្ជាក់ពីវិសាលភាព និងបង្កើតក្របខ័ណ្ឌ​សម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័នទាំងពីរ៕

The post ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពីសណ្តាប់ធ្នាប់ពិភពលោក និងតួនាទីមហាអំណាចដើម្បីសន្តិភាពសកល appeared first on Kampuchea Thmey Daily.

សេដ្ឋវិទូប្រាប់ឆ្នាំដែល ចិន ផ្តួល សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក
ក្រុមសេដ្ឋវិទូជឿជាក់ថា ប្រទេសចិននឹងផ្តួលសហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅត្រឹមឆ្នាំ២០២៨។

ការសិក្សាពីមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បាននិយាយថា រោគរាតត្បាតកូវីដ១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលបានបង្ហាញពីភាពប្រកួតប្រជែងខាងសេដ្ឋកិច្ចរវាងចិនជាមួយសហរដ្ឋអាមេរិក ដែលនៅទីបំផុតមានតែចិនប៉ុណ្ណោះដែលបានបង្ហាញលទ្ធផលគាប់ប្រសើរ។

ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានប្រើវិបត្តិរោគរាតត្បាត ដើម្បីពង្រឹងជំហររបស់ខ្លួនក្នុងនាមជាតួអង្គនៅលើឆាកពិភពលោក ដោយផ្តល់វ៉ាក់សាំងកូវីដរបស់ខ្លួន កន្លះកោដិដូសទៅឲ្យប្រទេសចំនួន៤៥ ដើម្បីជួយពួកគេឲ្យយកឈ្នះជំងឹនេះរួមទាំងនៅតំបន់អាមេរិកខាងត្បូងដែលជាភូមិសាស្រ្តរបស់អាមេរិកផងដែរ។

ការចាក់ថ្នាំបង្ការរោគជាមួយវ៉ាក់សាំងរបស់ចិន បានចាប់ផ្តើមនៅក្នុងប្រទេសជាង២៥ ហើយវ៉ាក់សាំងត្រូវបានបញ្ជូនទៅ១១ប្រទេសផ្សេងទៀត។

ប្រទេសចិន បានបង្កើតមហាសេដ្ឋីជាង២០០នាក់កាលពីឆ្នាំមុន ខណៈទីផ្សារភាគហ៊ុនដែលកំពុងរីកចម្រើននិងការចុះបញ្ជីក្រុមហ៊ុនថ្មីមួយចំនួន បានជួយទូទាត់ចំពោះការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

បញ្ជីអ្នកមានសកលលោករបស់ក្រុមហ៊ុន Hurun បានបង្ហាញថា ជនជាតិចិនចំនួន២៥៩នាក់ បានក្លាយខ្លួនជាមហាសេដ្ឋីមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ហើយនាំឲ្យប្រទេសនេះមានមហាសេដ្ឋីសរុបចំនួន១,០៥៨នាក់។

បើប្រៀបធៀប សហរដ្ឋអាមេរិកបានបង្កើតមហាសេដ្ឋីថ្មីត្រឹមតែ៧០នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន ដែលធ្វើឲ្យចំនួនសរុបរបស់ខ្លួនកើនដល់៦៩៦នាក់។

ប្រទេសចិន ត្រូវបានគេមើលឃើញថា សេដ្ឋកិច្ចរបស់ខ្លួនមានការរីកលូតលាស់ខណៈ ហិរញ្ញវត្ថុរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ត្រូវទទួលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាន​បន្តិច​មើល ! វិស័យ​សំណង់​លំនៅដ្ឋាន និង​អចលនទ្រព្យ ដំណើរការ​យ៉ាងណាដែរ ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩

ចុចអាន៖ កម្ពុជា​មានសមត្ថភាព​ផលិត​ស៊ីម៉ងត៍​ខ្លួន​ឯង មួយ​ឆ្នាំ​ចំណេញ​​ជិត ៥០០ លានដុល្លារ មិន​បាច់នាំ​ចូលពី​ក្រៅ

The post សេដ្ឋវិទូប្រាប់ឆ្នាំដែល ចិន ផ្តួល សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក appeared first on Kampuchea Thmey Daily.

