ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកាណាដា អំពាវនាវឲ្យប្រទេសអំណាចកណ្តាលរួបរួមគ្នា កុំតាមមហាអំណាច
នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកដែលធ្លាប់មាននឹងមិនវិលត្រឡប់មកវិញទេ ជាពិសេសលោក បានជំរុញឱ្យ «ប្រទេសអំណាចកណ្តាល» រួមដៃគ្នាឡើងវិញ ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេស។ នេះជាការលើកឡើងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស។

លោក Carney បានលើកឡើងកាលពីថ្ងៃអង្គារថា៖«មហាអំណាចកណ្តាលត្រូវតែធ្វើសកម្មភាពរួមគ្នា ពីព្រោះប្រសិនបើយើងមិនបាននៅលើតុជុំគ្នាទេ យើងក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះជាមួយគ្នាដែរ» ដោយបន្ថែមថា លោកជឿថាប្រទេសដែលមានអំណាចកំពុងប្រើការបង្ខិតបង្ខំសេដ្ឋកិច្ចពិភពលោក តាមអ្វីដែលពួកគេចង់បាន។
លោកក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកាណាដា គាំទ្រចំពោះ Greenland នៃប្រទេសដាណឺម៉ាក និងសម្ព័ន្ធភាពណាតូផងដែរ។
បើតាមសារព័ត៌មាន BBC, យ៉ាងណា លោក Carney មិនបានលើកឡើងចំឈ្មោះ លោក ដូណាល់ ត្រាំទេ ប៉ុន្តែការថ្លែងសន្ទរកថាមួយចំនួនរបស់លោក ហាក់ដូចជាសំដៅទៅលើប្រធានាធិបតីអាមេរិកដែលកំពុងគំរាមកំហែងពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុប និងចក្រភពអង់គ្លេស។
ចំណែក ពាក្យថា «មហាអំណាច» ជារឿយៗត្រូវបានកំណត់ថាជាប្រទេសដែលមានអាសនៈអចិន្ត្រៃយ៍លើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានដូចជា ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលបង្ហាញពីឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ពួកគេនៅក្នុងពិភពលោក។
រីឯមហាអំណាចកណ្តាល មានដូចជា កាណាដា អូស្ត្រាលី អាហ្សង់ទីន កូរ៉េខាងត្បូង និងប្រេស៊ីល គឺជាប្រទេសដែលនៅតែមានឥទ្ធិពលធំនៅក្នុងនយោបាយពិភពលោក ទោះបីជាសេដ្ឋកិច្ចរបស់ពួកគេតូចជាងក៏ដោយ។
នៅក្នុងសុន្ទរកថារបស់លោក Carney បាននិយាយថា៖ «ពិភពលោកគឺ ស្ថិតនៅក្នុងពាក់កណ្តាលនៃការប្រេះឆាហើយ វាមិនមែនជាការផ្លាស់ប្តូរទេដែលល្អទេ។ មហាអំណាចបានចាប់ផ្តើមប្រើប្រាស់សមាហរណកម្មសេដ្ឋកិច្ចជាអាវុធ ពន្ធគយជាអានុភាព ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុជាការបង្ខិតបង្ខំ ខ្សែសង្វាក់ផ្គត់ផ្គង់ជាភាពងាយរងគ្រោះដែលត្រូវកេងប្រវ័ញ្ច»។
លោកបន្តទៀតថា៖ «កាណាដាគឺជាប្រទេសដំបូងគេដែលបានឈឺឆ្អាលអំពីបញ្ហានេះ ព្រោះភូមិសាស្ត្រនិងសម្ព័ន្ធភាពជាប្រវត្តិសាស្ត្រលែងធានាសន្តិសុខឬភាពរុងរឿងទៀតហើយ»។
យ៉ាងណាពេលដែលលោក ត្រាំ ត្រលប់មកកាន់តំណែងវិញ លោកបានលើកឡើង ដោយសំដៅលើប្រទេសកាណាដាថាជា «រដ្ឋទី ៥១» [សំដៅទៅលើទឹកដី ឬអង្គភាពដែលត្រូវបានស្នើឡើងសម្រាប់ការបន្ថែមទៅលើរដ្ឋចំនួន៥០ របស់សហរដ្ឋអាមេរិក] ជាពិសេសគំរាមកាណាដាតាមរយៈ កម្លាំងសេដ្ឋកិច្ច ។ បន្ទាប់មកសហរដ្ឋអាមេរិកបានវាយលុកប្រទេសជិតខាង នាភាគខាងជើង និងដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួនជាមួយនឹងពន្ធគយដ៏ច្រើនសន្ធឹកសន្ធាប់៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


