Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ហេង សៀ សុំអភ័យទោសភរិយា និងបកស្រាយទំនាស់ជាមួយ កញ្ញា មាន ពេជ្ររីតា

បានផុស

នៅ

ឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា ហេង សៀ បញ្ជាក់ទៀតថា៖ “នៅថ្ងៃកើតហេតុនេះ បណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ”។​

គួរបញ្ជាក់ផងដែរថា ថ្ងៃនេះចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ បន្ទាប់ពីតុលាការបានសាកសួរបន្ថែមលើជនជាប់ចោទ២ថ្ងៃ និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ។
ការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ បន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យលើសំណុំរឿង និងពាក្យសុំចប់សព្វគ្រប់ ហើយតំណាងអយ្យការបានឆ្លើយឯកភាពតាមការស្នើសុំ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម