ព័ត៌មានជាតិ
មុននេះ សមត្ថកិច្ចចាប់ខ្លួនកូនប្រសាឧកញ៉ា ហេង សៀ ជួលមនុស្សថតរូបអាសអាភាស បំផ្លាញកិត្តិយស កញ្ញា មាន ពេជ្ររីតា
សមត្ថកិច្ចនៅល្ងាចថ្ងៃទី ១៥ ខែឧសភានេះ បានចាប់ខ្លួនកូនប្រសារបស់លោកឧកញ៉ា ហេង សៀ ជុំវិញរឿងជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស លើកញ្ញា មាន ពេជ្ររីតា ហើយចែកចាយលើបណ្តាញសង្គម។

ជនសង្ស័យដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាស ឈ្មោះ ឃន ឈុនដារ៉ា ជាម្ចាស់ហាងកាហ្វេThe KOI និង Tube Cafe។ សមត្ថកិច្ចកំពុងបន្តតាមដានរកអ្នកពាក់ព័ន្ធដែលរួមគំនិតប្រឌិតករណីនេះ។
ឧកញ៉ា ហេង សៀ បានបញ្ចេញនូវលិខិតមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយអះអាងថា ខ្លួនលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញា មាន ពេជ្ររីតា បន្ទាប់ពីការប្ដឹងផ្ដល់គ្នាទៅតុលាការ។
ក្រោយមកក៏មានរូបភាពអាសអាភាសមួយចំនួនត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមដោយចោទប្រកាន់ថាជារូបរបស់កញ្ញា មាន ពេជ្ររីតា ខណៈដែលកញ្ញា មាន ពេជ្ររីតា បានបដិសេធ ហើយចាត់ទុកការចោទប្រកាន់របស់ ឧកញ៉ា ហេង សៀ ថាម្តងមានទំនាក់ទំនងស្នេហាស៊ីជម្រៅ ម្តងចោទជា ស្ត្រីលក់ខ្លួន បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។
រឿងក្ដីក្ដាំរបស់ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ កើតមានឡើង បន្ទាប់ពីមានហេតុការណ៍មួយកាលពីថ្ងៃទី០៤ ខែឧសភា នៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
កញ្ញា មាន ពេជ្ររីតា បានចោទថា លោកឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាងក្នុងរថយន្ត ខណៈឧកញ៉ា ហេង សៀ បានចោទប្រកាន់តារារូបនេះថា បានចាក់រូបលោក២កំបិត និងលួចយកទូរស័ព្ទ iPhone ១២ Pro៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


