ព័ត៌មានជាតិ
ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពីសណ្តាប់ធ្នាប់ពិភពលោក និងតួនាទីមហាអំណាចដើម្បីសន្តិភាពសកល
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ វិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសកម្ពុជា នឹងរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» ដែលមានរយៈពេលមួយថ្ងៃពេញ ក្នុងភាពជាដៃគូជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសកម្ពុជា បានឱ្យដឹងថា វេទិកានេះ ធ្វើឡើងដើម្បីពិនិត្យសណ្តាប់ធ្នាប់ពិភពលោកថ្មីនៅក្នុងបរិបទនៃការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច ភាពតានតឹងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត។ លើសពីនេះ ក៏ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់មហាអំណាច និងការអនុវត្តរបស់ពួកគេសម្រាប់សន្តិភាព និងសន្តិសុខពិភពលោក និងលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីសារៈសំខាន់នៃសន្តិភាពផងដែរ។

ជាមួយគ្នានេះ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមាន ៣វគ្គធំៗគឺ វគ្គទី១ និយាយពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ការប្រកួតប្រជែងរវាងមហាអំណាច។ វគ្គទី២ និយាយពីភាពតានតឹងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងវគ្គទី៣ តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក។ នៅក្នុងវេទិកានេះ ក៏មានការចូលរួមពីវាគ្មិនជំនាញៗដែលនឹងជជែកពីបញ្ហានានាតាមវគ្គនីមួយៗផងដែរ។
លោកបណ្ឌិត គិន ភា ថា វេទិកានេះ ក្រៅពីវាគ្មិនជំនាញ ក៏មានអ្នកចូលរួមមកពីស្ថាប័នធនាគារខួរក្បាលជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យ តំណាងក្រសួង តំណាងស្ថាទូតបរទេសប្រចាំកម្ពុជា ថ្នាក់ដឹកនាំនិងអ្នកសា្រវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ១០០នាក់។ ដោយឡែកចំពោះពិធីបើកនៃវេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះក្នុងពិធីបិទ និងធ្វើឡើងក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ក្រៅពីការរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ លោកបណ្ឌិត គិន ភា បញ្ជាក់ថា ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានិងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៤ឆ្នាំ (២០២៤-២០២៧) នៅចុងបញ្ចប់នៃកម្មវិធី ក្រោមអធិបតីភាពរបស់លោកបណ្ឌិត សុខ ទូច។ ចំពោះការចុះ MOU នេះគឺបញ្ជាក់ពីវិសាលភាព និងបង្កើតក្របខ័ណ្ឌសម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


