មាន ពេជ្ររីតា Archives - Kampuchea Thmey Daily

ផ្តើមចេញពីរឿងស្នេហា តារាខ្មែរ ២ដួង ផុងខ្លួនជាប់ឃុំក្នុងឆ្នាំ២០២១
ផ្តើមចេញពីរឿងស្នេហាត្រីកោណក្រៅឆាកដូចគ្នា គេសង្កេតឃើញតារា​ប្រុស-ស្រីវ័យក្មេង២ដួងរបស់ខ្មែរ នៅក្នុងឆ្នាំ២០២១នេះបានផុងខ្លួនតែមួយពព្រិចភ្នែកជាប់ពន្ធនាគា និងធ្លាក់ប្រជាប្រិយភាពដូចគ្នា។

តារាប្រុស-ស្រីទាំង២ដួងដែលផុងខ្លួននេះគឺតារាប្រុស លោក យិត មាស​ឧស្សាហ៍ ហៅ​ អេដវីន និងពិធីការិនី មាន ពេជ្ររីតា ហៅ​ យូប៊ី។ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នៅ​ពេល​នេះគឺ​​កញ្ញា​ យូប៊ី ត្រូត្រូវតុលាការដោះលែងឲ្យមានសេរីភាព ចំណែកតារាសម្ដែង អេដវីន នៅ​នៅបន្តជាប់ឃុំក្នុងពន្ធនាគានៅឡើយ។

អ្វី​ដែល​គេចាប់អារម្មណ៍ទៀតនោះគឺ​ តារា​ទាំង​២​ដួងនេះបានផ្ទុះ​ហិង្សាកើតចេញពីរឿងស្នេហាដូចគ្នាដែលក រណីនេះកើតឡើងក្នុងឆ្នាំ២០២១ដូចគ្នា។ ​រម្លឹកដល់ករណីពិធីការិនីកញ្ញា មាន ពេជ្រ​រីតា កន្លងមក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​លួច មាន​ស្ថានភាព​ទម្ងន់​ទោស ​បន្ទាប់ពី​មានការ​ដាក់ពាក្យ​បណ្តឹង​ដោយលោកឧកញ៉ា ហេង សៀ ​កាលពី​ថ្ងៃទី​១០​ ខែឧសនភា ឆ្នាំ២០២១។

ករណីនេះកើតឡើងបន្ទាប់ពីកញ្ញា មាន ពេជ្ររីតា ផ្ទុះហិង្សាប្រតាយប្រតប់គ្នានៅក្នុងឡានបណ្ដាលឱ្យ ឧកញ៉ា ហេង សៀ រងរបួសត្រង់ពោះ និងបាត់ទូរស័ព្ទ ក្នុងហេតុការណ៍ប៉ងរំលោភលើរថយន្ត។ យ៉ាងមិញបន្ទាប់ពី​មានការ​ចោទប្រកាន់​នេះ ​កាលណោះ​នាង​ត្រូវ​បាន​តុលាការ​បានសម្រេច​ឃុំខ្លួន​នាង​ជា​បណ្តោះអាសន្ន។

​ប៉ុន្តែដោយមានការចូលខ្លួនការពារក្តី និងដាក់ពាក្យស្នើ​ររបស់​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ដឹកនាំដោយលោក គី តិច កាលពី​ថ្ងៃទី​១៣​ ខែឧសភា ​ឆ្នាំ​២០២១​ តុលាការ​បានសម្រេច​ដោះលែងកញ្ញា​ មាន ពេជ្រ​រីតា​ ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្នដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន។បន្ទាប់មកទៀត មាន ពេជ្ររីតា ក៏ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ជុំវិញករណីបណ្តឹងរបស់ ឧកញ៉ា ហេង សៀ បន្ទាប់បើកការស៊ើបអង្កេតនិងស្រាវជ្រាវ។

ចំណែកតារាសម្ដែងសម្បូរសាច់ដុំ លោក យិត មាស​ ឧស្សាហ៍ ហៅ​ អេដវីន កាលពីថ្ងៃ​ទី១៥ ខែ​មិថុនាបា នផ្ទុះរឿងហិង្សាជាមួយ​នឹងសង្សារ​ដែល​ធ្លាប់​តែ​ផ្អែមល្ហែមនឹងគ្នាស្ទើរចាក់ទឹកមិនលេចគឺ អ្នកនាង សុទ្ធ បញ្ចការ ដោយ​សារភ្លើង​ប្រច័ណ្ឌ​។

បន្ទាប់ផ្ទុះហិង្សាលោកត្រូវជាប់បណ្ដឹងចំនួន៣​នៅ​តុលាការគឺ​បណ្ដឹង​២​បាន​ប្ដឹង​លោក​ពី​បទ “ហិង្សា​ដោយចេតនា” ពី​សំណាក់​សង្សារ សុទ្ធ បញ្ចកា និង​បុរស​ម្នាក់​ដែល​ជា​គ្រូ​ពេទ្យ។ រីឯ​បណ្ដឹង​១​ទៀត គឺ​ជា​បណ្ដឹង​របស់​​ម្ដាយ​អ្នកនាង បញ្ចកា ​ដែល​ប្ដឹង​ពី​បទ “បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ”។

ក្រោយ​មក​សមត្ថកិច្ចនៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបាន​ឃាត់​ខ្លួន​លោក ​រួច​កសាង​សំណុំ​រឿង​បញ្ជូនទៅតុលាការ។ លោក អេដវីន បច្ចុប្បន្នត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ រង់ចាំសាកសួរបន្ថែម និង​រង់ចាំ​សវនាការ​លើ​អង្គសេចក្ដី៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​នាយ ក្រិន បាត់​ដំណឹង​ឈឹង​ពី​សិល្បៈ

ចុចអាន៖ ឌឿ វិសាល ត្រៀម​បទ​រៀបរាប់​ការ​លះបង់​ក្រុម​គ្រូពេទ្យ​កូ​វីដ​-១៩​ ដែល​ឃ្លាត​ឆ្ងាយ​គ្រួសារ

The post ផ្តើមចេញពីរឿងស្នេហា តារាខ្មែរ ២ដួង ផុងខ្លួនជាប់ឃុំក្នុងឆ្នាំ២០២១ appeared first on Kampuchea Thmey Daily.

មុននេះ សមត្ថកិច្ចចាប់ខ្លួនកូនប្រសាឧកញ៉ា ហេង សៀ ជួលមនុស្សថតរូបអាសអាភាស បំផ្លាញកិត្តិយស កញ្ញា ​មាន ពេជ្ររីតា
សមត្ថកិច្ចនៅល្ងាចថ្ងៃទី ១៥ ខែឧសភានេះ បានចាប់​ខ្លួន​កូន​ប្រសា​របស់លោកឧកញ៉ា ហេង សៀ ជុំវិញ​រឿង​ជួល​មនុស្សប្រុស-ស្រី​ថត​រូប​អាស​អាភាស​ដើម្បី​បំភាន់​សាធារណជន និង​បំផ្លាញ​កិត្តិ​យស លើកញ្ញា មាន​ ពេជ្ររីតា ហើយចែក​ចាយលើបណ្តាញសង្គម។

ជន​សង្ស័យ​ដែល​បាន​ជួល​មនុស្ស​ប្រុស-ស្រី​ថត​រូប​អាស​អាភាស ឈ្មោះ ឃន ឈុនដារ៉ា ជាម្ចាស់ហាងកាហ្វេThe KOI និង Tube Cafe។ សមត្ថកិច្ច​កំពុង​បន្ត​តាម​ដាន​រក​អ្នកពាក់​ព័ន្ធ​ដែលរួម​គំនិតប្រឌិត​ករណីនេះ។

ឧកញ៉ា ហេង សៀ បាន​បញ្ចេញ​នូវលិខិតមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយ​អះ​អាង​ថា ខ្លួន​លួច​មាន​ទំនាក់​ទំនង​ស្នេហា​ស៊ី​ជម្រៅ​ជាមួយ​នឹង កញ្ញា មាន ពេជ្ររីតា បន្ទាប់​ពីការ​ប្ដឹង​ផ្ដល់គ្នា​ទៅ​តុលាការ។

ក្រោយ​មក​ក៏មាន​រូប​ភាព​អាស​អាភាស​មួយ​ចំនួន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​ដោយ​ចោទ​ប្រកាន់​ថា​ជា​រូប​របស់​កញ្ញា​ មាន​ ពេជ្រ​រីតា ខណៈ​ដែល​កញ្ញា​ មាន ពេជ្ររីតា បាន​បដិសេធ​ ហើយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់ ឧកញ៉ា ហេង សៀ ថា​ម្តង​មាន​ទំនាក់​ទំនង​ស្នេហា​ស៊ីជម្រៅ​ ម្តង​ចោទ​ជា ស្ត្រីលក់ខ្លួន  បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់កិត្តិយសរបស់នាង។

រឿង​ក្ដី​ក្ដាំ​របស់​ឧកញ៉ា ហេង សៀ និង​កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ កើត​មាន​ឡើង បន្ទាប់​ពី​មាន​ហេតុការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​ឧសភា នៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

កញ្ញា មាន ពេជ្ររីតា បាន​ចោទ​ថា លោក​ឧកញ៉ា ហេង សៀ បាន​ប៉ុន​ប៉ង​រំលោភ​សេពសន្ថវៈ​មក​លើ​​រូបនាង​ក្នុង​រថយន្ត ខណៈ​ឧកញ៉ា ហេង សៀ បាន​ចោទ​ប្រកាន់​តារារូប​នេះថា បាន​ចាក់​រូប​លោក២កំបិត និង​លួច​យក​ទូរស័ព្ទ iPhone ១២ Pro៕

The post មុននេះ សមត្ថកិច្ចចាប់ខ្លួនកូនប្រសាឧកញ៉ា ហេង សៀ ជួលមនុស្សថតរូបអាសអាភាស បំផ្លាញកិត្តិយស កញ្ញា ​មាន ពេជ្ររីតា appeared first on Kampuchea Thmey Daily.

ឧកញ៉ា ហេង សៀ សុំអភ័យទោសភរិយា និងបកស្រាយទំនាស់ជាមួយ កញ្ញា មាន ពេជ្ររីតា
ឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។

ឧកញ៉ា ហេង សៀ បញ្ជាក់ទៀតថា៖ “នៅថ្ងៃកើតហេតុនេះ បណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ”។​

គួរបញ្ជាក់ផងដែរថា ថ្ងៃនេះចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ បន្ទាប់ពីតុលាការបានសាកសួរបន្ថែមលើជនជាប់ចោទ២ថ្ងៃ និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ។
ការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ បន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យលើសំណុំរឿង និងពាក្យសុំចប់សព្វគ្រប់ ហើយតំណាងអយ្យការបានឆ្លើយឯកភាពតាមការស្នើសុំ៕​

The post ឧកញ៉ា ហេង សៀ សុំអភ័យទោសភរិយា និងបកស្រាយទំនាស់ជាមួយ កញ្ញា មាន ពេជ្ររីតា appeared first on Kampuchea Thmey Daily.

លោក ជិន ម៉ា​លីន ស្នើ​ឲ្យ​មហាជន កុំ​ទាន់​វិនិច្ឆ័យ​មុន​តុលាការ ដោយ​គ្រាន់តែ​ឃើញ​ព័ត៌មាន និង​រូបភាព​ខាងក្រៅ​
​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន​ទាំងអស់ កុំ​ទាន់​ធ្វើការ​វិនិច្ឆ័យ​មុន​តុលាការ​លើ​សំណុំរឿង​ពិធី​ការិនី​ទូរទស្សន៍ My TV កញ្ញា មាន ពេជ្រ​រីតា ជាមួយ​លោក ឧកញ៉ា ហេង សៀ ដោយ​គ្រាន់តែ​ឃើញ​ព័ត៌មាន និង​រូបភាព​ខាងក្រៅ ទុក​ឲ្យ​សមត្ថកិច្ច និង​តុលាការ ធ្វើការ​ស៊ើបអង្កេត និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់​។​

​លោក ជិន ម៉ា​លីន លើកឡើងថា តាំងពីព្រឹក​ម្សិលមិញ មាន​បងប្អូន​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម អ្នកសារព័ត៌មាន រួមទាំង​សង្គម​ស៊ីវិល​មួយចំនួន​ផងដែរ បាន​បញ្ចេញ​អារម្មណ៍​តាម​បណ្តាញ​សង្គម ដោយ​ដើរតួនាទី​ជំនួស​សមត្ថកិច្ច និង​តុលាការ ធ្វើការ​វិនិច្ឆ័យ​កាត់​សេចក្តី​ក្នុង​សំណុំរឿង​វិវាទ​រវាង​ឧកញ៉ា និង​ពិធីការនី ទាំង​មិន​បានដឹង​ច្បាស់​ពី​អង្គហេតុ​ពិតប្រាកដ នៃ​សំណុំ​រឿងនេះ ដោយ​គ្រាន់តែ​ទទួល​ព័ត៌មាន និង​រូបភាព​តៗ​គ្នា​ពី​ខាងក្រៅ​តែប៉ុណ្ណោះ​។ លោក​ថា តុលាការ និង​សមត្ថកិច្ច​ក៏​កំពុងធ្វើការ​ស៊ើបអង្កេត និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់​ក្នុង​សំណុំ​រឿងនេះ មិនទាន់​ឈានដល់​ការសម្រេចសេចក្តី​នៅឡើយ​ទេ​។​

​បើតាម​លោក ជិន ម៉ា​លីន “​ផ្អែកលើ​គោលការណ៍​ច្បាប់ ជាពិសេស​ការ​សន្មត​ជាមុន​ថា គ្មាន​ទោស​មុន​តុលាការ​សម្រេច យើង​គួរ​ទុក​ការងារ​នេះ ជូន​សមត្ថកិច្ច និង​តុលាការ​ធ្វើការ​ស៊ើបអង្កេត និង​សម្រេចសេចក្តី​ក្នុង​សំណុំ​រឿងនេះ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​ពិតប្រាកដ ដើម្បី​ធានាបាន​នូវ​យុត្តិធម៌​តាមផ្លូវ​ច្បាប់​សម្រាប់​ភាគី​វិវាទ​ទាំងពីរ ហើយ​ភាគី​ទាំងពីរ​នេះ ក៏បាន​ប្តឹងទៅ​តុលាការ​រៀងៗ​ខ្លួន​រួចហើយ​ដែរ ដើម្បី​ការពារ​សិទ្ធិ​របស់ខ្លួន​តាមផ្លូវ​ច្បាប់ ដោយមាន​ជំនួយ​ផ្នែក​ច្បាប់​ពី​មេធាវី​ទាំងសងខាង​ផងដែរ​”​។​

​លោក ជិន ម៉ា​លីន លើកឡើង​ដែរ​ថា ក្នុងនាម​ជា​ពលរដ្ឋ​សកម្ម និង​ឈឺឆ្អាល​ស្រឡាញ់​យុត្តិធម៌ យើង​អាច​តាមដាន និង​ឃ្លាំមើល ដោយ​យកចិត្តទុកដាក់​នូវ​ដំណើរការ នៃ​ការស៊ើបអង្កេត និង​សម្រេចសេចក្តី​ក្នុង​សំណុំ​រឿងនេះ​បាន​។​

​សូមបញ្ជាក់ថា ពិធី​ការិនី​ទូរទស្សន៍ My TV កញ្ញា មាន ពេជ្រ​រីតា ហៅ​យូ​ប៊ី អាយុ​២០​ឆ្នាំ បានដាក់​ពាក្យបណ្តឹង​តប​ទៅ​លោក ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០ ម៉ឺន​ដុល្លារ (១០០,០០០) ព្រមទាំង​ការខាតបង់ និង​ខូចខាត​ពេលវេលា និង​សេវា​ផ្លូវច្បាប់​ចំនួន​១ ម៉ឺន​ដុល្លារ ហើយ​សំណុំ​រឿងនេះ ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ចាប់ផ្តើម​ស្រាវជ្រាវ​ផងដែរ​។​

​កញ្ញា មាន ពេជ្រ រីតា ត្រូវ​បាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​ចាប់ខ្លួន​ពីបទ​លួច​ទូរសព្ទដៃ និង​ប្រើ​ហិង្សា​ចាក់ទៅលើ​ឧកញ៉ា ហេង សៀ បណ្តាល​ឲ្យ​រងរបួស​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​សាលាដំបូងរាជធានី​ បន្តការសាកសួរកញ្ញា មាន ពេជ្ររីតា នៅព្រឹកនេះ

The post លោក ជិន ម៉ា​លីន ស្នើ​ឲ្យ​មហាជន កុំ​ទាន់​វិនិច្ឆ័យ​មុន​តុលាការ ដោយ​គ្រាន់តែ​ឃើញ​ព័ត៌មាន និង​រូបភាព​ខាងក្រៅ​ appeared first on Kampuchea Thmey Daily.

តុលាការចេញដីកាបង្គាប់ឱ្យដោះលែង កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន
ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី ១៣ ខែឧសភានេះ បានចេញដីកាបង្គាប់ឱ្យដោះលែង កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ជាបន្ទាន់ ហើយបញ្ជាក់ថា នាងគ្មានទោសពីបទលួចមានស្ថានទម្ងន់ទោស ជាបទល្មើសព្រហ្មទណ្ឌ បើជននេះមិនជាប់ពាក់ព័ន្ធ នឹងដីការឃុំខ្លួននៃបទល្មើសផ្សេងទៀតនោះទេ។

ការសម្រេចឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន បន្ទាប់ពីចៅក្រមស៉ើបសួរ បានពិនិត្យលើសំណុំរឿង និងពាក្យសុំចប់សព្វគ្រប់ ហើយតំណាងអយ្យការបានឆ្លើយឯកភាព ក្នុងការឱ្យជនត្រូវចោទ បាននៅក្រៅឃុំជាបណ្តោះអាសន្ន តាមការស្នើសុំរបស់មេធាវីការពារសិទ្ធឱ្យជនត្រូវចោទ។

ដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នបញ្ជាក់ថា ការសម្រេចបែបនេះពុំបានធ្វើឱ្យប៉ះពាល់ដល់នីតិវិធីក្នុងការស៉ើបសួរឡើយ ដូច្នេះតុលាការគប្បីអនុញ្ញាតឱ្យជនត្រូវចោទ បាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕

អត្ថបទ៖ ឡេង ដេត

The post តុលាការចេញដីកាបង្គាប់ឱ្យដោះលែង កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន appeared first on Kampuchea Thmey Daily.

តារា​ស្រី​២​ដួង​ទម្លាយ​រឿង​ស្រដៀង​កញ្ញា មាន ពេជ្រ​រីតា តែ​សំណាងល្អ​ពួកគេ​រួចផុត​គ្រោះថ្នាក់​បែបនេះ​
​ខណៈពេលដែល​រឿងរ៉ាវ​របស់​ពិធី​ការិនី​កញ្ញា មាន ពេជ្រ​រីតា​ កំពុង​ល្បី​រីក​សុះសាយ​ពាស​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​សារព័ត៌មាន​ក្នុងស្រុក​ ក្នុង​ករណី​រឿងរ៉ាវ​ក្ដីក្ដាំ​ជាមួយ​ឧកញ៉ា ហេង សៀ នោះ​ក៏​ស្រាប់​តារា​ស្រី​២​ដួង​ទម្លាយ​រឿង​ស្រដៀង មាន ពេជ្រ​រីតា ដែរ​តែ​សំណាងល្អ​ពួកគេ​រួច ផុត​គ្រោះថ្នាក់​នេះ​។​

​តារា​ស្រី​ទាំង​២​ដួង​នេះ​គឺ​កញ្ញា សេង រដ្ឋា ដែលជា Miss Grand​ ខេត្តកំ​ពង់ធំ​និង​តារាចម្រៀង​ស្រី​កញ្ញា នី​គីនី​គី។ ​តាម​រយៈ​នេះ​កញ្ញា សេង រដ្ឋា បាន​លើក​ឡើង​ថា ​និយាយ​ការងារ​តាម​telegram​និយាយ​ហើយ​លុប​និយាយ​ហើយ​លុប​។​ សំណាង​របស់ខ្ញុំ​ហើយ ដែល​មិនបាន​សម្រេចចិត្ត​ទទួល​ការងារ​ពី​បុគ្គល​នោះ​។ ចំណែក​តារា​ស្រី នី​គីនី​គី ក៏បាន​លើកឡើង​ដែរ​ថា​ សំណាង​ណាស់​! ពិតជា​សំណាង​ណាស់ ​ដែល​ខ្ញុំ​ជឿ​លើ​សភាវគតិ​របស់ខ្ញុំ​នៅ​ពេលដែល​និយាយ​ការងារ​មិន​ចេញ​សាច់​ការ​អ្វី​សោះ​។ ​បន្ទាប់ពី​បាន​ទទួល ការងារ​រាប់ពាន់​ដង​ហើយ វា​ពិតជា​ងាយ​យល់​ណាស់​សម្រាប់​ពួក​ខ្ញុំ​ក្នុង​ការ​សំគាល់ថា ​អ្វី​ធម្មតា​អ្វី​ដែល​ខុស​ប្រក្រតី​។ នាង​បន្ថែមទៀតថា ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជានិច្ច ហើយ​បើ​ការនិយាយស្ដី​ចេះតែ​ផ្ដោតទៅលើ​តែ​តួ​និង​ការជួបគ្នា​ផឹក​កាហ្វេ​ជាង​ការងារ​ជាក់ស្ដែង​ទាក់ទង​ទៅ​នឹង​concept​ឬ​ប្រភេទ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​គួរ​បោះបង់​ការសន្ទនា​នោះ​ទៅ​សុវត្ថិភាព​សំខាន់​ជាង​លុយ​។ ​សូម​ប​ញ្ជាក់​ពួក​ខ្ញុំ​កម្រ​ជួប​ភ្ញៀវ​ប្រជុំ​ផ្ទាល់​ណាស់​។​

​ខាងលើនេះ ​ជា​សារ​ចែករំលែក​របស់​តារា​ស្រី​ទាំង ២​ដួង​គឺ​កញ្ញា សេង រដ្ឋា ដែល​ជា Miss Grand ខេត្តកំពង់ធំ​និង​តារា​ស្រី​កញ្ញា នី​គីនី​គី ដើម្បី​ជា​បទពិសោធន៍​និង​ចំណេះដឹង​សម្រាប់​មហាជន​ទូទៅ​ក្រោយពី​កើតមាន​ករណី​ដ៏​រសើប​របស់​កញ្ញា មាន ពេជ្រ​រីតា៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​តារាល្បីៗជាច្រើនចេញមុខអំពាវនាវរកយុត្តិធម៌ដល់ពិធីការិនី មាន ពេជ្រវីតា

The post តារា​ស្រី​២​ដួង​ទម្លាយ​រឿង​ស្រដៀង​កញ្ញា មាន ពេជ្រ​រីតា តែ​សំណាងល្អ​ពួកគេ​រួចផុត​គ្រោះថ្នាក់​បែបនេះ​ appeared first on Kampuchea Thmey Daily.

តារាល្បីៗជាច្រើនចេញមុខអំពាវនាវរកយុត្តិធម៌ដល់ពិធីការិនី មាន ពេជ្រវីតា
ភ្នំពេញ៖ ស្របពេលពិធីការិនីកញ្ញា មាន ពេជ្រវីតា ពិធីការិនីទូរទស្សន៍My ត្រូវបានបញ្ជូនទៅពន្ធនាគាក្នុងករណីរឿងរ៉ាវក្ដីក្ដាំជាមួយនឹងលោកឧកញ៉ា ហេង សៀ នោះក៏មានតារាល្បីៗជាច្រើនទៀតបានចេញមុខអំពាវនាវដើម្បីជួយស្វែងរកយុត្តិធម៌ជូននាង។

តាមការសង្កេតឃើញតារាល្បីៗក្នុងប្រទេសដែលចេញមុខអំពាវនាវនេះដូចជាអ្នកនាង ចន ច័ន្ទល ក្ខិណា អ្នកនាង ពេជ្រ សោភា អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស កញ្ញា តន់ ច័ន្ទសីម៉ា កញ្ញា រ៉េត ស៊ូហ្សាណា លោក ជីដេវីត លោក វណ្ណដា និងតារាសិស្ប:ល្បីជាច្រើនទៀត។

ការអំពាវនាវនេះក៏បានបង្ហោះអបដោយសារមួយប្រយោគរបស់កញ្ញា មាន ពេជ្ររីតា ដែលយំរៀបរាប់ក្នុងវីដេអូបង្ហាញពីការឈឺចាប់របស់ខ្លួនផងដែរ។

តាមរយៈប្រយោគនោះបានលើកឡើងថា៖ “គេស្ទាបខ្ញុំ” “ខ្ញុំខ្ពើមខ្លួនឯង” “ខ្លួនខ្ញុំត្រូវគេរំលោភលើរាងកាយ ហើយខ្ញុំត្រូវជាប់ខ្នោះទៀត ហើយចូលគុកទៀត”។ ខ្លឹមសារនេះដែលត្រូវបានតារាល្បីៗយកមកសរសេរបង្ហោះចែកចាយព្រោងព្រាតលើបណ្តាញសង្គមដើម្បីទាមទារយុត្តិធម៌ជូនពិធីការិនីកញ្ញា មាន ពេ ជ្រវីតា។

ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុកក៏មិនខុសគ្នាពីបុគ្គលស្ថិតនៅក្នុងចង្កោមអ្នកសិល្បៈនោះទេ គឺមានមហាជនជាច្រើនទៀតក៏បានអំពាវនាវដល់ស្ថាប័នច្បាប់ជួយរកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

The post តារាល្បីៗជាច្រើនចេញមុខអំពាវនាវរកយុត្តិធម៌ដល់ពិធីការិនី មាន ពេជ្រវីតា appeared first on Kampuchea Thmey Daily.

រឿងក្តីបណ្តឹងតបប៉ងរំលោភរបស់កញ្ញា មាន ពេជ្ររីតា មេធាវី គី តិច ចេញមុខស្រាវ​ជ្រាវ
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ លោក គី តិច បានប្រាប់សារព័ត៌​មានថា រឿងក្តីបណ្តឹងតបរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត ក្រុមមេធាវីរបស់លោក កំពុងចាប់ផ្តើមស្រាវជ្រាវ។

ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងទាមទារសំណងជំងឺចិត្តចំនួន ១០ ម៉ឺនដុល្លារ (១០០,០០០) ព្រមទាំងការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ ម៉ឺន​ដុល្លារ។

កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ ២០ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួន ពីបទលួចទូរស័ព្ទដៃ និងប្រើហិង្សាចាក់ទៅលើឧកញ៉ា ហេង សៀ បណ្តាលឱ្យរងរបួស។

បន្ទាប់ពីបញ្ជូនខ្លួនទៅតុលាការ ព្រះរាជអាជ្ញា បានសម្រេចឱ្យ​បញ្ជូនទៅឃុំខ្លួន ខណៈដែលពាក្យបណ្តឹង១ច្បាប់របស់នាងប្តឹងតបទៅឧកញ៉ាលេចចេញមក ធ្វើឱ្យមហាជនកំពុងរង់ចាំតាមដានការចោទប្រកាន់គ្នាទៅវិញទៅមករវាងគូទំនាស់ទាំងពីរ។

ពាក្យបណ្តឹង របស់ កញ្ញា មាន ពេជ្ររីតា បានប្រាប់ថា ខ្លួនបានស្គាល់ឧកញ្ញា ហេង សៀមួយរយៈកន្លងមក បន្ទាប់ពីនាងបានទៅចូលរួមពិធីសម្ពោធហាងកូនស្រីរបស់លោក។ ក្រោយមកលោក ឧកញ៉ា ហេង សៀ បានព្យាយាមទាក់ទងទៅរូបនាង តាមបណ្តាញសង្គមតេឡេក្រាម ហើយប្រាប់នាងថា ចង់យកនាងធ្វើជាពិធីការិនីនៅពេលចប់កូវីដ។

កញ្ញា មាន ពេជ្ររីតា បន្តថា “ អំឡុងពេលនោះ គាត់បានលួងលោមឱ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឱ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង នាងខ្ញុំក៏បានប្រកែកមិនប្រើ”។

យោងតាមពាក្យបណ្តឹង នាងបានបន្តរៀបរាប់ដំណើររឿងថា “ក្រោយមកទៀត គាត់ក៏បានប្រើពាក្យលួងលោម ចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនិងការងារទើបនាងខ្ញុំព្រមជួបគាត់។ គាត់ក៏នៅតែបន្តការរំខានរហូតដល់មានការផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញដោយខ្លួនឯង ធ្វើឱ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថាគាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ”។

នាងបន្តថា “រហូតដល់ថ្ងៃកើតហេតុ នៅថ្ងៃទី ០៤ អំឡុងពេលម៉ោង ២ រសៀល គាត់បានទូរស័ព្ទប្រាប់ថាចង់ជួបនាងខ្ញុំ ហើយចង់ឱ្យអីវ៉ាន់ មកនាងខ្ញុំមានដូចជា អង្ករ ទឹកត្រីមួយចំនួន ដើម្បីចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវីដ គាត់បានឱ្យនាងខ្ញុំចាំនៅក្បែរផ្សារ គីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំឱ្យចូលក្នុង​ឡាន។ គាត់ថាឱ្យចូលក្នុងឡានសិនមក ដោយមានរឿងការងារត្រូវនិយាយគ្នា ក៏ដូចជាចែកម្ហូបអាហារសម្រាប់អ្នកកូវីដ ហើយចំបាច់ត្រូវនិយាយជាមួយនាងខ្ញុំ ក៏នាងខ្ញុំចូលក្នុង នឹកឃើញថាពេលយកម្ហូបអាហារសម្រាប់ចែកអ្នកូវីដរួចហើយចេញទៅវិញ ពេលនៅក្នុងឡានគាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់មកលូកស្ទាប់អង្អែលភ្លៅ និងប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់ ហើយនិយាយថាពាក្យលេបខាយ និងចង់យកនាងចូលផ្ទះសំណាក់”។

បន្ទាប់មកគាត់ (ហេង សៀ) ក៏បានផ្តល់លេខទូរស័ព្ទថ្មី ទៅឱ្យនាង និងបានព្យាយាមផ្ញើប្រាក់ចំនួន ៥ ដង ដែលសរុបទៅមានទឹកប្រាក់ចំនួន ៨៤៧ដុល្លារចូលក្នុងគណី ABA របស់នាង   គ្រាដែលនាងបដិសេធមិនទទួលយក តែលោកនៅតែបន្តផ្ញើ ហើយបាននិយាយាថាសំណាងណាស់បានស្គាល់នាង។

តាមពាក្យបណ្តឹង នាងបន្តថា “ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា សុំកុំធ្វើចឹង ប្រយ័ត្នខ្ញុំលោតចុះពីលើឡាន សូមជូននាងខ្ញុំទៅផ្ទះវិញទៅ ហើយគាត់ប្រាប់ថាគាត់មានកាំភ្លើង ពេលឭដូច្នេះនាងខ្ញុំមានអារម្មណ៍ភិតភ័យជាខ្លាំង ដោយមិនអាចចេញពីក្នុងឡានបាន នាងខ្ញុំបានរត់មកកៅអីឡានផ្នែកខាងក្រោយ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់គាត់មកចាប់សង្គ្រប់លើរូបនាងខ្ញុំ ហើយខំរើបម្រាស់ច្រានគាត់ចេញ ទាំងដៃទទេ”។

នាងប្រាប់ថា ហេតុការណ៍នេះ មិនបានប្រាប់ឱ្យគ្រួសារខ្លួនដឹងនោះឡើយ ព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ត ស្រាប់តែនៅថ្ងៃទី ០៨ ខែឧសភា សមត្ថកិច្ចអធិការខណ្ឌទួលគោក បាននាំខ្លួននាងទៅឃុំ រយៈពេល ២ ថ្ងៃ ដោយមិនដឹងមូលហេតុ ទើបបញ្ជូនមកសា​លាដំបូង​រាជធានីភ្នំពេញ ដោយបានចោទពីបទលួច មានស្ថានទម្ងន់ទោស ខណៈនាងអះអាងថា មិនបានលួចអ្វីឡើយ។

នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែឧសភា​ ឆ្នាំ​២០២១​នេះ បានធ្វើការ​ចាប់បញ្ជូន​ខ្លួន​នារី​ជា​ជនសង្ស័យ​ឈ្មោះ មាន ពេជ្រ​រីតា មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី លួច​ទូរស័ព្ទដៃ​និង​ប្រើ​ហិង្សា ចាក់​ឧកញ៉ា​ម្នាក់​រងរបួស​។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១១​ឧសភា ឆ្នាំ​២០២១​នេះ បាន​សម្រេច​​ធ្វើ​ការ​ចោទប្រកាន់​នារី​ម្នាក់​ឈ្មោះ មាន ពេជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ ពីបទ «លួច​មាន​ស្ថាន​ទម្ងន់ទោស» និងបង្គាប់ឱ្យបញ្ជូនទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន(ម២) រង់ចាំការសម្រេចជាថ្មី៕

អត្ថបទ៖ ឡេង ដេត

The post រឿងក្តីបណ្តឹងតបប៉ងរំលោភរបស់កញ្ញា មាន ពេជ្ររីតា មេធាវី គី តិច ចេញមុខស្រាវ​ជ្រាវ appeared first on Kampuchea Thmey Daily.