Connect with us

វប្បធម៌ ជំនឿ

ពណ៌សំណាង សក្តិសមជាមួយរាសីកំណើត ដើម្បីនាំថាមពលវិជ្ជមាន នាឆ្នាំ ២០២១

បានផុស

នៅ

ខែមករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីទទួលបានលាភសំណាង គួរជ្រើសរើសពណ៌ខ្មៅ និងស្វាយ។ ពណ៌ត្នោតនិងពណ៌បៃតងចាស់ក៏អាចយកមកប្រើបានដូចគ្នា។ ភពសៅរ៍ជាភពដែលរបស់ មករា។ ពណ៌ហាមប្រាមសម្រាប់ខឋែនេះ ក្រហមនិងលឿង ព្រោះវាមិនអាចបង្កើតសមិទ្ធិផលជាដុំកំភួនអ្វីឡើយ។

ខែកុម្ភៈ

សម្រាប់ កុម្ភៈ ពណ៌សក្តិសមគឺ ផ្ទៃមេឃ និងស្វាយ ដែលអាចហៅសំណាងបានពេញមួយឆ្នាំ។ សៅរ៍គឺជាភពតំណាងរបស់អ្នក។ ដូច្នេះពណ៌សនិងពណ៌ភ្លឺៗ ផ្សេងទៀតក៏អាចនាំយកមកលាភបានដែរ។ កុម្ភៈ ឆុងជាមួយពណ៌ខៀវចាស់និងបៃតង។ ដូច្នេះគួរតែនៅឱ្យឆ្ងាយពីពណ៌ពីរនេះ។

ខែមីនា

ទឹកក្រូច និងលឿង ជាពណ៌លើករាសីសម្រាប់ មីនា នៅឆ្នាំ ២០២១។ រីឯភពព្រហស្បតិ៍ ជានិមិត្តរូបនៃចក្រារបស់អ្នក។ ហេតុដូចនេះពណ៌ទាំងពីរអាចធ្វើឱ្យអ្នកទទួលជោគជ័យខ្ពស់នៅឆ្នាំបន្តបន្ទាប់។ ពណ៌ផ្កាឈូកក៏ល្អផងដែរ តែត្រូវចៀសដាច់ខាតជាមួយពណ៌អាប់ៗ និងភ្លឺពេក ព្រោះនាំឲ្យបំណងប្រាថ្នាមិនអាចសម្រេចដូចប៉ង។

ខែមេសា

មេសា តំណាងភពព្រះអង្គារ រីឯធាតុភ្លើងជានិមិត្តសញ្ញានៃខែនេះ។ ដូច្នេះពណ៌ក្រហមអាចនាំមកនូវសំណាងល្អក្នុងការបណ្តាក់ទុនគ្រប់ប្រភេទ ព្រោះវាជានិមិត្តរូបនៃថាមពល ការចល័ត និងភាពបរិសុទ្ធ។

ក្រៅពីក្រហម លឿងក៏អាចនាំលាភសក្ការៈដល់អ្នកដែរ។ ចំណែកពណ៌ត្រូវចៀសវាងគឺខៀវ ខ្មៅ និងបៃតង។

ខែឧសភា

មនុស្សកើតចំខែនេះ សក្តិសមបំផុតជាមួយផ្កាឈូកនិងពណ៌ស ព្រោះមិនថារកស៊ីអ្វី នឹងចំណេញកាក់កប។ និមិត្តរូបនៃ របស់ ឧសភា គឺភពសុក្រ ចំណែកធាតុតំណាងគឺ ផែនដី។

បៃតងក៏ជាពណ៌អាចទាក់ទាញឥទ្ធិពលល្អផងដែរ។ ក្រុមជំនាញណែនាំឱ្យអ្នកនៅឆ្ងាយពីពណ៌លឿងនិងក្រហម ប្រសិនបើចង់ចៀសពីឥទ្ធិពលអាក្រក់នានា។

ខែមិថុនា

ពណ៌សំណាងសម្រាប់ មិថុនា ហើយអាចនាំយកថាមពលវិជ្ជមានបានគឺ លឿង និងបៃតង។ ពុធ ជាភពគ្រប់គ្រងរបស់ខែនេះ ដូច្នេះហើយពណ៌ផ្កាឈូកនិងពណ៌សក៏អាចនាំយកលាភបានដូចគ្នា។ ពណ៌លឿងនិងបៃតងមានទំនាក់ទំនងទៅនឹងភាពវិជ្ជមាននិងជោគជ័យ។ ជាការល្អ ត្រូវចៀសពណ៌ក្រហមនិងខៀវ។

