Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អាស៊ានឱ្យបង្កើតសុខដុមក្នុងតំបន់ ហើយប្រយ័ត្នចំពោះភាពលម្អៀងទៅមហាអំណាចណាមួយ

បានផុស

នៅ

បុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់បណ្ដាប្រទេសជាសមាជិកអាស៊ានឱ្យប្រុងប្រយ័ត្នចំពោះភាពលម្អៀងទៅលើមហាអំណាចណាមួយ ដែលកំពុងតែប្រកួតប្រជែងគ្នា ហើយសម្ដេច បានរំលឹកដល់ប្រជាជាតិអាស៊ាន ត្រូវតែពួតដៃរួមគ្នាបង្កើតសុខដុមនីយកម្មក្នុងតំបន់របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងចេញពីវិមានរដ្ឋសភារបស់ទីម័រ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា៖ «យើងត្រូវប្រុងប្រយ័ត្នចំពោះមហាអំណោចណាមួយដែលកំពុងប្រកួតប្រជែង ដែលធ្វើឱ្យស្ថាប័នពហុភាគីទាំងនោះលេចចុះ ឬលេចឡើង ទៅតាមគោលនយោបាយរបស់មហាអំណោច ឬថ្នាក់ដឹកនាំនៃប្រទេសមហោអំណាច»

ភ្ជាប់នឹងការប្រុងប្រយ័ត្នចំពោះការប្រកួតប្រជែងរបស់មហាអំណោច សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីតួនាទីដ៏ខាន់របស់អាស៊ានក្នុងបរិការណ៍នេះ ដោយសម្ដេច ថា អាស៊ានគួរតែផ្តល់ទម្ងន់ទៅលើការខិតខំអភិវឌ្ឍន៍និម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ានវិញ ព្រោះថា អាស៊ានមានលក្ខណៈអព្យាក្រឹត្យជាង ហើយអាចប្រាស្រ័យទាក់ទងជាមួយនឹងដៃគូច្រើនប្រភេទ និងច្រើនតំបន់ដោយមិនប្រកាន់មនោគមវិជ្ជា។

បន្ថែមពីនេះ គឺយន្តការអាស៊ានមានភាពអចិន្ត្រៃយ៍ និងស្ថិរភាពជាង បើទោះបីជាថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានប្រែប្រួលក៏ដោយ។ សម្ដេចតេជោ បន្ថែមយ៉ាងដូច្នេះ ហើយក្នុងន័យនេះ សម្ដេច ក៏បានគូររំលេចពីតួនាទីសំខាន់របស់រដ្ឋលេខាធិការដ្ឋានអាស៊ានដែលធានាភាពអចិន្ត្រៃយ៍ ឬចីរភាពនៃយន្តការ និងកិច្ចសហប្រតិបត្តិការ ការងារសម្របសម្រួលដ៏ច្រើនលើសលប់ រួមទាំងការរៀបចំចងក្រង កំណត់ត្រា លក្ខណៈស្ថាប័ន និងជំរុញការគិតគូរស្រាវជ្រាវអំពីទិសដៅអនាគតសម្រាប់អាស៊ាន។

តាមការបញ្ជាក់របស់សម្ដេចតេជោ អាស៊ានមានតួនាទីសំខាន់ក្នុងការលើកស្ទួយសន្តិភាព ហើយអាស៊ានអាចគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់របស់ខ្លួនបាន ជាអាទិ៍ អាចជម្នះការខិតខំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅក្នុងតំបន់អាស៊ានបាន អាចបង្ការកុំឱ្យមានសង្គ្រាម ដោយតួអង្គតំណាងរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ានបានជាដើម។ ខណៈអាស៊ាន ក៏អាចបញ្ចេញឥទ្ធិពលរបស់ខ្លួនលើរបៀបវារៈសន្តិភាពលើសពីកម្រិតតំបន់ផងដែរ។

យកឱកាសថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាទីម័រ សម្ដេច ហ៊ុន សែន បានលើកឡើពីភាពចាំបាច់នូវទំនាក់ទំនងជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមកប្រកបដោយស្មារតីសហគមន៍ ជាគ្រួសារអាស៊ានពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ដោយក្នុងន័យនេះ សម្ដេច បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរបស់អាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជិតស្និទ្ធជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមនៅក្នុងតំបន់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលស្រុកអន្លង់វែង នាំយកគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងឈរជើងជួរមុខនៅខ្សែបន្ទាត់ព្រំដែ​ន

ព័ត៌មានជាតិ១០ ម៉ោង មុន

មេបញ្ជាការតំបន់ ជំរុញកម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពារជម្រកសត្វព្រៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទីក្រុងធំៗនៅអាមេរិក ចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ត្រៀមការសងសឹករបស់អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ីរ៉ង់ ប្រកាសថា អាមេរិក ចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ហើយ!

Sokha Hotels

ព័ត៌មានពេញនិយម