មហាអំណាចពិភពលោក៣ កំពុងតតាំងគ្នាដើម្បីរុករករ៉ែនៅឋានព្រះចន្ទ
ក្រុមអ្នកជំនាញបានព្រមានថា ភពព្រះចន្ទត្រូវបានគេកំណត់ថានឹងក្លាយជា “តំបន់ព្រៃខាងលិចថ្មី” ខណៈប្រទេសចិន រុស្ស៊ីនិងសហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងដើម្បីទទួលបានសិទ្ធិរុករករ៉ែនៅទីនោះ។

រឿងនេះបានកើតឡើងបន្ទាប់ពីក្របខណ្ឌច្បាប់ដើម្បីអនុញ្ញាតឲ្យមានការរុករករ៉ែនៅលើភពព្រះចន្ទ ត្រូវបានចុះហត្ថលេខាដោយប្រទេសអូស្រ្តាលី កាណាដា អង់គ្លេស ជប៉ុន លុចសំបួ អ៊ីតាលី អារ៉ាប់រួមនិងអង្គការណាសាកាលពីឆ្នាំមុនដែលត្រូវបានគេស្គាល់ថា កិច្ចព្រមព្រៀង Artemis។

ក្រុមអ្នកជំនាញបានចង្អុលបង្ហាញថា ការរុករកអាចម៍ផ្កាយនិងភពព្រះចន្ទអាចចំណាយប្រាក់រាប់ពាន់លានផោន បន្ទាប់ពីអាចម៍ផ្កាយមានលោហធាតុទទឹង១៤០ម៉ាយល៍និងមានតម្លៃប្រមាណ១០,០០០ Quadrillion (១០,០០០,០០០,០០០,០០០,០០០,០០០ដុល្លារ) បានខិតមកជិតផែនដីរបស់យើងកាលពីចុងឆ្នាំមុន។

ក្រុមអ្នកជំនាញបាននិយាយថា ប៉ុន្តែដោយសារការខកខានមិនបានចូលរួមជាមួយប្រទេសរុស្ស៊ីនិងចិននៅក្នុងកិច្ចព្រមព្រៀង Artemis, អតីតរដ្ឋបាលរបស់លោក Trump ត្រូវបានគេចោទប្រកាន់ថា “បង្កឲ្យមានការគំរាមកំហែងកាន់តែធ្ងន់ធ្ងរដល់សន្តិសុខជាតិ”។

លោក Elya Taichman អតីតនាយកនីតិបញ្ញត្តិរបស់អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham បានប្រាប់កាសែត Politico ថា “ជាអកុសល រដ្ឋបាល Trump បានបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខជាតិកាន់តែខ្លាំង និងបានប្រថុយប្រថានចំពោះឱកាសសេដ្ឋកិច្ចដែលខ្លួនសង្ឃឹមថានឹងទទួលបានពីបរិយាកាសខាងក្រៅ ដោយសារតែការខកខានមិនចូលរួមជាមួយរុស្ស៊ីឬចិនក្នុងនាមជាដៃគូសក្តានុពល”។

លោកបានសរសេរថា “ផ្ទុយទៅវិញ កិច្ចព្រមព្រៀង Artemis បានជំរុញឲ្យប្រទេសចិននិងរុស្ស៊ី ឆ្ពោះទៅរកការបង្កើនកិច្ចសហប្រតិបត្តិការក្នុងលំហអវកាសទាំងគ្មានភាពភ័យខ្លាច”។