ខែកក្កដា

មនុស្សកើតប៉ះខែ កក្កដា ស៊ីគ្នាជាមួយពណ៌សាច់  ក្រហម ស ប្រាក់ និងលឿងបែកទឹកក្រូច។ ពណ៌ទាំងនេះអាចជួយទាក់ទាញថាមពលពីភពតំណាងយ៉ាងល្អ ដែលភពតំណាងគឺព្រះចន្ទ។ រាសីចក្ររបស់អ្នក ត្រូវចៀសពណ៌ស្រអាប់ និងស្រស់ខ្លាំងពេក។

ខែសីហា

សីហា អាចជ្រើសរើសពណ៌ទឹកក្រូច មាស និងក្រហម នៅឆ្នាំ ២០២១នេះ ដើម្បីទទួលបានភាពជោគជ័យ និងទាក់ទាញភាពវិជ្ជមានលើមុខរបរ ស្នេហា ក៏ដូចជាសុខភាព។ ព្រះអាទិត្យគឺជាភពតំណាងរបស់អ្នក។ ដូច្នេះហើយពណ៌ទាំងនេះ អាចនាំមកនូវលទ្ធផលសមប្រកប។

ខែកញ្ញា

ពណ៌ខៀវ បៃតង ស និងលឿងស្រាល អាចធ្វើឱ្យមនុស្សកើតខែកញ្ញា ទទួលបានជោគជ័យខ្ពស់ នៅឆ្នាំ ២០២១។ ភពពុធ ជាសញ្ញារាសីនៃខែរបស់អ្នក។ រីឯនិមិត្តរូបនៃធាតុគឺផែនដី។ កញ្ញា ត្រូវបានណែនាំឱ្យនៅឆ្ងាយពីពណ៌ក្រហម ព្រោះពណ៌នេះ អាចនាំគ្រោះកាច។

ខែតុលា

រាល់បុគ្គលដែលកើតពី តុលា ចង់មានសំណាងនៅឆ្នាំ ២០២១ អាចជ្រើសរើសយកពណ៌ទឹកក្រូច និងពណ៌ស។ ភពតំណាងរបស់អ្នកគឺភពសុក្រ។  ដោយឡែកពណ៌សំណាងផ្សេងទៀតដែលអាចជ្រើសរើសរួមមាន ស និងផ្ទែមេឃ។ មិនត្រូវរើសយកក្រហមមកប្រើទេ ព្រោះពណ៌នេះគ្មានហុងស៊ុយឡើយសម្រាប់អ្នក។

ខែវិច្ឆិកា

ពណ៌ស ក្រហម សូកូឡា និងទឹកក្រូចនឹងនាំមកនូវសំណាងល្អសម្រាប់ វិច្ឆិកា នៅឆ្នាំ នេះ។ ភពព្រះអង្គារ ជាភពតំណាងរបស់អ្នក ហើយការប្រើពណ៌ទាំងនេះអាចបញ្ចៀសបាននូវឧបសគ្គនានា និងនាំរឿងល្អៗដល់អ្នក។ ប្រសិនបើមិនចង់បានជីវិតដើរថយក្រោយ គួរកុំជ្រើសរើសពណ៌ខៀវនិងបៃតង។

ខែធ្នូ

ធ្នូ ទាំងអស់ត្រូវប្រើពណ៌លឿង ខ្មៅ និងទឹកក្រូច ដែលជាពណ៌សំណាងសម្រាប់នៅឆ្នាំ ២០២១ ។ បៃតងនិងពណ៌សាច់ ក៏អាចនាំអ្នកទៅជួបរឿងល្អៗពេញមួយឆ្នាំដែរ។ ពណ៌មិនគួប្រើគឺខៀវ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ ពណ៌ ៣ នាំលាភសំណាង ហើយពណ៌១ ជាអពមង្គលក្នុងពិធីបុណ្យចូលឆ្នាំចិន

ចុចអាន៖ ៨ ប្រផ្នូលនរណាម្នាក់កំពុងគិតល្អពីយើង ឬនិយាយដើមបង្ខូចឈ្មោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម