ជីវិតកម្សាន្ដ
ផ្តើមចេញពីរឿងស្នេហា តារាខ្មែរ ២ដួង ផុងខ្លួនជាប់ឃុំក្នុងឆ្នាំ២០២១
ផ្តើមចេញពីរឿងស្នេហាត្រីកោណក្រៅឆាកដូចគ្នា គេសង្កេតឃើញតារាប្រុស-ស្រីវ័យក្មេង២ដួងរបស់ខ្មែរ នៅក្នុងឆ្នាំ២០២១នេះបានផុងខ្លួនតែមួយពព្រិចភ្នែកជាប់ពន្ធនាគា និងធ្លាក់ប្រជាប្រិយភាពដូចគ្នា។

តារាប្រុស-ស្រីទាំង២ដួងដែលផុងខ្លួននេះគឺតារាប្រុស លោក យិត មាសឧស្សាហ៍ ហៅ អេដវីន និងពិធីការិនី មាន ពេជ្ររីតា ហៅ យូប៊ី។ ប៉ុន្តែអ្វីដែលខុសគ្នានៅពេលនេះគឺកញ្ញា យូប៊ី ត្រូត្រូវតុលាការដោះលែងឲ្យមានសេរីភាព ចំណែកតារាសម្ដែង អេដវីន នៅនៅបន្តជាប់ឃុំក្នុងពន្ធនាគានៅឡើយ។

អ្វីដែលគេចាប់អារម្មណ៍ទៀតនោះគឺ តារាទាំង២ដួងនេះបានផ្ទុះហិង្សាកើតចេញពីរឿងស្នេហាដូចគ្នាដែលក រណីនេះកើតឡើងក្នុងឆ្នាំ២០២១ដូចគ្នា។ រម្លឹកដល់ករណីពិធីការិនីកញ្ញា មាន ពេជ្ររីតា កន្លងមកត្រូវបានតុលាការចោទប្រកាន់ពីបទលួច មានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយលោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសនភា ឆ្នាំ២០២១។

ករណីនេះកើតឡើងបន្ទាប់ពីកញ្ញា មាន ពេជ្ររីតា ផ្ទុះហិង្សាប្រតាយប្រតប់គ្នានៅក្នុងឡានបណ្ដាលឱ្យ ឧកញ៉ា ហេង សៀ រងរបួសត្រង់ពោះ និងបាត់ទូរស័ព្ទ ក្នុងហេតុការណ៍ប៉ងរំលោភលើរថយន្ត។ យ៉ាងមិញបន្ទាប់ពីមានការចោទប្រកាន់នេះ កាលណោះនាងត្រូវបានតុលាការបានសម្រេចឃុំខ្លួននាងជាបណ្តោះអាសន្ន។

ប៉ុន្តែដោយមានការចូលខ្លួនការពារក្តី និងដាក់ពាក្យស្នើររបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដឹកនាំដោយលោក គី តិច កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តុលាការបានសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន។បន្ទាប់មកទៀត មាន ពេជ្ររីតា ក៏ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ជុំវិញករណីបណ្តឹងរបស់ ឧកញ៉ា ហេង សៀ បន្ទាប់បើកការស៊ើបអង្កេតនិងស្រាវជ្រាវ។
ចំណែកតារាសម្ដែងសម្បូរសាច់ដុំ លោក យិត មាស ឧស្សាហ៍ ហៅ អេដវីន កាលពីថ្ងៃទី១៥ ខែមិថុនាបា នផ្ទុះរឿងហិង្សាជាមួយនឹងសង្សារដែលធ្លាប់តែផ្អែមល្ហែមនឹងគ្នាស្ទើរចាក់ទឹកមិនលេចគឺ អ្នកនាង សុទ្ធ បញ្ចការ ដោយសារភ្លើងប្រច័ណ្ឌ។

បន្ទាប់ផ្ទុះហិង្សាលោកត្រូវជាប់បណ្ដឹងចំនួន៣នៅតុលាការគឺបណ្ដឹង២បានប្ដឹងលោកពីបទ “ហិង្សាដោយចេតនា” ពីសំណាក់សង្សារ សុទ្ធ បញ្ចកា និងបុរសម្នាក់ដែលជាគ្រូពេទ្យ។ រីឯបណ្ដឹង១ទៀត គឺជាបណ្ដឹងរបស់ម្ដាយអ្នកនាង បញ្ចកា ដែលប្ដឹងពីបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ”។

ក្រោយមកសមត្ថកិច្ចនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនលោក រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោក អេដវីន បច្ចុប្បន្នត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារបណ្ដោះអាសន្ន រង់ចាំសាកសួរបន្ថែម និងរង់ចាំសវនាការលើអង្គសេចក្ដី៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ក្រោយធ្លាក់ខ្លួនឈឺនាយ ក្រិន បាត់ដំណឹងឈឹងពីសិល្បៈ
ចុចអាន៖ ឌឿ វិសាល ត្រៀមបទរៀបរាប់ការលះបង់ក្រុមគ្រូពេទ្យកូវីដ-១៩ ដែលឃ្លាតឆ្ងាយគ្រួសារ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