ចាប់តាំងពីសេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀង Artemis, ចិនបានស្នើទៅប្រទេសរុស្ស៊ីដើម្បីរួមគ្នាបង្កើតមូលដ្ឋានស្រាវជ្រាវឋានព្រះចន្ទមួយ ប៉ុន្តែអ្នកជំនាញគិតថា រឿងនេះអាចនឹងកំពុងបង្កជាបញ្ហា។

អ្នកជំនាញការខាងនយោបាយលោកស្រី Anne-Marie Slaughter និយាយថា “អាមេរិកនិងចិនគួរតែសហការគ្នានៅទីអវកាស។ ប្រសិនបើសហរដ្ឋអាមេរិកអាចសម្របសម្រួលជាមួយសហភាពសូវៀតស្តីពីគោលនយោបាយអវកាសក្នុងអំឡុងសង្គ្រាមត្រជាក់ អាមេរិកអាចរកឃើញនូវមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននាពេលឥឡូវនេះ”។

លោកស្រី Slaughter ដែលជាអតីតនាយកផ្នែកធ្វើផែនការគោលនយោបាយនៅក្រសួងការបរទេសសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១១ជឿជាក់ថា ក្រុមរបស់លោកប្រធានាធិបតី Joe Biden គួរតែបន្តចាប់ផ្តើមវិធីសាស្រ្តថ្មីនៅក្នុងគណៈកម្មាធិការរបស់អង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់អវកាសដោយសន្តិវិធី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ពណ៌សំណាង សក្តិសមជាមួយរាសីកំណើត ដើម្បីនាំថាមពលវិជ្ជមាន នាឆ្នាំ ២០២១

The post មហាអំណាចពិភពលោក៣ កំពុងតតាំងគ្នាដើម្បីរុករករ៉ែនៅឋានព្រះចន្ទ appeared first on Kampuchea Thmey Daily.

មហាអំណាច២នេះមិនទាន់អបអរជ័យជម្នះលោក Biden ទេ ហេតុអ្វីទៅ?
បណ្តាមេដឹកនាំពិភពលោកបានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចេញមុខទទួលស្គាល់អ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះទេ។

ក្នុងចំណោមអ្នកទាំងនោះគឺជាបុរសខ្លាំងដែលលោកប្រធានាធិបតី Donald Trump មានទំនាក់ទំនងកក់ក្តៅនិងទាក់ទាញការកោតសរសើរក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំទាំងនោះហាក់ដូចជាមិនទាន់បានបញ្ចេញប្រតិកម្មណាមួយនៅឡើយទេចំពោះការជាប់ឆ្នោតរបស់រដ្ឋបាលថ្មី។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

ក្នុងឆ្នាំ២០១៦ វិមានក្រឹមឡាំងបានអបអរសាទរចំពោះលោកប្រធានាធិបតី Donald Trump ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការប្រកាសលទ្ធផលប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានផ្ញើសារដូចនេះទៅកាន់លោក Biden ទេ។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូនឹងរង់ចាំលទ្ធផលបោះឆ្នោតជាផ្លូវការមុនពេលធ្វើអត្ថាធិប្បាយអំពីលទ្ធផល។

ក្នុងរយៈពេលនៃតំណែងជាប្រធានាធិបតីរបស់គាត់ លោក Trump បានដើរផ្លូវផ្សេងពីគោលនយោបាយដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកដោយបានសរសើរលោក Putin ម្តងហើយម្តងទៀតដែលជាហេតុធ្វើឲ្យមានការសង្ស័យចំពោះទំនាក់ទំនងនៃយុទ្ធនាការរបស់លោកចំពោះការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត។ ទំនាក់ទំនងបែបនេះមិនអាចត្រូវបានរំពឹងទុកពីលោក Biden ទេព្រោះគាត់បានប្តេជ្ញាចាត់ទុកការជ្រៀតជ្រែកពីបរទេសថាជាទង្វើអមិត្ត។

ក្នុងអំឡុងបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍​ CBS កាលពីចុងខែតុលា លោក Biden បានហៅប្រទេសរុស្ស៊ីថាជា “ការគំរាមកំហែងដ៏សំខាន់” ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Peskov បានឆ្លើយតបថា ប្រទេសរុស្ស៊ីមិនយល់ស្របនឹងការកត់សម្គាល់របស់លោក Biden ទេហើយវោហារសាស្រ្តបែបនេះបានពង្រីកការស្អប់ខ្ពើមចំពោះសហព័ន្ធរុស្ស៊ី។

មុនការបោះឆ្នោតអាមេរិក ប្រទេសទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងដើម្បីពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធសំខាន់ New START ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Obama និង Dmitry Medvedev ក្នុងឆ្នាំ២០១០ទេ។

កន្លងមក លោក Putin បានបញ្ជាក់ថា លោកមើលឃើញសន្ធិសញ្ញាជាយុទ្ធសាស្ត្រនេះជាចំណុចសក្តានុពលមួយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយលោក Biden។

ប្រធានាធិបតីចិនលោក Xi Jinping

ថ្វីបើមានវោហារសាស្រ្តដ៏ខ្លាំងក្លាប្រឆាំងនឹងប្រទេសចិនក្នុងនាមជាបេក្ខជននៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ក៏ដោយក៏ប្រធានាធិបតីជាប់ឆ្នោតពេលនោះគឺលោក Trump ត្រូវបានអបអរសាទរចំពោះជ័យជម្នះរបស់គាត់ដោយលោកប្រធានាធិបតី Xi Jinping។ លោក Xi បានអំពាវនាវឲ្យទំនាក់ទំនងដ៏ល្អនិងរឹងមាំរវាងចិន-អាមេរិកឆ្ពោះទៅមុខ។

ហើយខណៈពេលដែលលោក Trump និងលោក Xi បានបង្កើតចំណងមិត្តភាពមិនទំនងមួយរយៈនៅឯរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនទៅៗចំពេលមានការបែកបាក់គ្នាយ៉ាងខ្លាំងលើបញ្ហានានាដូចជាពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស ការចោទប្រកាន់អំពីការពង្រីកខ្លួនរបស់ចិននិងថ្មីៗនេះគឺការស្តីបន្ទោសលើការរីករាលដាលនៃជំងឺជំងឺកូវីដ១៩។

ប៉ុន្តែទោះបីមានការប្រឆាំងនឹងបរិបទនេះក៏ដោយក៏លោក Xi មិនបានស្វាគមន៍ភ្លាមៗចំពោះប្រធានាធិបតីជាប់ឆ្នោត Biden ដែរ។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលចិនបានបដិសេធឆ្លើយសំណួរថា តើពេលណាទើបខ្លួនអបអរសាទរលោក Biden ចំពោះជ័យជម្នះនៃការបោះឆ្នោតរបស់លោកដោយអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយយ៉ាងខ្លីថា ប្រទេសចិននឹងធ្វើស្របតាមការអនុវត្តអន្តរជាតិ។

វាមិនពិបាកយល់ទេថាតើហេតុអ្វីបានជាទីក្រុងប៉េកាំងស្ទាក់ស្ទើរ។ លោក Biden ដិនបានអួតអាងពីសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់ជាមួយប្រទេសចិនផ្ទុយពីលោក Trump។ លោក Biden បានថ្កោលទោសប្រធានាធិបតីជិតផុតអាណត្តិរូបនេះសម្រាប់ការឱបក្រសោបលោក Xi។ ទីក្រុងប៉េកាំងប្រហែលជាមិនមានអារម្មណ៍ថាមានការសម្រុះសម្រួលជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលថ្មីនេះទេជាពិសេសដោយសារហានិភ័យនៃសកម្មភាពដែលមិនអាចទាយទុកជាមុនបាន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

The post មហាអំណាច២នេះមិនទាន់អបអរជ័យជម្នះលោក Biden ទេ ហេតុអ្វីទៅ? appeared first on Kampuchea Thmey Daily.